ចម្រៀងលេខ១៥១
លោកនឹងហៅ
(យ៉ូប ១៤:១៣-១៥)
១. ជីវិតដូចជាអ័ព្ទមានតែមួយទិវា
លុះថ្ងៃស្អែករលាយសូន្យសាប
ជីវិតដូចជាផ្សែងរសាត់បាត់ដូចគ្នា
បន្សល់ទុកតែចិត្តឈឺចាប់
បើមនុស្សស្លាប់ទៅតើអាចរស់ឡើងវិញ?
សូមស្ដាប់ពាក្យព្រះបានសន្យា៖
(បន្ទរ)
មនុស្សស្លាប់នឹងឮសំឡេងលោក
លោកនឹងហៅឲ្យរស់ឡើងវិញ
ព្រោះលោកស្រឡាញ់និងមេត្តា
ដល់ស្នាដៃលោកនឹកអាល័យ
ដូច្នេះសូមជឿដោយមិនសង្ស័យ
ព្រោះព្រះយើងអាចឲ្យជីវ៉ា
យើងនឹងរស់ជារៀងរហូត
ជាស្នាដៃព្រះយេហូវ៉ា។
២. ទោះបីមិត្តព្រះព្រាត់ប្រាសស្លាប់លាចាកលោក
លោកមិនភ្លេចពួកគាត់ឡើយណា៎
ទោះជាឃ្លាតឃ្លាព្រះនៅតែចាំគ្រប់គ្នា
លោកនឹងប្រោសឲ្យមានសង្ខារ
ពេលនោះយើងដឹងថាជីវិតគឺអស្ចារ្យ
ក្នុងសួនឧទ្យានជាដរាប។
(បន្ទរ)
មនុស្សស្លាប់នឹងឮសំឡេងលោក
លោកនឹងហៅឲ្យរស់ឡើងវិញ
ព្រោះលោកស្រឡាញ់និងមេត្តា
ដល់ស្នាដៃលោកនឹកអាល័យ
ដូច្នេះសូមជឿដោយមិនសង្ស័យ
ព្រោះព្រះយើងអាចឲ្យជីវ៉ា
យើងនឹងរស់ជារៀងរហូត
ជាស្នាដៃព្រះយេហូវ៉ា៕
(សូមពិនិត្យបន្ថែម យ៉ូន. ៦:៤០; ១១:១១, ៤៣; យ៉ា. ៤:១៤)