បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បង្ហាញអារម្មណ៍សាទរ និងភាពកក់ក្ដៅ
    វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
    • ១៩ អារម្មណ៍​កក់ក្ដៅ​ស្រប​ទៅ​តាម​ពត៌មាន: ដូច​ដែល​យើង​បាន​ពិគ្រោះ​អំពី​ការ​បង្ហាញ​អារម្មណ៍​សាទរ​នោះ ការ​បង្ហាញ​អារម្មណ៍​កក់ក្ដៅ​គឺ​ច្រើន​តែ​អាស្រ័យ​លើ​ពត៌មាន​ដែល​យើង​ត្រូវ​ថ្លែង។ ឧទាហរណ៍​មួយ​នៅ​ម៉ាថាយ​ជំពូក​ទី២៣ ដែល​រៀប​រាប់​អំពី​ពេល​ព្រះ​យេស៊ូ​ផ្ដន្ទា​ទោស​ពួក​ស្ក្រែប​និង​ពួក​ផារិស៊ី។ យើង​នឹង​មិន​គិត​ថា ទ្រង់​ផ្ដន្ទា​ទោស​ពួក​គេ​ដោយ​ប្រើ​សូរ​សម្លេង​ខ្សោយ​នោះ​ឡើយ។ ប៉ុន្តែ កំឡុង​ដែល​ទ្រង់​កំពុង​តែ​មាន​សេចក្ដី​ក្រោធ​នោះ ក៏​មាន​ឃ្លា​ដែល​បង្ហាញ​ភាព​កក់ក្ដៅ​និង​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​ដែរ ពេល​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ឱ . . . តើ​ប៉ុន្មាន​ដង​ហើយ​ដែល​អញ​ចង់​ប្រមូល​កូន​ឯង​ទាំង​ប៉ុន្មាន ដូច​ជា​មេ​មាន់​ក្រុង​កូន​វា​ឲ្យ​ជ្រក​ក្រោម​ស្លាប? តែ​ឯង​មិន​ព្រម​ទេ!»។ ពាក្យ​ទាំង​នេះ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​អារម្មណ៍​កក់ក្ដៅ ប៉ុន្តែ ឃ្លា​បន្ទាប់​មិន​សម្ដែង​នូវ​អារម្មណ៍​ដូច​គ្នា​ទេ​ដែល​ថា៖ «មើល! ផ្ទះ​ឯង​នឹង​ត្រូវ​ចោល​ស្ងាត់​ទុក​ឲ្យ​ឯង»។ សូរ​នេះ​គឺ​ជា​របៀប​បដិសេធ​ទាំង​មាន​អារម្មណ៍​ស្អប់​ខ្ពើម។

      ២០ តើ​យើង​គួរ​បង្ហាញ​អារម្មណ៍​កក់ក្ដៅ​នៅ​ពេល​ណា? តាម​ធម្មតា​យើង​បង្ហាញ​អារម្មណ៍​កក់ក្ដៅ​ក្នុង​កិច្ចបំរើ​ផ្សាយ ឬ​ពេល​ថ្លែង​សុន្ទរកថា​ក្នុង​កម្មវិធី​សាលា​កិច្ចបំរើ​ព្រះ​ធិបតេយ្យ។ ប៉ុន្តែ​ជា​ពិសេស យើង​គួរ​បង្ហាញ​អារម្មណ៍​កក់ក្ដៅ​ពេល​ដែល​យើង​កំពុង​តែ​ពិគ្រោះ​វែកញែក​ហេតុ​ផល ឬ​ពេល​លើក​ទឹក​ចិត្ត ដាស់​តឿន និង​បង្ហាញ​ចិត្ត​អាណិតអាសូរ​ជា​ដើម។ ក្នុង​ការ​បង្ហាញ​អារម្មណ៍​កក់ក្ដៅ យើង​ក៏​មិន​គួរ​ភ្លេច​បង្ហាញ​អារម្មណ៍​សាទរ​ដែរ ដែល​ត្រូវ​បង្ហាញ​ស្រប​ទៅ​តាម​កាលៈទេសៈ​សមរម្យ។ ចូរ​ឲ្យ​មាន​តុល្យភាព​ក្នុង​គ្រប់​ការ​ទាំង​អស់ ប៉ុន្តែ​ដំណាល​គ្នា​នោះ សូម​ខំ​ប្រឹង​ថ្លែង​ឲ្យ​អស់​ពី​ដួង​ចិត្ត​ដែរ។

  • ឧទាហរណនិទស្សន៍ដែលត្រឹមត្រូវ
    វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
    • ចំណុច​ហាត់​រៀន​ទី១៥

      ឧទាហរណនិទស្សន៍​ដែល​ត្រឹម​ត្រូវ

      ១ ពេល​អ្នក​ថ្លែង​ប្រើ​ឧទាហរណនិទស្សន៍ គឺ​ហាក់​ដូច​ជា​គាត់​គូរ​រូបភាព​ដែល​អាច​ដិត​ជាប់​ក្នុង​គំនិត​របស់​អ្នក​ស្ដាប់។ ឧទាហរណនិទស្សន៍​បង្កើត​ឲ្យ​មាន​ចំណាប់អារម្មណ៍ និង​បញ្ជាក់​នូវ​គំនិត​សំខាន់ៗ។ ឧទាហរណនិទស្សន៍​នាំ​ឲ្យ​យើង​ចេះ​ត្រិះរិះ និង​ជួយ​យើង​ឲ្យ​ឆាប់​យល់​គំនិត​ថ្មី។ ឧទាហរណនិទស្សន៍​ដែល​សម​ត្រឹម​ត្រូវ អាច​មាន​អានុភាព​លើ​គំនិត​ផង​និង​ចិត្ត​ផង។ ជា​លទ្ធផល យើង​អាច​ធ្វើ​ឲ្យ​សារ​នោះ​ដិត​ជាប់​ក្នុង​គំនិត​បាន ដែល​មិន​ងាយ​ធ្វើ​ដោយ​គ្រាន់​តែ​ប្រាប់​ហេតុ​ការណ៍​ប៉ុណ្ណោះ។ ប៉ុន្តែ លុះ​ត្រា​តែ​ឧទាហរណនិទស្សន៍​នោះ​គឺ​ត្រឹម​ត្រូវ ទើប​មាន​ប្រសិទ្ធភាព។ ឧទាហរណនិទស្សន៍​ត្រូវ​តែ​ស្រប​តាម​សាច់​រឿង​របស់​យើង។

      ២ នៅ​ពេល​ខ្លះ យើង​អាច​ប្រើ​ឧទាហរណនិទស្សន៍​បាន ដើម្បី​ជៀស​វាង​ភាព​លំអៀង​របស់​អ្នក​ស្ដាប់ ឬ​ចំណុច​ណា​ដែល​ពួក​គេ​អាច​ប្រកាន់។ ឧទាហរណនិទស្សន៍​អាច​ធ្វើ​ឲ្យ​ការ​ជំទាស់​ទាំង​ប៉ុន្មាន​រលាយ​បាត់​អស់ មុន​នឹង​យើង​ពិគ្រោះ​លទ្ធិ​ណា​ដែល​មនុស្ស​ចូល​ចិត្ត​ប្រឈ្លោះ​ជជែក​រក​ខុសត្រូវ។ ជា​ឧទាហរណ៍ យើង​អាច​និយាយ​ថា៖ «គ្មាន​ឪពុក​ណា​ម្នាក់​នឹង​ដាក់​ទណ្ឌកម្ម​កូន ដោយ​យក​ដៃ​កូន​ដាក់​លើ​ជើង​ក្រាន​ក្ដៅ​នោះ​ឡើយ»។ បើ​ប្រើ​ឧទាហរណនិទស្សន៍​នេះ​មុន​នឹង​ពិគ្រោះ​អំពី​លទ្ធិ«ស្ថាន​នរក» នេះ​អាច​ជួយ​បង្ហាញ​ថា ការ​បង្រៀន​នោះ​គួរ​ឲ្យ​ស្អប់​ខ្ពើម​មែន ហើយ​ក៏​ជួយ​ឲ្យ​អ្នក​ស្ដាប់​ស្រួល​បដិសេធ​ចោល​លទ្ធិ​នោះ​ដែរ។

      ៣ ឧទាហរណនិទស្សន៍​អាច​មាន​ច្រើន​បែប​ច្រើន​យ៉ាង ដូច​ជា​ការ​វិភាគ​មើល​ភាព​ស្រដៀង​គ្នា ការ​ប្រៀបធៀប ការ​បង្ហាញ​នូវ​ភាព​ខុស​គ្នា ពាក្យ​ប្រៀបប្រដូច បទពិសោធន៍​របស់​ខ្លួន និង​ឧទាហរណ៍​ជា​ដើម។ យើង​អាច​រើស​យក​ឧទាហរណនិទស្សន៍​ពី​ទិដ្ឋភាព​ផ្សេងៗជា​ច្រើន។ យើង​អាច​សំដៅ​ទៅ​លើ​អ្វីៗដែល​បាន​បង្កើត​មក​ជា​ឧទាហរណនិទស្សន៍ មិន​ថា​វត្ថុ ឬ​អ្វី​ដែល​មាន​ជីវិត​ក៏​បាន។ ឧទាហរណនិទស្សន៍​អាច​សំដៅ​ទៅ​លើ​មុខ​របរ​ឬ​ការងារ​របស់​អ្នក​ស្ដាប់ លក្ខណៈ​នៃ​មនុស្ស វត្ថុ​ក្នុង​ផ្ទះ ឬ​ស្នា​ដៃ​របស់​មនុស្ស​ជាតិ​ក៏​បាន ដូច​ជា​ផ្ទះ​សម្បែង​និង​កប៉ាល់​ជា​ដើម។ ទោះ​ជា​យើង​ប្រើ​ឧទាហរណនិទស្សន៍​ណា​ក៏​ដោយ យើង​ត្រូវ​ជ្រើសរើស​ឧទាហរណនិទស្សន៍​ស្រប​ទៅ​តាម​កាលៈទេសៈ​និង​ពត៌មាន​នោះ មិន​មែន​ដោយសារ​យើង​ចូល​ចិត្ត​ប្រើ​ឧទាហរណនិទស្សន៍​នោះ​ទេ។

      ៤ សូម​ប្រុង​ប្រយ័ត្ន​ចំណុច​មួយ​នេះ! កុំ​ប្រើ​ឧទាហរណនិទស្សន៍​ច្រើន​ពេក។ ចូរ​ប្រើ​ឧទាហរណនិទស្សន៍ តែ​កុំ​ឲ្យ​ប្រើ​ជ្រុល​ពេក​នោះ​ឡើយ។

      ៥ ការ​ប្រើ​ឧទាហរណនិទស្សន៍​យ៉ាង​ត្រឹម​ត្រូវ គឺ​តម្រូវ​ឲ្យ​យើង​មាន​ភាព​ប៉ិនប្រសប់​និង​មាន​បទពិសោធន៍។ ប៉ុន្តែ ការ​ប្រើ​ឧទាហរណនិទស្សន៍​ពិត​ជា​មាន​ប្រសិទ្ធភាព​មែន។ ដើម្បី​ឲ្យ​ចេះ​ប្រើ​ឧទាហរណនិទស្សន៍ យើង​ត្រូវ​តែ​រៀន​ឲ្យ​ចេះ​គិត​ពី​ឧទាហរណនិទស្សន៍។ ពេល​យើង​អាន ចូរ​កត់​សម្គាល់​នូវ​ឧទាហរណនិទស្សន៍​ដែល​បាន​ប្រើ។ ពេល​យើង​ឃើញ​អ្វី​ផ្សេងៗ ចូរ​គិត​អំពី​របស់​ទាំង​នោះ​ដោយ​ប្រៀបធៀប​នឹង​របៀប​រស់​នៅ​ជា​គ្រីស្ទាន​និង​កិច្ចបំរើ​ផ្សាយ​របស់​យើង។ ជា​ឧទាហរណ៍ បើ​យើង​ឃើញ​ផ្កា​ដាំ​ក្នុង​ផើង​ដែល​ស្ងួត​និង​ក្រៀម យើង​អាច​គិត​ថា៖ «មិត្តភាព​គឺ​ប្រៀប​ដូច​ជា​ការ​ដាំ​ផ្កា។ យើង​ត្រូវ​តែ​ស្រោច​ទឹក​ដើម្បី​ឲ្យ​ដើម​ផ្កា​នោះ​លូត​លាស់​ល្អ»។ មនុស្ស​ខ្លះ​សព្វ​ថ្ងៃ​នេះ​ពេល​គិត​អំពី​ព្រះ​ចន្ទ គេ​គ្រាន់​តែ​គិត​អំពី​ការ​ធ្វើ​ដំណើរ​ទៅ​ភព​ព្រះ​ចន្ទ​ប៉ុណ្ណោះ។ រីឯ​គ្រីស្ទាន​វិញ ពួក​គេ​គិត​អំពី​ព្រះ​ចន្ទ​ជា​ស្នា​ព្រះ​ហស្ត​មួយ​របស់​ព្រះ ជា​របស់​ដែលនៅ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត ជា​ភព​មួយ​ដែល​វិល​ជុំវិញ​ផែនដី​ហើយ​មាន​ឥទ្ធិពល​លើ​ជីវិត​យើង​រាល់​ថ្ងៃ ទាំង​នាំ​ឲ្យ​មាន​ទឹក​ជន់​និង​ទឹក​នាច។

      ៦ ពេល​រៀបចំ​សុន្ទរកថា បើ​យើង​រក​នឹក​មិន​ឃើញ​នូវ​ឧទាហរណនិទស្សន៍​ណា​មួយ​ទេ សូម​ឆែក​មើល​ពត៌មាន​ក្នុង​សៀវភៅ​ផ្សេងៗរបស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ថា​តើ​សៀវភៅ​ទាំង​នោះ​ប្រើ​ឧទាហរណនិទស្សន៍​ណា? ចូរ​គិត​អំពី​ពាក្យ​គន្លឹះ​ក្នុង​សុន្ទរកថា ថា​តើ​ពាក្យ​នោះ​នាំ​ឲ្យ​យើង​ស្រមៃ​គិត​អំពី​ទិដ្ឋភាព​អ្វី? រួច​មក ចូរ​រក​វិធី​រៀប​រាប់​ឧទាហរណនិទស្សន៍​ស្រប​ទៅ​តាម​គំនិត​នោះ។ ប៉ុន្តែ ចូរ​ចាំ​ថា យក​ល្អ​កុំ​ឲ្យ​យើង​ប្រើ​ឧទាហរណនិទស្សន៍​សោះ ជាជាង​ប្រើ​មួយ​ដែល​មិន​ត្រូវ​តាម​សាច់​រឿង។ ពេល​គិត​អំពី«ឧទាហរណនិទស្សន៍​ត្រូវ​តាម​សាច់​រឿង»ដែល​បាន​កត់​លើ​ប័ណ្ណ​ជូន​ឱវាទ យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ចំណុច​ផ្សេងៗដែល​មាន​ដូច​ខាង​ក្រោម។

      ៧ មិន​ស្មុគស្មាញ: ឧទាហរណនិទស្សន៍​ដែល​មិន​ស្មុគស្មាញ​គឺ​ងាយ​ចាំ​ជាង ហើយ​អាច​ជួយ​បញ្ជាក់​ហេតុ​ផល។ តែ​បើ​យើង​ប្រើ​ឧទាហរណនិទស្សន៍​ស្មុគស្មាញ​វិញ នេះ​អាច​បង្វែរ​អារម្មណ៍​របស់​អ្នក​ស្ដាប់​ចេញ​ពី​ចំណុច​ដែល​យើង​ខំ​បញ្ជាក់។ ឧទាហរណនិទស្សន៍​ដែល​ព្រះ​យេស៊ូ​ប្រើ​នោះ គឺ​មាន​ពាក្យ​បន្ដិច​បន្តួច​ទេ។ (ជា​ឧទាហរណ៍ សូម​មើល​ម៉ាថាយ ១៣:៣១​-​៣៣; ២៤:៣២, ៣៣) អ្នក​ស្ដាប់​ត្រូវ​យល់​នូវ​ពាក្យ​ដែល​យើង​ប្រើ ដើម្បី​ឲ្យ​ឧទាហរណនិទស្សន៍​មិន​មាន​ភាព​ស្មុគស្មាញ។ បើ​យើង​ត្រូវ​ពន្យល់​ច្រើន​អំពី​ឧទាហរណនិទស្សន៍​មួយ នោះ​គឺ​ស្មុគស្មាញ​ពេក​ហើយ។ កុំ​ប្រើ​ឧទាហរណនិទស្សន៍​នោះ តែ​បើ​ប្រើ​ត្រូវ​សម្រាយ​ឲ្យ​គេ​យល់​វិញ។

      ៨ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​របស់​ធម្មតាៗ ដើម្បី​ពន្យល់​អំពី​អ្វី​ដែល​សំខាន់ៗ ហើយ​ទ្រង់​បាន​លើក​ឧទាហរណ៍​ស្រួល​យល់ ដើម្បី​ពន្យល់​រឿង​ដែល​ពិបាក​យល់។ អ្នក​ស្ដាប់​គួរ​មាន​សមត្ថភាព​នឹក​ឃើញ​យ៉ាង​ងាយ​នូវ​ទិដ្ឋភាព​ដែល​ឧទាហរណនិទស្សន៍​ចង់​លើក​បញ្ជាក់​នោះ ដោយ​មិន​រួម​បញ្ចូល​ចំណុច​ច្រើន​ពេក។ ឧទាហរណនិទស្សន៍​គួរ​ច្បាស់​និង​មាន​មូលដ្ឋាន​រឹង​មាំ។ គឺ​ធម្មតា​ពិបាក​ច្រឡំ​អត្ថន័យ​នៃ​ឧទាហរណនិទស្សន៍​ទាំង​នេះ​ណាស់។

      ៩ ឧទាហរណនិទស្សន៍​នឹង​មាន​ប្រយោជន៍​ហើយ​ស្រួល​យល់​ជា​ទីបំផុត បើ​មាន​អត្ថន័យ​ដូច​នឹង​សាច់​រឿង​ដែល​យើង​ពន្យល់។ បើ​ចំណុច​ខ្លះ​ក្នុង​ឧទាហរណនិទស្សន៍​មិន​ត្រូវ​នឹង​សាច់​រឿង​ទេ យក​ល្អ​កុំ​ប្រើ​ឧទាហរណ៍​នោះ​ឡើយ។ អ្នក​ស្ដាប់​ខ្លះ​នឹង​វិភាគ​អំពី​ចំណុច​ណា​ដែល​មិន​សូវ​ទាក់ទង​ចំៗនឹង​ឧទាហរណ៍​នោះ ហើយ​នេះ​នឹង​ធ្វើ​ឲ្យ​ឧទាហរណនិទស្សន៍​លែង​មាន​ប្រសិទ្ធភាព​វិញ។

      ១០ ពន្យល់​ឲ្យ​បាន​ច្បាស់: បើ​យើង​មិន​ពន្យល់​នូវ​មេ​រៀន​ដែល​ត្រូវ​បញ្ជាក់​ដោយ​ឧទាហរណនិទស្សន៍ មនុស្ស​ខ្លះ​នឹង​យល់​បាន​មែន ប៉ុន្តែ​មនុស្ស​ជា​ច្រើន​នឹង​មិន​យល់​ទេ។ អ្នក​ថ្លែង​ត្រូវ​យល់​ច្បាស់​អំពី​ឧទាហរណនិទស្សន៍ ហើយ​ដឹង​ថា​មាន​គោល​បំណង​អ្វី​ក្នុង​ការ​ប្រើ​ឧទាហរណនិទស្សន៍

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក