បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • តើសៀវភៅរបស់យើងបានត្រូវសរសេរនិងបកប្រែយ៉ាងដូចម្ដេច?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
    • មេរៀន​ទី​២៣

      តើ​សៀវភៅ​របស់​យើង​បាន​ត្រូវ​សរសេរ​និង​បក​ប្រែ​យ៉ាង​ដូច​ម្ដេច?

      សាក្សីព្រះយេហូវ៉ាម្នាក់ធ្វើការក្នុងការិយាល័យខាងការនិពន្ធ នៅសហរដ្ឋអាម៉េរិក

      ការិយាល័យ​ខាង​ការ​និពន្ធ នៅ​សហរដ្ឋអាម៉េរិក

      ក្រុមអ្នកបកប្រែនៅប្រទេសកូរ៉េខាងត្បូង

      កូរ៉េ​ខាង​ត្បូង

      បុរសម្នាក់នៅប្រទេសអាមេនីកាន់សៀវភៅដែលបានត្រូវបកប្រែដោយសាក្សីព្រះយេហូវ៉ា

      អាមេនី

      ក្មេងស្រីម្នាក់នៅប្រទេសប៊ូរុនឌីកាន់សៀវភៅដែលបានត្រូវបកប្រែដោយសាក្សីព្រះយេហូវ៉ា

      ប៊ូរុនឌី

      ស្ដ្រីម្នាក់នៅប្រទេសស្រីលង្កាកាន់ទស្សនាវដ្ដីដែលបានត្រូវបកប្រែដោយសាក្សីព្រះយេហូវ៉ា

      ស្រីលង្កា

      ដើម្បី​ផ្សព្វ​ផ្សាយ​«​ដំណឹង​ល្អ​»​ដល់​«​គ្រប់​ប្រជាជាតិ គ្រប់​កុលសម្ព័ន្ធ គ្រប់​ភាសា និង​គ្រប់​ជាតិ​សាសន៍​»​ យើង​បោះពុម្ព​សៀវភៅ​ជាង​៧៥០​ភាសា។ (​ការ​បើក​បង្ហាញ ១៤:៦​) តើ​តាម​របៀប​ណា​ដែល​យើង​អាច​សម្រេច​កិច្ច​ការ​ដ៏​ពិបាក​នេះ? យើង​អាច​ធ្វើ​ដូច្នេះ​ដោយ​មាន​ជំនួយ​ពី​អ្នក​សរសេរ​អត្ថបទ​នៅ​ទូ​ទាំង​ពិភព​លោក និង​ក្រុម​អ្នក​បក​ប្រែ​ដ៏​ខ្នះ​ខ្នែង ដែល​ពួក​គាត់​ទាំង​អស់​គ្នា​សុទ្ធតែ​ជា​សាក្សី​ព្រះ​យេហូវ៉ា។

      ឯកសារ​ដើម​បាន​ត្រូវ​រៀប​រៀង​ជា​ភាសា​អង់គ្លេស។ គណៈ​អភិបាល​ត្រួត​ពិនិត្យ​លើ​កិច្ច​ការ​នៃ​ការិយាល័យ​ខាង​ការ​និពន្ធ​ដែល​នៅ​ឯ​មន្ទីរ​ចាត់​ការ​របស់​យើង។ ការិយាល័យ​ខាង​ការ​និពន្ធ​នេះ​ចាត់​ចែង​កិច្ចការ​ដល់​អ្នក​សរសេរ​ដែល​បម្រើ​ក្នុង​មន្ទីរ​ចាត់​ការ និង​ក្នុង​ការិយាល័យ​សាខា​មួយ​ចំនួន។ ដោយ​មាន​អ្នក​សរសេរ​ចម្រុះ​ជាតិ​សាសន៍ នោះ​ជួយ​ពួក​គេ​ឲ្យ​សរសេរ​ប្រធានបទ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មក​ពី​វប្បធម៌​ផ្សេង​ៗ​គ្នា​ចាប់​អារម្មណ៍។

      បញ្ជូន​ឯកសារ​ទៅ​អ្នក​បក​ប្រែ។ ក្រោយ​ពី​កែ​សម្រួល​និង​ទទួល​ការ​យល់​ព្រម​ពី​គណៈ​អភិបាល អត្ថបទ​ទាំង​នោះ​បាន​ត្រូវ​បញ្ជូន​តាម​រយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​ទៅ​ក្រុម​អ្នក​បក​ប្រែ​នៅ​ទូ​ទាំង​ពិភព​លោក។ ពួក​គេ​បក​ប្រែ ផ្ទៀង​ជា​មួយ​អត្ថន័យ​ភាសា​ដើម និង​កែ​អក្ខរាវិរុទ្ធ។ ពួក​គេ​ព្យាយាម​ប្រើ​‹សេចក្ដី​ដែល​បាន​តែង​ទុក​យ៉ាង​ត្រឹម​ត្រូវ› និង​«​ពាក្យ​ដ៏​ពិត​ទាំង​អស់​»​ដែល​បញ្ជាក់​អំពី​អត្ថន័យ​យ៉ាង​ពេញ​លេញ​ពី​ភាសា​អង់គ្លេស​មក​ជា​ភាសា​ដែល​គេ​បក​ប្រែ។—សាស្ដា ១២:១០

      កុំព្យូទ័រ​ជួយ​ឲ្យ​កិច្ចការ​នេះ​ដំណើរ​ការ​កាន់​តែ​លឿន។ ទោះ​ជា​កុំព្យូទ័រ​មិន​អាច​ជំនួស​អ្នក​សរសេរ​និង​អ្នក​បក​ប្រែ​បាន​ក៏​ដោយ តែ​កម្មវិធី​ក្នុង​កុំព្យូទ័រ​អាច​ជួយ​ឲ្យ​កិច្ចការ​នេះ​ដំណើរ​ការ​កាន់​តែ​លឿន ដោយ​សារ​មាន​កម្មវិធី​សម្រាប់​ស្រាវជ្រាវ​ព័ត៌មាន មាន​វចនានុក្រម និង​ជំនួយ​ផ្សេង​ៗ​ទៀត។ សាក្សី​ព្រះ​យេហូវ៉ា​បាន​បង្កើត​ប្រព័ន្ធ​អេឡិចត្រូនិក​មួយ​ដើម្បី​បោះពុម្ព​ជា​ភាសា​ផ្សេង​ៗ។ ប្រព័ន្ធ​នេះ​ដែល​ហៅ​កាត់​ថា​ម៉េប្ស (​MEPS​) ជួយ​ឲ្យ​ពួក​គេ​វាយ​អក្សរ​រាប់​រយ​ភាសា ផ្គួប​ជា​មួយ​នឹង​រូបភាព និង​រៀបចំ​ទំព័រ​ដើម្បី​បោះពុម្ព។

      ហេតុ​អ្វី​យើង​ព្យាយាម​បោះពុម្ព​ជា​ភាសា​ច្រើន ទោះ​ជា​ភាសា​ខ្លះ​មាន​តែ​ប៉ុន្មាន​ពាន់​នាក់​និយាយ​ក៏​ដោយ? ពីព្រោះ​នេះ​ជា​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​ដែល​ឲ្យ​«​មនុស្ស​គ្រប់​ប្រភេទ​ទទួល​សេចក្ដី​សង្គ្រោះ ហើយ​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត​»។—ធីម៉ូថេ​ទី​១ ២:៣, ៤

      • តើ​មាន​ដំណាក់​កាល​អ្វី​ខ្លះ​ក្នុង​ការ​សរសេរ​សៀវភៅ​របស់​យើង?

      • ហេតុ​អ្វី​យើង​បក​ប្រែ​សៀវភៅ​របស់​យើង​ច្រើន​ភាសា​ម្ល៉េះ?

  • តើកិច្ចការទូទាំងពិភពលោករបស់យើងទទួលប្រាក់ឧបត្ថម្ភយ៉ាងដូចម្ដេច?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
    • មេរៀន​ទី​២៤

      តើ​កិច្ចការ​ទូ​ទាំង​ពិភព​លោក​របស់​យើង​ទទួល​ប្រាក់​ឧបត្ថម្ភ​យ៉ាង​ដូច​ម្ដេច?

      មនុស្សម្នាក់ធ្វើវិភាគទានស្ម័គ្រចិត្ដ
      សាក្សីព្រះយេហូវ៉ាកំពុងផ្សព្វផ្សាយ

      នេប៉ាល់

      កិច្ចការសាងសង់សាលប្រជុំដោយអ្នកស្ម័គ្រចិត្ដនៅប្រទេសតូហ្គោ

      តូហ្គោ

      អ្នកបម្រើស្ម័គ្រចិត្ដក្នុងការិយាល័យសាខានៅប្រទេសអង់គ្លេស

      អង់គ្លេស

      រៀង​រាល់​ឆ្នាំ​អង្គការ​របស់​យើង​បោះពុម្ព​គម្ពីរ​និង​សៀវភៅ​ផ្សេង​ទៀត​រាប់​រយ​លាន​ក្បាល ហើយ​ចែក​ចាយ​ដោយ​មិន​គិត​ថ្លៃ។ យើង​ក៏​សាងសង់ និង​ជួស​ជុល​សាល​ប្រជុំ​និង​អគារ​នៃ​ការិយាល័យ​សាខា​ដែរ។ យើង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​សមាជិក​ក្រុម​គ្រួសារ​បេតអែល និង​សាសនទូត​រាប់​ពាន់​នាក់ ហើយ​យើង​ក៏​ផ្ដល់​ជំនួយ​ពេល​មាន​គ្រោះ​មហន្តរាយ​ដែរ។ ដូច្នេះ លោក​អ្នក​ប្រហែលជា​ឆ្ងល់​ថា ‹តើ​អង្គការ​យើង​បាន​លុយ​មក​ពី​ណា?›។

      យើង​មិន​រៃ​អង្គាសប្រាក់ មិន​តម្រូវ​ឲ្យ​បង់​១​ភាគ​ក្នុង​១០ ឬ​បង់​ប្រាក់​ជា​សមាជិក​ឡើយ។ ទោះ​ជា​ចំណាយ​ច្រើន​ក្នុង​ការ​គាំទ្រ​កិច្ចការ​ផ្សព្វ​ផ្សាយ​ក៏​ដោយ យើង​មិន​សុំ​ជំនួយ​ប្រាក់​កាស​ពី​អ្នក​ឯ​ទៀត​ទេ។ ជាង​១០០​ឆ្នាំ​មុន ទស្សនាវដ្ដី​ប៉មយាម​លេខ​ទី​២​បាន​សរសេរ​ថា យើង​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ជា​អ្នក​ទំនុក​បម្រុង​យើង ហេតុ​នេះ​ហើយ ​«​យើង​នឹង​មិន​សុំ​ជំនួយ​ជា​ប្រាក់​កាស​ពី​អ្នក​ដទៃ​ឡើយ​»។ យើង​ពិត​ជា​មិន​ដែល​ធ្វើ​ដូច្នេះ​មែន!—ម៉ាថាយ ១០:៨

      កិច្ចការ​របស់​យើង​គាំទ្រ​ដោយ​វិភាគ​ទាន​ស្ម័គ្រ​ចិត្ត។ មនុស្ស​ជា​ច្រើន​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​កិច្ចការ​អប់រំ​ដែល​មក​ពី​គម្ពីរ ហើយ​ពួក​គេ​ធ្វើ​វិភាគ​ទាន​ដើម្បី​គាំទ្រ​កិច្ចការ​នេះ។ សាក្សី​ព្រះ​យេហូវ៉ា​រីករាយ​នឹង​ប្រើ​ពេល​វេលា កម្លាំង ប្រាក់​កាស និង​ធនធាន​របស់​ខ្លួន​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ទូ​ទាំង​ផែនដី។ (​របាក្សត្រទី១ ២៩:៩​) នៅ​ឯ​សាល​ប្រជុំ សាល​សន្និបាត និង​មហា​សន្និបាត​របស់​យើង មាន​ប្រអប់​វិភាគ​ទាន​សម្រាប់​អ្នក​ដែល​ចង់​ជូន​វិភាគ​ទាន ឬ​ធ្វើ​វិភាគ​ទាន​តាម​រយៈ​គេហទំព័រ​របស់​យើង​jw.org។ នៅ​កន្លែង​ភាគ​ច្រើន ប្រាក់​ទាំង​នេះ​គឺ​បាន​ទទួល​ពី​អ្នក​ដែល​មាន​ជីវភាព​ធម្មតា ដូច​ជា​ស្ត្រី​មេម៉ាយ​ក្រី​ក្រ​ម្នាក់​នៅ​សម័យ​របស់​លោក​យេស៊ូ​ដែរ។ លោក​បាន​សរសើរ​នាង​ដោយ​សារ​នាង​បាន​ដាក់​កាក់​ពីរ​ចូល​ទៅ​ក្នុង​ប្រដាប់​ដាក់​កាក់​សម្រាប់​ឃ្លាំង​ប្រាក់។ (​លូកា ២១:១​-​៤​) ហេតុ​នេះ​ហើយ យើង​គ្រប់​គ្នា​អាច​មាន​ទម្លាប់​«​ទុក​របស់​ទ្រព្យ​ខ្លះ​ដោយ​ឡែក​»​ ដើម្បី​ជូន​«​តាម​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​»។—កូរិនថូសទី១ ១៦:២; កូរិនថូសទី២ ៩:៧

      យើង​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​នឹង​បន្ត​ជំរុញ​ចិត្ត​របស់​ពួក​អ្នក​ដែល​ចង់​‹ថ្វាយ​កិត្ដិនាម​ដល់​លោក​ដោយ​ទ្រព្យ​សម្បត្ដិ› ដោយ​គាំទ្រ​កិច្ចការ​ដែល​ទាក់​ទង​នឹង​រាជាណាចក្រ ដើម្បី​ធ្វើ​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច។—សុភាសិត ៣:៩

      • តើ​អ្វី​ធ្វើ​ឲ្យ​អង្គការ​របស់​យើង​ខុស​ប្លែក​ពី​សាសនា​ឯ​ទៀត?

      • តើ​លុយ​ដែល​ជា​វិភាគ​ទាន​ស្ម័គ្រ​ចិត្ត​បាន​ត្រូវ​ប្រើ​យ៉ាង​ដូច​ម្ដេច?

  • របៀបនិងមូលហេតុដែលយើងសាងសង់សាលប្រជុំ
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
    • មេរៀន​ទី​២៥

      របៀប​និង​មូលហេតុ​ដែល​យើង​សាងសង់​សាល​ប្រជុំ

      ក្រុមបម្រើស្ម័គ្រចិត្ដផ្នែកសាងសង់នៅប្រទេសបូលីវី

      បូលីវី

      សាលប្រជុំនៅប្រទេសនីហ្សេរីយ៉ា មុនសាងសង់
      សាលប្រជុំនៅប្រទេសនីហ្សេរីយ៉ា ក្រោយសាងសង់

      នីហ្សេរីយ៉ា មុន​និង​ក្រោយ

      សកម្មភាពសាងសង់សាលប្រជុំនៅប្រទេសតាហ៊ីទី

      តាហ៊ីទី

      នៅ​ឯ​សាល​ប្រជុំ​របស់​យើង យើង​រៀន​អំពី​សេចក្ដី​បង្រៀន​ដ៏​សំខាន់​បំផុត​ដែល​មាន​ក្នុង​គម្ពីរ ហើយ​ដែល​ជា​ប្រធានបទ​នៃ​ការ​ផ្សព្វ​ផ្សាយ​របស់​លោក​យេស៊ូ​ដែរ គឺ​រាជាណាចក្រ​របស់​ព្រះ។—លូកា ៨:១

      កន្លែង​សម្រាប់​គោរព​ប្រណិប័តន៍​ពិត​ក្នុង​សហគមន៍។ សាល​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា​គឺជា​កន្លែង​ដែល​ពួក​គេ​រៀបចំ​កិច្ចការ​ផ្សព្វ​ផ្សាយ។ (​ម៉ាថាយ ២៤:១៤​) សាល​ប្រជុំ​មាន​ទំហំ​និង​ទ្រង់​ទ្រាយ​ខុស​ៗ​គ្នា តែ​សាល​ទាំង​អស់​នោះ​ជា​អគារ​សាមញ្ញ។ សាល​ប្រជុំ​ជា​ច្រើន​បាន​ត្រូវ​ប្រើ​ដោយ​ក្រុម​ជំនុំ​លើស​ពី​មួយ។ នៅ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ដើម្បី​បំពេញ​តម្រូវ​ការ​ចំពោះ​ការ​រីក​ចម្រើន​នៃ​អ្នក​ផ្សព្វ​ផ្សាយ​ក្នុង​ក្រុម​ជំនុំ នោះ​យើង​បាន​សាងសង់​សាល​ប្រជុំ​ថ្មី​រាប់​ម៉ឺន​ខ្នង (​ជា​មធ្យម​ប្រាំ​ខ្នង​ជា​រៀង​រាល់​ថ្ងៃ​)។ តើ​កិច្ចការ​នេះ​អាច​សម្រេច​បាន​យ៉ាង​ដូច​ម្ដេច?—ម៉ាថាយ ១៩:២៦

      វិភាគ​ទាន​ដែល​ដាក់​ក្នុង​បេឡា​រួម​បាន​ត្រូវ​ប្រើ​ដើម្បី​សាងសង់​សាល​ប្រជុំ។ វិភាគ​ទាន​នេះ​ត្រូវ​ផ្ញើ​ទៅ​ការិយាល័យ​សាខា​ដើម្បី​ឲ្យ​ក្រុម​ជំនុំ​ដែល​ត្រូវ​ការ​សាងសង់​សាល​ប្រជុំ​ខ្ចី។

      សាល​ប្រជុំ​បាន​ត្រូវ​សាងសង់​ដោយ​បង​ប្អូន​ស្ម័គ្រ​ចិត្ត​ដែល​មក​ពី​គ្រប់​មជ្ឈដ្ឋាន។ ក្នុង​ប្រទេស​ជា​ច្រើន​បាន​រៀបចំ​ក្រុម​ផ្នែក​សាងសង់​សាល​ប្រជុំ។ ក្រុម​បម្រើ​ស្ម័គ្រ​ចិត្ត​ផ្នែក​សាងសង់​សាល​ប្រជុំ​ធ្វើ​ដំណើរ​ពី​ក្រុម​ជំនុំ​មួយ​ទៅ​ក្រុម​ជំនុំ​មួយ​ក្នុង​ប្រទេស​នោះ ដើម្បី​ដឹក​នាំ​គម្រោង​នីមួយ​ៗ និង​បង្ហាត់​បង្រៀន​សាក្សី​ព្រះ​យេហូវ៉ា​ក្នុង​តំបន់​នោះ ហើយ​សូម្បី​តែ​នៅ​តំបន់​ដាច់​ស្រយាល​ក៏​ពួក​គេ​ធ្វើ​ដូច្នេះ​ដែរ។ ពួក​គេ​ជួយ​សាង​សង់​សាល​ប្រជុំ​ក្នុង​តំបន់​របស់​ពួក​គេ។ ក្នុង​ប្រទេស​ផ្សេង​ទៀត សាក្សី​ដែល​មាន​គុណសម្បត្ដិ​គ្រប់​គ្រាន់​បាន​ត្រូវ​តែង​តាំង​ដើម្បី​ត្រួត​ពិនិត្យ​កិច្ចការ​សាងសង់ និង​ជួស​ជុល​សាល​ប្រជុំ​នៅ​ក្នុង​តំបន់​ដែល​បាន​កំណត់។ បងប្អូនជាច្រើនដែល​ស្ម័គ្រ​ចិត្ត​ធ្វើ​កិច្ចការ​ទាំង​នោះ មាន​ជំនាញ​ខាង​សំណង់​ស្រាប់​ហើយ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ នៅ​ការ​ដ្ឋាន​នីមួយៗ មនុស្ស​ភាគ​ច្រើន​ដែល​ស្ម័គ្រ​ចិត្ត​ចូល​រួម​សាង​សង់​ជា​សមាជិក​ក្រុម​ជំនុំ​ដែល​គ្មាន​ជំនាញ​ខាង​សំណង់​ទេ។ ដោយ​មាន​សកម្មពល​ព្រះ​យេហូវ៉ា និង​ការ​ខំ​ព្យាយាម​អស់ពី​កម្លាំង​កាយ​កម្លាំង​ចិត្ត​នៃ​រាស្ត្រ​របស់​លោក នោះ​យើង​សម្រេច​កិច្ចការ​ទាំង​អស់​នេះ។—ទំនុកតម្កើង ១២៧:១; កូឡុស ៣:២៣

      • តើ​តាម​របៀប​ណា​ដែល​អាច​សាងសង់​សាល​ប្រជុំ​ទូ​ទាំង​ពិភព​លោក?

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក