ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី១-៧ ខែមីនា
it-1-E ទំ. ៤៩៧ វ. ៣
ក្រុមជំនុំ
បណ្ដាជនអ៊ីស្រាអែលច្រើនតែមានបុគ្គលផ្សេងៗដែលធ្វើជាតំណាងដើម្បីបំពេញភារកិច្ចសម្រាប់ប្រយោជន៍បណ្ដាជន។ (អែស. ១០:១៤) យ៉ាងនេះ ពួកអ្នកដែលជា«កំពូលលើពូជអំបូរ»បានថ្វាយដង្វាយក្រោយត្រសាលបានត្រូវដំឡើង។ (ជន. ៧:១-១១) ម្យ៉ាងទៀត ពួកលេវីដែលជាសង្ឃ និង«ពួកដែលជាកំពូលលើបណ្ដាជន» ជាតំណាងអ៊ីស្រាអែលក្នុងការបោះត្រាចំពោះ«សញ្ញាមាំមួន»របស់នេហេមា។ (នេហ. ៩:៣៨–១០:២៧) ក្នុងអំឡុងការធ្វើដំណើរនៅតំបន់ស្ងាត់ជ្រងំ មាន២៥០នាក់ដែលជា«កំពូលលើពួកជំនុំជាមនុស្សរើសតាំង . . . ហើយក៏មានល្បីឈ្មោះផង» ដែលបានរួបរួមជាមួយកូរ៉ា ដាថាន អ័ប៊ីរ៉ាម និងអុន ដើម្បីមកប្រឆាំងម៉ូសេនិងអេរ៉ុន។ (ជន. ១៦:១-៣) ម៉ូសេបានជ្រើសរើសបុរសចាស់ទុំ៧០នាក់ក្នុងបណ្ដាជនអ៊ីស្រាអែលស្របតាមការណែនាំពីព្រះ ឲ្យពួកគេមានភារកិច្ចជួយ«ផ្ទុកនូវបន្ទុកបណ្ដាជន»ដែលគាត់មិនអាចធ្វើដោយម្នាក់ឯង។ (ជន. ១១:១៦, ១៧, ២៤, ២៥) លេវីវិន័យ ៤:១៥ រៀបរាប់អំពី៖ «ពួកចាស់ទុំក្នុងពួកជំនុំ» ដូច្នេះតាមមើលទៅពួកអ្នកដែលតំណាងបណ្ដាជនគឺបុរសចាស់ទុំ ពួកមេ ពួកចៅក្រម នឹងពួកនាយក។—លេវី. ៤:១៥; ជន. ១:៤, ១៦; យ៉ូស. ២៣:២; ២៤:១
it-2-E ទំ. ៧៩៦ វ. ១
រូបេន
នៅជំរំអ៊ីស្រាអែល កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធស៊ីម្មាន និងកុលសម្ព័ន្ធកាដគឺនៅប៉ែកខាងត្បូងនៃត្រសាលជាមួយគ្នា។ ពេលពួកគេធ្វើដំណើរ ប៉ែកដែលមានបីកុលសម្ព័ន្ធនេះ ដែលមានកុលសម្ព័ន្ធរូបេនជាប្រមុខ ដើរតាមប៉ែកដែលមានបីកុលសម្ព័ន្ធរបស់យូដា អ៊ីសាខារ និងសេប៊ូឡូន។ (ជន. ២:១០-១៦; ១០:១៤-២០) នៅក្នុងពិធីសម្ពោធត្រសាល កុលសម្ព័ន្ធបានជូនគ្រឿងបូជាតាមលំដាប់នេះដែរ។—ជន. ៧:១, ២, ១០-៤៧
it-1-E ទំ. ៨៣៥
កូនច្បង
កូនប្រុសច្បងក្នុងចំណោមជនជាតិអ៊ីស្រាអែលអាចក្លាយទៅជាប្រមុខនៃក្រុមគ្រួសារ ហេតុនេះពួកគេតំណាងប្រជាជាតិទាំងមូល។ តាមពិត ព្រះយេហូវ៉ាសំដៅទៅលើប្រជាជាតិទាំងមូលជា«កូនច្បង»របស់លោក គឺជាប្រជាជាតិទីមួយដែលមានដោយសារកិច្ចព្រមព្រៀងអ័ប្រាហាំ។ (និក្ខ. ៤:២២) ដោយសារព្រះយេហូវ៉ាបានសង្គ្រោះជីវិតរបស់ពួកគេ លោកបានបង្គាប់ឲ្យ«កូនណាដែលកើតពីពោះម្ដាយមកមុនបង្អស់[នៅក្នុងពួកកូនចៅអ៊ីស្រាអែល] ទោះមនុស្សឬសត្វក្ដី» ត្រូវញែកទុកសម្រាប់លោក។ (និក្ខ. ១៣:២) យ៉ាងនេះ កូនប្រុសច្បងបានត្រូវជូនទៅព្រះ។
ថ្ងៃទី៨-១៤ ខែមីនា
it-1-E ទំ. ៣៩៨ វ. ៣
ជំរំ
ពេលជំរំដ៏ធំរបស់ជនជាអ៊ីស្រាអែលបានត្រូវរើពីកន្លែងមួយទៅកន្លែងមួយ នេះបង្ហាញរបៀបរៀបរយដ៏អស្ចារ្យណាស់។ ពេលពពកស្ថិតនៅលើត្រសាល ជំរំនៅទីនោះ។ តែពេលពពករើចេញ ជំរំក៏រើចេញតាមដែរ។ គម្ពីរចែងថា៖ «តាមតែបង្គាប់ព្រះយេហូវ៉ា ដែលគេដំឡើងត្រសាល ហើយក៏តាមបង្គាប់ព្រះយេហូវ៉ា ដែលគេចេញដំណើរទៅ»។ (ជន. ៩:១៥-២៣) ត្រែពីរដែលធ្វើពីប្រាក់បានត្រូវប្រើដើម្បីឲ្យបណ្ដាជនដឹងបង្គាប់របស់ព្រះយេហូវ៉ា។ (ជន. ១០:២, ៥, ៦) ការផ្លុំដោយសំឡេងរន្ថាន់១ដង បញ្ជាក់ឲ្យបណ្ដាជនដឹងថាពួកគេត្រូវចេញដំណើរ។ លើកទីមួយដែលនេះបានកើតឡើងគឺនៅ‹ថ្ងៃ២០ ខែ២ ក្នុងឆ្នាំទី២[១.៥១២ មុនគ.ស.]›។ ដោយមានហឹបនៃកិច្ចព្រមព្រៀងនាំមុខពួកគេ ប៉ែកទីមួយដែលមានកុលសម្ព័ន្ធបីបានចេញទៅ គឺយូដាមុនគេ រួចអ៊ីសាខារ និងសេប៊ូឡូន។ ក្រោយមកមានពួកគើសុន និងពួកម្រ៉ារីបានចេញទៅដោយសែងផ្នែកខ្លះនៃត្រសាលដែលពួកគេទទួលខុសត្រូវ។ បន្ទាប់មក ប៉ែកដែលមានកុលសម្ព័ន្ធបីមួយទៀតបានចេញទៅ គឺរូបេនមុនគេ រួចស៊ីម្មាន និងកាដ។ ក្រោយពួកគេគឺពួកកេហាត់ក៏ចេញទៅទាំងលីសែងទីបរិសុទ្ធ រួចប៉ែកដែលមានកុលសម្ព័ន្ធបីមួយទៀតបានចេញទៅដែរ គឺអេប្រាអ៊ីម រួចម៉ាណាសេ និងបេនយ៉ាមីន។ ចុងបំផុត មានប៉ែកដែលមានកុលសម្ព័ន្ធបី គឺដាន់ រួចអេស៊ើរ និងណែបថាលី។ យ៉ាងនេះប៉ែកដែលមានកុលសម្ព័ន្ធបីដែលមានចំនួនប្រជាជនច្រើនជាងគេនិងខ្លាំងក្លាបំផុត គឺមួយនៅខាងមុខ ហើយមួយនៅខាងក្រោយគេ។—ជន. ១០:១១-២៨
w១១-E ១៥/៤ ទំ. ៤-៥
តើអ្នកឃើញភ័ស្តុតាងដែលបញ្ជាក់ថាព្រះកំពុងដឹកនាំឬទេ?
តើតាមរបៀបណាយើងអាចបង្ហាញថាយើងឲ្យតម្លៃចំពោះការណែនាំរបស់ព្រះ? សាវ័កប៉ូលបានប្រាប់ថា៖ «ចូរស្ដាប់បង្គាប់ហើយចុះចូលនឹងពួកអ្នកដែលនាំមុខអ្នករាល់គ្នា»។ (ហេ. ១៣:១៧) ការធ្វើដូច្នេះគឺមិនតែងតែងាយស្រួលនោះទេ។ ជាឧទាហរណ៍ អ្នកគឺជាជនជាតិអ៊ីស្រាអែលម្នាក់ដែលរស់នៅក្នុងសម័យម៉ូសេ។ សូមស្រមៃថាក្រោយពីអ្នកបានដើរអស់មួយរយៈពេល បង្គោលពពកបានផ្អាកនៅមួយកន្លែង។ តើនឹងផ្អាកយូរប៉ុណ្ណា? មួយថ្ងៃ? មួយសប្ដាហ៍? ឬប៉ុន្មានខែ? អ្នកប្រហែលជាឆ្ងល់ថា ‹តើការរុះរើអីវ៉ាន់ទាំងអស់របស់ខ្ញុំមានប្រយោជន៍ឬទេ? ដំបូង អ្នកប្រហែលជាបានយករបស់របរណាដែលចាំបាច់ចេញមកតែប៉ុណ្ណោះ។ ប៉ុន្តែ អស់ប៉ុន្មានថ្ងៃក្រោយមក ដោយសារមិនអាចរកឃើញអ្វីដែលអ្នកត្រូវការ អ្នកក៏ចាប់ផ្ដើមរុះរើរបស់របរទាំងអស់ដែលអ្នកមាន។ ក្រោយយកអីវ៉ាន់របស់អ្នកចេញមកអស់ហើយ អ្នកក៏ឃើញបង្គោលពពករសាត់ចេញទៅ ហើយឥឡូវអ្នកត្រូវរៀបចំអីវ៉ាន់ម្ដងទៀត! នេះគឺមិនស្រួលឡើយ។ ទោះជាយ៉ាងនោះក៏ដោយ ជនជាតិអ៊ីស្រាអែលត្រូវតែ«ធ្វើដំណើរទៅ»ភ្លាមៗ។ (ជន. ៩:១៧-២២)
តើយើងមានប្រតិកម្មបែបណាពេលទទួលការណែនេះពីព្រះ? តើយើងបានធ្វើតាមភ្លាមៗឬទេ? ឬតើយើងបន្តធ្វើអ្វីតាមរបៀបដែលយើងធ្លាប់ធ្វើពីមុន? តើយើងស្គាល់ការណែនាំថ្មីៗដែលទាក់ទងនឹងការដឹកនាំការសិក្សាគម្ពីរ ការផ្សព្វផ្សាយទៅមនុស្សដែលនិយាយភាសាផ្សេង ការធ្វើការគោរពប្រណិប័តន៍ជាក្រុមគ្រួសារជាទៀងទាត់ ការសហការជាមួយគណៈកម្មាធិការខាងសម្ព័ន្ធការពេទ្យ និងរបៀបប្រព្រឹត្តសមរម្យនៅមហាសន្និបាតឬទេ? យើងក៏អាចបង្ហាញចិត្តដឹងគុណចំពោះការណែនាំពីព្រះដែរដោយធ្វើតាមឱវាទដែលយើងបានទទួល។ ពេលមានការសម្រេចចិត្តពិបាក យើងមិនចង់ទុកចិត្តប្រាជ្ញារបស់ខ្លួនឡើយ តែយើងចង់ស្វែងរកការណែនាំពីព្រះនិងអង្គការរបស់លោក។ ដូចកូនក្មេងដែលរត់ទៅរកឪពុកម្ដាយដើម្បីទទួលការការពារពេលមានខ្យល់ព្យុះ យើងក៏រត់ទៅរកការការពារពីពីអង្គការរបស់ព្រះយេហូវ៉ាដែរ ពេលដែលយើងជួបបញ្ហាដែលប្រៀបដូចជាខ្យល់ព្យុះនោះ។
it-1-E ទំ. ១៩៩ វ. ៣
សន្និបាត
សារៈសំខាន់នៃសន្និបាត។ ព្រះយេហូវ៉ារៀបចំឲ្យមានសន្និបាតដើម្បីជួយរាស្ត្ររបស់លោកឲ្យទទួលប្រយោជន៍យ៉ាងពេញលេញ។ បុណ្យរំលងប្រចាំឆ្នាំបញ្ជាក់អំពីសារៈសំខាន់នៃការធ្វើដូច្នេះ។ បុរសណាដែលត្រូវចាត់ទុកថាស្អាត ហើយមិនទៅកន្លែងណាទេ ប៉ុន្តែមិនបានធ្វើបុណ្យរំលងនឹងត្រូវស្លាប់។ (ជន. ៩:៩-១៤) ស្ដេចហេសេគាបានហៅអ្នកដែលរស់នៅស្រុកយូដានិងស្រុកអ៊ីស្រាអែលឲ្យមកក្រុងយេរូសាឡិមដើម្បីធ្វើបុណ្យរំលងដោយនិយាយថា៖ «ពួកកូនចៅអ៊ីស្រាអែលអើយ ចូរត្រឡប់មកឯព្រះយេហូវ៉ា . . . កុំឲ្យអ្នករាល់គ្នាមានចិត្តរឹងរូស ដូចជាឪពុកអ្នករាល់គ្នាឡើយ គឺត្រូវឲ្យប្រគល់ខ្លួនដល់ព្រះយេហូវ៉ាវិញ ហើយចូលមកក្នុងទីបរិសុទ្ធរបស់ទ្រង់ ដែលទ្រង់បានញែក ជាបរិសុទ្ធទុកជាដរាបទៅ ហើយត្រូវគោរពប្រតិបត្ដិដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ដើម្បីឲ្យសេចក្ដីក្រោធរបស់ទ្រង់បានបែរពីអ្នករាល់គ្នាទៅ . . . ព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ទ្រង់មានព្រះហឫទ័យទន់សន្ដោស ហើយមេត្តាករុណា បើសិនជាអ្នករាល់គ្នាវិលមកឯទ្រង់វិញ នោះទ្រង់នឹងមិនបែរព្រះភក្ត្រចេញពីអ្នករាល់គ្នាឡើយ»។ (២រប. ៣០:៦-៩) ការមិនធ្វើបុណ្យរំលងដោយចេតនាគឺបានត្រូវចាត់ទុកថាជាការបោះបង់ចោលព្រះហើយ។ ទោះជាគ្រិស្តសាសនិកមិនធ្វើបុណ្យផ្សេងៗដូចជាបុណ្យរំលងក៏ដោយ ប៉ូលបានលើកទឹកចិត្តបងប្អូនមិនឲ្យបោះបង់ចោលការប្រជុំគ្នាយ៉ាងទៀងទាត់ដោយនិយាយថា៖ «ចូរយើងគិតអំពីគ្នាទៅវិញទៅមក ដើម្បីបំផុសទឹកចិត្តឲ្យមានសេចក្ដីស្រឡាញ់និងការប្រព្រឹត្តដែលល្អប្រសើរ មិនមែនដោយគេចវេះពីការប្រជុំគ្នា ដូចអ្នកខ្លះមានទម្លាប់គេចវេះនោះទេ ប៉ុន្តែដោយលើកទឹកចិត្តគ្នាទៅវិញទៅមក ហើយធ្វើដូច្នេះកាន់តែខ្លាំងឡើងពេលដែលអ្នករាល់គ្នាឃើញថ្ងៃនោះកាន់តែខិតចូលមកដល់»។—ហេ. ១០:២៤, ២៥
ថ្ងៃទី១៥-២១ ខែមីនា
it-2-E ទំ. ៧១៩ វ. ៤
ការឈ្លោះប្រកែក
ការត្អូញត្អែរ។ ការត្អូញត្អែរធ្វើឲ្យអ្នកឯទៀតធ្លាក់ទឹកចិត្ត។ មិនយូរក្រោយជនជាតិអ៊ីស្រាអែលបានចាកចេញពីស្រុកអេស៊ីបមក ពួកគេបានត្អូញត្អែរអំពីព្រះយេហូវ៉ា ដោយរិះគន់ការគ្រប់គ្រងរបស់លោកតាមរយៈម៉ូសេនិងអេរ៉ុនដែលជាអ្នកបម្រើលោក។ (និក្ខ. ១៦:២, ៧) ក្រោយមក ការត្អូញត្អែររបស់ពួកគេធ្វើឲ្យម៉ូសេធ្លាក់ទឹកចិត្តណាស់ ហើយបានធ្វើឲ្យគាត់សុំព្រះឲ្យសម្លាប់គាត់ទៀតផង។ (ជន. ១១:១៣-១៥) បុគ្គលដែលត្អូញត្អែរអាចជួបនឹងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដែរ។ ព្រះយេហូវ៉ាបានចាត់ទុកអ្វីដែលពួកគេបាននិយាយអំពីម៉ូសេថា ជាការបះបោរប្រឆាំងការគ្រប់គ្រងរបស់លោក។ (ជន. ១៤:២៦-៣០) មនុស្សជាច្រើនបានបាត់បង់ជីវិតដោយសារការរិះគន់។
it-2-E ទំ. ៣០៩
នំម៉ាណា
ការពណ៌នា។ នំម៉ាណាគឺ«ដូចជាគ្រាប់ល្ង សម្បុរស» ហើយមានសម្បុរដូចជាកែវមុក្ដា ដែលដូចជាក្រមួននិងជាអ្វីដែលថ្លាដែលប្រហាក់ប្រហែលនឹងគជ់ខ្យង។ នំនេះមានរស់ជាតិដូចជា«នំដែលធ្វើពីទឹកឃ្មុំ» ឬ‹នំផ្អែមលាយប្រេង›។ ក្រោយយកនំម៉ាណាមកកិននឹងត្បាល់កិន ឬបុកក្នុងត្បាល់បុក ពួកបណ្ដាជនបានយកវាទៅស្ងោរ ធ្វើជានំ ឬដុត។—និក្ខ. ១៦:២៣, ៣១; ជន. ១១:៧, ៨
ថ្ងៃទី២២-២៨ ខែមីនា
it-1-E ទំ. ៧៤០
ដីដែលព្រះបានផ្ដល់ឲ្យជនជាតិអ៊ីស្រាអែល
ដីដែលព្រះបានផ្ដល់ឲ្យជនជាតិអ៊ីស្រាអែលគឺពិតជាដីដ៏ល្អមែន។ ពេលម៉ូសេបានចាត់ឈ្លបឲ្យទៅស៊ើបមើលទឹកដីដែលព្រះបានសន្យានិងទៅយកភោគផលខ្លះៗមកវិញ ពួកឈ្លបបានយកផ្លែល្វា ផ្លែទទឹម និងផ្លែទំពាំងបាយជូរ១ចង្កោមដែលធំដ៏ម្ល៉េះដែលត្រូវសែងដោយបុរសពីរនាក់! ទោះជាពួកគេបានរាថយដោយសារការខ្វះជំនឿក្ដី តែពួកគាត់បានរាយការណ៍មកថា៖ «ស្រុកនោះមានទឹកដោះ នឹងទឹកឃ្មុំហូរហៀរជាប្រាកដមែន»។—ជន. ១៣:២៣, ២៧
ថ្ងៃទី២៩ ខែមីនា—ថ្ងៃទី៤ ខែមេសា
w៩៨-E ១/៩ ទំ. ២០ វ. ១-២
ចូរផ្ដោតអារម្មណ៍ទៅលើអ្វីដែលសំខាន់បំផុត!
ព្រះយេហូវ៉ាបានចាត់ទុករឿងនេះថាជារឿងធ្ងន់ធ្ងរ ដោយសារគម្ពីរចែងថា៖ «ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ត្រូវសម្លាប់អ្នកនោះចោលទៅជាកុំខាន»។ (ជន. ១៥:៣៥) ហេតុអ្វីព្រះយេហូវ៉ាចាត់ទុកអ្វីដែលបុគ្គលនោះបានធ្វើជារឿងធ្ងន់ធ្ងរ?
បណ្ដាជនមានប្រាំមួយថ្ងៃដើម្បីរើសឧស និងរៀបចំអ្វីដែលចាំបាច់សម្រាប់ម្ហូបអាហារ សម្លៀកបំពាក់និងជម្រករបស់ខ្លួនដែរ។ ថ្ងៃទីប្រាំពីរគឺសម្រាប់អ្វីៗដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ការរើសឧសគឺមិនខុសទេ តែបើបុគ្គលម្នាក់ធ្វើដូច្នេះនៅថ្ងៃដែលទុកសម្រាប់ការគោរពប្រណិប័តន៍ព្រះយេហូវ៉ា នោះហើយជាអ្វីដែលខុស។ ទោះជាគ្រិស្តសាសនិកមិនស្ថិតក្រោមច្បាប់ម៉ូសេក៏ដោយ តែកំណត់ហេតុនេះបង្រៀនយើងអំពីការចាត់ទុកអ្វីដែលសំខាន់បំផុត មែនទេ?—ភីលីព ១:១០
ថ្ងៃទី៥-១១ ខែមេសា
g០២-E ៨/៦ ទំ. ១៤ វ. ២
អំបិលជាធនធានដ៏វិសេស
អំបិលបានក្លាយទៅជាអ្វីមួយដែលតំណាងភាពស្ថិតស្ថេរ។ ហេតុនេះ នៅក្នុងគម្ពីរកិច្ចព្រមព្រៀងបានត្រូវហៅថា៖ «សេចក្ដីសញ្ញាដែលតាំងឡើងដោយសារអំបិល»។ នៅពេលធ្វើកិច្ចព្រមព្រៀងនោះ ភាគីទាំងពីរបរិភោគអាហារជាមួយគ្នាដោយប្រើអំបិលដើម្បីធ្វើឲ្យកិច្ចព្រមព្រៀងនោះមានសុពលភាព។ (ជនគណនា ១៨:១៩) ក្រោមច្បាប់ម៉ូសេ អំបិលបានដាក់បន្ថែមលើគ្រឿងបូជាដុតនៅលើទីបូជា ហើយនេះតំណាងថាគ្រឿងបូជានោះមិនពុករលួយឬខូចខាតឡើយ។
ថ្ងៃទី១២-១៨ ខែមេសា
w០៩-E ១/៩ ទំ. ១៩ វ. ៥
ចៅក្រមដែលកាន់ខ្ជាប់តាមអ្វីដែលត្រឹមត្រូវ
ទី១ ព្រះមិនបានណែនាំឲ្យម៉ូសេនិយាយទៅកាន់បណ្ដាជន ឬវិនិច្ឆ័យថាពួកគេជាអ្នកបះបោរឡើយ។ ទី២ ម៉ូសេនិងអេរ៉ុនមិនបានលើកតម្កើងព្រះ។ ព្រះមានប្រសាសន៍ថា៖ «ឯងមិនបាន . . . លើកអញជាបរិសុទ្ធ»។ (ខ១២) ម៉ូសេបាននិយាយថា៖ «យើងធ្វើឲ្យទឹកចេញ» នោះគាត់ហាក់ដូចជានិយាយថាគាត់និងអេរ៉ុន ជាអ្នកដែលផ្ដល់ទឹកដោយអព្ភូតហេតុ មិនមែនជាព្រះទេ។ ទី៣ ការកាត់ក្ដីនេះគឺស្របនឹងការកាត់ក្ដីនៅអតីតកាល។ នៅពេលនោះ ព្រះមិនអនុញ្ញាតឲ្យពួកអ្នកបះបោរប្រឆាំងលោកចូលទៅក្នុងស្រុកកាណានឡើយ ដូច្នេះលោកក៏បានធ្វើដូចនេះចំពោះម៉ូសេនិងអេរ៉ុនដែរ។ (ជនគណនា ១៤:២២, ២៣) ទី៤ ម៉ូសេនិងអេរ៉ុនគឺជាអ្នកនាំមុខនៃជនជាតិអ៊ីស្រាអែល។ ពួកអ្នកដែលមានភារកិច្ចច្រើនក៏ត្រូវទទួលខុសត្រូវច្រើនជាងនៅមុខព្រះយេហូវ៉ា។—លូកា ១២:៤៨
ថ្ងៃទី១៩-២៥ ខែមេសា
bt-E ទំ. ៥៣ វ. ៥
ការប្រកាសផ្សាយ«ដំណឹងល្អអំពីលោកយេស៊ូ»
៥ ដូចនៅសតវត្សរ៍ទី១ សព្វថ្ងៃនេះការបៀតបៀនរាស្ត្ររបស់ព្រះមិនបានបញ្ឈប់កិច្ចផ្សព្វផ្សាយរបស់ពួកគេទេ។ ម្ដងហើយម្ដងទៀត ការបង្ខំគ្រិស្តសាសនិកឲ្យរើពីតំបន់មួយទៅតំបន់ផ្សេង មិនថានៅគុកឬប្រទេសផ្សេងក្ដី តែនេះបានជួយឲ្យពួកគេផ្សាយដំណឹងអំពីរាជាណាចក្រទៅដល់មនុស្សនៅតំបន់ថ្មីនោះ។ ជាឧទាហរណ៍ក្នុងអំឡុងសង្គ្រាមលោកលើកទី២ សាក្សីព្រះយេហូវ៉ាបានផ្សព្វផ្សាយយ៉ាងអស្ចារ្យក្នុងជំរំឃុំឃាំងរបស់ណាត្ស៊ី។ ជនជាតិយ៉ូដាម្នាក់ដែលបានជួបសាក្សីក្នុងជំរំនោះរៀបរាប់ថា៖ «កម្លាំងនិងចិត្តក្លាហានរបស់សាក្សីនៅទីនោះបញ្ជាក់ឲ្យខ្ញុំដឹងថាជំនឿរបស់ពួកគេមានមូលដ្ឋានលើគម្ពីរ ហើយក្រោយមក ខ្ញុំក៏បានក្លាយទៅជាសាក្សីព្រះយេហូវ៉ាដែរ»។
it-2-E ទំ.២៩១
អំពើឆ្កួត
ការប្រឆាំងព្រះយេហូវ៉ាគឺជាអំពើឆ្កួត។ អ្នកប្រកាសទំនាយបាឡាមចង់ប្រកាសទំនាយប្រឆាំងនឹងជនជាតិអ៊ីស្រាអែលដើម្បីទទួលកម្រៃពីស្ដេចបាឡាកដែលជាស្ដេចសាសន៍ម៉ូអាប់ តែព្រះយេហូវ៉ាបានធ្វើអន្តរាគមន៍ ហើយរារាំងការព្យាយាមរបស់គាត់។ សាវ័កប៉ូលបានសរសេរអំពីបាឡាមថា៖ «សត្វអូសទាញដែលមិនចេះនិយាយ បាននិយាយដោយសំឡេងមនុស្សដើម្បីឃាត់អ្នកប្រកាសទំនាយមិនឲ្យធ្វើអំពើឆ្កួត»។—២ពេ. ២:១៥, ១៦; ជន. ២២:២៦-៣១
ថ្ងៃទី២៦ ខែមេសា–ថ្ងៃទី២ ខែឧសភា
it-1-E ទំ. ៣៥៩ វ. ១-២
ព្រំដែន
តាមមើលទៅ ការបែងចែកទឹកដីដល់កុលសម្ព័ន្ធនៃជនជាអ៊ីស្រាអែលបានផ្អែកទៅលើកត្តាពីរយ៉ាង ពោលគឺលទ្ធផលនៃការចាប់ឆ្នោត និងទំហំនៃកុលសម្ព័ន្ធនីមួយៗ។ លទ្ធផលនៃការចាប់ឆ្នោតបានបញ្ជាក់ទីតាំងប្រហាក់ប្រហែលនៃទឹកដីដែលកុលសម្ព័ន្ធនីមួយៗនឹងទទួល ដូចជាតំបន់ខាងជើងឬខាងត្បូង តំបន់ខាងកើតឬខាងលិច ឬតាមឆ្នេរសមុទ្រឬភ្នំណាមួយ។ លទ្ធផលនៃការចាប់ឆ្នោតគឺមកពីព្រះយេហូវ៉ា ដូច្នេះនេះជួយមិនឲ្យកុលសម្ព័ន្ធច្រណែនឬឈ្លោះគ្នាឡើយ។ (សុភ. ១៦:៣៣) តាមរយៈការចាប់ឆ្នោត ព្រះក៏នឹងបញ្ជាក់ឲ្យកុលសម្ព័ន្ធនីមួយៗមានស្ថានភាពដូចដែលយ៉ាកុបបានទាយទុកនៅលោកុប្បត្តិ ៤៩:១-៣៣។
ក្រោយបានចាប់ឆ្នោតដើម្បីដឹងអំពីទីតាំងប្រហាក់ប្រហែលរបស់កុលសម្ព័ន្ធ នោះគឺចាំបាច់ឲ្យព្រះសម្រេចអំពីទំហំនៃទឹកដីរបស់កុលសម្ព័ន្ធនីមួយៗដោយផ្អែកលើកត្តាទីពីរ គឺទំហំនៃកុលសម្ព័ន្ធនោះ។ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ឯងរាល់គ្នាត្រូវទទួលស្រុកនោះទុកជាមរដក ដោយចាប់ឆ្នោត តាមគ្រួឯងនីមួយៗ ពួកណាមានគ្នាច្រើន នោះត្រូវបានច្រើន ហើយពួកណាមានគ្នាតិច នោះត្រូវបានតិចវិញ បើអ្នកណាចាប់ឆ្នោតត្រូវត្រង់កន្លែងណា នោះត្រូវតែបានកន្លែងនោះ»។ (ជន. ៣៣:៥៤) កុលសម្ព័ន្ធនីមួយៗទទួលទឹកដីតាមលទ្ធផលនៃការចាប់ឆ្នោត តែពួកគេត្រូវកាត់ទំហំនៃទឹកដីនោះឲ្យស្របតាមទំហំនៃកុលសម្ព័ន្ធ។ យ៉ាងនេះ ពេលឃើញថាទឹកដីនៃកុលសម្ព័ន្ធយ៉ូដាគឺធំពេក នោះគេបានកាត់យកផ្នែកខ្លះនៃទឹកដីនោះឲ្យកុលសម្ព័ន្ធស៊ីម្មាន។—យ៉ូស. ១៩:៩