ចម្រៀងលេខ១៤
អ្វីៗទាំងអស់ថ្មី
១. «សញ្ញា សម្គាល់» នេះ បង្ហាញ ថា ព្រះ គ្រប់ គ្រង
បុត្រ ព្រះ យេហូវ៉ា បាន គ្រង រាជ្យ រឿង រុង
សង្គ្រាម ស្ថាន សួគ៌ លោក បាន ឈ្នះ យ៉ាង បំព្រង
ផែន ដី នឹង បាន ពរ ដូច ព្រះ ប៉ង ទាំង ស្រុង។
(បន្ទរ)
អរ ឡើង! ព្រះ នៅ នឹង មនុស្សា
ត្រសាល លោក នៅ នឹង យើង ហើយ ណា
លែង យំ សោកា លែង មាន ការ ឈឺ ចាប់
លែង មាន ទុក្ខ ព្រួយ និង លែង មាន សេចក្ដី ស្លាប់
ព្រោះ ព្រះ បាន ថា៖ ‹ខ្ញុំ ធ្វើ ទាំង អស់ ជា ថ្មី›
ពាក្យ នេះ ពិត ត្រង់ មិន ខាន ទេ។
២. ចូរ គ្រប់ មនុស្សា មើល យេរូសាឡិម ថ្មី
ភរិយា នៃ កូន ចៀម ដ៏ ស្រស់ ប្រិម ប្រិយ
នាង តែង ខ្លួន ដោយ ត្បូង មាន លម្អ ប្រពៃ
គឺ ពី ព្រះ យេហូវ៉ា នាង មាន រស្មី។
(បន្ទរ)
អរ ឡើង! ព្រះ នៅ នឹង មនុស្សា
ត្រសាល លោក នៅ នឹង យើង ហើយ ណា
លែង យំ សោកា លែង មាន ការ ឈឺ ចាប់
លែង មាន ទុក្ខ ព្រួយ និង លែង មាន សេចក្ដី ស្លាប់
ព្រោះ ព្រះ បាន ថា៖ ‹ខ្ញុំ ធ្វើ ទាំង អស់ ជា ថ្មី›
ពាក្យ នេះ ពិត ត្រង់ មិន ខាន ទេ។
៣. ទី ក្រុង ដ៏ បវរ នេះ ជា ទី សែន សប្បាយ
ទ្វារ ទី ក្រុង នេះ បើក ចំហ ទាំង យប់ ថ្ងៃ
គ្រប់ សាសន៍ តាម ពន្លឺ នាង ដ៏ ភ្លឺ ពេក ក្រៃ
អ្នក បម្រើ ព្រះ អើយ! ជះ ពន្លឺ ទៅ ឆ្ងាយ។
(បន្ទរ)
អរ ឡើង! ព្រះ នៅ នឹង មនុស្សា
ត្រសាល លោក នៅ នឹង យើង ហើយ ណា
លែង យំ សោកា លែង មាន ការ ឈឺ ចាប់
លែង មាន ទុក្ខ ព្រួយ និង លែង មាន សេចក្ដី ស្លាប់
ព្រោះ ព្រះ បាន ថា៖ ‹ខ្ញុំ ធ្វើ ទាំង អស់ ជា ថ្មី›
ពាក្យ នេះ ពិត ត្រង់ មិន ខាន ទេ៕
(សូមពិនិត្យបន្ថែម ម៉ាថ. ១៦:៣; បប. ១២:៧-៩; ២១:២៣-២៥)