ចម្រៀងលេខ៤៥
ឈានទៅមុខ!
(ហេប្រឺ ៦:១)
១. ឈាន ទៅ មុខ ឈាន ទៅ មុខ ឲ្យ គំនិត ចាស់ ទុំ!
ចូរ ចម្រើន ប្រាជ្ញា តាម បំណង ព្រះ សម្រាប់ យើង ខ្ញុំ
ខំ ផ្សាយ កាន់ តែ ប្រសើរ នៅ គ្រប់ ទី ជិត ជុំ
នោះ ព្រះ យើង នឹង ឲ្យ ពរ ពិត
មាន កិច្ច ការ សម្រាប់ យើង ទាំង អស់ គ្នា
ជា ការ លោក យេស៊ូ ធ្វើ គ្រប់ វេលា
ពឹង លើ ព្រះ គ្រប់ ពេលា ឲ្យ លោក ថែ ការ ពារ
ហើយ កាន់ តាម សេចក្ដី សុចរិត។
២. ឈាន ទៅ មុខ ឈាន ទៅ មុខ ប្រកាស យ៉ាង អង់ អាច!
ប្រាប់ មនុស្ស ទាំង អស់ ពី ដំណឹង ល្អ ជា និច្ច ឥត ដាច់
រួម សរសើរ ព្រះ យេហូវ៉ា ជា ព្រះ និង ស្តេច
ផ្សាយ តាម ផ្ទះ នៅ សព្វ ទិសា
ទោះ សត្រូវ ខំ បន្លាច យើង ឥត ស្បើយ
ចូរ ប្រកាស ហើយ កុំ ភ័យ ភិត ខ្លាច ឡើយ
ឲ្យ គេ ដឹង ថា រាជ្យ ព្រះ គឺ ជិត មក ដល់ ហើយ
បង្រៀន ក្ដី ពិត ពេញ លោកា។
៣. ឈាន ទៅ មុខ ឈាន ទៅ មុខ តែង សម្រេច កិច្ច ការ
ហើយ ពី ព្រោះ កិច្ច ការ ច្រើន ចូរ ឲ្យ អ្នក ចម្រើន ប្រាជ្ញា
ឲ្យ សកម្មពល ព្រះ ជួយ ជំរុញ ចិន្ដា
ឲ្យ អ្នក បាន អំណរ ពី ព្រះ
ត្រូវ ស្រឡាញ់ មនុស្ស ដែល អ្នក រក បាន
និង ត្រឡប់ ទៅ បង្រៀន គេ កុំ ខាន
ហើយ ជួយ គេ រៀង រាល់ ថ្ងៃ ឲ្យ ជឿន លឿន ទាំង ស្រុង
សេចក្ដី ពិត នឹង ភ្លឺ ចែង ចាំង៕