ចម្រៀងលេខ៣១
យើងជាសាក្សីព្រះយេហូវ៉ា!
(អេសាយ ៤៣:១០-១២)
១. ជន ធ្វើ រូប ព្រះ ឥត ជីវិត
តែ ពួក គេ មិន ស្គាល់ ព្រះ ពិត
លោក មាន ឫទ្ធា ខ្លាំង ក្លា
កម្លាំង ឥត កម្រិត
ហើយ ព្រះ ក្លែង ក្លាយ ទាំង ប៉ុន្មាន
អនាគត ពុំ អាច ទាយ បាន
មិន អាច រក សាក្សី នៅ ឆ្ងាយ ឬ ជិត
ដែល បង្ហាញ ថា ជា ព្រះ មួយ ពិត។
(បន្ទរ)
យើង សាក្សី ព្រះ យេហូវ៉ា
យើង ផ្សព្វ ផ្សាយ អង់ អាច ហានក្លា
ព្រះ របស់ យើង រមែង ទាយ ពិត ត្រង់
តែង តែ សម្រេច ដូច បំណង។
២. យើង ប្រកាស ដោយ អរ ចិន្ដា
ពី នាម ព្រះ នៅ គ្រប់ ទិសា
ផ្សាយ ដំណឹង ពី រាជ្យ លោក
ដោយ អង់ អាច ហានក្លា
ខំ ជួយ អ្នក ដទៃ យល់ ន័យ
ក្ដី ពិត ដែល នាំ ឲ្យ សេរី
កាល បាន មាំ មួន គេ ក៏ រួម សំឡេង
ច្រៀង សរសើរ ព្រះ ខ្ពង់ ខ្ពស់ លើស លែង។
(បន្ទរ)
យើង សាក្សី ព្រះ យេហូវ៉ា
យើង ផ្សព្វ ផ្សាយ អង់ អាច ហានក្លា
ព្រះ របស់ យើង រមែង ទាយ ពិត ត្រង់
តែង តែ សម្រេច ដូច បំណង។
៣. ការ ផ្សព្វ ផ្សាយ តម្កើង នាម ព្រះ
សម្អាត ឲ្យ បាន ភ្លឺ ត្រចះ
តែ ព្រមាន ជន ទុច្ចរិត
ដែល ប្រមាថ ដៀល ត្មះ
លោក តែង អត់ ទោស ប្រោស ប្រណី
បើ គេ លះ ចោល ផ្លូវ អប្រិយ
ធ្វើ ជា សាក្សី នាំ ត្រេក អរ ចិន្ដា
ហើយ រៀង រហូត រក្សា ជីវ៉ា។
(បន្ទរ)
យើង សាក្សី ព្រះ យេហូវ៉ា
យើង ផ្សព្វ ផ្សាយ អង់ អាច ហានក្លា
ព្រះ របស់ យើង រមែង ទាយ ពិត ត្រង់
តែង តែ សម្រេច ដូច បំណង៕
(សូមពិនិត្យបន្ថែម អេ. ៣៧:១៩; ៥៥:១១; អេស. ៣:១៩)