ចម្រៀងលេខ៤៨
ដើរជាមួយព្រះយេហូវ៉ារាល់ថ្ងៃ
(មីកា ៦:៨)
១. ជា មួយ បិតា ទី ស្រឡាញ់ យើង
រៀង រាល់ ថ្ងៃ ដើរ ដោយ រាប ទាប ចិន្ដា
បិតា ឲ្យ គុណ វិសេស លើស លប់
ដល់ អ្នក ប៉ង ធ្វើ តាម លោក មាន វាចា
បិតា តែង ទំនុក បម្រុង យើង
ជួយ ហាក់ ដឹក ដៃ កូន ប្រុស ស្រី
ដូច្នេះ យើង ប្រគល់ ខ្លួន ជូន លោក
ស្មោះ នឹង ព្រះ យេហូវ៉ា ឥត រេ។
២. នា គ្រា វិនិច្ឆ័យ ឥឡូវ នេះ
កាល ពិភព លោក ជិត ដល់ អវសាន
យើង ប្រទះ ការ ប្រឆាំង បៀត បៀន
អាច នាំ ឲ្យ ភ័យ ព្រួយ រួញ រា ចិត្ត ប្រាណ
ព្រះ យេហូវ៉ា រមែង ការ ពារ
បើ និត្យ នៅ នឹង លោក ដរាប
ដើម្បី បម្រើ ព្រះ ជា និរន្តរ៍
ស្រឡាញ់ លោក ស្មោះ ត្រង់ គ្មាន ថ្ងៃ សាប។
៣. ព្រះ មេត្ដា ឲ្យ ជំនួយ ដល់ យើង
ដោយ បណ្ដាំ លោក និង សកម្មពល
និង តាម រយៈ ក្រុម ជំនុំ យើង
ព្រម ទាំង ស្ដាប់ ពេល យើង អធិដ្ឋាន រក
កាល យើង ដើរ នឹង ព្រះ យេហូវ៉ា
លោក ជួយ យើង ធ្វើ ការ ល្អ ផង
បង្ហាញ ចិត្ត សប្បុរស ដូច លោក
មាន ចិត្ត រាប ទាប សុភាព ហ្មត់ ហ្មង៕
(សូមពិនិត្យបន្ថែម លោ. ៥:២៤; ៦:៩; ១ព. ២:៣, ៤)