បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • មហាសន្និបាតប្រចាំតំបន់របស់ស្មរបន្ទាល់ព្រះយេហូវ៉ាសម្រាប់ឆ្នាំ២០០៨
    ២០០៧ កិច្ចបម្រើព្រះ | ធ្នូ
    • មហា​សន្និបាត​ប្រចាំ​តំបន់​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​សម្រាប់​ឆ្នាំ​២០០៨​

      ១ សាវ័ក​ប៉ុល​បាន​ដាស់​តឿន​ពួក​គ្រិស្ត​សាសនិក​ដែល​ជា​សាសន៍​ហេព្រើរ​ឲ្យ​ប្រជុំ​គ្នា ហើយ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​«​កាន់​តែ​ខ្លាំង​ឡើង​»​ ដោយ​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ។ (​ហេ. ១០:២៤, ២៥​) មាន​ទី​សំអាង​កាន់​តែ​ច្រើន​ឡើង​ៗ​ ដែល​បង្ហាញ​ថា​«​ថ្ងៃ​នោះ​»​ ដែល​សាវ័ក​ប៉ុល​បាន​រៀប​រាប់ គឺ​ជិត​ណាស់​ហើយ! ហេតុ​នេះ​ហើយ​បាន​ជា​យើង​ទន្ទឹង​ចាំ​ឱកាស​ប្រជុំ​គ្នា​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ ដើម្បី​ទទួល​ការ​អប់រំ​ពី​ព្រះ។ ការ​អប់រំ​នេះ​អាច​ជួយ​ណែនាំ​យើង​នៅ​គ្រា​«​ជាន់​ក្រោយ​បង្អស់​»​ ដែល​ជា​គ្រា​ប្រកប​ទៅ​ដោយ​គ្រោះ​ថ្នាក់​កាន់​តែ​ច្រើន​ឡើង​ៗ។ (​២ធី. ៣:១​) យើង​នឹង​មាន​ឱកាស​ប្រជុំ​គ្នា​ទទួល​ការ​អប់រំ​ដូច្នេះ នៅ​ឯ​មហា​សន្និបាត​ប្រចាំ​តំបន់​សម្រាប់​ឆ្នាំ​២០០៨។

      ២ ចូល​រួម​ឲ្យ​បាន​ពេញ​ទាំង​បី​ថ្ងៃ : យើង​លើក​ទឹក​ចិត្ត​បង​ប្អូន​ចូល​រួម​ឲ្យ​បាន​ពេញ​ទាំង​បី​ថ្ងៃ។ បើ​យើង​«​ឥត​លែង​ប្រជុំ​គ្នា​»​ យើង​នឹង​មិន​ខាន​ទទួល​ការ​អប់រំ​ដ៏​ចាំបាច់​ពី​ព្រះ​នៅ​ឯ​មហា​សន្និបាត​ទេ។ (​ហេ. ១០:​២៥​) សូម​ចាប់​ផ្ដើម​រៀបចំ​ភ្លាម​ៗ​ដើម្បី​ចូល​រួម។ អ្នក​គួរ​ជម្រាប​និយោជក​យ៉ាង​ឆាប់ ដើម្បី​ឲ្យ​គាត់​អាច​ចាត់​ចែង​ការងារ​ទាំង​នោះ​បាន​បើ​ចាំបាច់។ ប្រសិន​បើ​កូន​អ្នក​នៅ​រៀន​ឯ​សាលា​ក្នុង​អំឡុង​មហា​សន្និបាត សូម​ជម្រាប​លោក​គ្រូ​អ្នក​គ្រូ​អំពី​គម្រោង​របស់​អ្នក។ សូម​ប្រាប់​ឲ្យ​គេ​ដឹង​ថា មហា​សន្និបាត​គឺ​ជា​ផ្នែក​ដែល​ទៀងទាត់​មួយ​នៃ​ការ​ថ្វាយ​បង្គំ​របស់​អ្នក។ អ្នក​អាច​ប្រាកដ​ថា ព្រះ​យេហូវ៉ា​នឹង​ប្រទាន​ពរ​ដល់​ការ​ព្យាយាម​របស់​អ្នក ក្នុង​ការ​ទុក​ប្រយោជន៍​រាជាណាចក្រ​ព្រះ​ជា​អាទិ​ភាព។—ម៉ាថ. ៦:៣៣

      ៣ ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ចូល​រួម : សាវ័ក​ប៉ុល​ក៏​បាន​អំពាវនាវ​ឲ្យ​បង​ប្អូន​នៅ​សម័យ​នោះ ​«​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​»។ (​ហេ. ១០:២៤​) តើ​បង​ប្អូន​នៅ​ក្នុង​ក្រុម​សិក្សា​សៀវភៅ​របស់​អ្នក ត្រូវ​ការ​ជំនួយ​ឲ្យ​ចូល​រួម​មហា​សន្និបាត​ទេ? តើ​អ្នក​អាច​ជួយ​សិស្ស​គម្ពីរ​ឲ្យ​ចូល​រួម​មហា​សន្និបាត​ជា​មួយ​អ្នក សូម្បី​តែ​គាត់​អាច​ចូល​រួម​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ឬ​ទេ? កាល​ណា​អ្នក​ប្រាប់​គម្រោង​របស់​អ្នក​អំពី​មហា​សន្និបាត​ដល់​សមាជិក​ក្រុម​គ្រួសារ​ដែល​មិន​ជា​អ្នក​ជឿ សូម​អញ្ជើញ​គាត់​ឲ្យ​មក​ចូល​រួម​ជា​មួយ​អ្នក​ដែរ។ ការ​ព្យាយាម​ដ៏​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​អ្នក ប្រហែល​នាំ​ឲ្យ​មាន​ពរ​ដែល​អ្នក​គិត​ស្មាន​មិន​ដល់។

      ៤ ព័ត៌មាន​ចំពោះ​មហា​សន្និបាត​ឯ​ទៀត : ប្រសិន​បើ​អ្នក​នឹង​ចូល​រួម​នៅ​ឯ​មហា​សន្និបាត​ក្រៅ​ពី​មហា​សន្និបាត​ដែល​ក្រុមជំនុំ​ត្រូវ​ចាត់​ឲ្យ​ទៅ អ្នក​អាច​ទទួល​ព័ត៌មាន​អំពី​កន្លែង​ស្នាក់​នៅ ដោយ​សសេរ​សំបុត្រ​ជូន​ដល់​មន្ទីរ​ចាត់ការ​សម្រាប់​មហា​សន្និបាត​នោះ។ អាសយដ្ឋាន​សម្រាប់​មន្ទីរ​ចាត់ការ​មហា​សន្និបាត​នោះ គឺ​នៅ​ខ្នង​ក្រដាស​ពាក្យ​ស្នើ​សុំ​សម្រាប់​កន្លែង​ស្នាក់​នៅ (​Special Needs Room Request​)។ បន្ដិច​ទៀត​ក្រដាស​ពាក្យ​ស្នើ​សុំ​នេះ នឹង​បញ្ជូន​ទៅ​លេខាធិការ​ក្រុម​ជំនុំ​ទាំង​ឡាយ។ ដើម្បី​ទទួល​ការ​តប​ឆ្លើយ​បាន នៅ​ក្នុង​ស្រោម​សំបុត្រ​របស់​អ្នក សូម​ដាក់​ស្រោម​សំបុត្រ​មួយ​ទៀត​ដែល​មាន​បិទ​តែមប្រិ៍​មួយ ហើយ​មាន​អាសយដ្ឋាន​របស់​ខ្លួន​នៅ​ខ្នង​ស្រោម​សំបុត្រ​នោះ​ដែរ។

      ៥ សេចក្ដី​ត្រូវ​ការ​ពិសេស : ប្រសិន​បើ​អ្នក​ផ្សាយ​ណា​ម្នាក់​ស្នើ​សុំ​ជំនួយ​រក​កន្លែង​ស្នាក់​នៅ គណៈ​កម្មាធិការ​កិច្ច​បម្រើ​ក្រុម​ជំនុំ​គួរ​សម្រេច​ចិត្ត​បើ​អ្នក​ផ្សាយ​នោះ​មាន​លក្ខណៈ​គ្រប់គ្រាន់ ដើម្បី​ជូន​ពាក្យ​ស្នើ​សុំ​សម្រាប់​កន្លែង​ស្នាក់​នៅ (​Special Needs Room Request​)។

      ៦ ចូរ​ប្រព្រឹត្ត​ការ​ល្អ : ការ​ស្ដាប់​បង្គាប់​តាម​បញ្ជា​របស់​ព្រះ​យេហូវ៉ា ឲ្យ​ប្រជុំ​គ្នា​ដើម្បី​ថ្វាយ​បង្គំ​ទ្រង់ នាំ​ឲ្យ​យើង​‹ទទួល​ប្រយោជន៍​ខ្លួន​ឯង›។ សំខាន់​ជាង​នេះ​ទៅ​ទៀត ការ​ស្ដាប់​បង្គាប់​នេះ​ផ្ដល់​ឱកាស​ឲ្យ​លើក​តម្កើង​នាម​របស់​ព្រះ​យេហូវ៉ា។ (​អេសា. ៤៨:១៧​) នៅ​ឯ​មហា​សន្និបាត​«​ការ​ល្អ​[​របស់​យើង​] ក៏​ឃើញ​ច្បាស់​»​ដោយ​មនុស្ស​ជា​ច្រើន​នាក់ ហើយ​នេះ​ជំរុញ​ឲ្យ​អ្នក​ខ្លះ​រៀប​រាប់​ពី​អារម្មណ៍​របស់​ខ្លួន។ (​១ធី. ៥:២៥​) នៅ​ទី​ក្រុង​មួយ​ដែល​មហា​សន្និបាត​យើង​តែង​តែ​ធ្វើ​ឡើង​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ប្រធាន​សណ្ឋាគារ​ម្នាក់​បាន​ទទួល​ស្គាល់​ថា​៖ ​«​មនុស្ស​ជា​ច្រើន​នាក់​នៅ​ក្រុង​នេះ​និយាយ​អំពី​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ព្រម​ទាំង​ប្រយោជន៍​ដែល​ក្រុង​ទទួល​ពី​មហា​សន្និបាត​របស់​អ្នក។ យើង​ដឹង​ថា​ពួក​អ្នក​សម្អាត​មជ្ឈ​មណ្ឌល ហើយ​យើង​ឃើញ​ពួក​អ្នក​បោស​សម្អាត​ទីធ្លា​ចត​ឡាន។ យើង​មាន​សេចក្ដី​សោមនស្ស​រីករាយ​ចំពោះ​វត្តមាន​របស់​លោក​អ្នក។ យើង​សង្ឃឹម​ថា យើង​អាច​បន្ត​ឲ្យ​មាន​ទំនាក់ទំនង​បែប​នេះ​រហូត​ទៅ​ដល់​ពេល​អនាគត​»។ បន្ទាប់​ពី​រៀប​រាប់​អំពី​បញ្ហា​ដែល​មក​ពី​ក្រុម និង​តារា​ល្បី​ល្បាញ​ឯ​ទៀត ប្រធាន​សណ្ឋាគារ​ម្នាក់​បាន​និយាយ​អំពី​បង​ប្អូន​រួម​ជំនឿ​ដែល​បាន​ស្នាក់​នៅ​សណ្ឋាគារ​នោះ ថា​ពួក​គេ​បង្ហាញ​ការ​រួម​ដៃ​គ្នា​និង​ចិត្ត​អត់ធ្មត់។ គាត់​ក៏​មាន​ប្រសាសន៍​ថា​៖ ​«​យើង​ចង់​ឲ្យ​ភ្ញៀវ​ទាំង​អស់​ប្រព្រឹត្ត​ដូច​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា!​»។ កិរិយា​ប្រព្រឹត្ត​របស់​បង​ប្អូន​យើង​ដែល​នាំ​ឲ្យ​មាន​ពាក្យ​សរសើរ​ទាំង​នេះ និង​ពាក្យ​ឯ​ទៀត​ដែល​ស្រដៀង​នឹង​នេះ ពិត​ជា​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ចិត្ត​សប្បាយ​រីករាយ​មែន!

      ៧ ព្រះ​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា ជីវិត​របស់​យើង​គឺ​អាស្រ័យ​ទៅ​លើ​ការ​ស្ដាប់​តាម​«​គ្រប់​ទាំង​ព្រះ​បន្ទូល ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​ព្រះ​មក​»។ (​ម៉ាថ. ៤:៤​) នៅ​ឯ​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​យើង ព្រះ​យេហូវ៉ា​ប្រទាន​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​‹អាហារ​តាម​ត្រូវ​ពេល› ដែល​ត្រូវ​បាន​រៀបចំ​ដោយ​‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›។ (​ម៉ាថ. ២៤:៤៥​) បង​ប្អូន​យើង​បាន​ធ្វើ​កិច្ចការ​ជា​ច្រើន​ដើម្បី​រៀបចំ និង​ថ្លែង​សេចក្ដី​បង្រៀន​របស់​ព្រះ​ដែល​ប្រៀប​ដូច​ជា​ការ​ជប់លៀង។ សូម​ឲ្យ​យើង​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ព្រះ​យេហូវ៉ា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ដោយ​មាន​វត្តមាន​ហើយ​ប្រុង​ស្មារតី​ស្ដាប់​សុន្ទរកថា​ទាំង​អស់​ក្នុង​កម្មវិធី​មហា​សន្និបាត។

      [សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

      ១​. (​ក​) ហេតុ​អ្វី​ដំបូន្មាន​របស់​សាវ័ក​ប៉ុល ចំពោះ​ពួក​គ្រិស្ត​សាសនិក​ដែល​ជា​សាសន៍​ហេព្រើរ មាន​ភាព​បន្ទាន់​សព្វ​ថ្ងៃ​នេះ? (​សូម​អាន ហេព្រើរ ១០:២៤, ២៥​) (​ខ​) តើ​យើង​នឹង​មាន​ឱកាស​អ្វី ដើម្បី​ធ្វើ​តាម​ដំបូន្មាន​របស់​សាវ័ក​ប៉ុល​នោះ?

      ២​. (​ក​) ហេតុ​អ្វី​ការ​ចូល​រួម​មហា​សន្និបាត​ឲ្យ​បាន​ពេញ​ទាំង​បី​ថ្ងៃ​គឺ​សំខាន់​ម្ល៉េះ? (​ខ​) តើ​យើង​គួរ​ចាប់​ផ្ដើម​រៀបចំ​ដើម្បី​ចូល​រួម​ដោយ​ដូច​ម្ដេច?

      ៣​. តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត?

      ៤​. ប្រសិន​បើ​យើង​ត្រូវ​ការ​ព័ត៌មាន​អំពី​កន្លែង​ស្នាក់​នៅ ចំពោះ​មហា​សន្និបាត​ឯ​ទៀត​ក្រៅ​ពី​មហា​សន្និបាត​ដែល​ក្រុម​ជំនុំ​ចាត់​ឲ្យ​ទៅ​ តើ​យើង​គួរ​ធ្វើ​អ្វី?

      ៥​. តើ​មាន​ការ​រំលឹក​ណា​ខ្លះ​ចំពោះ​ក្រដាស​ពាក្យ​ស្នើ​សុំ​សម្រាប់​កន្លែង​ស្នាក់​នៅ?

      ៦​. (​ក​) តើ​យើង​អាច​លើក​តម្កើង​ព្រះ​យេហូវ៉ា​នៅ​ពេល​យើង​ចូល​រួម​មហា​សន្និបាត​តាម​របៀប​ណា? (​ខ​) ដោយសារ​បង​ប្អូន​យើង​មាន​កិរិយា​ប្រព្រឹត្ត​ល្អ តើ​បុគ្គលិក​សណ្ឋាគារ​បាន​ពោល​ពាក្យ​អ្វី​ខ្លះ?

      ៧​. តើ​ម៉ាថាយ ៤:៤ បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ការ​ប្រុង​ស្មារតី​ស្ដាប់​សុន្ទរកថា​ទាំង​អស់​ក្នុង​កម្មវិធី​យ៉ាង​ដូច​ម្ដេច?

      [ប្រអប់​នៅ​ទំព័រ​៣]

      កម្មវិធី

      ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍

      ម៉ោង​៨:៥០​ព្រឹក—៤:០៥​រសៀល

      ថ្ងៃ​អាទិត្យ

      ម៉ោង​៨:៥០​ព្រឹក—៣:៣០​រសៀល

  • ការផ្សាយដ៏ធំបំផុតដែលមិនធ្លាប់មានពីមុន!
    ២០០៧ កិច្ចបម្រើព្រះ | ធ្នូ
    • ការ​ផ្សាយ​ដ៏​ធំ​បំផុត​ដែល​មិន​ធ្លាប់​មាន​ពី​មុន!

      ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ចាត់​ចែង​ដើម្បី​ផ្សព្វផ្សាយ​ដំណឹង​ល្អ អស់​រយៈ​ពេល​ជាង​១០០​ឆ្នាំ​ហើយ។ (​១កូ. ៩:២៣​) ការ​ផ្សាយ​នេះ​បាន​ក្លាយ​ទៅ​ជា​ការ​ផ្សាយ​ដ៏​ធំ​បំផុត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ក្នុង​ពិភពលោក។ បង​ប្អូន​យើង​បាន​ផ្សាយ​សារ​នេះ​រាប់​រយ​ភាសា ហើយ​នៅ​ជាង​២៣០​ប្រទេស។ (​ម៉ាថ. ២៤:១៤​) ប៉ុន្តែ ហេតុ​អ្វី​ការ​ផ្សាយ​នេះ​គឺ​ចាំបាច់? ហើយ​តើ​កិច្ចការ​នេះ​កំពុង​តែ​ធ្វើ​ឡើង​ទូទាំង​ពិភពលោក​យ៉ាង​ដូច​ម្ដេច?

      វីដេអូ​ជា​ភាសា​អង់គ្លេស​ដែល​មាន​ចំណង​ជើង​ថា ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ចាត់​ចែង​ដើម្បី​ផ្សាយ​ដំណឹង​ល្អ នឹង​ឆ្លើយ​សំណួរ​ទាំង​នោះ​ដោយ​ផ្ដល់​ព័ត៌មាន​ល្អិតល្អន់​អំពី​កិច្ចការ​របស់​យើង​ដែល​មាន​ទូទាំង​ពិភពលោក។ នៅ​ពេល​ដែល​អ្នក​កំពុង​តែ​ទស្សនា​វីដេអូ​នេះ សូម​ពិចារណា​សំណួរ​ទាំង​នេះ : (​១​) តើ​សកម្មភាព​របស់​យើង​ត្រូវ​បាន​រៀបចំ​និង​ដឹក​នាំ​យ៉ាង​ណា? (​២​) តើ​ផ្នែក​និពន្ធ បកប្រែ គូរ​គំនូរ និង​ផ្នែក​ថត​សំឡេង​និង​វីដេអូ​ជួយ​ឲ្យ​យើង​ផ្សាយ​ដំណឹង​ល្អ​យ៉ាង​ដូច​ម្ដេច? (​៣​) តើ​យើង​ធ្វើ​កិច្ចការ​បោះ​ពុម្ព​និង​ដឹក​ជញ្ជូន​ដែល​មាន​ទ្រង់ទ្រាយ​ធំ​ក្នុង​គោល​បំណង​អ្វី? (​យ៉ូន. ១៧:៣​) (​៤​) រៀង​រាល់​ឆ្នាំ តើ​បោះ​ពុម្ព​សៀវភៅ​ប៉ុន្មាន​ក្បាល? (​៥​) តើ​សៀវភៅ​យើង​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ បាន​សម្រេច​គោល​បំណង​អ្វី​ខ្លះ? (​ហេ. ៤:១២​) (​៦​) តើ​មនុស្ស​ងងឹត​ភ្នែក​និង​ថ្លង់ កំពុង​តែ​ទទួល​ការ​អប់រំ​ខាង​គម្ពីរ​យ៉ាង​ដូច​ម្ដេច? (​៧​) តើ​កិច្ចការ​របស់​យើង​បាន​ត្រូវ​ផ្គត់ផ្គង់​យ៉ាង​ដូច​ម្ដេច​ខាង​ផ្នែក​លុយ​កាក់? (​៨​) តើ​យើង​ទទួល​ប្រយោជន៍​ពី​កិច្ចការ​របស់​ក្រុម​ផ្ដល់​ព័ត៌មាន​ពេទ្យ ផ្នែក​កិច្ច​បម្រើ និង​ផ្នែក​មហា​សន្និបាត​យ៉ាង​ដូច​ម្ដេច? (​៩​) ក្នុង​នាម​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា តើ​វីដេអូ​នេះ​ជួយ​ឲ្យ​អ្នក​រឹតតែ​មាន​កតញ្ញូ​តា​ធម៌​យ៉ាង​ណា​ចំពោះ (​ក​) ការ​ព្យាយាម​របស់​អង្គការ​ព្រះ​យេហូវ៉ា​ដើម្បី​ជួយ​យើង​ផ្សាយ​ដំណឹង​ល្អ? (​ខ​) ក្រុម​គ្រួសារ​បេតអែល​ដែល​មាន​សាខា​ជាង​១០០​ទូទាំង​ពិភពលោក? (​គ​) ការ​អប់រំ​អ្នក​ត្រួត​ពិនិត្យ​និង​សាសនទូត? (​ឃ​) សារៈ​សំខាន់​នៃ​ការ​ពិចារណា​ខ​គម្ពីរ​មួយ​ជា​រៀង​រាល់​ថ្ងៃ​មុន​ចាប់​ផ្ដើម​កិច្ចការ ហើយ​សារៈ​សំខាន់​នៃ​ការ​រៀបចំ​កិច្ច​ប្រជុំ​ប្រចាំ

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក