បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៧ ខែមករា
    ២០១១ កិច្ចបម្រើព្រះ | មករា
    • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៧ ខែ​មករា

      សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៧ ខែ​មករា

      ចម្រៀង​លេខ​៣៥ និង​សេចក្ដី​អធិដ្ឋាន

      □ ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ:

      cl ជំពូក​ទី​២៩ វគ្គ​១៦​-​២១ (​២៥​នាទី​)

      □ សាលា​កិច្ច​បម្រើ​ផ្សាយ:

      អំណាន​គម្ពីរ: អែសរ៉ា ១​-​៥ (​១០​នាទី​)

      ទី​១: អែសរ៉ា ៣:១​-​៩ (​៤​នាទី ឬ​ខ្លី​ជាង​)

      ទី​២: តើ​លោក​យេស៊ូ​បាន​ទុក​គំរូ​សម្រាប់​ប្រពន្ធ​ទាំង​ឡាយ​យ៉ាង​ដូច​ម្ដេច?—bh ទំព័រ​១៥៨​-​១៦១ វគ្គ​១០​-​១៣ (​៥​នាទី​)

      ទី​៣: តើ​វិញ្ញាណ​ត្រឡប់​ទៅ​ឯ​ព្រះ​យ៉ាង​ដូច​ម្ដេច?—សាស្ដ. ១២:៧ (​៥​នាទី​)

      □ ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ:

      ចម្រៀង​លេខ​៤៣

      ៥ នាទី: សេចក្ដី​ជូន​ដំណឹង។

      ១០ នាទី: ​​«​ចូរ​បង្ហាត់​បង្រៀន​កូន​ឲ្យ​ក្លាយ​ជា​អ្នក​បម្រើ​ព្រះ​»។ សំណួរ​និង​ចម្លើយ។ អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​បញ្ជាក់​អំពី​វិធី​ច្បាស់​លាស់​ដែល​ឪពុក​ម្ដាយ​បាន​ជួយ​ពួក​គេ​ឲ្យ​ជ្រើស​រើស​និង​សម្រេច​គោលដៅ​រយៈ​ពេល​វែង​និង​រយៈ​ពេល​ខ្លី​ក្នុង​កិច្ច​បម្រើ។

      ២០​នាទី: ​​«​តើ​អ្នក​ដឹង​ពី​ជម្រើស​របស់​អ្នក​ស្តី​អំពី​ការ​ប្រើ​ឈាម​ឬ​ទេ?​»។ ត្រូវ​ថ្លែង​ដោយ​អ្នក​ចាស់​ទុំ ផ្អែក​លើ​​«​សំណួរ​ពី​អ្នក​អាន​»​ពី​ទស្សនាវដ្ដី​ប៉មយាម​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០០៤ និង​សន្លឹក​បន្ថែម​ពី​កិច្ច​បម្រើ​ព្រះរាជាណាចក្រ​យើង ខែ​វិច្ឆិកា ឆ្នាំ​២០០៦។ ចូរ​លើក​ទឹក​ចិត្ត​បង​ប្អូន​ទាំង​អស់​ឲ្យ​ពិនិត្យ​សា​ឡើង​វិញ​ឲ្យ​បាន​ដិត​ដល់​អំពី​អត្ថបទ​ខាង​លើ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន ស្តី​អំពី​ការ​ប្រើ​ធាតុ​ផ្សេង​ៗ​ដែល​ចម្រាញ់​ចេញ​ពី​សមាសធាតុ​សំខាន់​ៗ​នៃ​ឈាម ព្រម​ទាំង​វិធី​ព្យាបាល​ផង។ ក្រោយ​មក​គាត់​អាច​បំពេញ​លិខិត​ប្រគល់​សិទ្ធិ​អំណាច​តាម​ជម្រើស​របស់​ខ្លួន។ រួម​បញ្ចូល​ការ​សម្ដែង អំពី​អ្នក​ផ្សាយ​ពន្យល់​ពី​គោល​បំណង​នៃ​លិខិត​ប្រគល់​សិទ្ធិ​អំណាច ហើយ​ជូន​លិខិត​ប្រគល់​សិទ្ធិ​អំណាច​ដល់​គ្រូ​ពេទ្យ​មួយ​សន្លឹក​ដើម្បី​រក្សា​ទុក។ គ្រូ​ពេទ្យ​សន្យា​ថា​នឹង​រក្សា​ទុក។

      ចម្រៀង​លេខ​៧ និង​សេចក្ដី​អធិដ្ឋាន​

  • អត្ថបទប្រភេទថ្មីដើម្បីជួយរកសិស្សគម្ពីរ
    ២០១១ កិច្ចបម្រើព្រះ | មករា
    • អត្ថបទ​ប្រភេទ​ថ្មី​ដើម្បី​ជួយ​រក​សិស្ស​គម្ពីរ

      ១​. តើ​ទស្សនាវដ្ដី​ប៉មយាម​នឹង​មាន​អត្ថបទ​ថ្មី​អ្វី? ហើយ​តើ​អត្ថបទ​នោះ​បាន​ត្រូវ​រៀប​ចំ​ឡើង​ដើម្បី​អ្វី?

      ១ ចាប់​ពី​ខែ​កុម្ភៈ ទស្សនាវដ្ដី​ប៉មយាម​នឹង​មាន​អត្ថបទ​ប្រភេទ​ថ្មី​មួយ ដើម្បី​ជួយ​យើង​រក​សិស្ស​គម្ពីរ។ អត្ថបទ​នោះ​មាន​ចំណង​ជើង​ថា​«​សូម​រៀន​ពី​បណ្ដាំ​របស់​ព្រះ​»។ មនុស្ស​ខ្លះ​ក្នុង​តំបន់​ផ្សាយ​ច្បាស់​ជា​នឹង​ចូល​ចិត្ត​អាន​អត្ថបទ​ទាំង​នេះ តែ​តាម​ពិត​អត្ថបទ​ទាំង​នេះ​បាន​ត្រូវ​រៀប​ចំ​ឡើង​ដើម្បី​ពិភាក្សា​ជា​មួយ​នឹង​ម្ចាស់​ផ្ទះ។

      ២​. តើ​អត្ថបទ​ថ្មី​មាន​លក្ខណៈ​អ្វី​ខ្លះ?

      ២ លក្ខណៈ​នៃ​អត្ថបទ: ចំណង​ជើង​នៃ​អត្ថបទ និង​ចំណង​ជើង​តូច​ជា​សំណួរ​សម្រាប់​សួរ​ម្ចាស់​ផ្ទះ​ក្នុង​អំឡុង​ការ​ពិភាក្សា។ បទ​គម្ពីរ​សំខាន់​ៗ​មិន​បាន​ត្រូវ​ដក​ស្រង់​ទេ ដើម្បី​ឲ្យ​ម្ចាស់​ផ្ទះ​អាច​បើក​មើល​ខ​នោះ​ក្នុង​បណ្ដាំ​របស់​ព្រះ។ វគ្គ​នីមួយ​ៗ​គឺ​ខ្លី ដើម្បី​ឲ្យ​អ្នក​អាច​ពិភាក្សា​ជា​មួយ​នឹង​ម្ចាស់​ផ្ទះ​នៅ​មាត់​ទ្វារ​តែ​ម្ដង។ អត្ថបទ​នីមួយ​ៗ​លើក​ទឹក​ចិត្ត​ឲ្យ​មើល​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន​ដើម្បី​ជួយ​អ្នក​ឲ្យ​ប្ដូរ​ទៅ​សៀវភៅ​នោះ ពេល​ដែល​សមរម្យ។

      ៣​. ពេល​ដែល​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ តើ​យើង​អាច​ប្រើ​អត្ថបទ​ថ្មី​ក្នុង​ទស្សនាវដ្ដី​ដើម្បី​បង្រៀន​គម្ពីរ​នៅ​មាត់​ទ្វារ​យ៉ាង​ដូច​ម្ដេច?

      ៣ របៀប​ប្រើ​អត្ថបទ​ថ្មី: ពេល​ដែល​អ្នក​ចង់​ជូន​ទស្សនាវដ្ដី អ្នក​អាច​សួរ​សំណួរ​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ស្តី​អំពី​ប្រធាន​នៃ​អត្ថបទ​នោះ។ ជា​ឧទាហរណ៍ អត្ថបទ​ក្នុង​ទស្សនាវដ្ដី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ បញ្ជាក់​អំពី​សារៈសំខាន់​នៃ​គម្ពីរ។ អ្នក​អាច​សួរ​ថា ​«​តើ​លោក​អ្នក​គិត​ថា​គម្ពីរ​ជា​បណ្ដាំ​របស់​ព្រះ ឬ​គ្រាន់តែ​ជា​សៀវភៅ​ល្អ​មួយ​ប៉ុណ្ណោះ? [​ទុក​ឲ្យ​គេ​ឆ្លើយ​] ខ្ញុំ​មាន​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ស្តី​អំពី​រឿង​នេះ​»។ សូម​បង្ហាញ​សំណួរ​ទី​១ រួច​អាន​វគ្គ​ដំបូង ក្រោយ​មក​បើក​មើល​បទ​គម្ពីរ​ក្នុង​វគ្គ​នោះ។ បន្ទាប់​មក សួរ​សំណួរ​ទី​១​ម្ដង​ទៀត ហើយ​ឲ្យ​ម្ចាស់​ផ្ទះ​បញ្ចេញ​យោបល់។ សូម​ពិភាក្សា​ព័ត៌មាន​ឲ្យ​បាន​ច្រើន​តាម​កាលៈទេសៈ ដោយ​យោង​តាម​សំណួរ​ដែល​មាន​លេខ។ មុន​ចេញ​ទៅ​វិញ សូម​បង្ហាញ​សំណួរ​លេខ​បន្ទាប់​នោះ ហើយ​ណាត់​ជួប​គាត់​ម្ដង​ទៀត​ដើម្បី​ពិភាក្សា​ចំណុច​នោះ។ សូម​ត្រឡប់​ទៅ​រាល់​សប្ដាហ៍​ដើម្បី​ពិភាក្សា​ព័ត៌មាន​ថែម​ទៀត​ក្នុង​អត្ថបទ​នោះ រហូត​ដល់​អ្នក​អាចយ​ក​ទស្សនាវដ្ដី​ថ្មី​មក។ វិធី​មួយ​ទៀត គឺ​អ្នក​អាច​សួរ​ម្ចាស់​ផ្ទះ​ត្រង់​ៗ ស្នើ​សុំ​បង្រៀន​គម្ពីរ​ដល់​គាត់។ រួច​មក​អ្នក​អាច​ប្រើ​អត្ថបទ​ក្នុង​ទស្សនាវដ្ដី​ដើម្បី​បង្ហាញ​វិធី​ដែល​យើង​បង្រៀន​គម្ពីរ។

      ៤​. តើ​យើង​អាច​ប្រើ​អត្ថបទ​ទាំង​នេះ​យ៉ាង​ដូច​ម្ដេច​ពេល​ត្រឡប់​ទៅ​ជួប​អ្នក​ចាប់​អារម្មណ៍?​

      ៤ ម្យ៉ាង​ទៀត យើង​អាច​ប្រើ​អត្ថបទ​ថ្មី​នោះ​ដោយ​ប្រសិទ្ធភាព ពេល​ដែល​ត្រឡប់​ទៅ​ជួប​អ្នក​ចាប់​អារម្មណ៍ ឬ​មួយ​ពេល​និយាយ​ជា​មួយ​នឹង​អ្នក​ដែល​ទទួល​ទស្សនាវដ្ដី​ជា​ទៀង​ទាត់។ អ្នក​ប្រហែលជា​គ្រាន់តែ​និយាយ​ថា ​«​ទស្សនាវដ្ដី​ប៉មយាម​មាន​អត្ថបទ​ប្រភេទ​ថ្មី។ ខ្ញុំ​សូម​បង្ហាញ​លោក​អ្នក​អំពី​វិធី​ប្រើ​អត្ថបទ​នោះ​»។ យើង​អធិដ្ឋាន​សុំ​ឲ្យ​អត្ថបទ​ប្រភេទ​ថ្មី​នេះ​ផ្ដល់​លទ្ធភាព​ឲ្យ​មនុស្ស​ជា​ច្រើន​ថែម​ទៀត ​«​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត​»។—១ធី. ២:៤

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក