បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwbr21 វិច្ឆិកា ទំ. ១-៦
  • ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
  • ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
  • ចំណងជើងតូច
  • ថ្ងៃ​ទី​១​-​៧ ខែ​វិច្ឆិកា
  • ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | យ៉ូស្វេ ១៨​-​១៩
  • ​«​របៀប​ដែល​ព្រះ​យេហូវ៉ា​បែង​ចែក​ទឹក​ដី​បង្ហាញ​ពី​ប្រាជ្ញា​របស់​លោក​»​
  • ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ
  • ថ្ងៃ​ទី​៨​-​១៤ ខែ​វិច្ឆិកា
  • ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | យ៉ូស្វេ ២០​-​២២
  • ​«​មេ​រៀន​ដែល​យើង​អាច​រៀន​ពី​ការ​យល់​ច្រឡំ​»​
  • ថ្ងៃ​ទី​១៥​-​២១ ខែ​វិច្ឆិកា
  • ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | យ៉ូស្វេ ២៣​-​២៤
  • ​«​យ៉ូស្វេ​ដាស់​តឿន​បណ្ដា​ជន​ជា​លើក​ចុង​ក្រោយ​»​
  • ថ្ងៃ​ទី​២២​-​២៨ ខែ​វិច្ឆិកា
  • ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | អ្នក​សម្រេច​ក្ដី ១​-​៣
  • រឿង​មួយ​អំពី​ចិត្ត​ក្លាហាន​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍
  • ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា–ថ្ងៃ​ទី​៥ ខែ​ធ្នូ
  • ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | អ្នក​ស​ម្រេច​ក្ដី ៤​-​៥
  • ​«​ព្រះ​យេហូវ៉ា​ប្រើ​ស្ត្រី​ពីរ​នាក់​ដើម្បី​សង្គ្រោះ​រាស្ត្រ​របស់​លោក​»​
  • ថ្ងៃ​ទី​៦​-​១២ ខែ​ធ្នូ
  • ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | អ្នក​ស​ម្រេច​ក្ដី ៦​-​៧
  • ​«​ចូរ​ចេញ​ទៅ ហើយ​ប្រើ​កម្លាំង​ដែល​អ្នក​មាន​ចុះ​»​
  • ថ្ងៃ​ទី​១៣​-​១៩ ខែ​ធ្នូ
  • ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | អ្នក​ស​ម្រេច​ក្ដី ៨​-​៩
  • ​«​ចិត្ត​រាប​ទាប​ប្រសើរ​ជាង​ចិត្ត​អំណួត​»​
  • ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ
  • ថ្ងៃ​ទី​២០​-​២៦ ខែ​ធ្នូ
  • ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | អ្នក​ស​ម្រេច​ក្ដី ១០​-​១២
  • ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ
  • ថ្ងៃ​ទី​២៧ ខែ​ធ្នូ–ថ្ងៃ​ទី​២ ខែ​មករា
  • ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | អ្នក​ស​ម្រេច​ក្ដី ១៣​-​១៤
  • ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ
ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
mwbr21 វិច្ឆិកា ទំ. ១-៦

ឯកសារ​យោង​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត កំណត់​សម្រាប់​កិច្ច​ប្រជុំ

ថ្ងៃ​ទី​១​-​៧ ខែ​វិច្ឆិកា

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | យ៉ូស្វេ ១៨​-​១៩

​«​របៀប​ដែល​ព្រះ​យេហូវ៉ា​បែង​ចែក​ទឹក​ដី​បង្ហាញ​ពី​ប្រាជ្ញា​របស់​លោក​»​

it​-​1​-​E ទំ.១២០០ វ.១

មត៌ក

ទឹក​ដី​មត៌ក។ ព្រះ​យេ​ហូ​វ៉ា​បាន​ផ្ដល់​មត៌ក​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល ហើយ​តាម​រយៈ​ម៉ូសេ លោក​បាន​បែង​ចែក​ព្រំ​ប្រទល់​នៃ​ទឹក​ដី​មត៌ក​ឲ្យ​ពួក​គេ។ (​ជប. ៣៤:១​-​១២; យ៉ូស. ១:៤​) កុលសម្ព័ន្ធ​កាដ កុលសម្ព័ន្ធ​រូបេន និង​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ​បាន​ទទួល​ទឹក​ដី​របស់​ពួក​គេ​ពី​ម៉ូសេ។ (​ជប. ៣២:៣៣; យ៉ូស. ១៤:៣​) រីឯ​កុលសម្ព័ន្ធ​ឯ​ទៀត​បាន​ទទួល​ទឹក​ដី​របស់​ពួក​គេ​ក្រោម​ការ​ដឹក​នាំ​របស់​យ៉ូស្វេ​និង​អេលាសារ។ (​យ៉ូស. ១៤:១, ២​) ស្រប​តាម​អ្វី​ដែល​យ៉ាកុប​បាន​ទាយ​ទុក​នៅ​ដើម​កំណើត ៤៩:៥, ៧ កុលសម្ព័ន្ធ​ស៊ីម្មាន​និង​កុលសម្ព័ន្ធ​លេវី​មិន​បាន​ទទួល​ទឹក​ដី​ដែល​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​នោះ​ឡើយ។ ទឹក​ដី (​ដែល​រួម​បញ្ចូល​ទី​ក្រុង​មួយ​ចំនួន​) របស់​កុលសម្ព័ន្ធ​ស៊ីម្មាន​គឺ​ជា​មួយ​ចំណែក​នៃ​ទឹក​ដី​របស់​កុលសម្ព័ន្ធ​យូដា (​យ៉ូស. ១៩:១​-​៩​) រីឯ​កុលសម្ព័ន្ធ​លេវី​វិញ បាន​ទទួល​ទី​ក្រុង​ចំនួន​៤៨​ដែល​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល។ ដោយ​សារ​កុលសម្ព័ន្ធ​លេវី​ត្រូវ​តែង​តាំង​ឲ្យ​ធ្វើ​កិច្ច​បម្រើ​ពិសិដ្ឋ​នៅ​ទី​បរិសុទ្ធ នោះ​ព្រះ​យេហូវ៉ា​ជា​មត៌ក​របស់​ពួក​គេ។ ពួក​គេ​បាន​ទទួល​១​ភាគ​១០​នៃ​វិភាគទាន​របស់​បណ្ដា​ជន​អ៊ីស្រាអែល​ជា​មត៌ក​សម្រាប់​កិច្ចការ​ដែល​ពួក​គេ​ធ្វើ។ (​ជប. ១៨:២០, ២១; ៣៥:៦, ៧​) ក្រុម​គ្រួសារ​នីមួយ​ៗ​បាន​ទទួល​ភារកិច្ច​ផ្សេង​ៗ​ក្នុង​ទឹក​ដី​នៃ​កុលសម្ព័ន្ធ​របស់​ពួក​គេ។ កាល​ដែល​ក្រុម​គ្រួសារ​កាន់​តែ​មាន​គ្នា​ច្រើន​ទៅ​ៗ ហើយ​កូន​ប្រុស​ៗ​ទទួល​មត៌ក​របស់​ពួក​គេ នោះ​ទឹក​ដី​ក៏​កាន់​តែ​ត្រូវ​បែង​ចែង​ឲ្យ​តូច​ទៅ​ៗ​ដែរ។

ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

it​-​1​-​E ទំ.៣៥៩ វ.៥

ព្រំ​ប្រទល់

កំណត់​ហេតុ​អំពី​ការ​បែង​ចែក​ទឹក​ដី​នៅ​ខាង​លិច​នៃ​ទន្លេ​យ៉ូដាន់​បង្ហាញ​ថា​កុលសម្ព័ន្ធ​យូដា (​យ៉ូស. ១៥:១​-​៦៣​) យ៉ូសែប (​អេប្រាអ៊ីម​) (​យ៉ូស. ១៦:១​-​១០​) និង​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ (​យ៉ូស. ១៧:១​-​១៣​) បាន​ទទួល​ទឹក​ដី​និង​ទី​ក្រុង​មុន​គេ។ ក្រោយ​មក មើល​ទៅ​ការ​បែង​ចែក​ទឹក​ដី​បាន​ផ្អាក​ដោយ​សារ​ពួក​អ៊ីស្រាអែល​បាន​រើ​ពី​ក្រុង​គីលកាល​ទៅ​ក្រុង​ស៊ីឡូរ។ (​យ៉ូស. ១៤:៦; ១៨:១​) យើង​មិន​ដឹង​ថា​៧​កុលសម្ព័ន្ធ​បាន​ពន្យារ​ពេល​យូរ​ប៉ុណ្ណា​ទេ​ក្នុង​ការ​ទៅ​វាយ​យក​ទឹក​ដី​ដែល​នៅ​សល់ ប៉ុន្តែ​យ៉ូស្វេ​បាន​ស្ដី​បន្ទោស​ពួក​គេ​ដោយ​សារ​ពួក​គេ​បាន​បង្អែ​បង្អង់​យូរ។ (​យ៉ូស. ១៨:២, ៣​) មាន​ការ​បក​ស្រាយ​ខ្លះ​ដែល​ពន្យល់​អំពី​មូលហេតុ​ដែល​៧​កុលសម្ព័ន្ធ​បាន​ពន្យារ​ពេល។ អ្នក​ខ្លះ​និយាយ​ថា ដោយ​សារ​ជន​ជាតិ​អ៊ីស្រាអែល​មាន​របស់​របរ​ជា​ច្រើន​ដែល​បាន​រឹប​អូស​ពី​សត្រូវ ហើយ​ពួក​គេ​លែង​ខ្លាច​ការ​វាយ​ប្រហារ​ពី​ជន​ជាតិ​កាណាន​ទៀត នេះ​នាំ​ឲ្យ​ពួក​គេ​គិត​ថា​ការ​ទៅ​វាយ​យក​ទឹក​ដី​ដែល​នៅ​សល់​គឺ​មិន​មែន​ជា​ការ​បន្ទាន់​ឡើយ។ មូលហេតុ​មួយ​ទៀត​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ពន្យារ​ពេល គឺ​ប្រហែល​ជា​ដោយ​សារ​តែ​ពួក​គេ​មិន​ចង់​ទៅ​ច្បាំង​យក​ទឹក​ដី​ពី​សត្រូវ​ខ្លាំង​ក្លា​ដែល​នៅ​ស្រុក​នោះ។ (​យ៉ូស. ១៣:១​-​៧​) បន្ថែម​ទៅ​ទៀត ពួក​អ៊ីស្រាអែល​ប្រហែល​ជា​មិន​សូវ​ស្គាល់​ទឹក​ដី​ដែល​ពួក​គេ​នឹង​ទទួល​នេះ ដូច​ទឹក​ដី​ដែល​បាន​ត្រូវ​បែង​ចែក​រួច​ទៅ​ហើយ​ទេ។

ថ្ងៃ​ទី​៨​-​១៤ ខែ​វិច្ឆិកា

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | យ៉ូស្វេ ២០​-​២២

​«​មេ​រៀន​ដែល​យើង​អាច​រៀន​ពី​ការ​យល់​ច្រឡំ​»​

w​០៨​-​E ១៥/១១ ទំ.១៨ វ.៥

ចូរ​«​ខំ​ព្យាយាម​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​មាន​សន្តិភាព​»​

ពួក​អ៊ីស្រាអែល​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​ថា ពួក​គេ​មាន​ភ័ស្តុតាង​គ្រប់​គ្រាន់​ហើយ​ពី​អំពើ​ខុស​ឆ្គង​របស់​កុលសម្ព័ន្ធ​បី​ដែល​នៅ​ខាង​កើត​ទន្លេ​យ៉ូដាន់ និង​ថា​បើ​ពួក​គេ​ទៅ​វាយ​ប្រហារ​ស្ងាត់​ៗ នោះ​នឹង​មិន​នាំ​ឲ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​ទេ។ ប៉ុន្តែ ជា​ជាង​ទៅ​វាយ​ប្រហារ​ដោយ​មិន​បាន​គិត​វែង​ឆ្ងាយ កុលសម្ព័ន្ធ​នៅ​ខាង​លិច​បាន​ចាត់​អ្នក​តំណាង​ឲ្យ​ទៅ​ពិភាក្សា​អំពី​បញ្ហា​នេះ​សិន។ ពួក​គេ​សួរ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ដូច្នេះ?​»។ តាម​ពិត កុលសម្ព័ន្ធ​ដែល​បាន​សង់​ទី​បូជា​មិន​បាន​ប្រព្រឹត្ត​ដោយ​មិន​ស្មោះ​ត្រង់​នោះ​ឡើយ។ ដូច្នេះ តើ​ពួក​គេ​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ? តើ​ពួក​គេ​នឹង​ខឹង​ច្រឡោត ឬ​ឈប់​និយាយ​រក​អ្នក​ចោទ​ប្រកាន់​ឬ​ទេ? កុលសម្ព័ន្ធ​ទាំង​បី​នោះ​បាន​តប​ឆ្លើយ​ដោយ​ស្លូត​បូត ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​គឺ​ដោយ​សារ​តែ​ពួក​គេ​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។ ការ​តប​ឆ្លើយ​របស់​ពួក​គេ​បាន​រក្សា​ចំណង​មិត្តភាព​ដែល​ពួក​គេ​មាន​ជា​មួយ​ព្រះ ហើយ​ក៏​បាន​សង្គ្រោះ​ជីវិតផងដែរ។ ការ​ពិគ្រោះ​គ្នា​ដោយ​ចិត្ត​ស្ងប់​បាន​ដោះ​ស្រាយ​បញ្ហា ហើយ​នាំ​ឲ្យ​មាន​សន្តិភាព​ឡើង​វិញ។—យ៉ូស. ២២:១៣​-​៣៤

ថ្ងៃ​ទី​១៥​-​២១ ខែ​វិច្ឆិកា

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | យ៉ូស្វេ ២៣​-​២៤

​«​យ៉ូស្វេ​ដាស់​តឿន​បណ្ដា​ជន​ជា​លើក​ចុង​ក្រោយ​»​

it​-​1​-​E ទំ.៧៥

ការ​ចង​សម្ព័ន្ធភាព

ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ចូល​ស្រុក​កាណាន​ដែល​ជា​ស្រុក​សន្យា នោះ​ពួក​គេ​មាន​ស្ថានភាព​ខុស​ពី​មុន។ ដោយ​សារ​ព្រះ​បាន​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​សិទ្ធិ​ពេញ​លេញ​ដើម្បី​ទទួល​ទឹក​ដី​នោះ​ជា​មត៌ក ដូច​ដែល​លោក​បាន​សន្យា​នឹង​បុព្វ​បុរស​របស់​ពួក​គេ ដូច្នេះ ពួក​គេ​មិន​ចូល​ស្រុក​នោះ​ក្នុង​នាម​ជា​ជន​បរទេស​ទេ។ ព្រះ​យេហូវ៉ា​បាន​ហាម​ពួក​គេ​មិន​ឲ្យ​ចង​សម្ព័ន្ធភាព​ដោយ​ចំណង​អាពាហ៍ពិពាហ៍​ជា​មួយ​នឹង​សាសន៍​ដែល​គោរព​ប្រណិប័តន៍​ព្រះ​មិន​ពិត​ក្នុង​ទឹក​ដី​នោះ​ជា​ដាច់​ខាត។ (​ដច. ២៣:៣១​-​៣៣; ៣៤:១១​-​១៦​) ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​ធ្វើ​តាម​ច្បាប់​និង​បញ្ញត្តិ​របស់​ព្រះ​ប៉ុណ្ណោះ មិន​មែន​របស់​សាសន៍​ដែល​នឹង​ត្រូវ​បណ្ដេញ​ចេញ​ឡើយ។ (​ចល. ១៨:៣, ៤; ២០:២២​-​២៤​) ពួក​គេ​បាន​ត្រូវ​ព្រមាន​មិន​ឲ្យ​ចង​សម្ព័ន្ធភាព​ជា​មួយ​នឹង​សាសន៍​ដ៏​ទៃ​ដោយ​ចំណង​អាពាហ៍ពិពាហ៍​ឡើយ។ ការ​ធ្វើ​ដូច្នេះ​នឹង​មិន​ត្រឹម​តែ​នាំ​ឲ្យ​ពួក​គេ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​ប្រពន្ធ​ដែល​គោរព​ព្រះ​ក្លែង​ក្លាយ​ប៉ុណ្ណោះ​ទេ តែ​ក៏​រួម​បញ្ចូល​សាច់​ញាតិ​និង​ទំនៀម​ទម្លាប់​សាសនា​មិន​ពិត​ដែរ។ ជា​លិទ្ធ​ផល នេះ​ជា​អន្ទាក់​ដែល​អាច​បណ្ដាល​ឲ្យ​ពួក​គេ​ក្បត់​ជំនឿ។—បច. ៧:២​-​៤; ដច. ៣៤:១៦; យ៉ូស. ២៣:​១២, ១៣

ថ្ងៃ​ទី​២២​-​២៨ ខែ​វិច្ឆិកា

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | អ្នក​សម្រេច​ក្ដី ១​-​៣

រឿង​មួយ​អំពី​ចិត្ត​ក្លាហាន​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍

w​០៤​-​E ១៥/៣ ទំ.៣១ វ.៣

អ៊ីហឺត​បាន​បំបាក់​នឹម​នៃ​អ្នក​ជិះ​ជាន់

ការ​ជោគ​ជ័យ​របស់​អ៊ីហឺត​មិន​មែន​ដោយ​សារ​តែ​ភាព​ឈ្លាស​វៃ​របស់​គាត់ ឬ​ដោយ​សារ​សត្រូវ​របស់​គាត់​គ្មាន​សមត្ថភាព​នោះ​ទេ។ ប៉ុន្តែ​ការ​នេះ​បាន​ជោគ​ជ័យ​មិន​មែន​អាស្រ័យ​ទៅ​លើ​មនុស្ស​នោះ​ឡើយ។ មូលហេតុ​សំខាន់​ដែល​អ៊ីហឺត​ទទួល​បាន​ជោគ​ជ័យ​គឺ​ដោយ​សារ​មាន​ការ​គាំទ្រ​ពី​ព្រះ និង​ដោយ​សារ​គាត់​បាន​ប្រព្រឹត្ត​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ក្នុង​ការ​រំដោះ​រាស្ត្រ​របស់​លោក។ ព្រះ​បាន​តែង​តាំង​អ៊ីហឺត ហើយ​«​រាល់​ដង​ដែល​ព្រះ​យេហូវ៉ា​តែង​តាំង​អ្នក​ស​ម្រេច​ក្ដី​ណា​ម្នាក់​សម្រាប់​[​រាស្ត្រ​របស់​លោក​] ព្រះ​យេហូវ៉ា​តែង​នៅ​ជា​មួយ​នឹង​អ្នក​នោះ​»។—អ្នក​ស​ម្រេច​ក្ដី ២:១៨; ៣:១៥

w​០៤​-​E ១៥/៣ ទំ.៣០ វ.១​-​៣

អ៊ីហឺត​បាន​បំបាក់​នឹម​នៃ​អ្នក​ជិះ​ជាន់

ជំហាន​ដំបូង​របស់​អ៊ីហឺត​គឺ​ជា​ការ​រៀបចំ​«​ដាវ​មួយ​ដែល​មាន​មុខ​ពីរ​»​ គឺ​ជា​ដាវ​ដែល​មាន​ប្រវែង​ខ្លី​ល្មម​ដើម្បី​លាក់​ក្នុង​សម្លៀក​បំពាក់។ គាត់​ប្រហែល​បាន​ដឹង​ទុក​ជា​មុន​ហើយ ថា​គេ​នឹង​ឆែក​គាត់។ ធម្មតា​គេ​ដាក់​ដាវ​នៅ​ចង្កេះ​ខាង​ឆ្វេង​ខ្លួន ព្រោះ​នេះ​ងាយ​ស្រួល​សម្រាប់​អ្នក​ដែល​ប្រើ​ដៃ​ស្ដាំ​ពេល​ត្រូវ​ការ​ដក​ដាវ​ភ្លាម​ៗ។ ដោយ​សារ​អ៊ីហឺត​ប្រើ​ដៃ​ឆ្វេង ដូច្នេះ​គាត់​បាន​«​ក្រវាត់​ដាវ​នោះ​នៅ​ភ្លៅ​ស្ដាំ​ក្រោម​អាវ​របស់​គាត់​»​ ជា​កន្លែង​ដែល​ទាហាន​មិន​បាន​ឆែក​ឆេរ។ ដូច្នេះ​ដោយ​គ្មាន​ឧបសគ្គ ​«​អ៊ីហឺត​បាន​យក​សួយ​អាករ​ទៅ​ឲ្យ . . . អេកឡូន​ស្ដេច​ស្រុក​ម៉ូអាប់​»។—អ្នក​សម្រេច​ក្ដី ៣:១៦, ១៧

មិន​មាន​ព័ត៌មាន​ល្អិត​ល្អន់​អំពី​ដំណាក់​របស់​ស្ដេច​អេកឡូន​នោះ​ទេ។ គម្ពីរ​គ្រាន់​តែ​រៀប​រាប់​ថា​៖ ​«​ក្រោយ​ពី​ឲ្យ​សួយ​អាករ​រួច​រាល់​ហើយ អ៊ីហឺត​និង​ពួក​បុរស​ដែល​មក​ជា​មួយ ក៏​ចាក​ចេញ​ទៅ​វិញ​»។ (​អ្នក​ស​ម្រេច​ក្ដី ៣:១៨​) ក្រោយ​ពី​អ៊ីហឺត​បាន​ជូន​សួយ​អាករ គាត់​និង​ពួក​បុរស​បាន​ដើរ​ចេញ​ពី​ដំណាក់​របស់​ស្ដេច​អេកឡូន តែ​ក្រោយ​មក​គាត់​ក៏​បាន​ត្រ​លប់​មក​វិញ​ម្នាក់​ឯង។ ហេតុ​អ្វី​បាន​ជា​គាត់​ធ្វើ​ដូច្នេះ? តើ​គាត់​ត្រូវ​ការ​ពួក​បុរស​ទាំង​នោះ​ដើម្បី​ការ​ពារ​គាត់ ឬ​ក៏​គ្រាន់​តែ​ឲ្យ​ពួក​គេ​ជួយ​យក​សួយ​អាករ​ប៉ុណ្ណោះ? ហើយ​តើ​គាត់​ពិត​ជា​មិន​ចង់​ឲ្យ​ពួក​បុរស​ទាំង​នោះ​មាន​គ្រោះ​ថ្នាក់​ដោយ​សារ​គម្រោង​របស់​គាត់​ឬ? មិន​ថា​អ៊ីហឺត​បាន​គិត​យ៉ាង​ណា​ក៏​ដោយ គាត់​បាន​ត្រឡប់​មក​វិញ​ដោយ​ក្លាហាន​តែ​ម្នាក់​ឯង។

​«​ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​គីលកាល​នៅ​ម្ដុំ​រូប​សំណាក អ៊ីហឺត​បាន​ត្រឡប់​មក​ជួប​អេកឡូន​វិញ។ គាត់​និយាយ​ទៅ​អេកឡូន​ថា​៖ ‹ឱ​ស្ដេច​ជា​ម្ចាស់ ខ្ញុំ​មាន​សារ​សម្ងាត់​ចង់​ជម្រាប​លោក›​»។ គម្ពីរ​មិន​បាន​ប្រាប់​យ៉ាង​ល្អិត​ល្អន់​ពី​របៀប​ដែល​គាត់​បាន​ចូល​ក្នុង​ដំណាក់​ស្ដេច​នោះ​ទេ។ តើ​ទាហាន​មិន​បាន​សង្ស័យ​គាត់​ទេ​ឬ? តើ​ពួក​គេ​គិត​ថា​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​អាច​ធ្វើ​ឲ្យ​ស្ដេច​របស់​ពួក​គេ​មាន​គ្រោះ​ថ្នាក់​បាន​ដែរ​ឬ​ទេ? កាល​ដែល​គាត់​ត្រឡប់​មក​វិញ​តែ​ម្នាក់​ឯង តើ​នេះ​នាំ​ឲ្យ​ពួក​ទាហាន​គិត​ថា​គាត់​បាន​ក្បត់​ជន​រួម​ជាតិ​របស់​គាត់​ឬ? ទោះ​ជា​ដោយ​សារ​មូលហេតុ​អ្វី​ក៏​ដោយ អ៊ីហឺត​នៅ​តែ​មាន​ឱកាស​នៅ​ជា​មួយ​ស្ដេច​តែ​ពីរ​នាក់។—អ្នក​ស​ម្រេច​ក្ដី ៣:១៩

ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា–ថ្ងៃ​ទី​៥ ខែ​ធ្នូ

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | អ្នក​ស​ម្រេច​ក្ដី ៤​-​៥

​«​ព្រះ​យេហូវ៉ា​ប្រើ​ស្ត្រី​ពីរ​នាក់​ដើម្បី​សង្គ្រោះ​រាស្ត្រ​របស់​លោក​»​

w​១៥​-​E ១/៨ ទំ.១៣ វ.១

ខ្ញុំ​«​បាន​ត្រូវ​តែង​តាំង​ឲ្យ​ធ្វើ​ជា​ម្ដាយ​របស់​ជន​ជាតិ​អ៊ីស្រាអែល​»​

ស៊ីសេរ៉ា! គឺ​ជា​ឈ្មោះ​ដែល​នាំ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ សាសនា​និង​វប្បធម៌​របស់​ជន​ជាតិ​កាណាន​គឺ​សាហាវ​ឃោរ​ឃៅ​ណាស់ ដោយ​សារ​ពួក​គេ​បូជា​កូន​ក្មេង​ហើយ​មាន​អំពើ​ពេស្យាចារ​នៅ​ឯ​វិហារ។ តើ​ការ​ដែល​មាន​មេ​ទ័ព​និង​ទាហាន​របស់​ជន​ជាតិ​កាណាន​គ្រប់​គ្រង​នៅ​លើ​ទឹក​ដី​នោះ នឹង​នាំ​ឲ្យ​មាន​ស្ថានភាព​បែប​ណា? តាម​រយៈ​បទ​ចម្រៀង​របស់​ដេបូរ៉ា​បង្ហាញ​ថា ជន​ជាតិ​អ៊ីស្រាអែល​មិន​អាច​ធ្វើ​ដំណើរ​សូម្បី​តែ​នៅ​ក្នុង​តំបន់​ជិត​ៗ​ក្ដី ហើយ​ពួក​គេ​មាន​ជីវិត​រស់​នៅ​ដែល​ពិបាក។ (​អ្នក​ស​ម្រេច​ក្ដី ៥:៦, ៧​) យើង​អាច​ស្រមៃ​ឃើញ​ថា បណ្ដា​ជន​អ៊ីស្រាអែល​ពួន​ខ្លួន​នៅ​ក្នុង​ព្រៃ​និង​នៅ​តាម​ភ្នំ ហើយ​ពួក​គេ​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ធ្វើ​ចម្ការ​ឬ​រស់​នៅ​ក្នុង​ភូមិ​តូច​ៗ មិន​តែ​ប៉ុណ្ណោះ​ពួក​គេ​ក៏​មិន​ហ៊ាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ធំ​ៗ​ដែរ ពីព្រោះ​ពួក​គេ​ខ្លាច​ពួក​ទាហាន​ជន​ជាតិ​កាណាន​ចាប់​កូន​ក្មេង និង​ចាប់​ពួក​ស្រី​ៗ​យក​ទៅ​រំលោភ។

w​១៥​-​E ១/៨ ទំ.១៣ វ.២

ខ្ញុំ​«​បាន​ត្រូវ​តែង​តាំង​ឲ្យ​ធ្វើ​ជា​ម្ដាយ​របស់​ជន​ជាតិ​អ៊ីស្រាអែល​»​

ជន​ជាតិ​អ៊ីស្រាអែល​បាន​ត្រូវ​សង្កត់​សង្កិន​យ៉ាង​ព្រៃ​ផ្សៃ អស់​រយៈ​ពេល​២០​ឆ្នាំ រហូត​ដល់​ព្រះ​យេហូវ៉ា​បាន​ឃើញ​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា រាស្ត្រ​ដ៏​រឹង​រូស​របស់​លោក​បាន​ប្រែ​ចិត្ត ដូច​ចម្រៀង​អំពី​ដេបូរ៉ា​និង​បារ៉ាក់​ដែល​រៀប​រាប់​ថា​៖ ​«​រហូត​ដល់​ខ្ញុំ​ជា​ដេបូរ៉ា​បាន​ត្រូវ​តែង​តាំង គឺ​បាន​ត្រូវ​តែង​តាំង​ឲ្យ​ធ្វើ​ជា​ម្ដាយ​របស់​ជន​ជាតិ​អ៊ីស្រាអែល​»។ យើង​មិន​ដឹង​ថា​ដេបូរ៉ា​ដែល​ជា​ប្រពន្ធ​របស់​ឡាពិដូត គឺ​ជា​ម្ដាយ​ពិត​ប្រាកដ​នោះ​ទេ ប៉ុន្តែ​ពាក្យ​ថា​ម្ដាយ​របស់​ជន​ជាតិ​អ៊ីស្រាអែល​គឺ​ក្នុង​ន័យ​ធៀប។ តាម​ពិត ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ដេបូរ៉ា​ឲ្យ​ការ​ពារ​ជន​ជាតិ​អ៊ីស្រាអែល ដូច​ម្ដាយ​ដែល​ការ​ពារ​កូន។ លោក​បាន​បង្គាប់​គាត់​ឲ្យ​ហៅ​បុរស​ដ៏​ខ្លាំង​ក្លា​ម្នាក់​ដែល​មាន​ជំនឿ​រឹង​មាំ​ឈ្មោះ​បារ៉ាក់​ដើម្បី​ទៅ​ច្បាំង​នឹង​ស៊ីសេរ៉ា។—អ្នក​ស​ម្រេច​ក្ដី ៤:៣, ៦, ៧; ៥:៧

w​១៥​-​E ១/៨ ទំ.១៥ វ.២

ខ្ញុំ​«​បាន​ត្រូវ​តែង​តាំង​ឲ្យ​ធ្វើ​ជា​ម្ដាយ​របស់​ជន​ជាតិ​អ៊ីស្រាអែល​»​

យ៉ាអែល​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ភ្លាម​ៗ។ នាង​បាន​ផ្ដល់​កន្លែង​ឲ្យ​ស៊ីសេរ៉ា​សម្រាក។ ស៊ីសេរ៉ា​បាន​បង្គាប់​នាង​មិន​ឲ្យ​ប្រាប់​អ្នក​ណា​អំពី​កន្លែង​ដែល​គាត់​លាក់​ខ្លួន។ នាង​បាន​យក​ភួយ​ដណ្ដប់​ឲ្យ​គាត់ ហើយ​ពេល​គាត់​សុំ​ទឹក​នាង​ផឹក នាង​បាន​យក​ទឹក​ដោះ​ឲ្យ​គាត់​ផឹក។ មិន​យូរ​ក្រោយ​មក ស៊ីសេរ៉ា​បាន​ដេក​លង់​លក់​បាត់​ទៅ។ រួច​មក​យ៉ាអែល​បាន​យក​ឧបករណ៍​ដែល​ស្ត្រី​ធ្លាប់​រស់​នៅ​ក្នុង​ត្រសាល ប្រើ​ជា​ញឹក​ញយ​ដោយ​ប៉ិន​ប្រសប់​គឺ ស្នឹង​និង​ញញួរ។ កាល​ដែល​នាង​កំពុង​ដើរ​លប​ៗ​ទៅ​ជិត​ក្បាល​របស់​ស៊ីសេរ៉ា នាង​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ព្រោះ​ឥឡូវ​នាង​មាន​ភារកិច្ច​ធ្វើ​ជា​អ្នក​ពិឃាត​សម្រាប់​ព្រះ​យេហូវ៉ា។ បើ​សិន​ជា​នាង​ស្ទាក់​ស្ទើរ​ឬ​បង្អែ​បង្អង់​សូម្បី​តែ​បន្តិច នោះ​នាង​អាច​បាត់​បង់​ជីវិត​បាន។ តើ​នាង​បាន​គិត​អំពី​រាស្ត្រ​របស់​ព្រះ​និង​របៀប​ដែល​បុរស​ម្នាក់​នេះ​បាន​ប្រព្រឹត្ត​ទៅ​លើ​ពួក​គេ​យ៉ាង​ឃោរ​ឃៅ​ដែរ​ឬ​ទេ? ឬ​តើ​នាង​បាន​គិត​អំពី​ឯកសិទ្ធិ​ដែល​នាង​មាន​ក្នុង​ការ​គាំទ្រ​ព្រះ​យេហូវ៉ា? កំណត់​ហេតុ​នេះ​មិន​បាន​រៀប​រាប់​អំពី​រឿង​នោះ​ទេ។ ប៉ុន្តែ​យើង​គ្រាន់​តែ​ដឹង​ថា​មិន​យូរ​ក្រោយ​មក នាង​បាន​សម្លាប់​ស៊ីសេរ៉ា។—អ្នក​ស​ម្រេច​ក្ដី ៤:១៨​-​២១; ៥:២៤​-​២៧

ថ្ងៃ​ទី​៦​-​១២ ខែ​ធ្នូ

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | អ្នក​ស​ម្រេច​ក្ដី ៦​-​៧

​«​ចូរ​ចេញ​ទៅ ហើយ​ប្រើ​កម្លាំង​ដែល​អ្នក​មាន​ចុះ​»​

w​០២​-​E ១៥/២ ទំ.៦​-​៧

គោល​ការណ៍​របស់​ព្រះ​មាន​ប្រយោជន៍​សម្រាប់​អ្នក

គេឌាន​ដែល​ជា​អ្នក​ស​ម្រេច​ក្ដី​ម្នាក់​ក្នុង​ចំណោម​ជន​ជាតិ​ហេប្រឺ​សម័យ​បុរាណ ជា​បុគ្គល​ដែល​មាន​ទស្សនៈ​ត្រឹម​ត្រូវ​អំពី​ខ្លួន។ គាត់​មិន​ចង់​បាន​តំណែង​ជា​អ្នក​ដឹក​នាំ​ក្នុង​សាសន៍​អ៊ីស្រាអែល​នោះ​ទេ។ ប៉ុន្តែ ពេល​ដែល​គាត់​បាន​ត្រូវ​តែង​តាំង​ឲ្យ​បំពេញ​តួ​នាទី​នេះ គេឌាន​មាន​អារម្មណ៍​ថា​ខ្លួន​មិន​សាក​សម​នឹង​តួ​នាទី​នេះ​ឡើយ។ គាត់​ពន្យល់​ថា​៖ ​«​ពូជ​ពង្ស​ខ្ញុំ​តូច​ទាប​ជាង​គេ​ក្នុង​កុលសម្ព័ន្ធ​ម៉ាណាសេ ហើយ​ក្នុង​ក្រុម​គ្រួសារ​របស់​ឪពុក​ខ្ញុំ ខ្ញុំ​មិន​មែន​ជា​មនុស្ស​សំខាន់​អ្វី​ទេ​»។—អ្នក​ស​ម្រេច​ក្ដី ៦:​១២​-​១៦

w​០៥​-​E ១៥/៧ ទំ.១៦ វ.៣

​«​ចម្បាំង​របស់​ព្រះ​យេហូវ៉ា​និង​របស់​គេឌាន!​»​

ឥឡូវ​ពួក​សាសន៍​ម៉ាឌាន​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង! ភ្លាម​ៗ ស្រាប់​តែ​ឮ​សំឡេង​មនុស្ស​៣០០​នាក់​បំបែក​ក្អម​៣០០ ផ្លុំ​ត្រែ និង​ស្រែក​យ៉ាង​ខ្លាំង​ៗ​ថា​៖ ​«​ចម្បាំង​របស់​ព្រះ​យេហូវ៉ា​និង​របស់​គេឌាន!​»។ ពួក​សាសន៍​ម៉ាឌាន​បាន​ស្រឡាំងកាំង​ពេល​ដែល​ឮ​ដូច្នេះ ហើយ​ស្រែក​យ៉ាង​ស្លន់​ស្លោ។ ក្នុង​ស្ថានភាព​ដ៏​ច្របូក​ច្របល់​នេះ ពួក​គេ​មិន​ដឹង​ថា​អ្នក​ណា​ជា​មិត្ត និង​អ្នក​ណា​ជា​សត្រូវ​របស់​ពួក​គេ​ឡើយ។ បុរស​៣០០​នាក់​នោះ​បាន​ឈរ​ស្ងៀម​នៅ​កន្លែង​ដដែល កាល​ដែល​ព្រះ​បណ្ដាល​ឲ្យ​ពួក​សត្រូវ​យក​ដាវ​របស់​ខ្លួន​មក​កាប់​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក។ ជំរុំ​បាន​ត្រូវ​បែក​ខ្ញែក ពួក​គេ​គ្មាន​កន្លែង​គេច​ខ្លួន​ទេ ហើយ​ពួក​អ៊ីស្រាអែល​បាន​ដេញ​តាម​សម្លាប់​ពួក​សត្រូវ​ទាល់​តែ​អស់។ ការ​ឈ្លានពាន​មក​យក​ទឹក​ដី​របស់​ពួក​អ៊ីស្រាអែល​បាន​មក​ដល់​ទី​បញ្ចប់។—អសក. ៧:១៩​-​២៥; ៨:១០​-​១២, ២៨

ថ្ងៃ​ទី​១៣​-​១៩ ខែ​ធ្នូ

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | អ្នក​ស​ម្រេច​ក្ដី ៨​-​៩

​«​ចិត្ត​រាប​ទាប​ប្រសើរ​ជាង​ចិត្ត​អំណួត​»​

w​០០​-​E ១៥/៨ ទំ.២៥ វ.៣

តើ​អ្នក​ធ្វើ​យ៉ាង​ណា​ពេល​មាន​ការ​ទាស់​ទែង​គ្នា?

គេឌាន​បាន​ច្បាំង​ជា​មួយ​ពួក​ម៉ាឌាន ហើយ​ក្រោយ​មក​បាន​សុំ​ជំនួយ​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម។ ប៉ុន្តែ ក្រោយ​ចម្បាំង កុលសម្ព័ន្ធ​អេប្រាអ៊ីម​បាន​ខឹង​នឹង​គេឌាន ដោយ​សារ​គាត់​មិន​បាន​ហៅ​ពួក​គេ​មក​ច្បាំង​តាំង​ពី​ដំបូង។ កំណត់​ហេតុ​នេះ​រៀប​រាប់​ថា​៖ ​«​ពួក​គេ​បាន​តវ៉ា​នឹង​គេឌាន​យ៉ាង​ខ្លាំង​»។ ប៉ុន្តែ គេឌាន​បាន​តប​ថា​៖ ​«​តើ​អ្វី​ដែល​ខ្ញុំ​ធ្វើ​អាច​ប្រៀប​ស្មើ​នឹង​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ឬ? កិច្ចការ​ទាំង​អស់​ដែល​យើង​ខ្ញុំ​ជា​កូន​ចៅ​អាប៊ីអ៊ីសឺ​បាន​ធ្វើ មិន​ស្មើ​នឹង​កិច្ច​ការ​បន្តិច​បន្តួច​ដែល​អ្នក​រាល់​គ្នា​ជា​កុលសម្ព័ន្ធ​អេប្រាអ៊ីម​បាន​ធ្វើ​ឡើយ។ ព្រះ​បាន​ប្រគល់​អូរេប​និង​សៀប​ដែល​ជា​អ្នក​គ្រប់​គ្រង​របស់​ពួក​ម៉ាឌាន ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា។ តើ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​អាច​ប្រៀប​ស្មើ​នឹង​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ដូច​ម្ដេច​បាន?​»។ (​អសក. ៨:១​-​៣​) ការ​តប​ឆ្លើយ​ដោយ​ស្លូត​បូត​របស់​គេឌាន បាន​ជួយ​មិន​ឲ្យ​មាន​ជម្លោះ​រវាង​កុលសម្ព័ន្ធ​ទាំង​ពីរ​នេះ។ ពួក​កុលសម្ព័ន្ធ​អេប្រាអ៊ីម​ប្រហែល​ជា​គិត​ថា​ខ្លួន​សំខាន់ ហើយ​មាន​អំណួត។ ប៉ុន្តែ នេះ​មិន​បណ្ដាល​ឲ្យ​គេឌាន​ឈប់​ព្យាយាម​ធ្វើ​ឲ្យ​មាន​សន្តិភាព​នោះ​ឡើយ។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

it​-​1​-​E ទំ.៧៥៣ វ.១

អេផូឌ

ទោះ​បី​ជា​គេឌាន​មាន​បំណង​ចិត្ត​ល្អ ដោយ​យក​អាវ​អេផូឌ​មក​តាំង​ដើម្បី​រំលឹក​អំពី​ជ័យ​ជម្នះ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​ពួក​អ៊ីស្រាអែល ហើយ​លើក​តម្កើង​ព្រះ​ក៏​ដោយ តែ​ក្រោយ​មក​អាវ​នោះ​«​បាន​ទៅ​ជា​អន្ទាក់​ដល់​គេឌាន​និង​ពួក​អ្នក​ផ្ទះ​របស់​គាត់​»​វិញ ដោយ​សារ​ពួក​គេ​បាន​គោរព​បូជា​អាវ​នោះ។ (​អសក. ៨:២៧​) ប៉ុន្តែ គម្ពីរ​មិន​បាន​ចែង​ថា​គេឌាន​បាន​គោរព​បូជា​អាវ​នោះ​ដែរ​ទេ ផ្ទុយ​ទៅ​វិញ សាវ័ក​ប៉ូល​បាន​លើក​ឡើង​ឈ្មោះ​របស់​គាត់​ក្នុង​ចំណោម​ពួក​«​សាក្សី​មួយ​ក្រុម​ធំ​»​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​មុន​សម័យ​គ្រិស្ត​សាសនិក។—ហេ. ១១:៣២; ១២:១

ថ្ងៃ​ទី​២០​-​២៦ ខែ​ធ្នូ

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | អ្នក​ស​ម្រេច​ក្ដី ១០​-​១២

it​-​2​-​E ទំ.២៧ វ.២

យែបថា

យែបថា​បាន​ចាត់​វិធានការ​ភ្លាម​ៗ ហើយ​ចាប់​ផ្ដើម​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល។ គាត់​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​ស្ដេច​ជន​ជាតិ​អាំម៉ូន​ថា ពួក​គេ​ជា​អ្នក​ឈ្លានពាន​ស្រុក​អ៊ីស្រាអែល។ ស្ដេច​ជន​ជាតិ​អាំម៉ូន​ក៏​បាន​តប​វិញ​ថា ជន​ជាតិ​អ៊ីស្រាអែល​ជា​អ្នក​ឈ្លានពាន​យក​ទឹក​ដី​របស់​ជន​ជាតិ​អាំម៉ូន​មុន។ (​អសក. ១១:១២, ១៣​) យែបថា​បាន​បង្ហាញ​ថា គាត់​មិន​មែន​ជា​មេ​ទ័ព​ដែល​គ្មាន​ចំណេះ​ដឹង​នោះ​ឡើយ តែ​គាត់​គឺ​ជា​អ្នក​ដែល​យល់​ច្បាស់​អំពី​ប្រវត្តិសាស្ត្រ ជា​ពិសេស​អំពី​ទំនាក់​ទំនង​របស់​ព្រះ​ជា​មួយ​នឹង​រាស្ត្រ​លោក។ គាត់​បាន​បដិសេធ​ហេតុ​ផល​របស់​ជន​ជាតិ​អាំម៉ូន​ដោយ​បង្ហាញ​ថា (​១​) ពួក​អ៊ីស្រាអែល​មិន​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អាំម៉ូន ពួក​ម៉ូអាប់ ឬ​ពួក​អេដំ​ទេ។ (​អសក. ១១:១៤​-​១៨; បច. ២:៩, ១៩, ៣៧; ២​ប្រ. ២០:១០, ១១​) (​២​) ជន​ជាតិ​អាំម៉ូន​មិន​បាន​រស់​នៅ​ក្នុង​ទឹក​ដី​នោះ ពេល​ដែល​ពួក​អ៊ីស្រាអែល​បាន​ធ្វើ​ការ​ដណ្ដើម​យក​ទឹក​ដី​នោះ​ឡើយ ដោយ​សារ​ទឹក​ដី​នោះ​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​កាណាន សាសន៍​អាម៉ូរី។ ព្រះ​បាន​ប្រគល់​ស្ដេច​ស៊ីហុន និង​ទឹក​ដី​របស់​គាត់​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល។ (​៣​) ជន​ជាតិ​អាំម៉ូន​មិន​បាន​បដិសេធ​ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ចូល​ទឹក​ដី​នេះ​តាំង​ពី​៣០០​មុន​ឡើយ ដូច្នេះ តើ​ឥឡូវ​មាន​មូលហេតុ​អ្វី​ដែល​ពួក​គេ​ទាម​ទារ​យក​ទឹក​ដី​នេះ?—អសក. ១១:១៩​-​២៧

it​-​2​-​E ទំ.២៧ វ.៣

យែបថា

យែបថា​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​សំខាន់​បំផុត គឺ​ការ​គោរព​ប្រណិប័តន៍​ព្រះ។ គាត់​បាន​ប្រកាស​ថា ព្រះ​យេហូវ៉ា​បាន​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ហើយ ដូច្នេះ​ពួក​គេ​នឹង​មិន​ឲ្យ​ទឹក​ដី​នេះ សូម្បី​តែ​បន្តិច​ដល់​សាសន៍​ដែល​គោរព​ប្រណិប័តន៍​ព្រះ​ក្លែង​ក្លាយ​ទេ។ គាត់​ហៅ​ព្រះកេម៉ូស​ថា​ជា​ព្រះ​របស់​ជន​ជាតិ​អាំម៉ូន។ អ្នក​ខ្លះ​គិត​ថា​នេះ​គឺ​មិន​ត្រឹម​ត្រូវ​ទេ។ ប៉ុន្តែ ទោះ​ជា​ព្រះ​របស់​ពួក​អាំម៉ូន​គឺ​ព្រះ​មីលខម ហើយ​ព្រះ​របស់​ពួក​ម៉ូអាប់​គឺ​ព្រះកេម៉ូស​ក៏​ដោយ តែ​សាសន៍​ទាំង​ពីរ​នេះ​គោរព​ប្រណិប័តន៍​ព្រះ​ជា​ច្រើន។ សូម្បី​តែ​ស្ដេច​សាឡូម៉ូន ក៏​បាន​នាំ​យក​ការ​គោរព​ប្រណិប័តន៍​ព្រះកេម៉ូស​ឲ្យ​ចូល​ក្នុង​ស្រុក​អ៊ីស្រាអែល​តាម​រយៈ​ប្រពន្ធ​ជា​ច្រើន​របស់​គាត់​ដែរ។ (​អសក. ១១:២៤; ១​បស. ១១:១, ៧, ៨, ៣៣; ២​បស. ២៣:១៣​) យោង​ទៅ​តាម​បណ្ឌិត​ខាង​គម្ពីរ​ខ្លះ ពាក្យ​«​កេម៉ូស​»​ជា​ភាសា​ហេប្រឺ​អាច​មាន​ន័យ​ថា​«​អ្នក​ច្បាំង​ដណ្ដើម​យក​»។ យែបថា​ប្រហែល​ជា​ចង់​និយាយ​ថា​ពួក​អាំម៉ូន​បាន​សរសើរ​តម្កើង​ព្រះ​នោះ ជា​ព្រះ​ដែល​បាន​‹ច្បាំង​ដណ្ដើម​យក›​ទឹក​ដី​ពី​សាសន៍​ឯ​ទៀត​ដើម្បី​ឲ្យ​ពួក​គេ។

ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

it​-​2​-​E ទំ.២៦

យែបថា

យែបថា​ជា​កូន​ដែល​ស្រប​ច្បាប់។ ទោះ​ជា​ម្ដាយ​របស់​យែបថា​ជា​«​ស្ត្រី​ពេស្យា​»​ម្នាក់​ក៏​ដោយ ប៉ុន្តែ​នេះ​មិន​មាន​ន័យ​ថា​គាត់​បាន​កើត​មក ដោយ​សារ​ម្ដាយ​របស់​គាត់​បាន​ប្រព្រឹត្ត​អំពើ​ប្រា​ស​ចាក​សីលធម៌​នោះ​ឡើយ។ ម្ដាយ​របស់​គាត់​ធ្លាប់​ជា​ស្ត្រី​ពេស្យា​មុន​ពេល​គាត់​ក្លាយ​ទៅ​ជា​ប្រពន្ធ​ទី​២​របស់​គីលាត ដូច​រ៉ាហាប​ដែល​ធ្លាប់​ជា​ស្ត្រី​ពេស្យា ហើយ​ក្រោយ​មក​បាន​រៀប​ការ​ជា​មួយ​សាលម៉ូន​ដែរ។ (​អសក. ១១:១; យ៉ូស. ២:១; ម៉ាថ. ១:៥​) ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​យែបថា​មិន​មែន​ជា​កូន​មិន​ស្រប​ច្បាប់ គឺ​ពេល​ដែល​បង​ប្អូន​ប្រុស​ៗ​របស់​គាត់​ដែល​ជា​កូន​ៗ​របស់​ប្រពន្ធ​ដើម​គីលាត​បាន​បណ្ដេញ​យែបថា​ចេញ ដើម្បី​កុំ​ឲ្យ​គាត់​ទទួល​មត៌ក​ពី​ឪពុក​របស់​គាត់។ (​អសក. ១១:២​) បន្ថែម​ទៅ​ទៀត ក្រោយ​មក ពួក​បុរស​ចាស់​ទុំ​ស្រុក​គីលាត (​ដែល​មើល​ទៅ​មាន​បង​ប្អូន​ប្រុស​ៗ​របស់​យែបថា​ជា​ប្រមុខ​) បាន​លើក​យែបថា​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ។ (​អសក. ១១:១១​) មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​បាន​ជូន​គ្រឿង​បូជា​ដល់​ព្រះ​នៅ​ត្រសាល។ (​អសក. ១១:៣០, ៣១​) បើ​គាត់​ជា​កូន​មិន​ស្រប​ច្បាប់ គាត់​ប្រហែល​ជា​មិន​អាច​ធ្វើ​អ្វី​ទាំង​អស់​នេះ​បាន​ឡើយ ដោយ​សារ​ច្បាប់​បាន​ចែង​យ៉ាង​ច្បាស់​ថា​៖ ​«​មិន​ត្រូវ​ឲ្យ​កូន​ប្រុស​ដែល​ឥត​ខាន់​ស្លា​ចូល​ក្នុង​ក្រុម​ជំនុំ​របស់​ព្រះ​យេហូវ៉ា​ឡើយ។ សូម្បី​តែ​កូន​ចៅ​គាត់​ដល់​ទៅ​១០​ជំនាន់​ក្រោយ​មក ក៏​មិន​អាច​ចូល​ក្នុង​ក្រុម​ជំនុំ​របស់​ព្រះ​យេហូវ៉ា​បាន​ដែរ​»។—បច. ២៣:២

ថ្ងៃ​ទី​២៧ ខែ​ធ្នូ–ថ្ងៃ​ទី​២ ខែ​មករា

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | អ្នក​ស​ម្រេច​ក្ដី ១៣​-​១៤

w​០៥​-​E ១៥/៣ ទំ.២៥​-​២៦

សាំសុន​យក​ឈ្នះ​ដោយ​កម្លាំង​ពី​ព្រះ​យេហូវ៉ា!

កាល​ដែល​សាំសុន​កាន់​តែ​ធំ​ឡើង ‹ព្រះ​យេហូវ៉ា​បន្ត​ឲ្យ​ពរ​គាត់›។ (​អសក. ១៣:២៤​) ថ្ងៃ​មួយ គាត់​ទៅ​ជួប​ឪពុក​ម្ដាយ​របស់​គាត់ ហើយ​ប្រាប់​ពួក​គាត់​ថា​៖ ​«​ខ្ញុំ​ពេញ​ចិត្ត​កូន​ស្រី​ជន​ជាតិ​ភីលីស្ទីន​ម្នាក់​នៅ​ក្រុង​ធីមណា។ សូម​ពុក​ម៉ែ​ទៅ​ដណ្ដឹង​នាង​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​ខ្ញុំ​»។ (​អសក. ១៤:២​) សូម​ស្រមៃ​ថា​ពួក​គាត់​ភ្ញាក់​ផ្អើល​យ៉ាង​ណា​ពេល​ដែល​ឮ​ដូច្នេះ! ជា​ជាង​ដោះ​លែង​ជន​ជាតិ​អ៊ីស្រាអែល​ពី​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​ដែល​គាប​សង្កត់ កូន​ប្រុស​គាត់​ចង់​ភ្ជាប់​សាច់​ឈាម​ជា​មួយ​នឹង​ពួក​នោះ​ទៅ​វិញ។ ការ​យក​ប្រពន្ធ​ពី​ក្នុង​ចំណោម​សាសន៍​ដែល​គោរព​ប្រណិប័តន៍​ព្រះ​ក្លែង​ក្លាយ​គឺ​ខុស​ពី​ច្បាប់​របស់​ព្រះ។ (​ដច. ៣៤:១១​-​១៦​) ដូច្នេះ ឪពុក​ម្ដាយ​គាត់​បាន​ឃាត់​គាត់​ថា​៖ ​«​តើ​មិន​មាន​នារី​ណា​ក្នុង​សាច់​ញាតិ​យើង ឬ​ក្នុង​ជន​ជាតិ​យើង​ដែល​ត្រូវ​ចិត្ត​កូន​ទេ​ឬ? ហេតុ​អ្វី​បាន​ជា​កូន​ចង់​បាន​ប្រពន្ធ​ពី​ជន​ជាតិ​ភីលីស្ទីន​ដែល​មិន​កាត់​ចុង​ស្បែក?​»​ ប៉ុន្តែ សាំសុន​បាន​បដិសេធ​ថា​៖ ​«​សូម​ដណ្ដឹង​នារី​នោះ​ឲ្យ​ខ្ញុំ ព្រោះ​ខ្ញុំ​ពេញ​ចិត្ត​នាង​តែ​ម្នាក់​គត់​»។—អសក. ១៤:៣

ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

w​០៥​-​E ១៥/៣ ទំ.២៦ វ.១

សាំសុន​យក​ឈ្នះ​ដោយ​កម្លាំង​ពី​ព្រះ​យេហូវ៉ា!

ពេល​ដែល​សាំសុន​និយាយ​អំពី​ស្ត្រី​ជន​ជាតិ​ភីលីស្ទីន​ថា​៖ ​«​ខ្ញុំ​ពេញ​ចិត្ត​នាង​តែ​ម្នាក់​គត់​»​ តើ​នេះ​មាន​ន័យ​អ្វី? សព្វវចនាធិប្បាយ​របស់​លោក​ម៉ាក់ឃ្លីនថុក​និង​លោក​ស្ត្រង​បាន​រៀប​រាប់​ថា នេះ​មិន​មាន​ន័យ​ថា​នាង​«​ស្រស់​ស្អាត គួរ​ឲ្យ​ចាប់​អារម្មណ៍​ឬគួរ​ឲ្យ​ទាក់​ទាញ​»​នោះ​ទេ ​«​តែ​គឺ​ដោយ​សារ​សាំសុន​ចង់​សម្រេច​គោល​ដៅ​អ្វី​មួយ​»។ តើ​គោល​ដៅ​នោះ​ជា​អ្វី? អ្នក​សម្រេច​ក្ដី ១៤:៤ ពន្យល់​ថា​សាំសុន​ព្យាយាម​«​រក​ឱកាស​ដើម្បី​ចាត់​ការ​ជន​ជាតិ​ភីលីស្ទីន​»។ សាំសុន​ចាប់​អារម្មណ៍​នឹង​នារី​ម្នាក់​នោះ​ដោយ​សារ​គាត់​មាន​គោល​ដៅ​នេះ។ ពេល​សាំសុន​ធំ​ឡើង​ទៅ​ជា​មនុស្ស​ពេញ​វ័យ ​«​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម​មាន​ឥទ្ធិពល​លើ​សាំសុន​»​ ឬ​ជំរុញ​ចិត្ត​គាត់​ឲ្យ​ចាត់​វិធានការ។ (​អសក. ១៣:២៥​) ដូច្នេះ ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​បាន​ជំរុញ​សាំសុន​ឲ្យ​ស្នើ​សុំ​ប្រពន្ធ ហើយ​ឲ្យ​គាត់​បំពេញ​ភារកិច្ច​ជា​អ្នក​ស​ម្រេច​ក្ដី​ក្នុង​ស្រុក​អ៊ីស្រាអែល។ តើ​សាំសុន​រក​ឱកាស​ចាត់​ការ​ពួក​ភីលីស្ទីន​បាន​ទេ? សូម​ពិនិត្យ​មើល​របៀប​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​លោក​គាំទ្រ​គាត់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក