ចម្រៀងលេខ១២
ពាក្យសន្យាអំពីជីវិតគ្មានទីបញ្ចប់
១. យើង នឹង រស់ ជា និច្ច តាម សន្យា
ផែន ដី នឹង គង់ នៅ ថេរ ឋិត
‹ក្ដី ចម្រើន ដល់ មនុស្ស រាបសា›
នេះ នឹង កើត ឡើង មែន ពិត។
(បន្ទរ)
យើង អាច រស់ រហូត បាន
គួរ ខំ អស់ ពី ចិត្ត ប្រាណ
ព្រះ ធ្វើ តាម ពាក្យ សន្យា
ពាក្យ លោក នឹង សម្រេច។
២. មាន សួន ឧទ្យាន យ៉ាង ល្អ អស្ចារ្យ
កូន ព្រះ ទាំង អស់ បាន សេរី
ក្រោម ការ ដឹក នាំ ព្រះ យេហូវ៉ា
មាន ក្ដី សុខ ពេញ ផែន ដី។
(បន្ទរ)
យើង អាច រស់ រហូត បាន
គួរ ខំ អស់ ពី ចិត្ត ប្រាណ
ព្រះ ធ្វើ តាម ពាក្យ សន្យា
ពាក្យ លោក នឹង សម្រេច។
៣. អ្នក ដែល ស្លាប់ នឹង រស់ មាន ជីវ៉ា
លែង មាន សោកា ឬ ទុក្ខ ម្នេញ
ព្រះ លោក ស្រឡាញ់ តែង ថែ រក្សា
ហើយ ជូត អស់ ទឹក ភ្នែក ចេញ។
(បន្ទរ)
យើង អាច រស់ រហូត បាន
គួរ ខំ អស់ ពី ចិត្ត ប្រាណ
ព្រះ ធ្វើ តាម ពាក្យ សន្យា
ពាក្យ លោក នឹង សម្រេច៕
(សូមពិនិត្យបន្ថែម អេ. ២៥:៨; លូក. ២៣:៤៣; យ៉ូន. ១១:២៥; បប. ២១:៤)