ចម្រៀងលេខ១០២
«ជួយអស់អ្នកដែលខ្សោយ»
(សកម្មភាព ២០:៣៥)
១. ភាពទន់ខ្សោយទាំងកាយចិន្ដា
យើងមានគ្រប់កាយា
ព្រះយេហូវ៉ានៅស្រឡាញ់
ទោះយើងខ្សោយយ៉ាងណា
លោករមែងមានមេត្តា
ស្រឡាញ់អស់ពីចិន្ដា
ចូរយើងស្រឡាញ់ដូចលោកដែរ
ជួយអ្នកមានទុក្ខា។
២. ជំនឿរបស់អ្នករឹងមាំ
អាចចុះខ្សោយផងដែរ
យើងពោលពាក្យដែលលើកទឹកចិត្ត
ជួយបាត់ភ័យសង្ស័យ
អ្នកខ្សោយព្រះតែងថែទាំ
ឲ្យមានកម្លាំងមួនមាំ
ចូរយើងបង្ហាញចិត្តអាសូរ
ជួយឲ្យទុក្ខរសាយ។
៣. យើងមិនរិះរកទោសកំហុស
អ្នកទន់ខ្សោយឡើយណា
តែពង្រឹងកម្លាំងគេដោយ
សប្បុរសវាចា
ខំប្រឹងអស់ពីចិត្តកាយ
លើកទឹកចិត្តគេទាំងឡាយ
កាលយើងជួយដោយចិត្តសុធា
យើងសម្រាលទុក្ខា៕
(សូមពិនិត្យបន្ថែម អេ. ៣៥:៣, ៤; ២កូ. ១១:២៩; កាឡ. ៦:២)