បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • scl ទំ. ៥៨-៦២
  • ព្រះយេហូវ៉ា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះយេហូវ៉ា
  • បទគម្ពីរសម្រាប់ជីវិតជាគ្រិស្តសាសនិក
បទគម្ពីរសម្រាប់ជីវិតជាគ្រិស្តសាសនិក
scl ទំ. ៥៨-៦២

ព្រះ​យេហូវ៉ា

នាម​របស់​លោក

នាម​យេហូវ៉ា​មាន​ន័យ​ថា​«​លោក​ធ្វើ​ឲ្យ​ក្លាយ​ជា​»​

ដក. ១:១; ដច. ៣:១៣​-​១៥; ចសព. ១០២:២៥; អេ. ៤២:៥

តើ​ព្រះ​យេហូវ៉ា​អាច​ក្លាយ​ទៅ​ជា​អ្វី​ខ្លះ​ដើម្បី​ថែ​រក្សា​រាស្ត្រ​របស់​លោក?

ចសព. ១៩:១៤; ៦៨:៥; អេ. ៣៣:២២; ៤០:១១; ២កូ. ១:៣, ៤

សូម​មើល​ដែរ ចសព. ១១៨:១៤; អេ. ៣០:២០; យេ. ៣:១៤; សាក. ២:៥

ហេតុ​អ្វី​មនុស្ស​ម្នាក់​ៗ​ត្រូវ​ដឹង​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​បរិសុទ្ធ​និង​ជា​ព្រះ​ពិត​តែ​មួយ?

ចសព. ៨៣:១៨; អេ. ២៩:២៣; អេគ. ៣៦:២៣; លូក. ១១:២

ហេតុ​អ្វី​ព្រះ​យេហូវ៉ា​សម​នឹង​ទទួល​ការ​ស្ដាប់​បង្គាប់​ពី​មនុស្ស​គ្រប់​រូប?

បប. ៤:១១; ៧:៩​-​១២

ឋានៈ​ខ្លះ​របស់​ព្រះ​យេហូវ៉ា

ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត—ដក. ១៧:១; បប. ១៩:៦

បិតា—ម៉ាថ. ៦:៩; យ៉ូន. ៥:២១

គ្រូ​បង្រៀន​ដ៏​ឧត្ដម​បំផុត—អេ. ៣០:២០

ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌—១សាំ. ១:១១

ស្ដេច​ដែល​រស់​ជា​រៀង​រហូត—១ធី. ១:១៧; បប. ១៥:៣

ព្រះ​ដ៏​ឧត្ដុង្គ​ឧត្ដម—ហេ. ១:៣; ៨:១

ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត—ដក. ១៤:១៨​-​២២; ចសព. ៧:១៧

ព្រះ​ជា​ថ្ម​ដា—បច. ៣២:៤; អេ. ២៦:៤

ម្ចាស់​ដ៏​ឧត្ដម​បំផុត—អេ. ២៥:៨; អេម. ៣:៧

គុណ​សម្បត្តិ​ដ៏​លេច​ធ្លោ​របស់​ព្រះ​យេហូវ៉ា

តើ​ព្រះ​យេហូវ៉ា​បញ្ជាក់​អំពី​ភាព​បរិសុទ្ធ​របស់​លោក​តាម​របៀប​ណា? ហើយ​តើ​នេះ​គួរ​ជំរុញ​យើង​ឲ្យ​ធ្វើ​អ្វី?

ដច. ២៨:៣៦; ចល. ១៩:២; ២កូ. ៧:១; ១ពេ. ១:១៣​-​១៦

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • អេ. ៦:១​-​៨—មុន​ដំបូង​អ្នក​ប្រកាស​ទំនាយ​អេសាយ​ភ័យ​ណាស់ ពេល​ព្រះ​យេហូវ៉ា​បើក​បង្ហាញ​ឲ្យ​គាត់​ឃើញ​ក្នុង​គំនិត​នូវ​ភាព​បរិសុទ្ធ​របស់​លោក តែ​សេរភីម​មួយ​រូប​បាន​រំលឹក​គាត់​ថា សូម្បី​តែ​មនុស្ស​មាន​ភាព​ខុស​ឆ្គង​ក៏​អាច​ត្រូវ​ធ្វើ​ឲ្យ​ស្អាត​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ​បាន​ដែរ

    • រ៉ូម ៦:១២​-​២៣; ១២:១, ២—សាវ័ក​ប៉ូល​ពន្យល់​ពី​របៀប​ដែល​យើង​អាច​យក​ឈ្នះ​ទំនោរ​ចិត្ត​ដែល​ចង់​ធ្វើ​ខុស និង​របៀប​ដែល​យើង​អាច​ខំ​ឲ្យ​បាន​‹ផល​នៃ​សេចក្ដី​សុចរិត›

តើ​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​ខ្លាំង​ក្លា​ប៉ុណ្ណា? ហើយ​តើ​លោក​ប្រើ​ឫទ្ធានុភាព​នោះ​តាម​វិធី​ណា​ខ្លះ?

ដច. ១៥:៣​-​៦; ២ប្រ. ១៦:៩; អេ. ៤០:២២, ២៥, ២៦, ២៨​-​៣១

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • បច. ៨:១២​-​១៨—អ្នក​ប្រកាស​ទំនាយ​ម៉ូសេ​រំលឹក​បណ្ដា​ជន​ថា ពួក​គេ​មាន​អ្វី​ល្អ​ៗ​ជា​ច្រើន​ដោយ​សារ​ព្រះ​យេហូវ៉ា​ប្រើ​ឫទ្ធានុភាព​របស់​លោក

    • ១បស. ១៩:៩​-​១៤—ព្រះ​យេហូវ៉ា​បង្ហាញ​ឫទ្ធានុភាព​ដ៏​អស្ចារ្យ​របស់​លោក ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ប្រកាស​ទំនាយ​អេលីយ៉ា​ដែល​កំពុង​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង

ហេតុ​អ្វី​យើង​អាច​ទុក​ចិត្ត​ទាំង​ស្រុង​ថា​ព្រះ​យេហូវ៉ា​មាន​យុត្តិធម៌?

បច. ៣២:៤; យ៉ូប ៣៤:១០; ៣៧:២៣; ចសព. ៣៧:២៨; អេ. ៣៣:២២

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • បច. ២៤:១៦​-​២២—ដូច​មាន​ចែង​ក្នុង​ច្បាប់​ម៉ូសេ យុត្តិធម៌​របស់​ព្រះ​យេហូវ៉ា​គឺ​ល្អ​ឥត​ខ្ចោះ​ស្រប​តាម​សេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​ស្រឡាញ់​របស់​លោក

    • ២ប្រ. ១៩:៤​-​៧—ស្ដេច​យេហូសាផាត​រំលឹក​ពួក​អ្នក​សម្រេច​ក្ដី​ថា ពួក​គេ​ត្រូវ​វិនិច្ឆ័យ​ដោយ​ផ្អែក​លើ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា មិន​មែន​តាម​ទស្សនៈ​របស់​មនុស្ស​ទេ

តើ​អ្វី​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​មាន​ប្រាជ្ញា​ជាង​គេ​បំផុត?

ចសព. ១០៤:២៤; សុភ. ២:១​-​៨; យេ. ១០:១២; រ៉ូម ១១:៣៣; ១៦:២៧

សូម​មើល​ដែរ ចសព. ១៣៩:១៤; យេ. ១៧:១០

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១បស. ៤:២៩​-​៣៤—ព្រះ​យេហូវ៉ា​បាន​ឲ្យ​ប្រាជ្ញា​ដល់​ស្ដេច​សាឡូម៉ូន​ច្រើន​ជាង​មនុស្ស​ណា​ទាំង​អស់​ក្នុង​គ្រា​ដែល​គាត់​គ្រប់​គ្រង

    • លូក. ១១:៣១; យ៉ូន. ៧:១៤​-​១៨—លោក​យេស៊ូ​មាន​ប្រាជ្ញា​ច្រើន​ជាង​សាឡូម៉ូន តែ​លោក​ទទួល​ស្គាល់​ដោយ​ចិត្ត​រាប​ទាប​ថា ប្រាជ្ញា​ទាំង​នោះ​គឺ​មក​ពី​ព្រះ​យេហូវ៉ា

តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ដែល​បង្ហាញ​ថា​លោក​ស្រឡាញ់​យើង​យ៉ាង​ខ្លាំង?

យ៉ូន. ៣:១៦; រ៉ូម ៨:៣២; ១​យ៉ូន. ៤:៨​-​១០, ១៩

សូម​មើល​ដែរ សេផ. ៣:១៧; យ៉ូន. ៣:៣៥

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ម៉ាថ. ១០:២៩​-​៣១—លោក​យេស៊ូ​ប្រើ​ឧទាហរណ៍​អំពី​សត្វ​ចាប ដើម្បី​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់ និង​ឲ្យ​តម្លៃ​អ្នក​បម្រើ​របស់​លោក​ម្នាក់​ៗ​ខ្លាំង​ប៉ុណ្ណា

    • ម៉ាក. ១:៩​-​១១—ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យេស៊ូ​ថា លោក​ស្រឡាញ់​បុត្រ​របស់​លោក ហើយ​ក្នុង​នាម​ជា​ឪពុក លោក​មាន​មោទនភាព​ចំពោះ​លោក​យេស៊ូ​ណាស់។ នេះ​ជា​គំរូ​ល្អ​សម្រាប់​ឪពុក​ម្ដាយ​ទាំង​ឡាយ ដោយ​សារ​កូន​គ្រប់​រូប​តែង​តែ​ចង់​ឮ​ពាក្យ​សម្ដី​បែប​នេះ​ចេញ​ពី​មាត់​ឪពុក​ម្ដាយ​របស់​ខ្លួន

តើ​មាន​មូលហេតុ​អ្វី​ទៀត​ដែល​នាំ​ឲ្យ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា? ព្រះ​យេហូវ៉ា​មាន​គុណ​សម្បត្តិ​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​ជា​ច្រើន គឺ​លោក . . .

ជ្រាប​អ្វី​ៗ​ទាំង​អស់—២ប្រ. ១៦:៩; សុភ. ១៥:៣

មិន​ប្រែ​ប្រួល—ម៉ាឡ. ៣:៦; យ៉ា. ១:១៧

អាណិត​អាសូរ—អេ. ៤៩:១៥; ៦៣:៩; សាក. ២:៨

នៅ​ជា​រៀង​រហូត គ្មាន​ទី​ចាប់​ផ្ដើម និង​គ្មាន​ទី​បញ្ចប់​—ចសព. ៩០:២; ៩៣:២

ចិត្ត​ទូលាយ—ចសព. ១០៤:១៣​-​១៥; ១៤៥:១៦

រុង​រឿង—បប. ៤:១​-​៦

សប្បាយ​រីករាយ—១ធី. ១:១១

រាប​ទាប—ចសព. ១៨:៣៥

សប្បុរស—លូក. ៦:៣៥; រ៉ូម ២:៤

ភក្ដី​ភាព—បប. ១៥:៤

ឧត្ដុង្គ​ឧត្ដម—ចសព. ៨:១; ១៤៨:១៣

មេត្តា​កុរ​ណា—ដច. ៣៤:៦

អត់​ធ្មត់—អេ. ៣០:១៨; ២ពេ. ៣:៩

សេចក្ដី​សុខ​សាន្ត—ភី. ៤:៩

សេចក្ដី​សុចរិត—ចសព. ៧:៩

ពេល​យើង​ស្គាល់​ព្រះ​យេហូវ៉ា​កាន់​តែ​ច្បាស់ តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា?

បច. ៦:៤, ៥; ម៉ាក. ១២:២៨​-​៣២

របៀប​បម្រើ​ព្រះ​យេហូវ៉ា

តើ​អ្វី​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​មិន​សុំ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​ហួស​ពី​សមត្ថភាព​របស់​យើង?

បច. ១០:១២; មីកា ៦:៨; ១​យ៉ូន. ៥:៣

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • បច. ៣០:១១​-​១៤—ច្បាប់​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ដល់​បណ្ដា​ជន​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ គឺ​មិន​ពិបាក​ពេក​សម្រាប់​ពួក​គេ​ឡើយ

    • ម៉ាថ. ១១:២៨​-​៣០—លោក​យេស៊ូ​បាន​បង្ហាញ​គុណ​សម្បត្តិ​ដូច​បិតា​លោក​បេះ​បិទ ហើយ​លោក​ប្រាប់​ពួក​អ្នក​កាន់​តាម​ថា លោក​ជា​ម្ចាស់​ដែល​មាន​ចិត្ត​ល្អ

ហេតុ​អ្វី​ព្រះ​យេហូវ៉ា​សម​ទទួល​ការ​សរសើរ​ពី​យើង?

ចសព. ១០៥:១, ២; អេ. ៤៣:១០​-​១២, ២១

សូម​មើល​ដែរ យេ. ២០:៩; លូក. ៦:៤៥; សកម្ម. ៤:១៩, ២០

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ចសព. ១០៤:១, ២, ១០​-​២០, ៣៣, ៣៤—អ្នក​សរសេរ​គម្ពីរ​សរសើរ​ព្រះ​យេហូវ៉ា ដោយ​សារ​អ្វី​ៗ​ដែល​លោក​បាន​បង្កើត

    • ចសព. ១៤៨:១​-​១៤—អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​រួម​ទាំង​បណ្ដា​ទេវតា​ដែរ នាំ​ឲ្យ​លោក​ទទួល​ការ​សរសើរ​តម្កើង

តើ​ការ​ប្រព្រឹត្ត​របស់​យើង​អាច​នាំ​ឲ្យ​អ្នក​ឯ​ទៀត​សរសើរ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

ម៉ាថ. ៥:១៦; យ៉ូន. ១៥:៨; ១ពេ. ២:១២

សូម​មើល​ដែរ យ៉ា. ៣:១៣

ហេតុ​អ្វី​យើង​គួរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា?

ចសព. ៧៣:២៨; យ៉ា. ៤:៨

ហេតុ​អ្វី​យើង​ត្រូវ​មាន​ចិត្ត​រាប​ទាប​ដើម្បី​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ?

ចសព. ១៣៨:៦; អេ. ៥៧:១៥

ហេតុ​អ្វី​យើង​ត្រូវ​អាន​គម្ពីរ​និង​រំពឹង​គិត​យ៉ាង​ជ្រាល​ជ្រៅ បើ​យើង​ចង់​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​យេហូវ៉ា?

ចសព. ១:១​-​៣; ៧៧:១១​-​១៣; ម៉ាឡ. ៣:១៦

ហេតុ​អ្វី​យើង​ត្រូវ​អនុវត្ត​តាម​អ្វី​ដែល​យើង​រៀន?

លូក. ៦:៤៦​-​៤៩; យ៉ា. ១:២២​-​២៥

ហេតុ​អ្វី​យើង​មិន​គួរ​ខំ​លាក់​កំហុស​ពី​ព្រះ​យេហូវ៉ា?

យ៉ូប ៣៤:២២; សុភ. ២៨:១៣; យេ. ២៣:២៤; ១ធី. ៥:២៤, ២៥

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ២បស. ៥:២០​-​២៧—កេហាស៊ី​ព្យាយាម​លាក់​អ្វី​ដែល​គាត់​បាន​ធ្វើ​ខុស តែ​ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ឲ្យ​អ្នក​ប្រកាស​ទំនាយ​អេលីសេ​ដឹង​អំពី​កំហុស​របស់​កេហាស៊ី

    • សកម្ម. ៥:១​-​១១—ព្រះ​យេហូវ៉ា​បាន​លាត​ត្រដាង​កំហុស​របស់​អាណានាស​និង​សាភីរ៉ា ហើយ​លោក​បាន​ដាក់​ទោស​ពួក​គេ​ដោយ​សារ​ពួក​គេ​និយាយ​កុហក

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក