បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • «ចូរទទួលនឹមខ្ញុំ»
    ២០០៨ កិច្ចបម្រើព្រះ | ឧសភា
    • ​«​ចូរ​ទទួល​នឹម​ខ្ញុំ​»​

      ១ ទោះ​ជា​ពិភព​លោក​នេះ​ពោរ​ពេញ​ទៅ​ដោយ​ទុក្ខ​លំបាក​និង​កង្វល់​ជា​ច្រើន​ក៏​ដោយ យើង​ទាំង​អស់​គ្នា​បាន​ទទួល​ជំនួយ​ជា​ច្រើន ដោយ​សារ​យើង​ប្រព្រឹត្ត​តាម​សេចក្ដី​អញ្ជើញ​របស់​លោក​យេស៊ូ ឲ្យ​ទទួល​សេចក្ដី​សម្រាក​ឬ​កម្លាំង​ចិត្ត​ឡើង​វិញ​នៅ​ក្រោម​នឹម​របស់​លោក។ (​ម៉ាថ. ១១:២៩, ៣០​) ការ​យល់​ព្រម​ឲ្យ​ធ្វើ​ជា​សិស្ស​របស់​លោក​យេស៊ូ​ដែល​ប្រៀប​ដូច​ជា​ការ​ព្រម​ទទួល​នឹម​របស់​លោក រួម​បញ្ចូល​ការ​បំពេញ​ការងារ​ដែល​តម្រូវ​ឲ្យ​យើង​ខិត​ខំ​អស់​ពី​សមត្ថភាព ហើយ​ដែល​នាំ​ឲ្យ​មាន​កម្លាំង​ចិត្ត​ទៀត​ផង។ ការងារ​នេះ​តម្រូវ​ឲ្យ​យើង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ ហើយ​និង​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​មាន​កម្លាំង​ចិត្ត​ដូច​យើង នៅ​ក្រោម​នឹម​ដ៏​ងាយ​ស្រួល​របស់​លោក​យេស៊ូ។—ម៉ាថ. ២៤:១៤; ២៨:១៩, ២០

      ២ កម្លាំងចិត្ត​ពី​កិច្ច​បម្រើ​ផ្សាយ : លោក​យេស៊ូ​មិន​បាន​តម្រូវ​ឲ្យ​អ្នក​កាន់​តាម​លោក​យក​នឹម​ឬ​បន្ទុក​របស់​លោក មក​ដាក់​បន្ថែម​ពី​លើ​បន្ទុក​ដែល​ពួក​គេ​មាន​រួច​ហើយ​នោះ​ទេ។ លោក​បាន​អញ្ជើញ​ឲ្យ​ពួក​គេ​យក​បន្ទុក​ដ៏​ធ្ងន់​របស់​ខ្លួន​ចេញ ហើយ​ទទួល​យក​បន្ទុក​ដ៏​ស្រាល​របស់​លោក​វិញ។ ដោយសារ​យើង​ធ្វើ​ដូច្នេះ នោះ​សេចក្ដី​ខ្វល់ខ្វាយ​អំពី​ជីវិត​និង​ភាព​អស់​សង្ឃឹម​នៅ​ក្នុង​របប​ពិភព​លោក​នេះ​លែង​ធ្វើ​ជា​បន្ទុក​ដ៏​ធ្ងន់​សង្កត់​លើ​ខ្លួន​ទៀត​ហើយ ម្យ៉ាងទៀត​យើង​ក៏​មិន​សង្វាត​ដេញ​តាម​ទ្រព្យ​សម្បត្ដិ​ដែល​មិន​ទៀង​នោះ​ដែរ។ (​លូ. ២១:៣៤; ១ធី. ៦:១៧​) ថ្វីបើ​យើង​មានការ​រវល់​ជា​ច្រើន​ហើយ​ត្រូវ​ធ្វើការ​ដើម្បី​ចិញ្ចឹម​ជីវិត​ក៏​ពិតមែន តែ​យើង​នៅ​តែ​ចាត់​ទុក​ការ​ថ្វាយបង្គំ​ព្រះ​យេហូវ៉ា​ជា​អ្វី​ដែល​មាន​អាទិភាព​ក្នុង​ជីវិត​យើង។ (​ម៉ាថ. ៦:៣៣​) ប្រសិនបើ​យើង​រក្សា​ឲ្យ​មាន​ទស្សនៈ​ត្រឹមត្រូវ ស្តី​អំពី​អ្វី​ដែល​ប្រសើរ ឬ​គួរ​មាន​អាទិភាព​ក្នុង​ជីវិត នោះ​កិច្ច​បម្រើ​ផ្សាយ​នឹង​ក្លាយទៅជា​អ្វី​ដែល​នាំ​ឲ្យ​យើង​មាន​កម្លាំងចិត្ត មិនមែន​ជា​បន្ទុក​ទេ។—ភី. ១:១០

      ៣ ធម្មតា​យើង​ចូល​ចិត្ត​និយាយ​អំពី​អ្វី​ដែល​មាន​តម្លៃ​ចំពោះ​យើង។ (​លូ. ៦:៤៥​) អ្វី​ដែល​ពិតជា​មាន​តម្លៃ​ចំពោះ​គ្រិស្ត​សាសនិក​ទាំង​អស់ គឺ​ជា​ពរ​ដែល​ព្រះ​យេហូវ៉ា​សន្យា​នឹង​ផ្ដល់​ឲ្យ​តាម​រយៈ​រាជាណាចក្រ​របស់​ទ្រង់។ ដូច្នេះ ពេល​ដែល​យើង​ឈប់​គិត​ពី​កង្វល់​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ដោយ​ចូល​រួម​កិច្ច​បម្រើ​ផ្សាយ និង​និយាយ​អំពី​«​ដំណឹង​ល្អ​ពី . . . សេចក្ដី​ដែល​បណ្ដាល​ឲ្យ​រីករាយ​ចិត្ត​»​ នោះ​ពិតជា​នាំ​ឲ្យ​យើង​មាន​កម្លាំងចិត្ត​មែន! (​រ៉ូម ១០:១៥​) ពិតមែន ពេល​ដែល​យើង​ធ្វើ​អ្វីមួយ​កាន់តែ​ច្រើន នេះ​បង្កើន​សមត្ថភាព​របស់​យើង​និង​នាំ​ឲ្យ​មាន​អំណរ​ច្រើន​ជាង​ផង។ អាស្រ័យ​ហេតុនេះ បើ​អាច​ធ្វើ​ទៅ​បាន ការ​ចំណាយពេល​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​នឹង​ធ្វើ​ឲ្យ​យើង​មាន​កម្លាំងចិត្ត​ច្រើន​ជាង​ដែរ។ ណា​មួយ​ទៀត ពេល​យើង​ជួប​អ្នក​ចាប់អារម្មណ៍​ក្នុង​កិច្ច​បម្រើ​ផ្សាយ នេះ​ពិតជា​នាំ​ឲ្យ​យើង​មាន​អំណរ​រឹតតែ​ខ្លាំង​ថែម​ទៀត​មែន! (​កិច្ច. ១៥:៣​) សូម្បី​តែ​យើង​ជួប​មនុស្ស​ដែល​មិន​ចាប់អារម្មណ៍​ឬ​ដែល​ប្រឆាំង​យើង​ក៏​ដោយ កិច្ច​បម្រើ​ផ្សាយ​នឹង​នៅ​តែ​ធ្វើ​ឲ្យ​យើង​មាន​កម្លាំងចិត្ត​ដើម្បី​បន្ត​បម្រើ​ព្រះ។ យើង​អាច​ទទួល​កម្លាំងចិត្ត​នោះ​បាន​បើ​យើង​មិន​ភ្លេច​ថា ព្រះ​យេហូវ៉ា​ពេញចិត្ត​ចំពោះ​ការ​ខំ​ប្រឹងប្រែង​របស់​យើង ហើយ​លទ្ធផល​ដ៏​ល្អ គឺ​យើង​នឹង​ទទួល​ពរ​ពី​ទ្រង់។—កិច្ច. ៥:៤១; ១កូ. ៣:៩

      ៤ ដោយ​ព្រម​ទទួល​យក​សេចក្ដី​អញ្ជើញ​របស់​លោក​យេស៊ូ យើង​រីករាយ​ចិត្ត​ដោយ​មាន​ឯកសិទ្ធិ​បម្រើ​ព្រះ​ជាមួយនឹង​លោក​ក្នុង​ការ​ធ្វើ​ជា​សាក្សី​ព្រះ​យេហូវ៉ា។ (​អេសា. ៤៣:១០; វិវរ. ១:៥​) គ្មាន​អ្វី​នៅ​ក្នុង​ពិភព​លោក​នេះ​ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​កម្លាំងចិត្ត​ច្រើន​ជាង​កិច្ច​បម្រើ​នេះ​ឡើយ!

  • ចូរ«ប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ»
    ២០០៨ កិច្ចបម្រើព្រះ | ឧសភា
    • ចូរ​«​ប្រុងប្រៀប​ធ្វើ​គ្រប់​ទាំង​ការ​ល្អ​»​

      ១ មុន​ពេល​លោក​យេស៊ូ​ចាប់ផ្ដើម​ផ្សព្វផ្សាយ លោក​បាន​ចំណាយ​ពេល​ដើម្បី​ជួយ​សិស្ស​ឲ្យ​ត្រៀម​ខ្លួន។ (​ម៉ាថ. ១០:៥​-​១៤​) ទោះបី​យើង​គ្រប់​គ្នា​មាន​ការ​រវល់​ក៏​ពិត​មែន តែ​បើ​យើង​ឆ្លៀត​ពេល​គ្រាន់​តែ​ពីរ​បី​នាទី​ដើម្បី​ត្រៀម​ខ្លួន​មុន​ចេញ​ទៅ​ផ្សាយ នោះ​យើង​នឹង​បង្កើត​បាន​ផល​ល្អ។—២កូ. ៩:៦

      ២ របៀប​ត្រៀម​ខ្លួន : ការ​ត្រៀម​ខ្លួន​យ៉ាង​ល្អ​តម្រូវ​ឲ្យ​យើង​ស្គាល់​ព័ត៌មាន​ក្នុង​សៀវភៅ​ដែល​យើង​នឹង​ប្រើ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ យើង​ក៏​គួរ​គិត​អំពី​មនុស្ស​ក្នុង​តំបន់​ផ្សាយ​ដែរ។ តើ​ពួក​គេ​មាន​កង្វល់​អ្វីខ្លះ? តើ​ពួក​គេ​កាន់​តាម​សាសនា​អ្វី? យើង​អាច​ទាញ​យក​គំនិត​ពី​ពាក្យ​ផ្សាយ​នៅ​ក្នុង​កិច្ច​បម្រើ​ព្រះ ហើយពី​កូនសៀវភៅ​របៀប​ចាប់ផ្ដើម​និង​បន្ត​ការ​ពិគ្រោះ​គ្នា​អំពី​ព្រះ​គម្ពីរ។

      ៣ ការ​យក​ចិត្ត​ទុកដាក់​ស្ដាប់​ការ​សម្ដែង​ដែល​មាននៅ​ប្រជុំ​អប់រំ​កិច្ច​បម្រើ​ក៏​នឹង​ជួយ​យើង​ដែរ។ នៅ​ពេល​ដែល​យើង​ប្រើ​ពាក្យ​ផ្សាយ​កាន់តែ​ច្រើន​ទៅ នោះ​យើង​នឹង​លែង​ត្រូវការ​ចំណាយពេល​ច្រើន​ដើម្បី​ត្រៀម​ខ្លួន​ទៀត។ យ៉ាង​ណា​ក៏​ដោយ ប្រសិនបើ​យើង​គិត​គូរ​អំពី​ពាក្យ​ផ្សាយ និង​បន្ត​កែ​លម្អ​ពាក្យ​ទាំងនោះ​រាល់​ដង​មុន​ពេល​ទៅ​ផ្សាយ នោះ​យើង​នឹង​មាន​ប្រសិទ្ធភាព​ច្រើន​ជាង។ យើង​ត្រូវ​ប្រាកដ​ថា តើ​កាតាប​ផ្សាយ​របស់​យើង​មាន​សៀវភៅ​ទាំងអស់​ដែល​យើង​ត្រូវការ​ហើយ​ឬ​នៅ?

      ៤ តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ចាំ​ពាក្យ​ផ្សាយ​របស់​យើង? វិធី​មួយ​ដើម្បី​ឲ្យ​ពាក្យ​ផ្សាយ​ដិត​ជាប់​ក្នុង​គំនិត គឺ​ដោយ​ហាត់​និយាយ​ពាក្យ​ផ្សាយ​នោះ​យ៉ាង​ឮ​ៗ។ បង​ប្អូន​ខ្លះ​ចូល​ចិត្ត​ហាត់​ពាក្យ​ផ្សាយ​ក្នុង​អំឡុង​ការ​សិក្សា​ជា​ក្រុម​គ្រួសារ។ អ្វី​ដែល​មាន​ប្រយោជន៍​ចំពោះ​បង​ប្អូន​ផ្សេង​ទៀត គឺ​ការ

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក