បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • sjj ចម្រៀងលេខ ៩៥
  • ពន្លឺសេចក្ដីពិតកាន់តែភ្លឺឡើង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពន្លឺសេចក្ដីពិតកាន់តែភ្លឺឡើង
  • ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
  • អត្ថបទស្រដៀងគ្នា
  • ហេតុអ្វីបានជាសាក្សីព្រះយេហូវ៉ាផ្លាស់ប្ដូរសេចក្ដីបង្រៀនខ្លះរបស់ពួកគេ?
    សំណួរដែលមនុស្សជាច្រើនសួរអំពីសាក្សីព្រះយេហូវ៉ា
  • តើអ្នកនឹងដើរជាមួយព្រះឬទេ?
    សៀវភៅស្តើងដែលមានអត្ថបទសិក្សាពីទស្សនាវដ្ដីប៉មយាម ភាគទី១
  • ចូរសម្រេចចិត្តកាន់តាមសេចក្ដីពិត
    ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
  • ដំណើរក្នុងផ្លូវដែលមានពន្លឺកាន់តែខ្លាំងឡើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
sjj ចម្រៀងលេខ ៩៥

ចម្រៀងលេខ៩៥

ពន្លឺ​សេចក្ដី​ពិត​កាន់​តែ​ភ្លឺ​ឡើង

(​សុភាសិត ៤:១៨​)

  1. ១. អ្នក​ប្រកាស​ទំនាយ​តែង​ចង់​ដឹង​អំពី​គ្រិស្ត

    លោក​ជា​ក្ដី​សង្ឃឹម​មនុស្ស​ទាំង​ឡាយ

    ព្រះ​បាន​ជួយ​បំភ្លឺ​ឲ្យ​យល់​អំពី​មេស្ស៊ី

    ថា​លោក​នឹង​មក​សង្គ្រោះ​មនុស្ស​ហើយ

    ឥឡូវ​គ្រា​មេស្ស៊ី​ត្រូវ​គ្រប់​គ្រង​មក​ដល់​ហើយ

    សញ្ញា​សម្គាល់​យើង​ឃើញ​ហូរ​ហែ

    យើង​ពិត​ជា​ត្រេក​អរ​ដោយ​បាន​ដឹង​ពី​ការ​នេះ

    ទេវតា​ទាំង​ឡាយ​ក៏​ចង់​ដឹង​ដែរ!

    (បន្ទរ)

    ឥឡូវ​ផ្លូវ​យើង​ដើរ​កាន់​តែ​ភ្លឺ​ឡើង

    យើង​ដើរ​ក្នុង​ពន្លឺ​ភ្លឺ​ត្រចះ

    ចូរ​ស្ដាប់​អ្វី​ព្រះ​កំពុង​បង្រៀន​យើង

    លោក​ដឹក​នាំ​យើង​ឲ្យ​ស្គាល់​ផ្លូវ​ច្បាស់។

  2. ២. លោក​ម្ចាស់​យើង​បាន​តាំង​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់

    ឲ្យ​ចែក​អាហារ​ដល់​យើង​តាម​ត្រូវ​ការ

    ពន្លឺ​សេចក្ដី​ពិត​កាន់​តែ​ភ្លឺ​ឡើង​រាល់​ថ្ងៃ

    ដាស់​តឿន​គំនិត​និង​ជំរុញ​ចិន្ដា

    យើង​ស្គាល់​ផ្លូវ​យ៉ាង​ច្បាស់​បោះ​ជំហាន​ដោយ​ជឿ​ជាក់

    យើង​ដើរ​ក្នុង​ពន្លឺ​ភ្លឺ​ដូច​ថ្ងៃ

    អរ​គុណ​ព្រះ​យេហូវ៉ា​ដែល​ផ្ដល់​សេចក្ដី​ពិត

    យើង​ខ្ញុំ​ចង់​ដើរ​តាម​ព្រះ​យើង​ពេក​ក្រៃ។

    (​បន្ទរ​)

    ឥឡូវ​ផ្លូវ​យើង​ដើរ​កាន់​តែ​ភ្លឺ​ឡើង

    យើង​ដើរ​ក្នុង​ពន្លឺ​ភ្លឺ​ត្រចះ

    ចូរ​ស្ដាប់​អ្វី​ព្រះ​កំពុង​បង្រៀន​យើង

    លោក​ដឹក​នាំ​យើង​ឲ្យ​ស្គាល់​ផ្លូវ​ច្បាស់៕

(​សូម​ពិនិត្យ​បន្ថែម រ៉ូម ៨:២២; ១​កូ. ២:១០; ១​ពេ. ១:១២​)

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក