ចម្រៀងលេខ២២
សូមឲ្យរាជាណាចក្រព្រះមកដល់!
(ការបើកបង្ហាញ ១១:១៥; ១២:១០)
១. ដើមឡើយមានតែព្រះយេហូវ៉ា
ជាព្រះរស់រៀងរហូត
ព្រះបានឲ្យបល្ល័ង្កទៅបុត្រា
គ្រប់គ្រងតាមបង្គាប់លោក
រាជាណាចក្របានកើតហើយណា
គ្រិស្តនឹងគ្រប់គ្រងពេញលើលោកា។
(បន្ទរ)
ឥឡូវព្រះបាននាំមក
ក្ដីសង្គ្រោះឫទ្ធានិងរាជ្យលោក
សូមឲ្យរាជ្យលោកមកដល់
យើងសូម«ឲ្យមកដល់ ឲ្យមកដល់!»។
២. មេកំណាចមានពេលកាន់តែខ្លី
ពីនេះយើងដឹងយ៉ាងជាក់
ទោះបីនេះជាពេលពិបាកក្ដី
យើងមានជំនឿលើព្រះ
រាជាណាចក្របានកើតហើយណា
គ្រិស្តនឹងគ្រប់គ្រងពេញលើលោកា។
(បន្ទរ)
ឥឡូវព្រះបាននាំមក
ក្ដីសង្គ្រោះឫទ្ធានិងរាជ្យលោក
សូមឲ្យរាជ្យលោកមកដល់
យើងសូម«ឲ្យមកដល់ ឲ្យមកដល់!»។
៣. បណ្ដាទេវតាមានអំណរ
ទាំងស្រែកច្រៀងដោយសាទរ
ស្ថានសួគ៌បានរីករាយរួចផុតពី
សាថានជាមេភូតភរ
រាជាណាចក្របានកើតហើយណា
គ្រិស្តនឹងគ្រប់គ្រងពេញលើលោកា៕
(បន្ទរ)
ឥឡូវព្រះបាននាំមក
ក្ដីសង្គ្រោះឫទ្ធានិងរាជ្យលោក
សូមឲ្យរាជ្យលោកមកដល់
យើងសូម«ឲ្យមកដល់ ឲ្យមកដល់!»។
(សូមពិនិត្យបន្ថែម ដាន. ២:៣៤, ៣៥; ២កូ. ៤:១៨)