ចម្រៀងលេខ៧៩
ចូរបង្រៀនពួកគេឲ្យកាន់ជំហរមាំមួន
(ម៉ាថាយ ២៨:១៩, ២០)
១. យើងត្រេកអរបង្រៀនចៀមយេហូវ៉ា
ហើយឃើញគេកែប្រែជីវិត
យើងឃើញលោកណែនាំពួកគេយ៉ាងណា
កាលគេធ្វើតាមសេចក្ដីពិត។
(បន្ទរ)
យេហូវ៉ាយើងសូមអធិដ្ឋាន
សូមលោកការពារពួកគេគ្រប់ប្រាណ
ដោយនាមយេស៊ូយើងសូមអង្វរជួយគេបន្ត
ឲ្យកាន់ជំហរមាំមួនជានិច្ច។
២. រាល់ថ្ងៃយើងអធិដ្ឋានឲ្យពួកគេ
កាលជំនឿគេត្រូវល្បងល
យើងលៃពេលបង្រៀននិងជួយពួកគេ
គេបានពរបានកាន់ជំហរ។
(បន្ទរ)
យេហូវ៉ាយើងសូមអធិដ្ឋាន
សូមលោកការពារពួកគេគ្រប់ប្រាណ
ដោយនាមយេស៊ូយើងសូមអង្វរជួយគេបន្ត
ឲ្យកាន់ជំហរមាំមួនជានិច្ច។
៣. សូមជួយគេឲ្យមានជំនឿមួនមាំ
ទៅលើលោកនិងបុត្រថ្លៃថ្លា
ជួយស៊ូទ្រាំនិងធ្វើតាមលោកណែនាំ
ជួយពួកគេឲ្យបានជីវ៉ា។
(បន្ទរ)
យេហូវ៉ាយើងសូមអធិដ្ឋាន
សូមលោកការពារពួកគេគ្រប់ប្រាណ
ដោយនាមយេស៊ូយើងសូមអង្វរជួយគេបន្ត
ឲ្យកាន់ជំហរមាំមួនជានិច្ច៕
(សូមពិនិត្យបន្ថែម លូក. ៦:៤៨; សកម្ម. ៥:៤២; ភី. ៤:១)