បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • th ចំណុចទី ១ ទំ. ៤
  • ពាក្យផ្ដើមដែលមានប្រសិទ្ធភាព

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពាក្យផ្ដើមដែលមានប្រសិទ្ធភាព
  • ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • អត្ថបទស្រដៀងគ្នា
  • ការពន្យល់យ៉ាងច្បាស់អំពីប្រយោជន៍និងរបៀបអនុវត្ត
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
ចូរព្យាយាមក្នុងការអាននិងការបង្រៀន
th ចំណុចទី ១ ទំ. ៤

ចំណុច​ហាត់​រៀន​ទី១

ពាក្យ​ផ្ដើម​ដែល​មាន​ប្រសិទ្ធភាព

បទគម្ពីរ

សកម្មភាព ១៧:២២

សេចក្ដី​សង្ខេប: ពាក្យ​ផ្ដើម​គួរ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ចាប់​អារម្មណ៍ គួរ​បញ្ជាក់​អំពី​ប្រធានបទ​របស់​អ្នក និង​ប្រាប់​មូលហេតុ​ដែល​អ្នក​ស្ដាប់​គួរ​ចាប់​អារម្មណ៍​នឹង​ប្រធានបទ​នោះ។

របៀប​អនុវត្ត:

  • ធ្វើ​ឲ្យ​ចាប់​អារម្មណ៍។ លើក​ឡើង​សំណួរ​មួយ បទ​ពិសោធន៍​ពិត​ក្នុង​ជីវិត អត្ថបទ​សារ​ព័ត៌មាន​មួយ ឬ​ដក​ស្រង់​សម្ដី​ណា​មួយ ដែល​អ្នក​ស្ដាប់​នឹង​ចាប់​អារម្មណ៍។

    យោបល់ល្អ

    គិត​ទុក​ជា​មុន​អំពី​ចំណាប់​អារម្មណ៍​និង​កង្វល់​របស់​អ្នក​ស្ដាប់ ហើយ​កែ​ប្រែ​ពាក្យ​ផ្ដើម​របស់​អ្នក​ស្រប​ទៅ​តាម​ចំណាប់​អារម្មណ៍​និង​កង្វល់​នោះ។

  • បញ្ជាក់​អំពី​ប្រធានបទ​របស់​អ្នក។ ក្នុង​ពាក្យ​ផ្ដើម សូម​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​យល់​ច្បាស់​អំពី​គោល​បំណង​និង​ប្រធានបទ​របស់​អ្នក។

  • ប្រាប់​មូលហេតុ​ដែល​ប្រធានបទ​នោះ​គឺ​សំខាន់។ កែ​សម្រួល​ពាក្យ​សម្ដី​របស់​អ្នក​ឲ្យ​ស្រប​ទៅ​តាម​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ស្ដាប់។ ពួក​គាត់​គួរ​យល់​ច្បាស់​នូវ​របៀប​ដែល​ប្រធានបទ​អាច​ជួយ​ពួក​គាត់​ផ្ទាល់។

    យោបល់ល្អ

    ពេល​រៀប​ចំ​សុន្ទរកថា​សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ខ្ញុំ​កំពុង​ប្រឈម​មុខ​នឹង​ស្ថានភាព​បែប​ណា​ខ្លះ?›។ បន្ទាប់​មក កែ​សម្រួល​ពាក្យ​ផ្ដើម​របស់​អ្នក ស្រប​តាម​ស្ថានភាព​របស់​ពួក​គាត់។

ក្នុង​កិច្ច​បម្រើ​ផ្សាយ

ដើម្បី​ដឹង​ចំណាប់​អារម្មណ៍​របស់​បុគ្គល​ម្នាក់ សូម​មើល​អ្វី​ដែល​គាត់​កំពុង​ធ្វើ ឬ​សង្កេត​មើល​ស្ថានភាព​ដែល​នៅ​ជុំ​វិញ​គាត់។ រួច​មក​សូម​ចាប់​ផ្ដើម​ការ​សន្ទនា​ដោយ​សួរ​ឬ​និយាយ​យ៉ាង​ខ្លី​អំពី​អ្វី​ទាំង​នោះ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក