-
បង្ហាញអារម្មណ៍សាទរ និងភាពកក់ក្ដៅវិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
-
-
យើងមិនបង្ហាញអារម្មណ៍កក់ក្ដៅទេ នោះអ្នកស្ដាប់ប្រហែលជាមិនជឿថា យើងមានអារម្មណ៍កក់ក្ដៅយ៉ាងស្មោះចំពោះពួកគេឡើយ។ ប៉ុន្តែ អារម្មណ៍កក់ក្ដៅដែលយើងមានគឺត្រូវចេញមកពីចិត្ត មិនមែនធ្វើពុតនោះទេ។ យើងក៏មិនត្រូវថ្លែងដោយបង្ហាញអារម្មណ៍ជ្រុលពេក ដ្បិតនេះអាចធ្វើឲ្យអ្នកស្ដាប់គិតថា យើងនិយាយពុំស្មោះ។ ទឹកមុខរួសរាយនឹងបង្ហាញថា យើងមានចិត្តស្មោះហើយគួរឲ្យទុកចិត្តបាន។
១៤ តាមធម្មតាយើងនិយាយទៅកាន់អ្នកស្ដាប់ដែលចង់ស្ដាប់យើង។ ដូច្នេះ បើយើងមើលមុខអ្នកស្ដាប់ដោយយកចិត្តទុកដាក់ យើងក៏នឹងមានអារម្មណ៍កក់ក្ដៅចំពោះពួកគេដែរ។ យើងនឹងមានអារម្មណ៍ស្រួលហើយនិយាយតាមសម្រួលដែរ។ ចូរមើលមនុស្សម្នាក់ដែលមានទឹកមុខរួសរាយ ហើយនិយាយទៅកាន់គាត់មួយភ្លែតសិន។ រួចមក មើលម្នាក់ទៀតហើយនិយាយទៅកាន់គាត់ដែរ។ នេះនឹងជួយយើងឲ្យមើលអ្នកស្ដាប់ផង ហើយយើងនឹងមានអារម្មណ៍ស្និទ្ធស្នាលចំពោះអ្នកស្ដាប់ ហើយទឹកមុខដ៏កក់ក្ដៅរបស់យើងក៏នឹងទាក់ទាញចិត្តអ្នកស្ដាប់ផងដែរ។
១៥ អារម្មណ៍កក់ក្ដៅស្របទៅតាមសូរសម្លេង: មនុស្សដឹងទូទៅថា សូម្បីតែសត្វក៏អាចដឹងនូវអារម្មណ៍របស់យើងបាន ដោយសារសូរសម្លេងរបស់យើង។ បើដូច្នេះ អ្នកស្ដាប់ក៏នឹងមានអារម្មណ៍កក់ក្ដៅដូចអារម្មណ៍កក់ក្ដៅដែលយើងបង្ហាញតាមរយៈសម្លេងរបស់យើងជាជាងអំបាលម៉ានទៅទៀត!
១៦ បើយើងមិនសូវយកចិត្តទុកដាក់ចំពោះអ្នកស្ដាប់ ហើយគិតតែពីការពោលពាក្យ ជាជាងគិតអំពីអារម្មណ៍របស់អ្នកស្ដាប់វិញ នោះអ្នកស្ដាប់ដែលប្រុងស្មារតីនឹងដឹងនូវអារម្មណ៍របស់យើង។ ប៉ុន្តែ បើយើងចាប់អារម្មណ៍យ៉ាងស្មោះនឹងអ្នកស្ដាប់ ហើយប្រាថ្នាចង់ប្រាប់ពីគំនិតរបស់ខ្លួនដល់ពួកគេ ដើម្បីឲ្យពួកគេមានគំនិតដូចយើងដែរ នោះសូរសម្លេងរបស់យើងនឹងសឲ្យឃើញអារម្មណ៍នោះជាក់ជាពុំខាន។
១៧ បើយើងពិតជាចង់ធ្វើដូច្នេះមែន យើងច្បាស់ជាត្រូវបង្ហាញចំណាប់អារម្មណ៍ដ៏ស្មោះចំពោះអ្នកស្ដាប់។ យើងមិនអាចធ្វើពុតក្នុងការបង្ហាញអារម្មណ៍កក់ក្ដៅ ហើយក៏មិនអាចធ្វើពុតជាអ្នកបង្ហាញអារម្មណ៍សាទរបានដែរ។ អ្នកថ្លែងសុន្ទរកថាមិនគួរធ្វើពុតនិយាយផ្អែមពីរោះតែមាត់ក្រៅឡើយ។ ការបង្ហាញអារម្មណ៍កក់ក្ដៅគឺខុសពីការថ្លែងដែលបង្ហាញអារម្មណ៍ជ្រុល ឬក៏ធ្វើឲ្យសម្លេងទៅជាញ័រៗ ដើម្បីទាក់ទាញអារម្មណ៍របស់មនុស្សឡើយ។
១៨ បើយើងមានសម្លេងស្អក ប្រហែលជាពិបាកសម្ដែងនូវភាពកក់ក្ដៅ។ យើងគួរខំអស់ពីចិត្តដើម្បីយកឈ្នះនូវបញ្ហានេះ។ នេះគឺទាក់ទងនឹងលក្ខណៈនៃសម្លេង ហើយត្រូវចំណាយពេលយូរដើម្បីដោះស្រាយ។ ប៉ុន្តែ ការយកចិត្តទុកដាក់ឲ្យបានមែនទែន នឹងជួយយើងបង្កើនឲ្យមានសម្លេងដែលបង្ហាញនូវភាពកក់ក្ដៅ។
១៩ អារម្មណ៍កក់ក្ដៅស្របទៅតាមពត៌មាន: ដូចដែលយើងបានពិគ្រោះអំពីការបង្ហាញអារម្មណ៍សាទរនោះ ការបង្ហាញអារម្មណ៍កក់ក្ដៅគឺច្រើនតែអាស្រ័យលើពត៌មានដែលយើងត្រូវថ្លែង។ ឧទាហរណ៍មួយនៅម៉ាថាយជំពូកទី២៣ ដែលរៀបរាប់អំពីពេលព្រះយេស៊ូផ្ដន្ទាទោសពួកស្ក្រែបនិងពួកផារិស៊ី។ យើងនឹងមិនគិតថា ទ្រង់ផ្ដន្ទាទោសពួកគេដោយប្រើសូរសម្លេងខ្សោយនោះឡើយ។ ប៉ុន្តែ កំឡុងដែលទ្រង់កំពុងតែមានសេចក្ដីក្រោធនោះ ក៏មានឃ្លាដែលបង្ហាញភាពកក់ក្ដៅនិងមនោសញ្ចេតនាដ៏ជ្រាលជ្រៅដែរ ពេលព្រះយេស៊ូមានបន្ទូលថា៖ «ឱ . . . តើប៉ុន្មានដងហើយដែលអញចង់ប្រមូលកូនឯងទាំងប៉ុន្មាន ដូចជាមេមាន់ក្រុងកូនវាឲ្យជ្រកក្រោមស្លាប? តែឯងមិនព្រមទេ!»។ ពាក្យទាំងនេះបង្ហាញយ៉ាងច្បាស់នូវអារម្មណ៍កក់ក្ដៅ ប៉ុន្តែ ឃ្លាបន្ទាប់មិនសម្ដែងនូវអារម្មណ៍ដូចគ្នាទេដែលថា៖ «មើល! ផ្ទះឯងនឹងត្រូវចោលស្ងាត់ទុកឲ្យឯង»។ សូរនេះគឺជារបៀបបដិសេធទាំងមានអារម្មណ៍ស្អប់ខ្ពើម។
២០ តើយើងគួរបង្ហាញអារម្មណ៍កក់ក្ដៅនៅពេលណា? តាមធម្មតាយើងបង្ហាញអារម្មណ៍កក់ក្ដៅក្នុងកិច្ចបំរើផ្សាយ ឬពេលថ្លែងសុន្ទរកថាក្នុងកម្មវិធីសាលាកិច្ចបំរើព្រះធិបតេយ្យ។ ប៉ុន្តែជាពិសេស យើងគួរបង្ហាញអារម្មណ៍កក់ក្ដៅពេលដែលយើងកំពុងតែពិគ្រោះវែកញែកហេតុផល ឬពេលលើកទឹកចិត្ត ដាស់តឿន និងបង្ហាញចិត្តអាណិតអាសូរជាដើម។ ក្នុងការបង្ហាញអារម្មណ៍កក់ក្ដៅ យើងក៏មិនគួរភ្លេចបង្ហាញអារម្មណ៍សាទរដែរ ដែលត្រូវបង្ហាញស្របទៅតាមកាលៈទេសៈសមរម្យ។ ចូរឲ្យមានតុល្យភាពក្នុងគ្រប់ការទាំងអស់ ប៉ុន្តែដំណាលគ្នានោះ សូមខំប្រឹងថ្លែងឲ្យអស់ពីដួងចិត្តដែរ។
-
-
ឧទាហរណនិទស្សន៍ដែលត្រឹមត្រូវវិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
-
-
ចំណុចហាត់រៀនទី១៥
ឧទាហរណនិទស្សន៍ដែលត្រឹមត្រូវ
១ ពេលអ្នកថ្លែងប្រើឧទាហរណនិទស្សន៍ គឺហាក់ដូចជាគាត់គូររូបភាពដែលអាចដិតជាប់ក្នុងគំនិតរបស់អ្នកស្ដាប់។ ឧទាហរណនិទស្សន៍បង្កើតឲ្យមានចំណាប់អារម្មណ៍ និងបញ្ជាក់នូវគំនិតសំខាន់ៗ។ ឧទាហរណនិទស្សន៍នាំឲ្យយើងចេះត្រិះរិះ និងជួយយើងឲ្យឆាប់យល់គំនិតថ្មី។ ឧទាហរណនិទស្សន៍ដែលសមត្រឹមត្រូវ អាចមានអានុភាពលើគំនិតផងនិងចិត្តផង។
-