ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី១១-១៧ ខែកុម្ភៈ
w១៤-E ១/៦ ទំ. ១១ វ. ១
តើមានសេចក្ដីសង្ឃឹមអ្វីចំពោះបុព្វបុរសរបស់ខ្ញុំ?
ពេលមនុស្សមិនសុចរិតបានត្រូវប្រោសឲ្យរស់ឡើងវិញ តើពួកគេនឹងទទួលការវិនិច្ឆ័យនូវការប្រព្រឹត្តដែលពួកគេបានធ្វើមុនស្លាប់ឬទេ? មិនមែនទេ។ រ៉ូម ៦:៧ ចែងថា៖ «អ្នកដែលស្លាប់ ព្រះចាត់ទុកថាបានទូទាត់ឲ្យជ្រះស្រឡះពីភាពខុសឆ្គងរបស់ខ្លួនហើយ»។ មនុស្សមិនសុចរិតបានរួចផុតពីអំពើខុសឆ្គងរបស់ពួកគេពេលពួកគេស្លាប់។ ដូច្នេះ ពួកគេនឹងទទួលការវិនិច្ឆ័យស្របតាមអ្វីដែលពួកគេធ្វើបន្ទាប់ពីបានត្រូវប្រោសឲ្យរស់ឡើងវិញ មិនមែនស្របតាមអ្វីដែលពួកគេបានធ្វើខុសដោយមិនដឹងខ្លួនមុនពួកគេស្លាប់នោះទេ។ តើពួកគេនឹងទទួលប្រយោជន៍តាមរបៀបណា?
ថ្ងៃទី១៨-២៤ ខែកុម្ភៈ
w១៧.០៦-E ទំ. ៣
តើអ្នកចាំឬទេ?
តើ«ការផ្ដោតគំនិតទៅលើសេចក្ដីប៉ងប្រាថ្នានៃរូបកាយ»និង«ការផ្ដោតគំនិតទៅលើសកម្មពលរបស់ព្រះ»ខុសគ្នាយ៉ាងដូចម្ដេច? (រ៉ូម ៨:៦)
បុគ្គលដែលផ្ដោតគំនិតទៅលើសេចក្ដីប៉ងប្រាថ្នានៃរូបកាយ ផ្ដោតអារម្មណ៍ទៅលើសេចក្ដីប៉ងប្រាថ្នាដែលមិនល្អឥតខ្ចោះ ហើយគាត់តែងតែនិយាយអំពីអ្វីៗដែលជាប់ទាក់ទងនឹងសេចក្ដីប៉ងប្រាថ្នានៃរូបកាយ និងលើកតម្កើងអ្វីទាំងនោះ។ បុគ្គលដែលផ្ដោតគំនិតទៅលើសកម្មពលរបស់ព្រះ ចាត់ទុកអ្វីៗដែលជាប់ទាក់ទងនឹងព្រះនិងគំនិតរបស់ព្រះថាសំខាន់បំផុតក្នុងជីវិតរបស់គាត់។ គ្រិស្តសាសនិកបែបនេះបានត្រូវដឹកនាំដោយសកម្មពលបរិសុទ្ធ។ ការផ្ដោតគំនិតទៅលើសេចក្ដីប៉ងប្រាថ្នានៃរូបកាយនាំឲ្យស្លាប់ រីឯការផ្ដោតគំនិតទៅលើសកម្មពលរបស់ព្រះនាំឲ្យបានជីវិតនិងសេចក្ដីសុខសាន្ត (w១៦.១២ ទំ. ១១-១៤)។
ថ្ងៃទី២៥ ខែកុម្ភៈ–ថ្ងៃទី៣ ខែមីនា
it-1-E ទំ. ១២៦០ វ. ២
ច្រណែន ភាពច្រណែន
ចិត្តខ្នះខ្នែងចំពោះការខុស។ បុគ្គលណាម្នាក់ប្រហែលជាមានចិត្តខ្នះខ្នែងដោយស្មោះចំពោះអ្វីណាមួយ ប៉ុន្តែគឺជាអ្វីដែលខុសចំពោះព្រះនិងមិនធ្វើឲ្យព្រះពេញចិត្តទេ។ ជនជាតិយូដាជាច្រើននាក់នៅសតវត្សរ៍ទី១មានចិត្តខ្នះខ្នែងចំពោះការខុស។ ពួកគេស្វែងរកសេចក្ដីសុចរិតដោយធ្វើតាមច្បាប់ម៉ូសេ។ ប៉ុន្តែ ប៉ូលបានបង្ហាញថាពួកគេមានចិត្តខ្នះខ្នែងចំពោះការខុស ដោយសារពួកគេគ្មានចំណេះត្រឹមត្រូវ។ ដូច្នេះពួកគេមិនបានទទួលសេចក្ដីសុចរិតពិតដែលមកពីព្រះឡើយ។ ពួកគេត្រូវទទួលស្គាល់កំហុសរបស់ពួកគេ ហើយបែរមកព្រះវិញតាមរយៈគ្រិស្ត ដើម្បីទទួលសេចក្ដីសុចរិតនិងរួចផុតពីបណ្ដាសានៃច្បាប់ម៉ូសេ។ (រ៉ូម ១០:១-១០) សុលពីក្រុងតើសុសក៏នៅក្នុងចំណោមមនុស្សបែបនោះដែរ។ គាត់មានចិត្តខ្នះខ្នែងយ៉ាងខ្លាំងក្នុងការកាន់តាមសាសនាយូដា រហូតដល់គាត់‹បៀតបៀនក្រុមជំនុំរបស់ព្រះ ក៏បានបំផ្លាញក្រុមជំនុំនោះទៀតផង›។ គាត់បានធ្វើតាមច្បាប់ម៉ូសេយ៉ាងដិតដល់បានជា«គ្មានកន្លែងបន្ទោសសោះ»។ (កាឡ. ១:១៣, ១៤; ភី. ៣:៦) ក៏ប៉ុន្តែ ចិត្តខ្នះខ្នែងរបស់គាត់ចំពោះសាសនាយូដាគឺខុសពីបំណងប្រាថ្នារបស់ព្រះ។ គាត់មានចិត្តស្មោះមែន ហេតុនេះហើយបានជាព្រះយេហូវ៉ាបានបង្ហាញគុណដ៏វិសេសលើសលប់តាមរយៈគ្រិស្ត ដោយធ្វើឲ្យគាត់បែរមកការគោរពប្រណិប័តន៍ពិតវិញ។—១ធី. ១:១២, ១៣