បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • យ៉ូបរក្សាចិត្តស្មោះគ្រប់លក្ខណៈ
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
    • យ៉ូបកើតដំបៅពេញខ្លួន

      ភាគ​៦

      យ៉ូប​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ

      សាថាន​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​អំពី​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​យ៉ូប​នៅ​ចំពោះ​ព្រះ។ ប៉ុន្តែ យ៉ូប​រក្សា​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា

      តើ​មនុស្ស​ណា​ម្នាក់​នឹង​នៅ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ឬ​ទេ ប្រសិនបើ​ទទួល​ការ​ល្បង​ល​ដ៏​ខ្លាំង​បំផុត ហើយ​បើ​ការ​ស្ដាប់​បង្គាប់​ព្រះ មើល​ទៅ​ដូច​ជា​គ្មាន​ប្រយោជន៍​សោះ? សំណួរ​នោះ​បាន​ត្រូវ​លើក​ឡើង​និង​បាន​ត្រូវ​ឆ្លើយ ក្នុង​ករណី​បុរស​ម្នាក់​ឈ្មោះ​យ៉ូប។

      កាល​ដែល​ពួក​អ៊ីស្រាអែល​នៅ​ស្រុក​អេស៊ីប​នៅ​ឡើយ នោះ​យ៉ូប​ដែល​ជា​សាច់​ញាតិ​របស់​អាប្រាហាំ កំពុង​រស់​នៅ​ស្រុក​ដែល​សព្វ​ថ្ងៃ​ជា​ស្រុក​អារ៉ាប់។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ពួក​ទេវតា​នៅ​ស្ថាន​សួគ៌​បាន​មក​ជួប​ជុំ​គ្នា​នៅ​ចំពោះ​ព្រះ ហើយ​សាថាន​ដែល​ជា​ទេវតា​បះបោរ​នោះ​បាន​នៅ​ក្នុង​ចំណោម​ពួក​គេ។ នៅ​មុខ​បណ្ដា​ទេវតា​ទាំង​ឡាយ ព្រះ​យេហូវ៉ា​បង្ហាញ​នូវ​ទំនុក​ចិត្ត​លើ​យ៉ូប​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​របស់​លោក។ តាម​ពិត ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា គ្មាន​មនុស្ស​ណា​ទៀត​មាន​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ដូច​យ៉ូប​ឡើយ។ ប៉ុន្តែ សាថាន​បាន​បញ្ជាក់​ថា ដែល​យ៉ូប​បាន​បម្រើ​ព្រះ នោះ​ដោយ​សារ​តែ​ព្រះ​បាន​ឲ្យ​ពរ​និង​ការពារ​គាត់​ប៉ុណ្ណោះ។ សាថាន​បាន​អះអាង​ថា ប្រសិនបើ​អ្វី​ៗ​ទាំង​អស់​ដែល​យ៉ូប​មាន​បាន​ត្រូវ​យក​ចេញ​ពី​គាត់ នោះ​គាត់​នឹង​ប្រមាថ​ព្រះ​ជា​មិន​ខាន។

      ពួកទេវតានៅស្ថានសួគ៌បានមកជួបជុំគ្នានៅចំព្រះ ហើយសាថានក៏នៅក្នុងចំណោមពួកគេដែរ

      មុន​ដំបូង ព្រះ​បាន​អនុញ្ញាត​ឲ្យ​សាថាន​ដក​ហូត​ទ្រព្យ​សម្បត្ដិ​របស់​យ៉ូប កូន​ៗ និង​សុខភាព​របស់​គាត់។ យ៉ូប​មិន​ដឹង​ថា​សាថាន​មាន​ចំណែក​ក្នុង​រឿង​ទាំង​នេះ​ទេ ដូច្នេះ​ក៏​មិន​យល់​នូវ​មូលហេតុ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​គាត់​ជួប​ប្រទះ​នឹង​ទុក្ខ​លំបាក​ទាំង​នេះ​ដែរ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដាយ យ៉ូប​មិន​ដែល​ប្រមាថ​ព្រះ​ឡើយ។

      មិត្ត​ក្លែង​ក្លាយ​បី​នាក់​បាន​មក​ជួប​យ៉ូប។ តាម​ពាក្យ​សម្ដី​ជា​បន្ត​បន្ទាប់​ដែល​បាន​ត្រូវ​សរសេរ​ក្នុង​សៀវភៅ​យ៉ូប នោះ​ពួក​បុរស​ទាំង​នេះ​បាន​ខំ​ធ្វើ​ឲ្យ​យ៉ូប​ជឿ​ថា ព្រះ​បាន​ដាក់​ទោស​គាត់ ដោយ​សារ​អំពើ​ខុស​ឆ្គង​ដែល​គាត់​ប្រព្រឹត្ត​ដោយ​លាក់​បាំង។ ពួក​គេ​ថែម​ទាំង​បាន​អះអាង​ថា ព្រះ​មិន​ពេញ​ចិត្ត​នឹង​អ្នក​បម្រើ​ទាំង​ឡាយ​របស់​លោក​ទេ ក៏​មិន​ទុក​ចិត្ត​នឹង​ពួក​គេ​ដែរ។ យ៉ូប​បាន​បដិសេធ​ការ​វែក​ញែក​មិន​ត្រឹម​ត្រូវ​របស់​ពួក​គេ។ គាត់​បាន​ប្រកាស​ទាំង​មាន​ទំនុក​ចិត្ត​ថា គាត់​នឹង​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​រហូត​ដល់​ស្លាប់!

      ប៉ុន្តែ យ៉ូប​បាន​ធ្វើ​ខុស​ដោយ​សារ​គាត់​ខ្វល់​ខ្វាយ​ហួស​ប្រមាណ​អំពី​ការ​បញ្ជាក់​ថា​ខ្លួន​គាត់​ត្រឹម​ត្រូវ។ យុវ​បុរស​ឈ្មោះ​អេលីហ៊ូវ ដែល​បាន​ស្ដាប់​ការ​ជជែក​ទាំង​អស់​នោះ ក៏​និយាយ​កែ​តម្រង់​យ៉ូប​និង​ពួក​មិត្ត​ក្លែង​ក្លាយ​របស់​គាត់។ អេលីហ៊ូវ​បាន​កែ​តម្រង់​យ៉ូប​ដោយ​សារ​គាត់​មិន​បាន​យល់​ដឹង​ច្បាស់​ថា​ការ​បញ្ជាក់​ភាព​ត្រឹម​ត្រូវ​នៃ​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​គឺ​សំខាន់​ជាង​ការ​បញ្ជាក់​ភាព​ត្រឹម​ត្រូវ​របស់​មនុស្ស​ណា​ទាំង​អស់។ អេលីហ៊ូវ​បាន​ស្តី​បន្ទោស​យ៉ាង​ខ្លាំង​ដល់​មិត្ត​ក្លែង​ក្លាយ​របស់​យ៉ូប។

      រួច​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​យ៉ូប ដោយ​កែ​តម្រង់​ការ​គិត​គូរ​របស់​គាត់។ ដោយ​លើក​ឡើង​នូវ​ការ​បង្កើត​ដ៏​អស្ចារ្យ​របស់​លោក នោះ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​យ៉ូប​សញ្ជឹង​គិត​អំពី​ភាព​តូច​តាច​របស់​មនុស្ស​បើ​ប្រៀប​ធៀប​នឹង​ភាព​ឧត្តុង្គឧត្តម​របស់​ព្រះ។ ដោយ​ចិត្ត​រាប​ទាប យ៉ូប​បាន​ទទួល​យក​ការ​កែ​តម្រង់​ពី​ព្រះ។ ដោយ​សារ​លោក​មាន«មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ ហើយ​ក៏​ពេញ​ទៅ​ដោយ​សេចក្ដី​មេត្ដា​ករុណា» ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​យ៉ូប​មាន​សុខភាព​ល្អ​ឡើង​វិញ បាន​ឲ្យ​ទ្រព្យ​សម្បត្ដិ​មួយ​ជា​ពីរ និង​ឲ្យ​គាត់​មាន​កូន​១០​នាក់​ទៀត។ (យ៉ាកុប ៥:១១) ដោយ​សារ​យ៉ូប​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ចំពោះ​ព្រះ​យេហូវ៉ា​ពេល​ជួប​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង នោះ​គាត់​បាន​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​មិន​ពិត​របស់​សាថាន​ដែល​ថា​មនុស្ស​នឹង​មិន​នៅ​ស្មោះ​ត្រង់​ចំពោះ​ព្រះ ប្រសិនបើ​ត្រូវ​ល្បង​ល​នោះ។

      —មាន​មូលដ្ឋាន​លើ​សៀវភៅ​យ៉ូប។

      • តើ​សាថាន​ចោទ​ប្រកាន់​យ៉ាង​ណា​អំពី​យ៉ូប?

      • ដោយ​សារ​យ៉ូប​បាន​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ចំពោះ​ព្រះ​យេហូវ៉ា តើ​នោះ​បាន​សម្រេច​អ្វី?

  • កាលបរិច្ឆេទ
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
      1. មុន​ឆ្នាំ​១៦១៣​មុន គ.ស. ទុក្ខ​លំបាក​របស់​យ៉ូប

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក