បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ហេតុអ្វីអ្នកគួរប្រគល់ខ្លួនជូនព្រះយេហូវ៉ា?
    ទស្សនាវដ្ដីប៉មយាម ២០១០ | ១ មករា
    • ហេ. ១១:៦) ម្យ៉ាង​ទៀត មាន​អ្វី​មួយ​ទៀត​ដែល​យើង​ត្រូវ​ធ្វើ​មុន​ព្រះ​អាច​ទទួល​យើង​ចូល​ក្នុង​ក្រុម​គ្រួសារ​របស់​លោក។ តើ​នោះ​ជា​អ្វី?

      ១៣. ហេតុ​អ្វី​សម​ហេតុ​សម​ផល​ឲ្យ​បុគ្គល​ម្នាក់​ស្បថ​ប្រគល់​ខ្លួន​ជូន​ព្រះ​ដើម្បី​ធ្វើ​ជា​សមាជិក​គ្រួសារ​របស់​លោក?

      ១៣ មុន​បុគ្គល​ម្នាក់​ដែល​នៅ​ដាច់​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា​អាច​ក្លាយ​ទៅ​ជា​សមាជិក​គ្រួសារ​របស់​លោក គាត់​ត្រូវ​សន្យា​ជា​ឱឡារិក​នឹង​លោក​ជា​មុន​សិន។ ដើម្បី​យល់​មូលហេតុ​ដែល​បុគ្គល​នោះ​ត្រូវ​ធ្វើ​ដូច្នេះ សូម​នឹក​ក្នុង​ចិត្ត​ថា មាន​ឪពុក​ម្នាក់​ដែល​មាន​គេ​គោរព បង្ហាញ​ចំណាប់​អារម្មណ៍​យ៉ាង​ស្មោះ​ចំពោះ​ក្មេង​ម្នាក់​ដែល​ជា​កូន​កំព្រា។ គាត់​ចង់​យក​ក្មេង​នោះ​មក​ចិញ្ចឹម​ដូច​ជា​សមាជិក​ម្នាក់​ក្នុង​គ្រួសារ​របស់​គាត់។ ឪពុក​នោះ​ត្រូវ​គេ​ស្គាល់​ថា​ជា​បុរស​ល្អ​ម្នាក់។ ប៉ុន្តែ មុន​នឹង​គាត់​ព្រម​ទទួល​យក​ក្មេង​នោះ​ជា​កូន គាត់​ចង់​ឲ្យ​ក្មេង​នោះ​សន្យា​អ្វី​មួយ។ ដូច្នេះ ឪពុក​នោះ​និយាយ​ថា៖ «មុន​ខ្ញុំ​ទទួល​ប្អូន​ជា​កូន ខ្ញុំ​ចង់​ដឹង​ថា​ប្អូន​នឹង​គោរព​ហើយ​ស្រឡាញ់​ខ្ញុំ​ទុក​ដូច​ជា​ឪពុក​របស់​ប្អូន»។ លុះ​ត្រា​តែ​ក្មេង​នោះ​ស្ម័គ្រ​ចិត្ត​សន្យា​ជា​ឱឡារិក​ជា​មុន ទើប​បុរស​នោះ​ព្រម​ទទួល​យក​គាត់។ នេះ​សម​ហេតុ​សម​ផល មែន​ទេ? ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​ព្រម​ទទួល​យក​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ស្បថ​ប្រគល់​ខ្លួន​ជូន​លោក។ គម្ពីរ​ចែង​ថា៖ «ឲ្យ[អ្នក]ប្រគល់​រូប​កាយ​របស់​ខ្លួន​ជា​គ្រឿង​បូជា​ដែល​មាន​ជីវិត ក៏​បរិសុទ្ធ ហើយ​គាប់​ចិត្ត​ព្រះ»។—រ៉ូម ១២:១

      ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​បង្ហាញ ពី​សេចក្ដី​ស្រឡាញ់​និង​ជំនឿ

      ១៤. តើ​តាម​របៀប​ណា​ដែល​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​ជា​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់?

      ១៤ ការ​ស្បថ​ថា​យើង​នឹង​ប្រគល់​ខ្លួន​ជូន​ព្រះ​ជា​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ស្មោះ​អស់​ពី​ចិត្ត​ដែល​យើង​មាន​ចំពោះ​ព្រះ​យេហូវ៉ា។ នេះ​ស្រដៀង​គ្នា​នឹង​សម្បថ​ដែល​មាន​នៅ​ថ្ងៃ​រៀប​ការ។ កូន​កំលោះ​ដែល​ជា​គ្រិស្ត​សាសនិក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ស្បថ​ថា ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ គាត់​នៅ​តែ​មាន​ភក្ដី​ភាព​ចំពោះ​កូន​ក្រមុំ។ សម្បថ​នេះ​ជា​ការ​ស្បថ​ចំពោះ​នាង​ផ្ទាល់ មិន​គ្រាន់​តែ​ជា​ការ​ស្បថ​ថា​នឹង​ធ្វើ​អ្វី​មួយ​ទេ។ បើ​កូន​កំលោះ​នោះ​មិន​ស្បថ​ដូច្នេះ​ទេ គាត់​យល់​ថា​គាត់​មិន​អាច​មាន​ឯកសិទ្ធិ​រស់​នៅ​ជា​មួយ​នាង​ឡើយ។ ស្រដៀង​គ្នា​នេះ​ដែរ យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​ការ​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា លុះ​ត្រា​តែ​យើង​ស្បថ​ថា​ប្រគល់​ខ្លួន​ជូន​លោក។ ដូច្នេះ ទោះ​បី​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ យើង​ប្រគល់​ខ្លួន​ជូន​ព្រះ​ពី​ព្រោះ​យើង​ចង់​គោរព​ប្រណិប័តន៍​លោក។ ដោយ​សារ​យើង​ជា​របស់​លោក យើង​តាំង​ចិត្ត​ស្មោះ​ត្រង់​នឹង​លោក​សូម្បី​តែ​មាន​អ្វី​កើត​ឡើង​ក៏​ដោយ។—ម៉ាថ. ២២:៣៧

      ១៥. ពេល​យើង​ប្រគល់​ខ្លួន​ជូន​ព្រះ តើ​នេះ​បង្ហាញ​ជំនឿ​របស់​យើង​យ៉ាង​ដូច​ម្ដេច?

      ១៥ ពេល​យើង​ប្រគល់​ខ្លួន​ជូន​ព្រះ យើង​បង្ហាញ​ជំនឿ​របស់​យើង។ ហេតុ​អ្វី? ជំនឿ​ដែល​យើង​មាន​ចំពោះ​ព្រះ​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ថា ការ​ចូល​ទៅ​ជិត​ព្រះ​ជា​ការ​ល្អ​ដល់​យើង។ (ទំនុក. ៧៣:២៨) កាល​ដែល​យើង​រស់​នៅ​ក្នុង​ចំណោម«ជំនាន់​មនុស្ស​ខូច​និង​វៀច​វេរ» យើង​ដឹង​ថា មិន​តែង​តែ​ស្រួល​ឲ្យ​យើង​ដើរ​តាម​ព្រះ​ទេ តែ​យើង​អាច​ទុក​ចិត្ត​លើ​ព្រះ​ដែល​សន្យា​ថា​លោក​នឹង​គាំទ្រ​ការ​ព្យាយាម​របស់​យើង។ (ភី. ២:១៥; ៤:១៣) យើង​ដឹង​ថា​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ តែ​យើង​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ប្រព្រឹត្ត​មក​លើ​យើង​ដោយ​សេចក្ដី​មេត្ដា​ករុណា សូម្បី​តែ​ពេល​យើង​ធ្វើ​ខុស​ក៏​ដោយ។ (សូម​អាន ទំនុក​តម្កើង ១០៣:១៣, ១៤; រ៉ូម ៧:២១​-​២៥) យើង​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​រង្វាន់​ដល់​យើង​ដោយ​សារ​យើង​ប្ដេជ្ញា​ចិត្ត​ដើម្បី​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​យើង។—យ៉ូប ២៧:៥

      ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​នាំ​ឲ្យ​យើង​មាន​សុភមង្គល

      ១៦, ១៧. ហេតុ​អ្វី​បាន​ជា​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​យើង​មាន​សុភមង្គល?

      ១៦ ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​យើង​មាន​សុភមង្គល ពី​ព្រោះ​នេះ​រួម​បញ្ចូល​ការ​លះបង់​ប្រយោជន៍​ខ្លួន។ លោក​យេស៊ូ​បាន​បញ្ជាក់​ការ​ពិត​មួយ​ពេល​លោក​មាន​ប្រសាសន៍​ថា៖ «ការ​ឲ្យ​គេ នោះ​នឹង​ផ្ដល់​សុភមង្គល​ច្រើន​ជាង​ការ​ទទួល»។ (សកម្ម. ២០:៣៥) ក្នុង​អំឡុង​កិច្ច​បម្រើ​របស់​លោក​យេស៊ូ​នៅ​ផែនដី លោក​មាន​សុភមង្គល​យ៉ាង​ពេញ​លេញ​ដែល​មក​ពី​ការ​ឲ្យ​គេ។ ជួន​កាល លោក​មិន​បាន​សម្រាក ពិសា​អាហារ ឬ​គ្មាន​ជីវិត​សុខ​ស្រួល​ទេ ដោយ​សារ​លោក​ជួយ​ឲ្យ​អ្នក​ឯ​ទៀត​រក​ឃើញ​ផ្លូវ​ដែល​នាំ​ទៅ​ដល់​ជីវិត។ (យ៉ូន. ៤:៣៤) លោក​យេស៊ូ​រំភើប​ចិត្ត​ក្នុង​ការ​ធ្វើ​ឲ្យ​បិតា​របស់​លោក​រីករាយ។ លោក​បាន​មាន​ប្រសាសន៍​ថា៖«ខ្ញុំ​តែង​តែ​ធ្វើ​អ្វី​ដែល[ព្រះ​យេហូវ៉ា]ពេញ​ចិត្ត»។—យ៉ូន. ៨:២៩; សុភ. ២៧:១១

      ១៧ យ៉ាង​នេះ លោក​យេស៊ូ​បង្ហាញ​ពួក​អ្នក​កាន់​តាម​លោក​អំពី​របៀប​រស់​នៅ​ដែល​នាំ​ឲ្យ​ស្កប់​ចិត្ត ពេល​លោក​មាន​ប្រសាសន៍​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ អ្នក​នោះ​ត្រូវ​ប្រគល់​ខ្លួន​ឲ្យ​ព្រះ»។ (ម៉ាថ. ១៦:២៤) ការ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​យើង​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ជាង។ គ្មាន​នរណា​អាច​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​តាម​របៀប​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដូច​លោក​យេស៊ូ​ទេ មែន​ទេ?

      ១៨. ហេតុ​អ្វី​ការ​រស់​នៅ​ស្រប​តាម​ការ​ប្រគល់​ខ្លួន​យើង​ជូន​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​មាន​សុភមង្គល​ច្រើន​ជាង​ប្រគល់​ខ្លួន​យើង​ទៅ​បុគ្គល​ណា​ម្នាក់​ផ្សេង​ទៀត​ឬ​ទៅ​អ្វី​មួយ?

      ១៨ ពេល​យើង​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក នោះ​យើង​បង្ហាញ​ថា​យើង​រស់​នៅ​ស្រប​តាម​ការ​ប្រគល់​ខ្លួន​នោះ។ នេះ​នឹង​នាំ​ឲ្យ​យើង​មាន​សុភមង្គល​ច្រើន​ជាង​ប្រគល់​ខ្លួន​យើង​ទៅ​បុគ្គល​ណា​ម្នាក់​ផ្សេង​ទៀត​ឬ​ទៅ​អ្វី​មួយ។ ជា​ឧទាហរណ៍ មនុស្ស​ជា​ច្រើន​បាន​ចំណាយ​ពេល​វេលា កម្លាំង​ចិត្ត​កម្លាំង​កាយ​ដើម្បី​ខំ​ប្រឹង​ប្រមូល​ទ្រព្យ​សម្បត្ដិ តែ​មិន​បាន​ទទួល​សុភមង្គល​និង​ការ​ស្កប់​ចិត្ត​ពិត​ប្រាកដ​ទេ។ ក៏​ប៉ុន្តែ ពួក​អ្នក​ដែល​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ទទួល​សុភមង្គល​ដ៏​ស្ថិត​ស្ថេរ។ (ម៉ាថ. ៦:២៤) ពួក​គេ​សប្បាយ​ចិត្ត​ដោយ​សារ​មាន​កិត្ដិយស​ធ្វើ​ជា«អ្នក​រួម​ការងារ​ជា​មួយ​នឹង​ព្រះ» តែ​ពួក​គេ​មិន​បាន​ប្រគល់​ខ្លួន​ដើម្បី​កិច្ច​ការ​ណា​មួយ​ទេ តែ​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​ដែល​ឲ្យ​តម្លៃ​ដល់​ពួក​គេ។ (១កូ. ៣:៩) គ្មាន​នរណា​ឲ្យ​តម្លៃ​ចំពោះ​ការ​លះបង់​ប្រយោជន៍​របស់​ពួក​គេ​ស្មើ​នឹង​លោក​ទេ។ លោក​ក៏​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ស្មោះ​ត្រង់​របស់​លោក​ទៅ​ជា​ក្មេង​វិញ ដើម្បី​ពួក​គេ​អាច​ទទួល​ប្រយោជន៍​ជា​រៀង​រហូត​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក។—យ៉ូប ៣៣:២៥; សូម​អាន ហេប្រឺ ៦:១០

      ១៩. តើ​អ្នក​ដែល​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​មាន​ឯកសិទ្ធិ​អ្វី?

      ១៩ ការ​ប្រគល់​ជីវិត​អ្នក​ជូន​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​អ្នក​មាន​ចំណង​មិត្តភាព​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក។ គម្ពីរ​ចែង​ថា៖ «ចូរ​ចូល​ទៅ​ជិត​ព្រះ ហើយ​លោក​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ»។ (យ៉ា. ៤:៨; ទំនុក. ២៥:១៤) នៅ​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​ថា​ហេតុ​អ្វី​ជា​ការ​ល្អ​ឲ្យ​យើង​ប្រគល់​ជីវិត​យើង​ជូន​ព្រះ​យេហូវ៉ា ហើយ​ក្លាយ​ជា​របស់​លោក?

  • ការធ្វើជារបស់ព្រះយេហូវ៉ាជាគុណដ៏វិសេសលើសលប់សម្រាប់យើង
    ទស្សនាវដ្ដីប៉មយាម ២០១០ | ១ មករា
    • ការ​ធ្វើ​ជា​របស់​ព្រះ​យេហូវ៉ា​ជា​គុណ​ដ៏​វិសេស​លើស​លប់​សម្រាប់​យើង

      «យើង​ជា​របស់​ព្រះ​យេហូវ៉ា»។—រ៉ូម ១៤:៨

      ១, ២. (ក) តើ​យើង​មាន​ឯកសិទ្ធិ​អ្វី? (ខ) តើ​យើង​នឹង​ពិចារណា​អំពី​សំណួរ​អ្វី​ខ្លះ?

      ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឯកសិទ្ធិ​ដ៏​មាន​តម្លៃ​ដល់​ប្រជាជាតិ​អ៊ីស្រាអែល ពេល​លោក​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ថា៖ «ឯង​រាល់​គ្នា​នឹង​បាន​ដាច់​ជា​របស់​ផង​អញ​លើស​ជាង​អស់​ទាំង​សាសន៍»។ (និក្ខ. ១៩:៥) សព្វ​ថ្ងៃ សមាជិក​នៃ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ក៏​មាន​ឯកសិទ្ធិ​ធ្វើ​ជា​របស់​ព្រះ​យេហូវ៉ា​ដែរ។ (១ពេ. ២:៩; បប. ៧:៩, ១៤, ១៥) នេះ​ជា​ឯកសិទ្ធិ​មួយ​ដែល​ផ្ដល់​ប្រយោជន៍​ដល់​យើង​ជា​រៀង​រហូត។

      ២ ការ​ធ្វើ​ជា​របស់​ព្រះ​យេហូវ៉ា​ក៏​នាំ​ឲ្យ​យើង​មាន​ភារកិច្ច​ដែរ មិន​គ្រាន់​តែ​ជា​ឯកសិទ្ធិ​ប៉ុណ្ណោះ​ទេ។ មនុស្ស​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ថា៖ ‹តើ​ខ្ញុំ​នឹង​អាច​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ឬ​ទេ? បើ​ខ្ញុំ​ធ្វើ​ខុស តើ​លោក​នឹង​លែង​ទទួល​ស្គាល់​ខ្ញុំ​ជា​រាស្ត្រ​របស់​លោក​ឬ? តើ​ការ​ធ្វើ​ជា

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក