ចម្រៀងលេខ៤២
«ជួយអ្នកដែលខ្សោយ»
(សកម្មភាព ២០:៣៥)
១. ភាព ទន់ ខ្សោយ ទាំង កាយ ចិន្ដា យើង មាន គ្រប់ កាយា
ព្រះ យេហូវ៉ា នៅ ស្រឡាញ់ ទោះ យើង ខ្សោយ យ៉ាង ណា
លោក រមែង មាន មេត្ដា ស្រឡាញ់ អស់ ពី ចិន្ដា
ចូរ យើង ស្រឡាញ់ ដូច លោក ដែរ ជួយ អ្នក មាន ទុក្ខា។
២. ស្វែង យល់ អារម្មណ៍ អ្នក ដទៃ ព្រោះ យើង ខ្សោយ ទន់ ដែរ
គ្រិស្ត បាន លោះ យើង គ្រប់ អង្គ ប្រាណ ឲ្យ ជីវិត ឥត ក្ស័យ
អ្នក ខ្សោយ ព្រះ តែង ថែ ទាំ ឲ្យ មាន កម្លាំង មួន មាំ
បង្ហាញ ចិត្ត អាណិត អាសូរ ជួយ ឲ្យ ទុក្ខ រសាយ។
៣. យើង មិន រិះ រក ទោស កំហុស អ្នក ទន់ ខ្សោយ ឡើយ ណា៎
តែ ពង្រឹង កម្លាំង គេ ដោយ សប្បុរស វាចា
ខំ ប្រឹង អស់ ពី ចិត្ត កាយ លើក ទឹក ចិត្ត គេ ទាំង ឡាយ
កាល យើង ជួយ ដោយ ចិត្ត សុធា យើង សម្រាល ទុក្ខា៕
(សូមពិនិត្យបន្ថែម ២កូ. ១១:២៩; អេ. ៣៥:៣, ៤; កាឡ. ៦:២)