ចម្រៀងលេខ៣២
ចូរមកខាងព្រះយេហូវ៉ា!
១. មុនយើងធ្លាប់មានក្ដីសុញសាញក្នុងចិន្ដា
ដោយសារក្ដីបង្រៀនមិនពិតខាងសាសនា
តែចិត្តយើងបានត្រេកអរឥតឧបមា
ពេលដែលឮពីរាជ្យនៃព្រះ។
(បន្ទរ)
មកខាងព្រះយេហូវ៉ាហើយរីករាយចិន្ដា
លោកតែងតែការពារយើងរហូតមួយជីវ៉ា
ផ្សព្វផ្សាយឲ្យឮសារពីអនាគតសុខសាន្ត
រាជ្យព្រះក្រោមលោកយេស៊ូនឹងគ្មានអវសាន។
២. យើងព្រមចិត្តគ្នានៅខាងព្រះយេហូវ៉ា
ផ្សព្វផ្សាយអំពីរាជ្យលោកនៅគ្រប់ទិសា
ឥឡូវយើងគ្រប់ប្រាណត្រូវសម្រេចចិន្ដា
គឺពេលឲ្យយើងមកខាងព្រះ។
(បន្ទរ)
មកខាងព្រះយេហូវ៉ាហើយរីករាយចិន្ដា
លោកតែងតែការពារយើងរហូតមួយជីវ៉ា
ផ្សព្វផ្សាយឲ្យឮសារពីអនាគតសុខសាន្ត
រាជ្យព្រះក្រោមលោកយេស៊ូនឹងគ្មានអវសាន។
៣. យើងនឹងមិនខ្លបខ្លាចអំណាចនៃសាថាន
ព្រះយេហូវ៉ានឹងផ្ដល់កម្លាំងចិត្តប្រាណ
ទោះបីយើងតិចបើប្រៀបនឹងអ្នកប្រឆាំង
ព្រះជាកម្លាំងរបស់យើង។
(បន្ទរ)
មកខាងព្រះយេហូវ៉ាហើយរីករាយចិន្ដា
លោកតែងតែការពារយើងរហូតមួយជីវ៉ា
ផ្សព្វផ្សាយឲ្យឮសារពីអនាគតសុខសាន្ត
រាជ្យព្រះក្រោមលោកយេស៊ូនឹងគ្មានអវសាន៕
(សូមពិនិត្យបន្ថែម ចសព. ៩៤:១៤; សុភ. ៣:៥, ៦; ហេ. ១៣:៥)