បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • g19 លេខ ២ ទំ. ១២-១៣
  • ប្រយោជន៍នៃការណែនាំពីមនុស្សពេញវ័យ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រយោជន៍នៃការណែនាំពីមនុស្សពេញវ័យ
  • ភ្ញាក់រឭក! ២០១៩
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​អ្វី​ជា​ការ​ណែនាំ​ពី​មនុស្ស​ពេញ​វ័យ?
  • ហេតុ​អ្វី​ការ​ណែនាំ​ពី​មនុស្ស​ពេញ​វ័យ​គឺ​សំខាន់?
  • របៀប​ផ្ដល់​ការ​ណែនាំ
  • យោបល់ដែលអាចទុកចិត្ដបានក្នុងការចិញ្ចឹមអប់រំកូន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • សេចក្ដីពន្យល់បន្ថែម សំណួរពីឪពុកម្ដាយ
    សំណួរយុវវ័យចង់ដឹងនិងចម្លើយដែលស្រាយចម្ងល់ ក្បាលទី១
  • អប់រំបុត្រធីតារបស់អ្នកតាំងពីនៅជាទារក
    គន្លឹះនៃសុភមង្គលគ្រួសារ
  • តើឱវាទព្រះគម្ពីរអាចជួយអ្នកអប់រំកូនបានទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
មើលបន្ថែមទៀត
ភ្ញាក់រឭក! ២០១៩
g19 លេខ ២ ទំ. ១២-១៣
ស្ត្រីម្នាក់កំពុងបង្ហាញរូបថតចាស់ៗរបស់គាត់ដល់ក្មេងស្រីម្នាក់

មេ​រៀន​ទី​៥

ប្រយោជន៍​នៃ​ការ​ណែនាំ​ពី​មនុស្ស​ពេញ​វ័យ

តើ​អ្វី​ជា​ការ​ណែនាំ​ពី​មនុស្ស​ពេញ​វ័យ?

កូន​ក្មេង​ត្រូវ​ការ​ការ​ណែនាំ​និង​ឱវាទ​ពី​មនុស្ស​ពេញ​វ័យ។ តាម​ពិត ឪ​ពុក​ម្ដាយ​មាន​តួនាទី​សំខាន់​ជាង​គេ​ក្នុង​ការ​ធ្វើ​ដូច្នេះ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី មនុស្ស​ពេញ​វ័យ​ឯ​ទៀត​ក៏​អាច​ផ្ដល់​ឱវាទ​និង​ជំនួយ​ដល់​កូន​របស់​អ្នក​បាន​ដែរ។

ហេតុ​អ្វី​ការ​ណែនាំ​ពី​មនុស្ស​ពេញ​វ័យ​គឺ​សំខាន់?

នៅ​តំបន់​ជា​ច្រើន ក្មេង​ជំទង់​មិន​សូវ​ចំណាយ​ពេល​ជា​មួយ​នឹង​មនុស្ស​ពេញ​វ័យ​ទេ។ សូម​ពិចារណា​ដូច​ត​ទៅ​នេះ​៖

  • កូន​ក្មេង​ចំណាយ​ពេល​ច្រើន​នៅ​សាលា​ក្នុង​មួយ​ថ្ងៃ នៅ​ទី​នោះ​មាន​សិស្ស​ច្រើន​ជាង​គ្រូ​បង្រៀន​និង​មនុស្ស​ពេញ​វ័យ​ឯ​ទៀត។

  • ក្រោយ​សាលា យុវវ័យ​ខ្លះ​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​នៅ​តែ​ម្នាក់​ឯង ព្រោះ​ឪ​ពុក​ម្ដាយ​របស់​ពួក​គេ​ត្រូវ​ធ្វើ​ការ។

  • ការ​សិក្សា​មួយ​បង្ហាញ​ថា​នៅ​សហរដ្ឋ​អាម៉េរិក កូន​ដែល​មាន​អាយុ​ចាប់​ពី​៨​ឆ្នាំ​ដល់​១២​ឆ្នាំ​ចំណាយ​ពេល​ជា​មធ្យម ប្រហែល​ជា​៦​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ​ទៅ​លើ​ការ​កម្សាន្ត​ដោយ​ប្រើ​គ្រឿង​អេឡិចត្រូនិក។a

សៀវភៅ​មួយ​រៀប​រាប់​ថា​៖ ‹មនុស្ស​វ័យ​ក្មេង​ធ្វើ​តាម​គំរូ ឬ​ស្វែង​រក​ការ​ណែនាំ​និង​ឱវាទ​ពី​មនុស្ស​ដែល​មាន​អាយុ​ស្រករ​នឹង​ពួក​គេ ជា​ជាង​ពី​ឪ​ពុក​ម្ដាយ គ្រូ​បង្រៀន និង​មនុស្ស​ពេញ​វ័យ​ដែល​មាន​ទំនួល​ខុស​ត្រូវ›។ (​Hold On to Your Kids​)

របៀប​ផ្ដល់​ការ​ណែនាំ

ចំណាយ​ពេល​ជា​មួយ​កូន​របស់​អ្នក។

គោល​ការណ៍​គម្ពីរ​៖ ​«​ចូរ​បង្ហាត់​កូន​ក្មេង ឲ្យ​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​គួរ​ប្រព្រឹត្ត នោះ​វា​នឹង​មិន​លះ​បង់​ពី​ផ្លូវ​នោះ​ដរាប​ដល់​ចាស់​»។—សុភាសិត ២២:៦

ជា​ធម្មតា កូន​តែង​តែ​ចង់​បាន​ការ​ណែនាំ​និង​ជំនួយ​ពី​ឪ​ពុក​ម្ដាយ។ តាម​ពិត អ្នក​សិក្សា​ស្រាវ​ជ្រាវ​និយាយ​ថា​សូម្បី​តែ​កូន​ដែល​ឈាន​ដល់​វ័យ​ជំទង់​ក៏​ចង់​ឲ្យ​ឪ​ពុក​ម្ដាយ​របស់​ពួក​គេ​ណែនាំ​ពួក​គេ ជា​ជាង​ក្មេង​ជំទង់​ឯ​ទៀត។ សាស្ដ្រាចារ្យ​ខាង​ចិត្ត​វិទ្យា​ឈ្មោះ​ឡូរេន ស្ទីនបឺក​បាន​សរសេរ​ក្នុង​សៀវភៅ​មួយ​ថា​៖ ​«​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​ឪ​ពុក​ម្ដាយ​នៅ​តែ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​កូន កាល​ដែល​ពួក​គេ​មាន​វ័យ​ជំទង់​និង​ពេល​ពួក​គេ​ទៅ​ជា​យុវវ័យ​»។ គាត់​បន្ថែម​ថា​៖ ​«​កូន​វ័យ​ជំទង់​ចង់​ដឹង​អំពី​អ្វី​ដែល​អ្នក​គិត និង​ស្ដាប់​អ្វី​ដែល​អ្នក​និយាយ ទោះ​ជា​ពួក​គេ​មិន​តែង​តែ​ទទួល​យក ឬ​យល់​ស្រប​នឹង​អ្វី​ទាំង​អស់​ដែល​អ្នក​និយាយ​ក្ដី​»។ (​You and Your Adolescent​)

ដោយ​សារ​កូន​របស់​អ្នក​ចង់​ទទួល​ការ​ណែនាំ​ពី​អ្នក ដូច្នេះ​សូម​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ផ្ដល់​ឲ្យ​ពួក​គេ។ សូម​ចំណាយ​ពេល​ជា​មួយ​កូន​របស់​អ្នក ហើយ​ប្រាប់​ពួក​គេ​អំពី​អារម្មណ៍​និង​គំនិត​របស់​អ្នក​ចំពោះ​រឿង​ផ្សេង​ៗ អ្វី​ដែល​សំខាន់​ចំពោះ​អ្នក ព្រម​ទាំង​អ្វី​ដែល​អ្នក​បាន​រៀន​ក្នុង​ជីវិត។

រៀប​ចំ​ឲ្យ​មាន​អ្នក​ផ្ដល់​ការ​ណែនាំ។

គោល​ការណ៍​គម្ពីរ​៖ ​«​អ្នក​ណា​ដែល​ដើរ​ជា​មួយ​នឹង​មនុស្ស​ប្រាជ្ញ នោះ​នឹង​មាន​ប្រាជ្ញា​ដែរ​»។—សុភាសិត ១៣:២០

តើ​អ្នក​អាច​រក​នឹក​អំពី​មនុស្ស​ពេញ​វ័យ​ម្នាក់​ដែល​ជា​គំរូ​ល្អ​សម្រាប់​កូន​ជំទង់​របស់​អ្នក​ឬ​ទេ? តើ​អ្នក​អាច​រៀប​ចំ​ឲ្យ​បុគ្គល​បែប​នោះ​ចំណាយ​ពេល​ជា​មួយ​នឹង​កូន​ជំទង់​របស់​អ្នក​ឬ​ទេ? ពិត​មែន នេះ​មិន​មាន​ន័យ​ថា​អ្នក​ផ្សេង​នឹង​ទៅ​ជា​អាណាព្យាបាល​របស់​កូន​អ្នក​ទេ។ កាល​ដែល​អ្នក​បង្ហាត់​បង្រៀន​កូន​របស់​អ្នក ការ​លើក​ទឹក​ចិត្ត​ពី​មនុស្ស​ពេញ​វ័យ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ដែល​អ្នក​ដឹង​ថា​នឹង​មិន​ធ្វើ​បាប​កូន​របស់​អ្នក ក៏​អាច​ជួយ​កូន​របស់​អ្នក​ដែរ។ គម្ពីរ​ប្រាប់​ថា សូម្បី​តែ​ពេល​ធីម៉ូថេ​ពេញ​វ័យ​ក្ដី គាត់​បាន​ទទួល​ប្រយោជន៍​យ៉ាង​ខ្លាំង​ពី​ការ​សេពគប់​ជា​មួយ​នឹង​សាវ័ក​ប៉ូល ហើយ​ប៉ូល​បាន​ទទួល​ប្រយោជន៍​ពី​ការ​មាន​មិត្តភាព​ជា​មួយ​នឹង​ធីម៉ូថេ។—ភីលីព ២:២០, ២២

សព្វ​ថ្ងៃ​នេះ ក្រុម​គ្រួសារ​ជា​ច្រើន​លែង​រស់​នៅ​ជុំ​គ្នា ឬ​ក្នុង​តំបន់​ដូច​គ្នា រីឯ​យាយ​តា ពូ មីង និង​សាច់​ញាតិ​ឯ​ទៀត​ច្រើន​តែ​រស់​នៅ​ប្រទេស​ផ្សេង។ បើ​អ្នក​ស្ថិត​ក្នុង​កាលៈទេសៈ​បែប​នេះ សូម​ព្យាយាម​ផ្ដល់​ឱកាស​ឲ្យ​កូន​វ័យ​ជំទង់​របស់​អ្នក​រៀន​ពី​មនុស្ស​ពេញ​វ័យ​ដែល​មាន​លក្ខណៈ​សម្បត្ដិ​ដែល​អ្នក​ចង់​ឲ្យ​កូន​របស់​អ្នក​មាន។

a ការ​សិក្សា​នោះ​បង្ហាញ​ថា​ជា​មធ្យម ក្មេង​ជំទង់​ចំណាយ​ពេល​ជិត​៩​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ទៅ​លើ​ការ​កម្សាន្ត​ដោយ​ប្រើ​គ្រឿង​អេឡិចត្រូនិក។ ស្ថិតិ​ទាំង​នេះ​អំពី​ពេល​វេលា​ដែល​កូន​ក្មេង​និង​ក្មេង​វ័យ​ជំទង់​ចំណាយ មិន​រួម​បញ្ចូល​ពេល​វេលា​ទៅ​លើ​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​នៅ​សាលា ឬ​ធ្វើ​កិច្ច​ការ​សាលា​នោះ​ទេ។

ស្ត្រីម្នាក់កំពុងបង្ហាញរូបថតចាស់ៗរបស់គាត់ដល់ក្មេងស្រីម្នាក់

បង្ហាត់​បង្រៀន​ចាប់​ពី​ឥឡូវ​នេះ

កូន​ដែល​ស្វែង​រក​ការ​ណែនាំ​ពី​មនុស្ស​ពេញ​វ័យ គឺ​ទំនង​ជា​មាន​ប្រាជ្ញា​និង​ភាព​ចាស់​ទុំ​ជាង ពេល​ដែល​ពួក​គេ​ធំ​ឡើង

បង្រៀន​ដោយ​ទុក​គំរូ

  • តើ​ខ្ញុំ​ទុក​គំរូ​ល្អ​ឲ្យ​កូន​របស់​ខ្ញុំ​ឬ​ទេ?

  • តើ​កូន​ខ្ញុំ​ឃើញ​ថា​ខ្ញុំ​សុំ​យោបល់​ពី​អ្នក​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ជាង​ខ្ញុំ​ឬ​ទេ?

  • តើ​ខ្ញុំ​បង្ហាញ​កូន​ខ្ញុំ​ថា​ពួក​គេ​គឺ​សំខាន់​ចំពោះ​ខ្ញុំ​ដោយ​ចំណាយ​ពេល​ជា​មួយ​នឹង​ពួក​គេ​ឬ​ទេ?

ពាក្យ​សម្ដី​របស់​ឪ​ពុក​ម្ដាយ​ខ្លះ

ដាវីឌ​និយាយ​ថា​៖ ​«​ជួន​កាល​កូន​ស្រី​របស់​ខ្ញុំ​ចង់​និយាយ​ជា​មួយ​ខ្ញុំ ពេល​ដែល​ខ្ញុំ​កំពុង​រវល់​ធ្វើ​អ្វី​មួយ។ ទោះ​ជា​តាម​ពិត​កិច្ច​ការ​នោះ​សំខាន់​ខ្លាំង​ម្ល៉េះ​រហូត​ដល់​ខ្ញុំ​ត្រូវ​ប្រាប់​នាង​ឲ្យ​ចាំ​បន្ដិច​សិន​ក៏​ដោយ ខ្ញុំ​តែង​តែ​ស្ដាប់​នាង ដើម្បី​ឲ្យ​នាង​យល់​ថា​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​នឹង​នាង​យ៉ាង​ពេញ​លេញ។ ខ្ញុំ​និង​ប្រពន្ធ​របស់​ខ្ញុំ​ក៏​ព្យាយាម​ទុក​គំរូ​ដ៏​ល្អ​ដើម្បី​ឲ្យ​នាង​ឃើញ​ថា​យើង​រស់​នៅ​ស្រប​តាម​គោល​ការណ៍​ដែល​យើង​កំពុង​បង្រៀន​នាង​»។

លីសា​និយាយ​ថា​៖ ​«​ពេល​កូន​ស្រី​យើង​កើត​មក ខ្ញុំ​និង​ប្ដី​ខ្ញុំ​សម្រេច​ចិត្ត​ថា​ឲ្យ​ខ្ញុំ​នៅ​ផ្ទះ​មើល​កូន។ ខ្ញុំ​មិន​ស្ដាយ​ក្រោយ​នឹង​ការ​សម្រេច​ចិត្ត​នោះ​ទេ។ គឺ​ជា​ការ​សំខាន់​ណាស់​ដែល​យើង​ចង់​ចំណាយ​ពេល​ជា​មួយ​កូន​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឲ្យ​កូន​បាន​ទទួល​ការ​ប្រដៅ​អប់រំ​ត្រឹម​ត្រូវ។ សំខាន់​ជាង​នេះ​ទៅ​ទៀត ការ​ចំណាយ​ពេល​ជា​មួយ​កូន​បង្ហាញ​កូន​របស់​យើង​ថា​យើង​យក​ចិត្ត​ទុក​ដាក់​នឹង​ពួក​គេ​»។

ការ​ចំណាយ​ពេល​ជា​មួយ​នឹង​មនុស្ស​ពេញ​វ័យ

ស្ត្រី​ម្នាក់​ឈ្មោះ​ម៉ារេនដា​និយាយ​ថា​៖ ​«​កូន​របស់​ខ្ញុំ​ធំ​ឡើង​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​អាយុ​ខុស​ៗ​គ្នា​និង​ចាប់​អារម្មណ៍​ក្នុង​រឿង​ផ្សេង​ៗ​គ្នា ហើយ​នេះ​បាន​ជួយ​ពួក​គេ​ឲ្យ​យល់​ថា​ជីវិត​គឺ​បែប​ណា​តាម​រយៈ​បទ​ពិសោធន៍​របស់​មនុស្ស​ឯ​ទៀត។ ជា​ឧទាហរណ៍ កូន​ៗ​ខ្ញុំ​បាន​ភ្ញាក់​ផ្អើល​ពេល​ឮ​យាយ​ខ្ញុំ​ប្រាប់​ពួក​គេ​ថា ពេល​គាត់​នៅ​ជា​ក្មេង​ស្រី​តូច​ម្នាក់ ក្រុម​គ្រួសារ​របស់​គាត់​គឺ​ជា​អ្នក​ដែល​អាច​ប្រើ​ភ្លើង​អគ្គីសនី​មុន​គេ។ គាត់​បាន​ប្រាប់​កូន​ៗ​ថា​មនុស្ស​ដែល​រស់​នៅ​ម្ដុំ​នោះ​បាន​មក​ផ្ទះ​របស់​ពួក​គាត់​ដើម្បី​គ្រាន់​តែ​ឈរ​ក្នុង​ផ្ទះ​បាយ ហើយ​មើល​ពន្លឺ​ភ្លើង​ពេល​ដែល​វា​បាន​ត្រូវ​បិទ​និង​បើក​ប៉ុណ្ណោះ។ រឿង​នោះ​បាន​ធ្វើ​ឲ្យ​កូន​ខ្ញុំ​ឃើញ​ថា​ជីវិត​ពី​មុន​និង​ឥឡូវ​គឺ​ខុស​គ្នា។ ក្រោយ​ពួក​គេ​បាន​ស្ដាប់​រឿង​របស់​យាយ​ទួត​ពួក​គេ នោះ​បាន​ជួយ​ពួក​គេ​ឲ្យ​គោរព​គាត់​និង​មនុស្ស​ចាស់​ឯ​ទៀត។ កាល​ដែល​កូន​ចំណាយ​ពេល​ជា​មួយ​នឹង​មនុស្ស​ពេញ​វ័យ ច្រើន​ជាង​ជា​មួយ​នឹង​មនុស្ស​ដែល​មាន​អាយុ​ស្រករ​ពួក​គេ នោះ​ពួក​គេ​អាច​រៀន​អ្វី​ជា​ច្រើន​ពី​មនុស្ស​ពេញ​វ័យ​ទាំង​នោះ​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក