-
បណ្ដុះចំណាប់អារម្មណ៍តាមរយៈការផ្ដល់ទស្សនាវដ្ដីជាទៀងទាត់២០០៥ កិច្ចបម្រើព្រះ | ឧសភា
-
-
បណ្ដុះចំណាប់អារម្មណ៍តាមរយៈការផ្ដល់ទស្សនាវដ្ដីជាទៀងទាត់
១ មនុស្សជាច្រើនដែលយើងជួបនៅក្នុងកិច្ចបំរើ ផ្សាយ ទទួលស្វាគមន៍យើង ពេលដែលយើងទៅលេងពួកគេ ហើយក៏រីករាយទទួលប្រកាសនវត្ថុរបស់យើងដែរ។ ក៏ប៉ុន្តែពួកគេស្ទាក់ស្ទើរក្នុងការ យល់ព្រមសិក្សាព្រះគម្ពីរជាទៀងទាត់។ របៀបមួយដើម្បីបណ្ដុះចំណាប់អារម្មណ៍របស់ពួកគេនោះគឺតាមរយ:ការផ្ដល់ទស្សនាវដ្ដីជាទៀងទាត់។ កាលណាអ្នកជូនទស្សនាវដ្ដី សូមកត់ឈ្មោះ អាសយដ្ឋានរបស់អ្នកទទួល កាលបរិច្ឆេទនៃការទៅជួប លេខនៃទស្សនាវដ្ដីដែលត្រូវបានទទួលហើយនិងបទគម្ពីរដែលត្រូវបានពិភាក្សា ជាមួយនឹងអ្វីទាំងអស់ដែលអ្នកកត់សំគាល់ថាអាចបញ្ជាក់ឲ្យឃើញនូវចំណាប់អារម្មណ៍របស់បុគ្គលនោះ។ កាលណាលេខថ្មីនៃទស្សនាវដ្ដីមកដល់ សូមរកមើលចំណុចផ្សេងៗដែលនឹងទាញអារម្មណ៍អ្នកដែលទទួលទស្សនាវដ្ដីជាទៀងទាត់ ហើយបញ្ជាក់ពីចំណុចនោះកាលណាអ្នកទៅជួបគាត់។ (១កូ. ៩:១៩-២៣) ប្រហែលជាអ្វីៗដែលគាត់បានអានអាចជំរុញគាត់ឲ្យចាប់អារម្មណ៍ហើយធ្វើឲ្យគាត់ចង់ដឹងថែមទៀត។
២ ក៏ប៉ុន្តែយើងទទួលស្គាល់ដែរថាមនុស្សភាគច្រើននឹងមិនក្លាយទៅជាអ្នកបំរើព្រះដោយគ្រាន់តែអានទស្សនាវដ្ដីដោយខ្លួនឯងប៉ុណ្ណោះទេ។ ដោយហេតុថាជាការសំខាន់នៅពេលឥឡូវនេះដែលមនុស្សស្វែងរកព្រះយេហូវ៉ានោះ តើយើងអាចធ្វើអ្វីថែមទៀតដើម្បីជួយពួកគេ? (សេផា. ២:២, ៣; វិវរ. ១៤:៦, ៧) យើងអាចបណ្ដុះចំណាប់អារម្មណ៍របស់ពួកគេដោយបង្ហាញនូវបទគម្ពីរដែលបានជ្រើសរើសដោយយកចិត្តទុកដាក់រាល់លើកដែលយើងយកទស្សនាវដ្ដីទៅជូនគាត់។
៣ ការពិភាក្សាបទគម្ពីរតែមួយ: សូមគិតអំពីមនុស្សដែលអ្នកបានផ្ដល់ទស្សនាវដ្ដីជាទៀងទាត់នោះ ហើយរៀបចំបទគម្ពីរមួយចំនួនឲ្យសមស្របតាមតម្រូវការរបស់ពួកគេម្នាក់ៗ សម្រាប់ពិភាក្សាម្ដងមួយៗជាលំដាប់លំដោយ។ (ភី. ២:៤) ឧបមាថា ពេលថ្មីៗនេះមនុស្សជាទីស្រឡាញ់របស់បុគ្គលម្នាក់ដែលទទួលទស្សនាវដ្ដីជាទៀងទាត់បានស្លាប់ទៅ។ បើដូច្នេះអ្នកអាចទៅជួបគាត់ពីរបីដងដើម្បីពិភាក្សាអំពីអ្វីដែលព្រះគម្ពីរនិយាយអំពីស្ថានភាពរបស់មនុស្សស្លាប់ និងសេចក្ដីសង្ឃឹមអំពីដំណើររស់ឡើងវិញ។ អ្នកអាចប្រើព័ត៌មានក្នុងកូនសៀវភៅប្រធានបទគម្ពីរសំរាប់ការពិគ្រោះ នៅក្រោមប្រធាន«សេចក្ដីស្លាប់»និង«ដំណើររស់ឡើងវិញ» ដើម្បីជ្រើសរើសបទគម្ពីរមួយសម្រាប់ពិភាក្សាជាមួយគាត់។ ប្រហែលជាអ្នកនឹងពិភាក្សាជាបន្តបន្ទាប់អំពីប្រធានផ្សេងៗដែលជាប់ទាក់ទងនឹងរឿងនោះដូចជា ជម្ងឺ ជរាភាព និងសេចក្ដីស្លាប់ដែលនឹងត្រូវបំបាត់ចោលទាំងស្រុងនោះ។ គោលបំណងនៃការពិភាក្សានោះ គឺរកឃើញប្រធានមួយដែលធ្វើឲ្យបុគ្គលនោះចាប់អារម្មណ៍ ហើយបង្ហាញគាត់ជាបណ្ដើរៗនូវអ្វីដែលព្រះគម្ពីរនិយាយអំពីប្រធាននោះ។
៤ ជួយអ្នកឯទៀតឲ្យយល់ដឹង: ទោះបីតាមធម្មតាជាការល្អបើរក្សាការពិភាក្សាឲ្យខ្លីហើយមិនឲ្យស្មុគស្មាញក៏ពិតមែន តែយើងត្រូវធ្វើច្រើនជាងដោយគ្រាន់តែអានបទគម្ពីរដែលបានជ្រើសរើសនោះ។ អារក្សសាតាំងបានធ្វើឲ្យគំនិតរបស់គេទៅជាងងឹតមិនឃើញពន្លឺរស្មីនៃដំណឹងល្អ។ (២ករ. [២កូ.] ៤:៣, ៤, ខ.ស.) សូម្បីតែអ្នកដែលធ្លាប់ស្គាល់ព្រះគម្ពីរក៏ដោយ ក៏ត្រូវការជំនួយដើម្បីយល់ដឹងអំពីព្រះគម្ពីរដែរ។ (កិច្ច. ៨:៣០, ៣១) ដូច្នេះហើយ សូមឆ្លៀតពេលដើម្បីពន្យល់អត្ថន័យបទគម្ពីរ និងបញ្ជាក់មេរៀនឬប្រយោជន៍នៃបទគម្ពីរ ដូចក្នុងពេលអ្នកធ្វើសុន្ទរកថានៅឯសាលាកិច្ចបំរើព្រះធិបតេយ្យ។ (កិច្ច. ១៧:៣) សូមឲ្យប្រាកដថាបុគ្គលនោះឃើញប្រយោជន៍នៃព្រះបន្ទូលព្រះសម្រាប់ជីវិតរបស់គាត់។
៥ បើបុគ្គលនោះសប្បាយរីករាយនឹងអ្វីដែលគាត់កំពុងរៀន សូមពង្រីកការពិភាក្សាដោយសន្សឹមៗដើម្បីបញ្ចូលបទគម្ពីរពីរឬបីពេលត្រឡប់មកជួបគាត់ម្ដងៗ។ សូមរកឱកាសដើម្បីបញ្ចូលសៀវភៅស្តើងតម្រូវ និងសៀវភៅចំណេះ។ តាមរបៀបនេះការត្រឡប់ជួបដើម្បីផ្ដល់ទស្សនាវដ្ដីជាទៀងទាត់ អាចនៅទីបំផុតក្លាយទៅជាការសិក្សាព្រះគម្ពីរមួយ។
-
-
អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង២០០៥ កិច្ចបម្រើព្រះ | ឧសភា
-
-
អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែមិថុនា
«តើអ្នកគិតថាពិភពលោកនឹងទៅជាកន្លែងប្រសើរជាងឬទេ បើមនុស្សគ្រប់រូបអនុវត្តតាមដំបូន្មាននេះ? [សូមអានរ៉ូម ១២:១៧,១៨ បន្ទាប់មកអនុញ្ញាតឲ្យឆ្លើយ] ប៉ុន្តែគួរឲ្យសោកស្ដាយ ជួនកាលមានការទាស់ទែងចិត្តគ្នាកើតមានឡើង។ ទស្សនាវដ្ដីនេះបង្ហាញថា តើការអនុវត្តតាមឱវាទព្រះគម្ពីរអាចជួយយើងឲ្យដោះស្រាយជម្លោះហើយធ្វើឲ្យមានសន្ដិភាពឡើងវិញបានយ៉ាងដូចម្ដេច?»។
ប៉មយាម ថ្ងៃទី១ ខែមិថុនា
«ម្ដងម្កាល ប្រហែលជាយើងស្ថិតនៅក្នុងស្ថានភាពមួយដែលយើងទទួលការឈឺចាប់ឬមួយយើងបានបណ្ដាលឲ្យអ្នកឯទៀតឈឺចាប់ដោយការប្រើពាក្យមិនសមរម្យ។ តើស្ថានភាពបែបនេះអាចត្រូវដោះស្រាយបានយ៉ាងណា? សូមកត់សម្គាល់ឱវាទដ៏ប្រកបដោយប្រាជ្ញានេះដែលអាចអនុវត្តក្នុងករណីមួយណាក៏បាន [សូមអានអេភេសូរ ៤:៣១, ៣២] អត្ថបទនៃទស្សនាវដ្ដីនេះពន្យល់ថាតើយើងអាចពុះពារឧបសគ្គនានាក្នុងការព្យាយាមធ្វើឲ្យមានសន្ដិភាពបានយ៉ាងដូចម្ដេច?»។
-
-
របាយការណ៍ពីកិច្ចបំរើផ្សាយក្នុងខែមករា២០០៥ កិច្ចបម្រើព្រះ | ឧសភា
-
-
របាយការណ៍ពីកិច្ចបំរើផ្សាយក្នុងខែមករា
ម៉ ទ.វ ត្រ.ជួប ស.គ
ចំនួន: មធ្យ មធ្យ មធ្យ មធ្យ
អ្ន.ត្រួ.ពិ ២១ ១២២,៥ ៥៥,៧ ៦៨,៨ ៨,៥
អ្ន.ត្រួ.ពេ ៤៦ ៦៩,៨ ២៤,៩ ២៧,៨ ៤,៣
អ្ន.ត្រួ.ជំ ៩ ៥៦,០ ២៥,១ ១៧,៨ ២,២
អ្ន.ផ្ស ១០៣ ១៩,៧ ៩,០ ៥,៨ ១,១
សរុប ១៧៩នាក់
-