ចម្រៀងលេខ៥៣
ចូររួមគ្នាបម្រើដោយសាមគ្គីភាព
(អេភេសូរ ៤:៣)
១. ព្រះ បាន នាំ យើង ចូល ក្នុង ហ្វូង លោក
យើង បាន ពរ ដូច លោក បាន ទាយ ទុក
សាមគ្គី ភាព និង ក្ដី សុខ សាន្ត
ឲ្យ រីក រាយ ពន់ ប្រមាណ
យើង មាន សាមគ្គី ភាព
ដ៏ ល្អ គាប់ ចិន្ដា
កិច្ច ការ នៃ ព្រះ គឺ នៅ មាន ច្រើន
បុត្រ ព្រះ នាំ មុខ យើង នឹង ចម្រើន
ចូរ បម្រើ ហើយ ស្ដាប់ បង្គាប់ ផង
ដោយ រួប រួម គ្នា ទាំង ស្រុង។
២. អធិដ្ឋាន ឲ្យ រួម ចិត្ត គំនិត
សម្ដែង ក្ដី សប្បុរស ពី ចិត្ត
ក្ដី ស្រឡាញ់ ក្ដី សរសើរ នឹង កើន
ឲ្យ យើង បាន សុខ ចម្រើន
ក្ដី សុខ សាន្ត គឺ ល្អ ក្រៃ
ឲ្យ យើង មាន អំណរ
ពេល ដែល យើង ស្រឡាញ់ រាប់ អាន គ្នា
យើង បាន សុខ ជា ពរ ពី សួគ៌ា
បាន ព្រះ ជួយ យើង រួម ចិត្ត គំនិត
បម្រើ លោក មួយ ជីវិត៕
(សូមពិនិត្យបន្ថែម មីកា ២:១២; សេផ. ៣:៩; ១កូ. ១:១០)