ចម្រៀងលេខ៤៧
ចូរប្រកាសដំណឹងល្អ
១. ក្ដី ពិត ពី រាជ្យ ជា អាថ៌ កំបាំង អស់ កាល យូរ លង់
ឥឡូវ ព្រះ បាន បំភ្លឺ ពី ពូជ សន្យា ទាំង ស្រុង
ព្រះ យេហូវ៉ា មាន ចិត្ត មេត្ដា ក៏ អនុគ្រោះ
មនុស្ស រង ទុក្ខ ដោយ ភាព ខុស ឆ្គង ព្រះ ចង់ សង្គ្រោះ
ព្រះ បាន សម្រេច ឲ្យ បុត្រ លោក គ្រប់ គ្រង លើ ផែន ដី
នៅ ពេល កំណត់ រាជ្យ លោក នឹង មាន កំណើត យ៉ាង ប្រពៃ
ដើម្បី បុត្រ លោក មាន ភរិយា ដ៏ ល្អ បំព្រង
ព្រះ បាន រើស តាំង ហ្វូង តូច ឲ្យ មាន សិរី រឿង រុង។
២. ដំណឹង ល្អ យើង ប្រកាស បាន ចារ ទុក យូរ ជា មុន
ឥឡូវ ព្រះ យេហូវ៉ា ប៉ង ឲ្យ ផ្សាយ ដល់ គ្រប់ ជន
មាន ទេវតា រួម បម្រើ នឹង យើង យ៉ាង សប្បាយ
ជួយ យើង ផ្សព្វ ផ្សាយ ពី រាជ្យ ព្រះ នៅ គ្រប់ ទី ជិត ឆ្ងាយ
នា សម័យ នេះ យើង មាន បង្គាប់ និង សិទ្ធិ ថ្លា ថ្លៃ
សរសើរ នាម លោក និង ញែក ឲ្យ បាន បរិសុទ្ធ លែង ក្រៃ
សាក្សី មាន កិត្ដិ យស តំណាង នាម ព្រះ ល្អ ល្អះ
ដំណឹង ល្អ ដ៏ ឋិត ថេរ និរន្តរ៍ យើង ផ្សាយ ប្រកាស៕
(សូមពិនិត្យបន្ថែម ម៉ាក. ៤:១១; សកម្ម. ៥:៣១; ១កូ. ២:១, ៧)