បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • sn ចម្រៀងលេខ ១៤
  • អ្វីៗទាំងអស់ថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អ្វីៗទាំងអស់ថ្មី
  • ចូរច្រៀងជូនព្រះយេហូវ៉ា
  • អត្ថបទស្រដៀងគ្នា
  • «អ្វីៗទាំងអស់ថ្មី»
    ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
  • យើងប្រគល់ខ្លួនជូនព្រះ!
    ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
  • ព្រះយេហូវ៉ាជាស្ដេចរបស់យើង!
    ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
  • ព្រះយេហូវ៉ាជាស្តេចយើង!
    ចូរច្រៀងជូនព្រះយេហូវ៉ា
មើលបន្ថែមទៀត
ចូរច្រៀងជូនព្រះយេហូវ៉ា
sn ចម្រៀងលេខ ១៤

ចម្រៀង​លេខ​១៤

អ្វី​ៗ​ទាំង​អស់​ថ្មី

(​ការបើកបង្ហាញ ២១:១​-​៥​)

១. ​«​សញ្ញា សម្គាល់​»​ នេះ បង្ហាញ ថា ព្រះ គ្រប់ គ្រង

បុត្រ ព្រះ យេហូវ៉ា បាន គ្រង រាជ្យ រឿង រុង

សង្គ្រាម ស្ថាន សួគ៌ លោក បាន ឈ្នះ យ៉ាង បំព្រង

ផែន ដី នឹង បាន ពរ ដូច ព្រះ ប៉ង ទាំង ស្រុង។

(​បន្ទរ​)

អរ ឡើង! ព្រះ នៅ នឹង មនុស្សា

ត្រសាល លោក នៅ នឹង យើង ហើយ ណា

លែង យំ សោកា លែង មាន ការ ឈឺ ចាប់

លែង មាន ទុក្ខ ព្រួយ និង លែង មាន សេចក្ដី ស្លាប់

ព្រោះ ព្រះ បាន ថា​៖ ‹ខ្ញុំ ធ្វើ ទាំង អស់ ជា ថ្មី›

ពាក្យ នេះ ពិត ត្រង់ មិន ខាន ទេ។

២. ចូរ គ្រប់ មនុស្សា មើល យេរូសាឡិម ថ្មី

ភរិយា នៃ កូន ចៀម ដ៏ ស្រស់ ប្រិម ប្រិយ

នាង តែង ខ្លួន ដោយ ត្បូង មាន លម្អ ប្រពៃ

គឺ ពី ព្រះ យេហូវ៉ា នាង មាន រស្មី។

(​បន្ទរ​)

អរ ឡើង! ព្រះ នៅ នឹង មនុស្សា

ត្រសាល លោក នៅ នឹង យើង ហើយ ណា

លែង យំ សោកា លែង មាន ការ ឈឺ ចាប់

លែង មាន ទុក្ខ ព្រួយ និង លែង មាន សេចក្ដី ស្លាប់

ព្រោះ ព្រះ បាន ថា​៖ ‹ខ្ញុំ ធ្វើ ទាំង អស់ ជា ថ្មី›

ពាក្យ នេះ ពិត ត្រង់ មិន ខាន ទេ។

៣. ទី ក្រុង ដ៏ បវរ នេះ ជា ទី សែន សប្បាយ

ទ្វារ ទី ក្រុង នេះ បើក ចំហ ទាំង យប់ ថ្ងៃ

គ្រប់ សាសន៍ តាម ពន្លឺ នាង ដ៏ ភ្លឺ ពេក ក្រៃ

អ្នក បម្រើ ព្រះ អើយ! ជះ ពន្លឺ ទៅ ឆ្ងាយ។

(​បន្ទរ​)

អរ ឡើង! ព្រះ នៅ នឹង មនុស្សា

ត្រសាល លោក នៅ នឹង យើង ហើយ ណា

លែង យំ សោកា លែង មាន ការ ឈឺ ចាប់

លែង មាន ទុក្ខ ព្រួយ និង លែង មាន សេចក្ដី ស្លាប់

ព្រោះ ព្រះ បាន ថា​៖ ‹ខ្ញុំ ធ្វើ ទាំង អស់ ជា ថ្មី›

ពាក្យ នេះ ពិត ត្រង់ មិន ខាន ទេ៕

(សូម​ពិនិត្យ​បន្ថែម ម៉ាថ. ១៦:៣; បប. ១២:៧​-​៩; ២១:២៣​-​២៥​)

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក