បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/៨ ទំ. ៣២
  • តើគេបានកម្លាំងពីណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើគេបានកម្លាំងពីណា?
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/៨ ទំ. ៣២

តើ​គេ​បាន​កម្លាំង​ពី​ណា?

បើសិន​ជា​អ្នក​មើល​មេអំបៅ​ក្នុង​រូបភាព​នេះ​ឲ្យ​បាន​ច្បាស់​លាស់ អ្នក​នឹង​ឃើញ​ស្លាប​មួយ​នៃ​ស្លាប​ទាំង​បួន​របស់​វា គ្មាន​ប្រយោជន៍​ទេ។ ប៉ុន្តែ មេអំបៅ​នេះ​នៅ​តែ​បន្ត​រក​ចំណី ហើយ​ហោះ​ហើរ​បាន។ នេះ​មិន​មែន​ជា​ករណី​ចម្លែក​ទេ។ មេអំបៅ​ជា​ច្រើន ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ប្រកប​សកម្មភាព​រៀង​រាល់​ថ្ងៃ​ដោយ​មិន​មាន៧០ភាគ​រយ​នៃ​ស្លាប​របស់​វា។

ស្រដៀង​នេះ​ដែរ មនុស្ស​ជា​ច្រើន​សម្ដែង​នូវ​ការ​ប្ដេជ្ញា។ ថ្វី​បើ​រង​ទុក្ខ​ពី​បញ្ហា​ខាង​កាយ​និង​ខាង​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំង​ក៏​ដោយ ពួក​គេ​មិន​ចុះ​ចាញ់​ឡើយ។—ប្រៀបធៀប កូរិនថូសទី២ ៤:១៦

សាវ័ក​ប៉ុល​បាន​អត់​ទ្រាំ​នឹង​សេចក្ដី​លំបាក​យ៉ាង​ខ្លាំង ក្នុង​កំឡុង​នៃ​ដំណើរ​ធ្វើ​សាសនទូត​របស់​គាត់។ គេ​បាន​វាយ​តប់​គាត់ ចោល​ដុំ​ថ្ម​ទៅ​លើ​គាត់ ហើយ​បាន​ចាប់​គាត់​ដាក់​គក់។ ថែម​ទៅ​ទៀត គាត់​បាន​រង​ទុក្ខ​ពី​ការ​គ្មាន​សមត្ថភាព​ម្យ៉ាង ប្រហែល​ជា​បញ្ហា​ភ្នែក​របស់​គាត់ ដែល​ជា​«បន្លា​១​ចាក់​មក​ក្នុង​សាច់​ឈាម»​របស់​គាត់​ជា​ញឹកញាប់។—កូរិនថូសទី២ ១២:៧​-​៩; កាឡាទី ៤:១៥

គ្រីស្ទាន​ចាស់​ទុំ​ម្នាក់​ឈ្មោះ ដាវីឌ បាន​តយុទ្ធ​នឹង​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​អស់​រយៈ​បី​បួន​ឆ្នាំ។ គាត់​ជឿ​ថា​កម្លាំង​របស់​ព្រះ​យេហូវ៉ា គឺ​សំខាន់​ចាំបាច់​ធ្វើ​ឲ្យ​គាត់​បាន​ជា​ស្បើយ។ គាត់​ពន្យល់​ថា​៖ «ម្ដង​ហើយ​ម្ដង​ទៀត ការ​ចំរើន​លូត​លាស់​ដែល​ពិបាក​នឹង​រក​បាន​នោះ ហាក់បី​ដូច​ជា​បាន​បាត់បង់​ទៅ។ នៅ​ពេល​ដែល​ជួប​ប្រទះ​នឹង​ការ​ធ្លាក់​ទឹក​ចិត្ត ខ្ញុំ​បាន​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា ហើយ​ទ្រង់​បាន​ទ្រទ្រង់​ខ្ញុំ​មែន។ មាន​គ្រា​ខ្លះ ខ្ញុំ​បាន​អធិស្ឋាន​ជា​ច្រើន​ម៉ោង។ នៅ​ពេល​ដែល​ខ្ញុំ​អធិស្ឋាន​ទៅ​ព្រះ​យេហូវ៉ា អារម្មណ៍​នៃ​ភាព​ឯក​ឯង​និង​ភាព​ឥត​ប្រយោជន៍​របស់​ខ្ញុំ​បាន​បាត់​អស់​រលីង។ ខ្ញុំ​បាន​តយុទ្ធ​ក្នុង​គ្រា​នៃ​ភាព​ទន់ខ្សោយ​យ៉ាង​ខ្លាំង ប៉ុន្តែ​ដោយសារ​ព្រះ​យេហូវ៉ា គឺ​ខ្ញុំ​មាន​កម្លាំង​ឡើង​វិញ ពី​ភាព​ទន់ខ្សោយ​នេះ—គឺ​មាន​កម្លាំង​ក្នុង​ការ​ជួយ​អ្នក​ដទៃ​ទៀត​ផង»។

ព្រះ​យេហូវ៉ា​បាន​ប្រទាន​កម្លាំង​ឲ្យ​ប៉ុល។ ដូច្នេះ គាត់​អាច​សរសេរ​ថា​៖ «ដ្បិត​កាល​ណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​មាន​កំឡាំង​យ៉ាង​ចំណាន​វិញ»។ (កូរិនថូសទី២ ១២:១០) ត្រូវ​ហើយ ភាព​ទន់ខ្សោយ​របស់​ប៉ុល​បាន​បង្រៀន​គាត់​ឲ្យ​ទុក​ចិត្ត​ទៅ​លើ​កម្លាំង​ដែល​ព្រះ​ប្រទាន​មក។ សាវ័ក​នេះ​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះ​គ្រីស្ទ​ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ»។ (ភីលីព ៤:១៣) ប្រាកដ​ហើយ ព្រះ​យេហូវ៉ា​ប្រទាន​កម្លាំង​ឲ្យ​ពួក​អ្នក​បំរើ​របស់​ទ្រង់​មែន។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក