ចម្រៀងលេខ១៥០
ចូរស្វែងរកសេចក្ដីសង្គ្រោះពីព្រះ
(សេផានា ២:៣)
១. ជាតិនានារួបរួមគ្នា
ប្រឆាំងបុត្រព្រះយេហូវ៉ា
ការគ្រប់គ្រងនៃមនុស្សផុតទៅ
គឺដូចព្រះបានមានវាចា
រាជ្យព្រះនឹងឋិតថេរនៅ
អំណាចមនុស្សបានសូន្យទៅ
គ្រិស្តនឹងបំផ្លាញសត្រូវនៅផែនដី
ថ្ងៃនោះគឺជិតមកដល់ហើយ។
(បន្ទរ)
ស្វែងរកសេចក្ដីសង្គ្រោះពីព្រះ
ពឹងលោកទាំងស្រុងដោយចិត្តជឿជាក់
រកក្ដីសុចរិត
បង្ហាញចិត្តស្មោះពិត
គាំទ្ររាជ្យលោកដោយមិនងាកបែរ
នោះអ្នកនឹងឃើញព្រះសង្គ្រោះអ្នក
ដោយឫទ្ធាខ្លាំងក្រៃ។
២. ឥឡូវមនុស្សមានសិទ្ធិ
គ្រប់ជននៅមានឱកាសពិត
ទទួលដំណឹងល្អយើងផ្សព្វផ្សាយ
ឬបែរមុខចេញដោយក្រអឺត
ទោះមានទុក្ខវេទនា
យើងមិនបាច់ភ័យខ្លាចរួញរា
អ្នកស្មោះត្រង់ព្រះយេហូវ៉ាការពារ
ពេលហៅលោកឮគ្រប់វេលា។
(បន្ទរ)
ស្វែងរកសេចក្ដីសង្គ្រោះពីព្រះ
ពឹងលោកទាំងស្រុងដោយចិត្តជឿជាក់
រកក្ដីសុចរិត
បង្ហាញចិត្តស្មោះពិត
គាំទ្ររាជ្យលោកដោយមិនងាកបែរ
នោះអ្នកនឹងឃើញព្រះសង្គ្រោះអ្នក
ដោយឫទ្ធាខ្លាំងក្រៃ៕
(សូមពិនិត្យបន្ថែម ១សាំ. ២:៩; ចសព. ២:២, ៣, ៩; សុភ. ២:៨; ម៉ាថ. ៦:៣៣)