ចម្រៀងលេខ៦៣
យើងជាសាក្សីព្រះយេហូវ៉ា!
(អេសាយ ៤៣:១០-១២)
១. ជនធ្វើរូបព្រះឥតជីវិត
តែពួកគេមិនស្គាល់ព្រះពិត
លោកមានឫទ្ធាខ្លាំងក្លា
កម្លាំងឥតកម្រិត
ហើយព្រះក្លែងក្លាយទាំងប៉ុន្មាន
អនាគតពុំអាចទាយបាន
មិនអាចរកសាក្សីនៅឆ្ងាយឬជិត
ដែលបង្ហាញថាជាព្រះមួយពិត។
(បន្ទរ)
យើងសាក្សីព្រះយេហូវ៉ា
យើងផ្សព្វផ្សាយអង់អាចហានក្លា
ព្រះរបស់យើងរមែងទាយពិតត្រង់
តែងតែសម្រេចដូចបំណង។
២. យើងប្រកាសដោយអរចិន្ដា
ពីនាមព្រះនៅគ្រប់ទិសា
ផ្សាយដំណឹងពីរាជ្យលោក
ដោយអង់អាចហានក្លា
យើងជួយអ្នកដទៃយល់ន័យ
ក្ដីពិតដែលឲ្យបានសេរី
កាលបានមាំមួនគេក៏រួមសំឡេង
ច្រៀងសរសើរព្រះខ្ពង់ខ្ពស់លើសលែង។
(បន្ទរ)
យើងសាក្សីព្រះយេហូវ៉ា
យើងផ្សព្វផ្សាយអង់អាចហានក្លា
ព្រះរបស់យើងរមែងទាយពិតត្រង់
តែងតែសម្រេចដូចបំណង។
៣. យើងផ្សព្វផ្សាយតម្កើងនាមព្រះ
សម្អាតឲ្យបានភ្លឺត្រចះ
តែព្រមានជនអាក្រក់
ដែលប្រមាថដៀលត្មះ
លោកអភ័យទោសប្រោសប្រណី
បើគេលះចោលផ្លូវអប្រិយ
បម្រើព្រះឲ្យយើងត្រេកអរចិន្ដា
ហើយរៀងរហូតរក្សាជីវ៉ា។
(បន្ទរ)
យើងសាក្សីព្រះយេហូវ៉ា
យើងផ្សព្វផ្សាយអង់អាចហានក្លា
ព្រះរបស់យើងរមែងទាយពិតត្រង់
តែងតែសម្រេចដូចបំណង៕
(សូមពិនិត្យបន្ថែម អេ. ៣៧:១៩; ៥៥:១១; អេគ. ៣:១៩)