ចម្រៀងលេខ១៣
សេចក្ដីអធិដ្ឋានថ្លែងអំណរគុណ
(ទំនុកតម្កើង ៩៥:២)
១. ឱ ព្រះ យេហូវ៉ា លោក សន្ដោស មេត្ដា
សុំ ព្រះ មេត្ដា ស្ដាប់ យើង ខ្ញុំ ថ្លែង វាចា
យើង គោរព លោក ដែល ស្ដាប់ ក្ដី អធិដ្ឋាន
ផ្ញើ កាយ ជីវិត សុំ លោក ថែ ឲ្យ សុខ សាន្ត
ខុស ឆ្គង រាល់ ថ្ងៃ គឺ ដោយ សារ យើង ទន់ ខ្សោយ
កំហុស យើង ខ្ញុំ មេត្ដា អភ័យ ទោស ឲ្យ
ឈាម នៃ បុត្រ លោក បាន លោះ យើង ខ្ញុំ ហើយ ណា!
រៀន ពី លោក ឥឡូវ ចិត្ត យើង ប៉ង ប្រាថ្នា។
២. សុភមង្គល បាន ដល់ អ្នក ដែល លោក ហៅ
ឲ្យ មក រៀន ហើយ ឃើញ ពន្លឺ ភ្លឺ ឆ្អិន ឆ្អៅ
ជួយ យើង ឲ្យ ស្គាល់ លោក ពាក្យ លោក បំភ្លឺ ផ្លូវ
វិហារ របស់ លោក យើង សូម អាស្រ័យ នៅ
ឫទ្ធា តេជះ នៃ លោក យើង គួរ កោត ខ្លាច
ធ្វើ ឲ្យ អ្នក បម្រើ លោក មាន ចិត្ត អង់ អាច
ព្រះ ដែល សង្គ្រោះ អើយ! រាជ្យ លោក យើង គោរព
រាជ្យ លោក បាន ជោគ ជ័យ យើង ត្រូវ ផ្សាយ ឥត ឈប់។
៣. សូម លោក សន្ដោស ឲ្យ មាន អំណរ ពរ ជ័យ
ឲ្យ មាន ការ គោរព លោក ពេញ ពាស ផែន ដី
រាជ្យ លោក បាន លេច មក រុង រឿង សែន ល្អ ឯក
បំបាត់ ក្ដី ស្លាប់ ឈឺ ចាប់ សោក សៅ ទឹក ភ្នែក
អំពើ អាក្រក់ បុត្រ លោក នឹង កម្ចាត់ ចោល
មនុស្ស នឹង បាន ពរ ស្រែក អរ ឥត កង្វល់
ថ្លែង អំណរ គុណ សូម យើង ច្រៀង ឲ្យ ឮ ឡើង
«សរសើរ ព្រះ យេហូវ៉ា ស្តេច រុង រឿង យើង!»៕
(សូមពិនិត្យបន្ថែម ទំនុក. ៦៥:២, ៤, ១១; ភី. ៤:៦)