ចម្រៀងលេខ៣២
ចូរពង្រឹងជំហរឡើង!
១. មនុស្ស ពី គ្រប់ ជាតិ សាសន៍ ភិត ភ័យ កើត ទុក្ខ
ព្រួយ ចិត្ត នឹង ហេតុ ការណ៍ កើត ឡើង នៅ ថ្ងៃ មុខ
យើង ត្រូវ ឈរ មាំ មួន មិន រង្គើ ឲ្យ សោះ
បម្រើ ព្រះ យើង ដោយ ចិត្ត ស្មោះ។
(បន្ទរ)
មាំ មួន យើង ត្រូវ តាំង ចិន្ដា
មិន រួម ចំណែក នឹង លោកា
កាល ក្រេប យក បណ្ដាំ ព្រះ ហើយ នៅ ស្មោះ មួយ ជីវ៉ា។
២. មាន អន្ទាក់ ពេញ ពាស ពិភព លោក សាថាន
បើ យើង ដឹង ខុស ត្រូវ យើង នឹង អាច ជៀស បាន
កាន់ តាម បណ្ដាំ ព្រះ មិន លះ លែង ឡើយ ណា៎
លោក នឹង ជួយ ការ ពារ ជីវ៉ា។
(បន្ទរ)
មាំ មួន យើង ត្រូវ តាំង ចិន្ដា
មិន រួម ចំណែក នឹង លោកា
កាល ក្រេប យក បណ្ដាំ ព្រះ ហើយ នៅ ស្មោះ មួយ ជីវ៉ា។
៣. ចូរ គោរព ព្រះ ដោយ ស្មោះ ពី ដួង ចិន្ដា
ហើយ ចូល រួម បម្រើ លោក ម្ចាស់ យើង ផង ណា៎
ផ្សាយ ដំណឹង ល្អ ជា និច្ច កុំ ឲ្យ បង្អង់
គ្រា ចុង បញ្ចប់ ជិត កន្លង។
(បន្ទរ)
មាំ មួន យើង ត្រូវ តាំង ចិន្ដា
មិន រួម ចំណែក នឹង លោកា
កាល ក្រេប យក បណ្ដាំ ព្រះ ហើយ នៅ ស្មោះ មួយ ជីវ៉ា៕
(សូមពិនិត្យបន្ថែម លូក. ២១:៩; ១ពេ. ៤:៧)