ចម្រៀងលេខ៧០
ចូរស្វែងរកអ្នកណាដែលទទួលអ្នកជាភ្ញៀវ
១. លោកយេស៊ូបានបង្ហាញយើងរបៀបផ្សព្វផ្សាយ
ពីរាជ្យរបស់ព្រះពេលលោកថា៖
‹ចូរស្វែងរកជនដែលទទួលអ្នកហើយប្រុងស្ដាប់
ជនដែលចង់គោរពប្រណិប័តន៍យ៉ា
ជម្រាបសួរអ្នកផ្ទះជូនពរឲ្យបានក្ដីសុខ
នោះសូមឲ្យក្ដីសុខកើតមានដល់គេ
តែបើពួកគេមិនស្វាគមន៍ឬស្ដាប់អ្នកទេ
ពេលចេញទៅរលាស់ដីពីជើងអ្នក›។
២. ជនដែលទទួលអ្នកក៏ទទួលលោកផងដែរ
ហើយស្ដាប់ដំណឹងដែលយើងផ្សព្វផ្សាយ
ពួកគេមានគំនិតត្រឹមត្រូវឲ្យបានជីវិត
ហើយចូលរួមបម្រើជាមួយយើងដែរ
ចូរកុំខ្វល់ខ្វាយថាអ្នកត្រូវពោលយ៉ាងណាឡើយ
ព្រោះព្រះយេហូវ៉ានឹងជួយអ្នកបាន
ចម្លើយដោយសប្បុរសប្រៀបដូចបង់អំបិល
មនុស្សរាបសានឹងចូលចិត្តគ្រប់ប្រាណ៕
(សូមពិនិត្យបន្ថែម សកម្ម. ១៣:៤៨; ១៦:១៤; កូឡ. ៤:៦)