ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៧-១៣ ខែកញ្ញា
it-1-E ទំ.១១
អេរ៉ុន
គួរឲ្យចាប់អារម្មណ៍ តាមមើលទៅទាំងបីដងដែលអេរ៉ុនបានធ្វើខុស គាត់មិនមែនជាដើមហេតុនៃអំពើខុសឆ្គងនោះទេ តែបានឲ្យស្ថានភាពឬអ្នកឯទៀតបង្ខិតបង្ខំគាត់ឲ្យធ្វើខុសចាកចេញពីផ្លូវត្រឹមត្រូវវិញ។—ទំនុក. ១១៥:១០, ១២; ១១៨:៣; ១៣៣:១, ២; ១៣៥:១៩; ម៉ាថ. ៥:១៧-១៩; ៨:៤
it-1-E ទំ.៣៤៣ វ.៥
ការបំបិទភ្នែក
មិនថាចៅក្រមម្នាក់ទៀងត្រង់និងចេះវែកញែកប៉ុណ្ណាក៏ដោយ គាត់នៅតែអាចទទួលឥទ្ធិពលពីអ្នកដែលជូនអំណោយឲ្យគាត់ក្នុងរឿងក្ដីណាមួយ ទោះជាគាត់ដឹងឬមិនដឹងខ្លួនក្ដី។ ដូច្នេះ ដោយមិនចង់បង្ហាញចិត្តលម្អៀងឬចង់ឲ្យពួកអ្នកមានគ្នាច្រើនពេញចិត្តគាត់ ចៅក្រមមិនត្រូវកាត់ក្ដីប្រឆាំងពួកអ្នកមានដោយសារគាត់ជាអ្នកមានប៉ុណ្ណោះទេ។—និក្ខ. ២៣:៣
it-2-E ទំ.៣៩៣
មីកែល
មីកែលបានត្រូវហៅថា៖ «ទេវតារបស់[បណ្ដាជនដានីយ៉ែល]» និង«មហាទេវតាដែលដំណាងពួកកូនចៅរបស់សាសន៍[ដានីយ៉ែល]»។ (ដាន. ១០:១៣, ២០, ២១; ១២:១) នេះជួយបញ្ជាក់ថា មីកែលជាទេវតាដែលនាំបណ្ដាជនអ៊ីស្រាអែលនៅតំបន់ស្ងាត់ជ្រងំ។ (និក្ខ. ២៣:២០, ២១, ២៣; ៣២:៣៤; ៣៣:២) អ្វីមួយទៀតដែលគាំទ្រចំណុចនេះគឺថា«មហាទេវតាមីកែលមានទំនាស់ជាមួយនឹងមេកំណាច ហើយជំទាស់អំពីសពរបស់ម៉ូសេ»។—យូ. ៩
ថ្ងៃទី១៤-២០ ខែកញ្ញា
it-1-E ទំ.១៦៥
ហឹបនៃកិច្ចព្រមព្រៀង
ហឹបបានត្រូវធ្វើពីឈើនាងនួន ហើយមានមាសសុទ្ធស្រោបទាំងក្នុងទាំងក្រៅ។ «កែមមាស»ឬក្បាច់ក៏មាននៅ‹ជុំវិញមាត់ហឹប›ដែរ។ គម្របនៃហឹបមិនគ្រាន់តែបានស្រោបដោយមាសប៉ុណ្ណោះទេ តែបានធ្វើដោយមាសសុទ្ធដែលមានបណ្ដោយនិងទទឹងដូចហឹប។ នៅលើគម្របមានរូបចេរូប៊ីនពីរដែលបានត្រូវធ្វើពីមាស រួចដាក់នៅលើចុងសងខាងគម្របហឹប ដោយប្រទល់មុខគ្នា។ ចេរូប៊ីនទាំងពីរនោះឱនមុខនៅលើហឹប ព្រមទាំងត្រដាងស្លាបឡើងលើចោលស្រមោលលើគម្របហឹប។ (និក្ខ. ២៥:១០, ១១, ១៧-២២; ៣៧:៦-៩)
it-1-E ទំ.១៦៦ វ.២
ហឹបនៃកិច្ចព្រមព្រៀង
ហឹបនៃកិច្ចព្រមព្រៀងរក្សាទុកសេចក្ដីរំលឹកដ៏ពិសិដ្ឋ ហើយវត្ថុដ៏សំខាន់បំផុតក្នុងហឹបនោះគឺបន្ទះថ្មនៃសេចក្ដីបន្ទាល់ឬបន្ទះថ្មនៃបញ្ញត្តិ១០ប្រការ។ (និក្ខ. ២៥:១៦) «នំម៉ាណាក្នុងក្រឡមាសមួយ ថែមទាំងដំបងរបស់អេរ៉ុនដែលបែកពន្លក»បានត្រូវដាក់ក្នុងហឹប តែក្រោយមកបានត្រូវដកចេញមុនសាឡូម៉ូនសាងសង់វិហារ។ (ហេ. ៩:៤; និក្ខ. ១៦:៣២-៣៤; ជន. ១៧:១០; ១ព. ៨:៩; ២រប. ៥:១០)
it-1-E ទំ.១៦៦ វ.៣
ហឹបនៃកិច្ចព្រមព្រៀង
ហឹបតំណាងវត្តមានរបស់ព្រះ។ ព្រះយេហូវ៉ាបានសន្យាថា៖ «នៅទីនោះហើយដែលអញនឹងមកជួបនឹងឯង ហើយនឹងនិយាយនឹងឯងពីលើទីសន្ដោសប្រោស[គម្រប] នៅកណ្ដាលចេរូប៊ីនទាំង២ដែលនៅលើហឹបនៃទីបន្ទាល់»។ «អញនឹងលេចមកក្នុងពពកនៅលើទីសន្ដោសប្រោស»។ (និក្ខ. ២៥: ២២; លេវី. ១៦:២) ហេតុនេះហើយ «កាលម៉ូសេបានចូលទៅទូលនឹងព្រះក្នុងត្រសាលជំនុំ នោះឮសំឡេងមានព្រះបន្ទូលមកពីលើទីសន្ដោសប្រោស ដែលនៅលើហឹបនៃសេចក្ដីបន្ទាល់ គឺពីកណ្ដាលចេរូប៊ីនទាំង២ ហើយលោកក៏ទូលតបនឹងទ្រង់»។ (ជន. ៧:៨៩)
it-1-E ទំ.៤៣២ វ.១
ចេរូប៊ីន
នៅសងខាងគម្របនៃហឹបមានចេរូប៊ីនពីររូបដែលបានត្រូវធ្វើដោយដុំមាស។ ចេរូប៊ីនទាំងពីរប្រទល់មុខគ្នា ហើយឱនលើគម្របដើម្បីបង្ហាញពីការគោរពប្រណិប័តន៍។ ចេរូប៊ីនទាំងពីរបានត្រដាងស្លាបគ្របពីលើហឹប ដូចជាតាមរបៀបការពារ។ (និក្ខ. ២៥:១០-២១; ៣៧:៧-៩)
it-2-E ទំ.៩៣៦
នំប៉័ងតាំងទុក
នំប៉័ងដប់ពីរដុំបានត្រូវតាំងលើតុមួយក្នុងទីបរិសុទ្ធនៃត្រសាលឬវិហារ ហើយរាល់ថ្ងៃឈប់សម្រាកគេយកនំប៉័ងថ្មីមកជំនួស។ (និក្ខ. ៣៥:១៣; ១ព. ៧:៤៨; ២រប. ១៣:១១; នេហ. ១០:៣២, ៣៣) នំប៉័ងតាំងទុកនោះគឺនៅមុខព្រះយេហូវ៉ាទុកដូចជាគ្រឿងបូជាជានិច្ចដល់លោក។ (និក្ខ. ២៥:៣០)
ថ្ងៃទី២១-២៧ ខែកញ្ញា
it-2-E ទំ.១១៤៣
យូរីមនិងធូមីម
មនុស្សខ្លះគិតថាយូរីមនិងធូមីមប្រហែលជាថ្មរាបស្មើ ដែលម្ខាងមានពណ៌ស ម្ខាងទៀតពណ៌ខ្មៅ។ ពេលបោះទៅដី ពណ៌សទាំងពីរមានន័យថា«មែន» ពណ៌ខ្មៅទាំងពីរមានន័យថា«ទេ» រីឯពណ៌សមួយពណ៌ខ្មៅមួយ មានន័យថាមិនមានចម្លើយទេ។
it-1-E ទំ.៨៤៩ វ.៣
ថ្ងាស
នៅស្រុកអ៊ីស្រាអែល សម្ដេចសង្ឃពាក់មួកដែលមានស្លាកមាសសុទ្ធមួយ «ជាមកុដបរិសុទ្ធ»នៅលើថ្ងាសរបស់គាត់។ គេបានឆ្លាក់អក្សរនៅស្លាកនោះ«ដូចជាគេឆ្លាក់ត្រា» ថា«បរិសុទ្ធដល់ព្រះយេហូវ៉ា»។ (និក្ខ. ២៨:៣៦-៣៨; ៣៩:៣០) ក្នុងនាមជាតំណាងដ៏សំខាន់បំផុតក្នុងការគោរពប្រណិប័តន៍របស់ព្រះយេហូវ៉ា គឺសមត្រឹមត្រូវដែលសម្ដេចសង្ឃរក្សាភាពបរិសុទ្ធ ហើយពាក្យនៃស្លាកនេះក៏នឹងរំលឹកបណ្ដាជនអ៊ីស្រាអែលទាំងឡាយឲ្យរក្សាភាពបរិសុទ្ធជានិច្ចក្នុងការបម្រើព្រះយេហូវ៉ាដែរ។
w១២-E ១/៨ ទំ.២៦ វ.១-៣
តើអ្នកដឹងទេ?
តើត្បូងដ៏វិសេសដែលដាក់ភ្ជាប់នឹងប្រដាប់បាំងទ្រូងសម្ដេចសង្ឃអ៊ីស្រាអែលប្រហែលជាមកពីណា?
កំណត់ហេតុក្នុងនិក្ខមនំថាពួកអ៊ីស្រាអែលបាន«បង្ហិនបង្ហោចដល់ពួកសាសន៍អេស៊ីព្ទ»ចំពោះអ្វីៗដែលមានតម្លៃ ពេលពួកគេចាកចេញពីស្រុកនោះ។ (និក្ខ. ១២:៣៥, ៣៦) ដូច្នេះបណ្ដាជនអ៊ីស្រាអែលប្រហែលជាបានត្បូងដ៏វិសេសដែលដាក់ភ្ជាប់នឹងប្រដាប់បាំងទ្រូងសម្ដេចសង្ឃពីស្រុកអេស៊ីប។
it-1-E ទំ.១១៣០ វ.២
ភាពបរិសុទ្ធ
មានរបស់ផ្សេងៗដែលបានចាត់ទុកសម្រាប់ការគោរពប្រណិប័តន៍។ របស់ដែលព្រះបានចាត់ទុកថាបរិសុទ្ធរួមបញ្ចូល អាសនា (និក្ខ. ២៩:៣៧) ប្រេងចាក់លាបយ៉ាងបរិសុទ្ធ (និក្ខ. ៣០:២៥) គ្រឿងក្រអូបដ៏ពិសេស (និក្ខ. ៣០:៣៥, ៣៧) សម្លៀកបំពាក់របស់ពួកសង្ឃ (និក្ខ. ២៨:២; លេវី. ១៦:៤) នំប៉័ងតាំងទុក (និក្ខ. ២៥:៣០; ១សាំ. ២១:៤, ៦) និងគ្រឿងប្រដាប់ទាំងអស់ក្នុងទីបរិសុទ្ធរបស់ព្រះ។ គ្រឿងប្រដាប់ទាំងនេះរួមបញ្ចូលអាសនាមាស តុមាសសំរាប់ដាក់នំប៉័ងតាំងទុក និងជើងចង្កៀងមាសសុទ្ធ ជាមួយនឹងប្រដាប់ប្រដាឯទៀត។ គ្រឿងប្រដាប់ជាច្រើនទាំងនេះបានត្រូវរៀបរាប់នៅ ពង្សាវតារក្សត្រទី១ ៧:៤៧-៥១។
ថ្ងៃទី២៨ ខែកញ្ញា–ថ្ងៃទី៤ ខែតុលា
it-2-E ទំ.៧៦៤-៧៦៥
ការចុះបញ្ជី
បុរសទាំងឡាយដែលមានអាយុចាប់ពី២០ឆ្នាំឡើងបានត្រូវចុះឈ្មោះក្នុងបញ្ជី។ ពួកគេអាចចូលបម្រើខាងយោធា តែច្បាប់ក៏តម្រូវឲ្យម្នាក់បង់ពន្ធ៥កាក់ (១,១០ដុល្លារ) សម្រាប់ការងារដែលបានធ្វើនៅឯវិហារ។ (និក្ខ. ៣០:១១-១៦; ជន. ១:១-១៦, ១៨, ១៩) ចំនួននៃបុរសទាំងអស់ដែលចុះបញ្ជីគឺ៦០៣.៥៥០នាក់ ដែលនេះមិនរួមបញ្ចូលពួកលេវីព្រោះពួកគេមិនទទួលទឹកដីជាមរតកឡើយ។—ជន. ១:៤៤-៤៧; ២:៣២, ៣៣; ១៨:២០, ២៤
it-1-E ទំ.៥០២
វិភាគទាន
វិភាគទានខ្លះគឺដោយសារច្បាប់តម្រូវឲ្យផ្ដល់។ ពេលម៉ូសេបានរាប់ចំនួនបណ្ដាជនអ៊ីស្រាអែល បុរសម្នាក់ៗដែលមានអាយុចាប់ពី២០ឆ្នាំឡើងត្រូវផ្ដល់ប្រាក់ជាថ្លៃលោះខ្លួន គឺ«៥កាក់[ប្រហែល១,១០ដុល្លារ]ម្នាក់គ្រប់ៗគ្នា តាមប្រាក់ដែលប្រើក្នុងទីបរិសុទ្ធ»។ នេះជា«ដង្វាយថ្វាយព្រះយេហូវ៉ា»ដើម្បីលោះខ្លួន និង«សម្រាប់ការងារក្នុងត្រសាលជំនុំ»។ (និក្ខ. ៣០:១១-១៦)
w១១-E ១/១១ ទំ.១២ វ.១-២
តើអ្នកដឹងទេ?
តើបានប្រាក់កាក់ពីណាមកដើម្បីអាចបំពេញការងារនៅឯវិហាររបស់ព្រះយេហូវ៉ា?
ការយកពន្ធ ភាគច្រើនពីការផ្ដល់១ភាគ១០ដែលពួកអ៊ីស្រាអែលត្រូវជូន បានជួយគាំទ្រការងារផ្សេងៗក្នុងវិហារ។ ប៉ុន្តែក៏មានពន្ធផ្សេងទៀតដែរ។ ជាឧទាហរណ៍ នៅពេលសាងសង់ត្រសាល ព្រះយេហូវ៉ាបង្គាប់ម៉ូសេឲ្យប្រមូល៥កាក់ពីគ្រប់គ្នាដែលបានត្រូវចុះបញ្ជី ជា«ដង្វាយថ្វាយព្រះយេហូវ៉ា»។ —និក្ខមនំ ៣០:១២-១៦
តាមមើលទៅ ការផ្ដល់ជូនចំនួនប្រាក់នេះបានទៅជាទម្លាប់ដែលបណ្ដាជនជូនជាពន្ធវិហារជាប្រចាំឆ្នាំ។ នេះគឺជាពន្ធដែលលោកយេស៊ូបានណែនាំឲ្យពេត្រុសបង់ដោយយកកាក់ពីមាត់ត្រី។—ម៉ាថាយ ១៧:២៤-២៧
it-1-E ទំ.១០២៩ វ.៤
ដៃ
ការដាក់ដៃលើ។ អត្ថន័យជាទូទៅគឺការតែងតាំងនិងការទទួលស្គាល់បុគ្គលម្នាក់ឬអ្វីណាមួយ។ ក្នុងអំឡុងពិធីតែងតាំងពួកសង្ឃ អេរ៉ុននិងកូនប្រុសៗរបស់គាត់បានដាក់ដៃលើក្បាលគោនិងចៀមឈ្មោលពីរក្បាលដែលនឹងត្រូវបូជា។ ទង្វើនេះបានបញ្ជាក់ថាសត្វទាំងនេះបានត្រូវបូជាដើម្បីពួកគេអាចក្លាយទៅជាសង្ឃរបស់ព្រះយេហូវ៉ា។ (និក្ខ. ២៩:១០, ១៥, ១៩; លេវី. ៨:១៤, ១៨, ២២)
it-1-E ទំ.១១៤ វ.១
ការតែងតាំង
ក្នុងច្បាប់ដែលព្រះយេហូវ៉ាបានឲ្យម៉ូសេ លោកបានរៀបរាប់អំពីរបៀបលាយប្រេងសម្រាប់ចាក់លាប។ នេះគឺការផ្សំគ្រឿងពិសេស ដូចជាជ័រល្វីងទេសសុទ្ធ សម្បុរល្វែងក្រអូប(ឈើអែម) ឫសកន្ធាយ កំញាន និងប្រេងអូលីវ។ (និក្ខ. ៣០:២២-២៥) អ្នកណាដែលផ្សំគ្រឿងនេះ ហើយប្រើជាធម្មតាឬលាបលើអ្នកដែលគ្មានសិទ្ធិទទួល នោះនឹងត្រូវគេសម្លាប់។ (និក្ខ. ៣០:៣១-៣៣) ក្នុងន័យធៀប នេះបង្ហាញអំពីសារៈសំខាន់និងភាពពិសិដ្ឋនៃការតែងតាំងបុគ្គលម្នាក់ឲ្យមានឋានៈណាមួយ ដោយសារគាត់បានត្រូវលាបប្រេងពិសិដ្ឋនេះ។