-
ឧទាហរណនិទស្សន៍ដែលត្រឹមត្រូវវិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
-
-
ជាតិទេ បើនេះមិនមែនជាគោលរឿងក្នុងសុន្ទរកថា។ មនុស្សខ្លះអាចទៅជាមិនចង់ស្ដាប់ទៀត ឬរហូតដល់ជំពប់ដួលក៏មិនដឹង។ ប៉ុន្តែ បើសុន្ទរកថារបស់យើងត្រូវរួមបញ្ចូលការពិគ្រោះរឿងបែបនេះ គឺមិនបញ្ហាទេ។ បើដូច្នេះ យើងមានឱកាសពន្យល់វែកញែកលើចំណុចនេះដើម្បីធ្វើឲ្យអ្នកស្ដាប់ព្រមជឿតាម។ ប៉ុន្តែ យើងនឹងមិនទទួលប្រយោជន៍អ្វីឡើយ បើយើងប្រើឧទាហរណនិទស្សន៍ដែលធ្វើឲ្យអ្នកស្ដាប់ប្រកាន់ និងមិនពេញចិត្តនឹងសេចក្ដីពិតដ៏សំខាន់ដែលយើងកំពុងតែពិគ្រោះនោះ។
២២ ដូច្នេះ ពេលយើងជ្រើសរើសឧទាហរណនិទស្សន៍ ចូរប្រើសមត្ថភាពវែកញែកដែរ។ ចូរប្រាកដក្នុងចិត្តថា ឧទាហរណនិទស្សន៍នោះ គឺសមត្រឹមត្រូវ។ បើយើងប្រើឧទាហរណនិទស្សន៍ត្រូវតាមសាច់រឿងនិងស្របតាមអ្នកស្ដាប់ ឧទាហរណ៍នោះនឹងមានភាពសមត្រឹមត្រូវមែន។
-
-
ប្រើគំនិតងាយស្រួលសំរាប់ការផ្សាយវិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
-
-
ចំណុចហាត់រៀនទី១៦
ប្រើគំនិតងាយស្រួលសំរាប់ការផ្សាយ
១ នៅសព្វថ្ងៃនេះ ផ្នែកដ៏ធំនៃកិច្ចការរបស់យើងជាអ្នកបំរើព្រះ គឺការផ្សព្វផ្សាយនិងការបង្រៀនបន្ទូលរបស់ព្រះដល់មនុស្សដែលពុំសូវស្គាល់ព្រះគម្ពីរ។ មនុស្សខ្លះមិនមានព្រះគម្ពីរមួយក្បាលទេ អ្នកឯទៀតមានព្រះគម្ពីរមួយច្បាប់គ្រាន់តែទុកក្នុងទូប៉ុណ្ណោះ។ នេះមានន័យថា ដើម្បីឲ្យគេទទួលប្រយោជន៍ពេញលេញពីអ្វីដែលយើងប្រាប់ នោះយើងត្រូវប្រើគំនិតងាយស្រួលយល់សំរាប់ពួកគេ។ យើងមិនផ្លាស់ប្ដូរសារទេ ប៉ុន្តែ យើងខំប្រឹងនិយាយតាមបែបបទដែលពួកគេស្រួលយល់វិញ។ តាមពិត តម្រូវការឲ្យយើងប្រើគំនិតងាយស្រួលបែបនេះ ជាការពិនិត្យមើលថា តើយើងយល់ពត៌មាននេះយ៉ាងច្បាស់ឬ?
២ ការប្រើគំនិតងាយស្រួល មានន័យថា យើងត្រូវចេះកែប្រែទៅតាមកាលៈទេសៈថ្មី។ នេះមានន័យថាយើងត្រូវបកស្រាយឲ្យខ្លួនយើងឬឲ្យអ្នកដទៃពេញចិត្ត។ ការវិភាគមើលអំពីការប្រើគំនិតស្រួលយល់សំរាប់ការផ្សាយ គួរបញ្ជាក់ពីសារៈសំខាន់នៃការនិយាយយ៉ាងងាយយល់ងាយស្ដាប់ មិនថាក្នុងកិច្ចបំរើផ្សាយឬពេលថ្លែងសុន្ទរកថា ពោលគឺ សំរាប់ក្រុមអ្នកស្ដាប់បែបណាក៏បាន ប៉ុន្តែ ជាពិសេសសំរាប់មនុស្សដែលមានចំណាប់អារម្មណ៍ថ្មីដែលយើងជួបក្នុងកិច្ចបំរើផ្សាយ។ ពេលយើងហាត់លក្ខណៈនេះក្នុងសាលា យកល្អឲ្យយើងចាត់ទុកអ្នកស្ដាប់ជាបុគ្គលដែលយើងជួបក្នុងកិច្ចបំរើផ្សាយពីផ្ទះមួយទៅផ្ទះមួយ។
៣ នេះមិនបានសេចក្ដីថា សុន្ទរកថារបស់យើងត្រូវមានបែបបទជាការផ្សាយពីផ្ទះមួយទៅផ្ទះមួយ ពេលយើងហាត់លក្ខណៈនៃការនិយាយនេះទេ។ សុន្ទរកថាទាំងអស់គួរមានបែបបទដូចបានរៀបរាប់ក្នុងអនុទ្ទេសសំរាប់សាលា។ នេះមានន័យថា ទោះជាយើងមានសុន្ទរកថាបែបណាក៏ដោយ ចំណុចដែលយើងពន្យល់ដើម្បីបញ្ជាក់ហេតុផល និងពាក្យដែលយើងប្រើនោះ គួរមានបែបដែលយើងនឹងប្រើនៅក្នុងកិច្ចបំរើផ្សាយបាន។ ដោយព្រោះការនិយាយភាគច្រើនគឺនៅក្នុងកិច្ចបំរើផ្សាយ នេះគួរជួយយើងឲ្យដឹងថាត្រូវប្រើពាក្យស្រួលយល់តាមចំណេះដឹងរបស់បុគ្គលដែលយើងជួបនោះ។ យើងបានត្រៀមខ្លួនខ្លះៗហើយ ស្តីអំពីលក្ខណៈនេះនៃការនិយាយ នៅពេលបានមើលចំណុចហាត់រៀនទី២។ ប៉ុន្តែ ឥឡូវយើងត្រូវហាត់ចំណុចនេះដោយឡែកវិញ ពីព្រោះលក្ខណៈនេះគឺត្រូវមានជាចាំបាច់ហើយសំខាន់ណាស់។
៤ ប្រើពាក្យងាយស្រួល: បើយើងយកចិត្តទុកដាក់ស្ដាប់ពាក្យដែលបងប្អូនយើងប្រើក្នុងកិច្ចការផ្សាយនិងពេលបង្រៀនសិស្សថ្មីនោះ យើងនឹងទទួលស្គាល់ថា លក្ខណៈនៃការនិយាយនេះគឺត្រូវការជាចាំបាច់ណាស់។ ក្នុងការសិក្សាព្រះគម្ពីររបស់យើង នោះយើងនិយមប្រើពាក្យជាច្រើនដែលមនុស្សទូទៅមិនសូវស្គាល់ទេ។ យើងប្រើពាក្យដូចជា«ជនសំណល់» និង«ចៀមឯទៀត»ជាដើម។ បើយើងប្រើពាក្យទាំងនេះ នោះអ្នកដែលយើងជួបក្នុងកិច្ចបំរើផ្សាយនឹងមិនយល់ទេ។ យើងត្រូវពន្យល់ន័យពាក្យទាំងនោះឲ្យបានច្បាស់ ឬប្រើពាក្យសទិសន័យរបស់ពាក្យនោះវិញ ទើបអ្នកដទៃអាចយល់បាន។ សូម្បីតែការរៀបរាប់អំពី«អើម៉ាគេដូន»ឬ«ការស្ថាបនាព្រះរាជាណាចក្រឡើង» គឺគ្មានខ្លឹមសារទេ បើយើងមិនពន្យល់នូវអត្ថន័យនៃពាក្យទាំងនោះ។
៥ ពេលគិតអំពីលក្ខណៈនៃការនិយាយនេះ នោះអ្នកជូនឱវាទនឹងសួរខ្លួនគាត់ថា៖ តើមនុស្សដែលមិនស្គាល់ព្រះគម្ពីរ អាចយល់ពាក្យនោះទេ? នេះមិនមានន័យថា អ្នកជូនឱវាទមិនចង់ឲ្យយើងប្រើពាក្យទាំងនោះឡើយ។ ពាក្យទាំងនេះជាផ្នែកនៃវាក្យសព្ទរបស់យើងមែន ហើយយើងចង់បង្រៀនឲ្យមនុស្សដែលមានចំណាប់អារម្មណ៍ស្គាល់ពាក្យទាំងនោះដែរ។ ប៉ុន្តែ បើយើងប្រើពាក្យទាំងនេះ អ្នកជូនឱវាទនឹងពិនិត្យមើលថា តើយើងបានពន្យល់អត្ថន័យពាក្យនោះឬទេ?
៦ ជ្រើសរើសចំណុចស្របតាមតម្រូវការ: គំនិតដែលយើងជ្រើសរើសសំរាប់ការផ្សាយគឺមានផ្សេងៗគ្នា ដូចជាពាក្យដែលយើងប្រើគឺផ្សេងៗពីគ្នាដែរ។ នេះអាស្រ័យទៅលើលំដាប់រៀបចំ ពីព្រោះមានចំណុចខ្លះដែលយើងមិនពិគ្រោះជាធម្មតាជាមួយមនុស្សដែលមានចំណាប់
-