បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បង្ហាញអារម្មណ៍សាទរ និងភាពកក់ក្ដៅ
    វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
    • ១៩ អារម្មណ៍​កក់ក្ដៅ​ស្រប​ទៅ​តាម​ពត៌មាន: ដូច​ដែល​យើង​បាន​ពិគ្រោះ​អំពី​ការ​បង្ហាញ​អារម្មណ៍​សាទរ​នោះ ការ​បង្ហាញ​អារម្មណ៍​កក់ក្ដៅ​គឺ​ច្រើន​តែ​អាស្រ័យ​លើ​ពត៌មាន​ដែល​យើង​ត្រូវ​ថ្លែង។ ឧទាហរណ៍​មួយ​នៅ​ម៉ាថាយ​ជំពូក​ទី២៣ ដែល​រៀប​រាប់​អំពី​ពេល​ព្រះ​យេស៊ូ​ផ្ដន្ទា​ទោស​ពួក​ស្ក្រែប​និង​ពួក​ផារិស៊ី។ យើង​នឹង​មិន​គិត​ថា ទ្រង់​ផ្ដន្ទា​ទោស​ពួក​គេ​ដោយ​ប្រើ​សូរ​សម្លេង​ខ្សោយ​នោះ​ឡើយ។ ប៉ុន្តែ កំឡុង​ដែល​ទ្រង់​កំពុង​តែ​មាន​សេចក្ដី​ក្រោធ​នោះ ក៏​មាន​ឃ្លា​ដែល​បង្ហាញ​ភាព​កក់ក្ដៅ​និង​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​ដែរ ពេល​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ឱ . . . តើ​ប៉ុន្មាន​ដង​ហើយ​ដែល​អញ​ចង់​ប្រមូល​កូន​ឯង​ទាំង​ប៉ុន្មាន ដូច​ជា​មេ​មាន់​ក្រុង​កូន​វា​ឲ្យ​ជ្រក​ក្រោម​ស្លាប? តែ​ឯង​មិន​ព្រម​ទេ!»។ ពាក្យ​ទាំង​នេះ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​អារម្មណ៍​កក់ក្ដៅ ប៉ុន្តែ ឃ្លា​បន្ទាប់​មិន​សម្ដែង​នូវ​អារម្មណ៍​ដូច​គ្នា​ទេ​ដែល​ថា៖ «មើល! ផ្ទះ​ឯង​នឹង​ត្រូវ​ចោល​ស្ងាត់​ទុក​ឲ្យ​ឯង»។ សូរ​នេះ​គឺ​ជា​របៀប​បដិសេធ​ទាំង​មាន​អារម្មណ៍​ស្អប់​ខ្ពើម។

      ២០ តើ​យើង​គួរ​បង្ហាញ​អារម្មណ៍​កក់ក្ដៅ​នៅ​ពេល​ណា? តាម​ធម្មតា​យើង​បង្ហាញ​អារម្មណ៍​កក់ក្ដៅ​ក្នុង​កិច្ចបំរើ​ផ្សាយ ឬ​ពេល​ថ្លែង​សុន្ទរកថា​ក្នុង​កម្មវិធី​សាលា​កិច្ចបំរើ​ព្រះ​ធិបតេយ្យ។ ប៉ុន្តែ​ជា​ពិសេស យើង​គួរ​បង្ហាញ​អារម្មណ៍​កក់ក្ដៅ​ពេល​ដែល​យើង​កំពុង​តែ​ពិគ្រោះ​វែកញែក​ហេតុ​ផល ឬ​ពេល​លើក​ទឹក​ចិត្ត ដាស់​តឿន និង​បង្ហាញ​ចិត្ត​អាណិតអាសូរ​ជា​ដើម។ ក្នុង​ការ​បង្ហាញ​អារម្មណ៍​កក់ក្ដៅ យើង​ក៏​មិន​គួរ​ភ្លេច​បង្ហាញ​អារម្មណ៍​សាទរ​ដែរ ដែល​ត្រូវ​បង្ហាញ​ស្រប​ទៅ​តាម​កាលៈទេសៈ​សមរម្យ។ ចូរ​ឲ្យ​មាន​តុល្យភាព​ក្នុង​គ្រប់​ការ​ទាំង​អស់ ប៉ុន្តែ​ដំណាល​គ្នា​នោះ សូម​ខំ​ប្រឹង​ថ្លែង​ឲ្យ​អស់​ពី​ដួង​ចិត្ត​ដែរ។

  • ឧទាហរណនិទស្សន៍ដែលត្រឹមត្រូវ
    វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
    • ចំណុច​ហាត់​រៀន​ទី១៥

      ឧទាហរណនិទស្សន៍​ដែល​ត្រឹម​ត្រូវ

      ១ ពេល​អ្នក​ថ្លែង​ប្រើ​ឧទាហរណនិទស្សន៍ គឺ​ហាក់​ដូច​ជា​គាត់​គូរ​រូបភាព​ដែល​អាច​ដិត​ជាប់​ក្នុង​គំនិត​របស់​អ្នក​ស្ដាប់។ ឧទាហរណនិទស្សន៍​បង្កើត​ឲ្យ​មាន​ចំណាប់អារម្មណ៍ និង​បញ្ជាក់​នូវ​គំនិត​សំខាន់ៗ។ ឧទាហរណនិទស្សន៍​នាំ​ឲ្យ​យើង​ចេះ​ត្រិះរិះ និង​ជួយ​យើង​ឲ្យ​ឆាប់​យល់​គំនិត​ថ្មី។ ឧទាហរណនិទស្សន៍​ដែល​សម​ត្រឹម​ត្រូវ អាច​មាន​អានុភាព​លើ​គំនិត​ផង​និង​ចិត្ត​ផង។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក