ចម្រៀងលេខ៣
«ព្រះគឺជាសេចក្ដីស្រឡាញ់»
(យ៉ូហានទី១ ៤:៧,៨)
១. ព្រះ ជា ក្ដី ស្រឡាញ់ ហើយ ប្រាប់ យើង
‹សូម មាន ចិត្ត ស្រឡាញ់ ដូច ខ្ញុំ›
ពេល ស្រឡាញ់ ព្រះ និង អ្នក ជិត ខាង
តែង មាន កិរិយា សែន សម
នេះ ហើយ ជា មាគ៌ា នៃ ជីវិត
ជា ជីវិត ដ៏ គាប់ ចិន្ដា
ក្ដី ស្រឡាញ់ ដូច គ្រិស្ត មិន សាប សូន្យ
យើង បង្ហាញ ដោយ ចរិយា។
២. ការ ស្រឡាញ់ ព្រះ និង សេចក្ដី ពិត
ជំរុញ ចិត្ត យើង ឲ្យ ស្រឡាញ់
ពេល យើង មាន កំហុស លោក ជួយ យើង
លោក ជួយ យើង ឲ្យ មិន ចុះ ចាញ់
ក្ដី ស្រឡាញ់ មិន ច្រណែន ឈ្នានីស
តែ ស៊ូ ទ្រាំ ក៏ សប្បុរស
ចូរ ឲ្យ យើង ស្រឡាញ់ បង ប្អូន យើង
ភ្លក់ រស ជាតិ ក្ដី ស្រឡាញ់ ស្មោះ។
៣. មិន ត្រូវ មាន កំហឹង នៅ ក្នុង ចិត្ត
មិន ត្រូវ គុំ ប្រកាន់ ឡើយ ណា
ទុក ចិត្ត ព្រះ ឲ្យ លោក ជួយ ដឹក នាំ
បង្រៀន ឲ្យ យល់ ខ្នាត តម្រា:
ត្រូវ ស្រឡាញ់ ព្រះ និង អ្នក ជិត ខាង
ជា ក្ដី ស្រឡាញ់ ល្អ កន្លង
ចូរ តាម ព្រះ បង្ហាញ ក្ដី ស្រឡាញ់
អស់ ពី ដួង ចិត្ត យ៉ាង ស្មោះ ត្រង់៕
(សូមពិនិត្យបន្ថែម ម៉ាក. ១២:៣០, ៣១; ១កូ. ១២:៣១-១៣:៨; ១យ៉ូន. ៣:២៣)