បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • វិធីប្រើគំរូអំពីក្យផ្សាយ
    ២០០៥ កិច្ចបម្រើព្រះ | មករា
    • វិធី​ប្រើ​គំរូ​អំពី​ពាក្យ​ផ្សាយ​

      ១ គំរូ​អំពី​ពាក្យ​ផ្សាយ​សំរាប់​ជូន​ទស្សនាវដ្ដី​និង​សៀវភៅ​ឯ​ទៀត មាន​ជា​ទៀងទាត់​ក្នុង​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង។ នៅ​ពេល​ដែល​​ចូល​រួម​កិច្ច​ផ្សព្វផ្សាយ យើង​មិន​ចាំបាច់​សូត្រ​រត់​មាត់​ពាក្យ​ទាំង​នេះ​ឡើយ។ ពាក្យ​ផ្សព្វផ្សាយ​នោះ​គ្រាន់​តែ​ជា​គំរូ​ពី​អ្វី​ដែល​​យើង​អាច​និយាយ​បាន។ ធម្មតា មាន​ប្រសិទ្ធ​ភាព​ជាង​បើ​កែ​ប្រែ​ពាក្យ​ផ្សព្វ​ផ្សាយ​នោះ​ដើម្បី​​អាច​និយាយ​ចេញ​ពី​ចិត្ត។ កាល​បើ​យើង​និយាយ​ចេញ​ពី​ចិត្ត នោះ​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​មាន​អារម្មណ៍​ស្រួល ហើយ​ក៏​បង្ហាញ​ថា​យើង​និយាយ​ដោយ​​ស្មោះ​និង​ដោយ​​ជឿជាក់។—២កូ. ២:១៧; ១ថែ. ១:៥

      ២ ចូរ​ប្រើ​ពាក្យ​ផ្សាយ​ដែល​​សម​ស្រប​តាម​តំបន់: វិធី​ដែល​​យើង​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ទទួល​ឥទ្ធិពល​ខ្លាំង​ពី​ទំនៀម​ទំលាប់​តាម​តំបន់។ តើ​អ្នក​អាច​សួរ​សុខ​ទុក្ខ​ម្ចាស់​ផ្ទះ​មុន​សិន រួច​ចាប់​ផ្ដើម​ផ្សព្វផ្សាយ​ក្រោយ​បាន​ទេ? ឬ​ក៏​តើ​មនុស្ស​នៅ​តំបន់​របស់​អ្នក​ចង់​ឲ្យ​អ្នក​ប្រាប់​ភ្លាម​ៗ​ថា​អ្នក​មក​មាន​ការ​អ្វី​នោះ? ចម្លើយ​ចំពោះ​សំនួរ​នោះ​គឺ​ខុស​គ្នា​តាម​តំបន់​ហើយ​តាម​មនុស្ស។ យើង​ក៏​ត្រូវ​ចេះ​គិត​ពិចារណា​ដែរ​ពេល​សួរ​សំនួរ។ សំនួរ​ខ្លះ​ប្រហែល​ជា​សមរម្យ​នៅ​តំបន់​ខ្លះ រីឯ​នៅ​តំបន់​ផ្សេង​ទៀត​ប្រហែល​មនុស្ស​មិន​សូវ​ពេញ​ចិត្ត​ទេ​បើ​សួរ​ពួក​គេ​សំនួរ​នោះ។ ហេតុ​នេះ យើង​ត្រូវ​ចេះ​រិះ​គិត​ហើយ​ប្រើ​ពាក្យ​ផ្សាយ​ឲ្យ​បាន​សមរម្យ​ទៅ​តាម​តំបន់​របស់​យើង។

      ៣ ម្យ៉ាង​ទៀត យើង​ត្រូវ​តែ​គិត​អំពី​ប្រវត្ដិ និង​គំនិត​របស់​មនុស្ស​នៅ​ក្នុង​តំបន់​របស់​យើង​ពេល​ដែល​​រៀបចំ​សំរាប់​កិច្ច​ផ្សព្វផ្សាយ។ ជា​ឧទាហរណ៍ បើ​អ្នក​កំពុង​តែ​និយាយ​ជា​មួយ​នឹង​ម្ចាស់​ផ្ទះ​ដែល​​កាន់​សាសនា​កាតូលិក​នោះ វិធី​ដែល​​អ្នក​ប្រើ​ម៉ាថាយ ៦:៩, ១០ ទំនង​ជា​ខុស​គ្នា​នឹង​វិធី​ដែល​​អ្នក​ប្រើ​បទ​គម្ពីរ​នោះ​ជា​មួយ​នឹង​អ្នក​ដែល​​មិន​ធ្លាប់​ស្គាល់​សេចក្ដី​អធិស្ឋាន​ក្នុង​ខ​នោះ។ បើ​គិត​ទុក​ជា​មុន យើង​អាច​ផ្លាស់ប្ដូរ​ពាក្យ​ផ្សព្វផ្សាយ​របស់​យើង​ដើម្បី​​ធ្វើ​ឲ្យ​មនុស្ស​ក្នុង​តំបន់​ផ្សាយ​ចាប់​អារម្មណ៍​ជាង​។—១កូ. ៩:២០​-​២៣

      ៤ សូម្បី​តែ​យើង​ប្រើ​ពាក្យ​ផ្សព្វផ្សាយ​ដូច​ក្នុង​គំរូ​ក៏​ដោយ​ ការ​រៀបចំ​ទុក​ជា​មុន​នៅ​តែ​សំខាន់។ យើង​គួរ​អាន​ដោយ​​យក​ចិត្ត​ទុក​ដាក់​នូវ​អត្ថបទ​ឬ​ជំពូក​ដែល​​យើង​នឹង​បង្ហាញ​ម្ចាស់​ផ្ទះ ហើយ​រក​ចំណុច​ណា​ដែល​​អាច​ធ្វើ​ឲ្យ​គាត់​ចាប់​អារម្មណ៍ រួច​មក​យើង​បញ្ចូល​ចំណុច​នោះ​ក្នុង​ពាក្យ​ផ្សាយ​របស់​យើង។ លុះ​ត្រា​តែ​យើង​ស្គាល់​ពត៌​មាន​ល្អ​ៗ​ក្នុង​សៀវភៅ​របស់​យើង ទើប​អាច​ជូន​សៀវភៅ​ដោយ​​បង្ហាញ​អារម្មណ៍​សាទរ​បាន។

      ៥ វិធី​ឯ​ទៀត:  តើ​យើង​អាច​ប្រើ​ត្រឹម​តែ​ពាក្យ​ដែល​​មាន​ក្នុង​គំរូ​អំពី​ពាក្យ​ផ្សាយ​ទាំង​នោះ​ប៉ុណ្ណោះ​ឬ? មិន​មែន​ទេ! បើ​ពាក្យ​ផ្សេង​ទៀត​ឬ​បទ​គម្ពីរ​ណា​ផ្សេង​គឺ​ស្រួល​ជាង​សំរាប់​អ្នក ចូរ​ប្រើ​នោះ​ចុះ! ជា​ពិសេស​ពេល​ដែល​​ជូន​ទស្សនាវដ្ដី ចូរ​រក​ឱកាស បង្ហាញ​អត្ថបទ​បន្ថែម​ដែល​​ប្រហែល​ជា​មាន​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​សំរាប់​តំបន់​របស់​អ្នក។ នៅ​ពេល​ដែល​​មាន​ការ​សម្ដែង​នៅ​ប្រជុំ​អប់រំ​កិច្ចបំរើ ការ​សម្ដែង​នោះ​អាច​ត្រូវ​រៀបចំ​ដោយ​​ប្រើ​ពាក្យ​ផ្សាយ​ដែល​​មាន​ប្រសិទ្ធ​ភាព​ក្នុង​តំបន់​របស់​អ្នក។ តាម​វិធី​នេះ​បងប្អូន​ទាំង​អស់​នឹង​ត្រូវ​ជួយ​ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដោយ​​ប្រសិទ្ធ​ភាព។

  • អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
    ២០០៥ កិច្ចបម្រើព្រះ | មករា
    • អ្វី​ដែល​​យើង​អាច​និយាយ​អំពី​ទស្សនាវដ្ដី​យើង

      ប៉មយាម ថ្ងៃ​ទី១ ខែ​កុម្ភៈ

      «​មនុស្ស​ជា​ច្រើន​មិន​ជឿ​ថា អ្នក​ដឹក​នាំ​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ទាំង​ប៉ុន្មាន​ដែល​​មាន​នៅ​សព្វ​ថ្ងៃ​នេះ​ទេ។ តើ​អ្នក​គិត​ថា​មាន​អ្នក​ណា​ផ្សេង​ទៀត​ដែល​​អាច​ធ្វើ​ដូច​អ្វី​ដែល​​បាន​ទាយ​ទុក​ជា​មុន​ក្នុង​ខ​ទាំង​នេះ​ទេ? [​អាន ទំនុកដំកើង ៧២:៧, ១២, ១៦ រួច​អនុញ្ញាត​ឲ្យ​ឆ្លើយ​] ទស្សនាវដ្ដី​នេះ​ពន្យល់​ឲ្យ​យើង​ដឹង​ថា តើ​អ្នក​ដឹក​នាំ​ដែល​​បាន​ទាយ​ក្នុង​ខ​នេះ​ជា​អ្នក​ណា? ហើយ​ក៏​ពន្យល់​អំពី​អ្វី​ដែល​​អ្នក​នោះ​នឹង​សម្រេច​»។

      ប៉មយាម ថ្ងៃ​ទី១ ខែ​កុម្ភៈ

      «​តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា បើ​មាន​អ្នក​ដឹក​នាំ​ដែល​​អាច​ធ្វើ​ដូច​ក្នុង​ខ​ទាំង​នេះ [​អាន លូកា ៧:១២, ១៤, ១៥ ឬ​ម៉ាថាយ ១២:២២ រួច​អនុញ្ញាត​ឲ្យ​ឆ្លើយ​] ទស្សនាវដ្ដី​នេះ​ពន្យល់​អំពី​បុគ្គល​ម្នាក់​ដែល​​មាន​សមត្ថភាព​ដឹក​នាំ​មនុស្ស ហើយ​ដែល​​អាច​សម្រេច​ការ​ទាំង​អស់​ដែល​​រៀប​រាប់​ក្នុង​ខ​ទាំង​នោះ​»។

  • របាយការណ៍ពីកិច្ចបំរើផ្សាយក្នុងខែកញ្ញា
    ២០០៥ កិច្ចបម្រើព្រះ | មករា
    • របាយ​ការណ៍​ពី​កិច្ចបំរើ​ផ្សាយ​ក្នុង​ខែ​កញ្ញា

      ម៉ ទ.វ ត្រ.ជួប ស.គ

      ចំនួន: មធ្យ មធ្យ មធ្យ មធ្យ

      អ្ន.ត្រួ.ពិ ២១ ១២១,៩ ៤៥,១ ៦២,២ ៨,៨

      អ្ន.ត្រួ.ពេ ៤៣ ៥៥,០ ២៤,២ ២៣,០ ៣,៧

      អ្ន.ត្រួ.ជំ ៧ ៥៣,៧ ៥៩,៦ ២៦,៦ ៣,១

      អ្ន.ផ្ស ១០៨ ១៦,០ ៦,៧ ៥,៤ ១,២

      សរុប ១៧៩​នាក់

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក