បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សំណួរទី១៣: តើគម្ពីរប្រាប់យ៉ាងណាអំពីការងារ?
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • សំណួរ​ទី​១៣

      តើ​គម្ពីរ​ប្រាប់​យ៉ាង​ណា​អំពី​ការងារ?

      ​«តើ​អ្នក​ធ្លាប់​ឃើញ​មនុស្ស​ដែល​ប៉ិន​ប្រសប់​ធ្វើ​ការ​ឬ​ទេ? គាត់​នឹង​បាន​នៅ​បម្រើ​ស្ដេច មិន​មែន​នៅ​បម្រើ​មនុស្ស​ធម្មតា​ទេ​»។

      សុភាសិត ២២:២៩

      បុរសម្នាក់ខំព្យាយាមឈូសឈើ

      ​«អ្នក​ដែល​លួច​ត្រូវ​ឈប់​លួច​ត​ទៅ​ទៀត តែ​ត្រូវ​ឲ្យ​អ្នក​នោះ​ខំ​ប្រឹង​ធ្វើ​ការ​ដោយ​ទៀង​ត្រង់​តាម​រយៈ​ដៃ​របស់​ខ្លួន ដើម្បី​អាច​មាន​អ្វី​ចែក​ដល់​អ្នក​ដែល​ខ្វះ​ខាត​»។

      អេភេសូរ ៤:២៨

      ​«មនុស្ស​ម្នាក់​ៗ​គួរ​ផឹក បរិភោគ និង​សប្បាយ​រីករាយ​ដោយ​សារ​ការ​នឿយ​ហត់​របស់​ខ្លួន។ នេះហើយ​ជា​អំណោយ​ពី​ព្រះ​»។

      អ្នក​ទូន្មាន ៣:១៣

  • សំណួរទី១៤: តើអ្នកអាចចាត់ចែងទ្រព្យធនរបស់ខ្លួនយ៉ាងដូចម្ដេច?
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • សំណួរ​ទី​១៤

      តើ​អ្នក​អាច​ចាត់​ចែង​ទ្រព្យ​ធន​របស់​ខ្លួន​យ៉ាង​ដូច​ម្ដេច?

      ​«អ្នក​ដែល​ស្រឡាញ់​ការ​ភ្លើត​ភ្លើន នឹង​ធ្លាក់​ខ្លួន​ក្រ អ្នក​ដែល​ចូល​ចិត្ត​ស្រា​និង​ប្រេង​ហួស​ប្រមាណ នឹង​មិន​ក្លាយ​ទៅ​ជា​អ្នក​មាន​ទេ​»។

      សុភាសិត ២១:១៧

      ​«អ្នក​ដែល​ខ្ចី​គេ ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ដែល​ឲ្យ​ខ្ចី​»។

      សុភាសិត ២២:៧

      ​«ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​ចង់​សង់​ប៉ម​មួយ តើ​មាន​អ្នក​ណា​ដែល​មិន​អង្គុយ​គិត​គូរ​ជា​មុន​សិន​ឲ្យ​ដឹង​ថា ខ្លួន​មាន​ប្រាក់​គ្រប់​គ្រាន់​ដើម្បី​សង់​ឲ្យ​បាន​រួច​រាល់? បើ​មិន​ដូច្នេះ​ទេ អ្នក​នោះ​ប្រហែល​ជា​ចាក់​គ្រឹះ តែ​មិន​អាច​បង្ហើយ​សំណង់​បាន​ឡើយ រួច​អស់​អ្នក​ដែល​កំពុង​មើល​នឹង​ចាប់​ផ្ដើម​ចំអក​ឲ្យ​អ្នក​នោះ។ ពួក​គេ​នឹង​ចំអក​ថា​៖ ‹បុរស​នេះ​ចាប់​ផ្ដើម​សង់ តែ​មិន​អាច​បង្ហើយ​សំណង់​បាន​ទេ›​»។

      លូកា ១៤:២៨​-​៣០

      ​«ពេល​ដែល​ពួក​គេ​បាន​បរិភោគ​ឆ្អែត​ហើយ នោះ​លោក​មាន​ប្រសាសន៍​ទៅ​ពួក​អ្នក​កាន់​តាម​ថា​៖ ‹ចូរ​ប្រមូល​អាហារ​ដែល​នៅ​សល់ កុំ​ឲ្យ​ខាត​បង់​អ្វី​ឡើយ›​»។

      យ៉ូហាន ៦:១២

  • សំណួរទី១៥: តើតាមរបៀបណាអ្នកអាចមានសុភមង្គល?
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • សំណួរ​ទី​១៥

      តើ​តាម​របៀប​ណា​អ្នក​អាច​មាន​សុភមង្គល?

      កូនស្រីម្នាក់សប្បាយចិត្តយករូបគំនូរដែលនាងបានគូរមកជូនឪពុកនាង

      ​«បើ​បរិភោគ​បន្លែ​មួយ​ចាន​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ស្រឡាញ់ នោះ​ប្រសើរ​ជាង​បរិភោគ​សាច់​គោ​នៅ​កន្លែង​ដែល​មាន​ការ​ស្អប់​»។

      សុភាសិត ១៥:១៧

      ​«ខ្ញុំ​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ខ្ញុំ​ជា​អ្នក​បង្រៀន​អ្នក​រាល់​គ្នា​ឲ្យ​ទទួល​ប្រយោជន៍ និង​ជា​អ្នក​ណែនាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​តាម​ផ្លូវ​ដែល​គួរ​ដើរ​»។

      អេសាយ ៤៨:១៧

      ​«អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ នោះ​មាន​សុភមង្គល​ហើយ! ពី​ព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌​ជា​របស់​អ្នក​ទាំង​នោះ​»។

      ម៉ាថាយ ៥:៣

      ​«អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក​»។

      ម៉ាថាយ ២២:៣៩

      ​«ចូរ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត ដូច​ដែល​អ្នក​ចង់​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​មក​លើ​អ្នក​ដែរ​»។

      លូកា ៦:៣១

      ​«អស់​អ្នក​ដែល​ឮ​បណ្ដាំ​របស់​ព្រះ ហើយ​ធ្វើ​តាម ទើប​មាន​សុភមង្គល​!»។

      លូកា ១១:២៨

      ​«ទោះ​ជា​មនុស្ស​ម្នាក់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​យ៉ាង​ណា​ក៏​ដោយ គាត់​មិន​បាន​ជីវិត​ពី​ទ្រព្យ​ទាំង​នោះ​ទេ​»។

      លូកា ១២:១៥

      ​«ដូច្នេះ យើង​នឹង​ស្កប់​ចិត្ត​ហើយ ដោយ​មាន​អាហារ​បរិភោគ សម្លៀក​បំពាក់ និង​ជម្រក​»។

      ធីម៉ូថេ​ទី​១ ៦:៨

      ​«ការ​ឲ្យ​គេ នោះ​មាន​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។

      សកម្មភាព ២០:៣៥

  • សំណួរទី១៦: តើអ្វីអាចជួយអ្នកពេលមានកង្វល់?
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • សំណួរ​ទី​១៦

      តើ​អ្វី​អាច​ជួយ​អ្នក​ពេល​មាន​កង្វល់?

      ​«ចូរ​ផ្ទេរ​បន្ទុក​ទៅ​ព្រះ​យេហូវ៉ា នោះ​លោក​នឹង​ជួយ​អ្នក លោក​មិន​ព្រម​ឲ្យ​មនុស្ស​សុចរិត​ដួល​ចុះ​ឡើយ​»។

      ចម្រៀង​សរសើរ​ព្រះ ៥៥:២២

      ​«គម្រោង​របស់​មនុស្ស​ឧស្សាហ៍​នឹង​បាន​ជោគ​ជ័យ​ជា​មិន​ខាន តែ​អស់​អ្នក​ដែល​ធ្វើ​អ្វី​ដោយ​តក់​ក្រ​ហល់ ប្រាកដ​ជា​នឹង​ទ័ល​ក្រ​»។

      សុភាសិត ២១:៥

      ​«កុំ​ខ្លាច​ឡើយ ព្រោះ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក។ កុំ​បារម្ភ​ឡើយ ព្រោះ​ខ្ញុំ​ជា​ព្រះ​របស់​អ្នក។ ខ្ញុំ​នឹង​ពង្រឹង​កម្លាំង​អ្នក ខ្ញុំ​នឹង​ជួយ​អ្នក។ ខ្ញុំ​ប្រាកដ​ជា​នឹង​ចាប់​អ្នក​យ៉ាង​ជាប់​ដោយ​ដៃ​ស្ដាំ​ដ៏​សុចរិត​របស់​ខ្ញុំ​»។

      អេសាយ ៤១:១០

      ​«ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ខ្វល់​ខ្វាយ តើ​អ្នក​អាច​ធ្វើ​ឲ្យ​អាយុជីវិត​របស់​ខ្លួន​វែង​ជាង សូម្បី​តែ​បន្តិច​បាន​ទេ?​»។

      ម៉ាថាយ ៦:២៧

      ​«ម្ល៉ោះ​ហើយ កុំ​ខ្វល់​ខ្វាយ​អំពី​ថ្ងៃ​ស្អែក​ឲ្យ​សោះ ពី​ព្រោះ​ថ្ងៃ​ស្អែក​នឹង​មាន​កង្វល់​សម្រាប់​ថ្ងៃ​ស្អែក។ ទុក្ខ​លំបាក​នៅ​ថ្ងៃ​នី​មួយ​ៗ គឺ​ល្មម​សម្រាប់​ថ្ងៃ​នោះ​ហើយ​»។

      ម៉ាថាយ ៦:៣៤

      ​«ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង​»។

      ភីលីព ១:១០

      ម្ដាយម្នាក់កំពុងអធិដ្ឋានជាមួយនឹងកូនស្រីមុនបរិភោគអាហារ

      ​«កុំ​ខ្វល់​ចិត្ត​អំពី​អ្វី​ឡើយ តែ​ចូរ​ជម្រាប​ព្រះ​អំពី​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​អធិដ្ឋាន អង្វរ​សុំ និង​ថ្លែង​អំណរ​គុណ។ យ៉ាង​នេះ សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន នឹង​ការ​ពារ​ចិត្ត​និង​សមត្ថភាព​រិះ​គិត​របស់​អ្នក​រាល់​គ្នា តាម​រយៈ​គ្រិស្ត​យេស៊ូ​»។

      ភីលីព ៤:៦, ៧

  • សំណួរទី១៧: តើគម្ពីរអាចជួយក្រុមគ្រួសាររបស់អ្នកយ៉ាងដូចម្ដេច?
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • សំណួរ​ទី​១៧

      តើ​គម្ពីរ​អាច​ជួយ​ក្រុម​គ្រួសារ​របស់​អ្នក​យ៉ាង​ដូច​ម្ដេច?

      ប្ដី​ឬ​ឪពុក

      ​«ដូច​គ្នា​ដែរ ប្ដី​ត្រូវ​ស្រឡាញ់​ប្រពន្ធ ដូច​ស្រឡាញ់​រូប​កាយ​របស់​ខ្លួន។ អ្នក​ណា​ដែល​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន អ្នក​នោះ​ស្រឡាញ់​ខ្លួន​ឯង ព្រោះ​គ្មាន​អ្នក​ណា​ស្អប់​រូប​កាយ​របស់​ខ្លួន​ទេ មាន​តែ​ចិញ្ចឹម​ហើយ​ស្រឡាញ់​ថ្នាក់​ថ្នម . . . ចូរ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​អ្នក​»។

      អេភេសូរ ៥:២៨, ២៩, ៣៣

      ​«អ្នក​រាល់​គ្នា​ដែល​ជា​ឪពុក កុំ​ធ្វើ​ឲ្យ​កូន​ខឹង តែ​ចូរ​អប់រំ​កូន​ទៅ​តាម​ការ​ប្រៀន​ប្រដៅ​និង​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​»។

      អេភេសូរ ៦:៤

      ប្រពន្ធ

      ​«ប្រពន្ធ​ត្រូវ​គោរព​ប្ដី​យ៉ាង​ជ្រាល​ជ្រៅ​»។

      អេភេសូរ ៥:៣៣

      ​«ប្រពន្ធ​ទាំង​ឡាយ​អើយ ចូរ​ចុះ​ចូល​នឹង​ប្ដី ព្រោះ​នេះ​ជា​អ្វី​ដែល​អ្នក​កាន់​តាម​លោក​ម្ចាស់​គួរ​ធ្វើ​»។

      កូឡុស ៣:១៨

      កូន

      ​«កូន​ទាំង​ឡាយ​អើយ ចូរ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​ស្រប​តាម​បំណង​ប្រាថ្នា​របស់​លោក​ម្ចាស់ ព្រោះ​ធ្វើ​ដូច្នេះ​គឺ​សុចរិត។ ‹ចូរ​គោរព​ឪពុក​និង​ម្ដាយ​របស់​អ្នក› នេះ​ជា​បញ្ញត្ដិ​ទី​១​ដែល​មាន​សេចក្ដី​សន្យា​ជាប់​ជា​មួយ​៖ ‹ដើម្បី​ឲ្យ​អ្នក​បាន​សេចក្ដី​សុខ និង​មាន​ជីវិត​យូរ​អង្វែង​នៅ​ផែនដី›​»។

      អេភេសូរ ៦:១​-​៣

      ​«កូន​ទាំង​ឡាយ​អើយ ចូរ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​ក្នុង​គ្រប់​ការ​ទាំង​អស់ ព្រោះ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​លោក​ម្ចាស់​ពេញ​ចិត្ត​»។

      កូឡុស ៣:២០

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក