បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • g22 លេខ ១ ទំ. ១៣-១៥
  • ៤ | ការពារសេចក្ដីសង្ឃឹមរបស់អ្នក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ៤ | ការពារសេចក្ដីសង្ឃឹមរបស់អ្នក
  • ភ្ញាក់រឭក! ២០២២
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ហេតុ​អ្វី​នេះ​សំខាន់?
  • អ្វី​ដែល​អ្នក​ត្រូវ​ដឹង
  • អ្វី​ដែល​អ្នក​អាច​ធ្វើ​នៅ​ឥឡូវ​នេះ
  • គម្ពីរ​សន្យា​អំពី​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ
  • គម្ពីរផ្ដល់សេចក្ដីសង្ឃឹមដ៏អស្ចារ្យ
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • គម្ពីរផ្ដល់សេចក្ដីសង្ឃឹមដ៏អស្ចារ្យ
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! មេរៀនបឋមពីគម្ពីរ
  • តើ​មាន​មូលហេតុ​ឲ្យ​មាន​សង្ឃឹម​នៅ​ឆ្នាំ​២០២៤​ទេ? តើ​គម្ពីរ​ចែង​យ៉ាង​ណា?
    ប្រធានបទឯទៀត
  • របៀប​ស៊ូ​ទ្រាំ​នឹង​បញ្ហា​សុខភាព​ដែល​មិន​នឹក​ស្មាន
    ប្រធានបទឯទៀត
មើលបន្ថែមទៀត
ភ្ញាក់រឭក! ២០២២
g22 លេខ ១ ទំ. ១៣-១៥
គម្ពីរដែលបើកចំហនៅក្បែរថូផ្កា។

ពិភព​លោក​ដ៏​ច្របូក​ច្របល់

៤ | ការ​ពារ​សេចក្ដី​សង្ឃឹម​របស់​អ្នក

ហេតុ​អ្វី​នេះ​សំខាន់?

ការ​ខ្វល់​ខ្វាយ​អំពី​ភាព​ច្របូក​ច្របល់​នៃ​ពិភព​លោក អាច​ប៉ះ​ពាល់​ដល់​មនុស្ស​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត។ មនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​រង​គ្រោះ​ដោយ​សារ​បញ្ហា​ទាំង​នោះ មិន​គិត​ថា​នឹង​មាន​ស្ថានភាព​ល្អ​ប្រសើរ​ជាង​ទេ។ តើ​ពួក​គេ​មាន​ប្រតិកម្ម​យ៉ាង​ណា?

  • មនុស្ស​ខ្លះ​មិន​ចង់​គិត​អ្វី​សោះ​អំពី​ថ្ងៃ​អនាគត។

  • អ្នក​ខ្លះ​បំបាត់​ទុក្ខ​កង្វល់​របស់​ពួក​គេ​ដោយ​ផឹក​ស្រា​ឬ​ប្រើ​គ្រឿង​ញៀន។

  • មនុស្ស​ខ្លះ​គិត​ថា​គឺ​ល្អ​ជាង​បើ​ពួក​គេ​ស្លាប់។ ពួក​គេ​សួរ​ថា ​«​តើ​រស់​នៅ​មាន​ន័យ​អ្វី?​»។

អ្វី​ដែល​អ្នក​ត្រូវ​ដឹង

  • បញ្ហា​ខ្លះ​ដែល​អ្នក​កំពុង​ប្រឈម​មុខ​នឹង​មិន​មាន​ជា​រៀង​រហូត​ទេ ហើយ​នឹង​អាច​ទៅ​ជា​ល្អ​ប្រសើរ​ជាង។

  • ទោះ​បី​ជា​ស្ថានភាព​របស់​អ្នក​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ក៏​ដោយ តែ​មាន​អ្វី​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ​នឹង​បញ្ហា។

  • គម្ពីរ​សន្យា​អំពី​ដំណោះ​ស្រាយ​ដ៏​ពិត​ប្រាកដ​សម្រាប់​បញ្ហា​ទាំង​អស់​របស់​មនុស្សជាតិ។

អ្វី​ដែល​អ្នក​អាច​ធ្វើ​នៅ​ឥឡូវ​នេះ

គម្ពីរ​ចែង​ថា​៖ ​«​កុំ​ខ្វល់​ខ្វាយ​អំពី​ថ្ងៃ​ស្អែក​ឲ្យ​សោះ ពីព្រោះ​ថ្ងៃ​ស្អែក​នឹង​មាន​កង្វល់​សម្រាប់​ថ្ងៃ​ស្អែក។ ទុក្ខ​លំបាក​នៅ​ថ្ងៃ​នីមួយ​ៗ គឺ​ល្មម​សម្រាប់​ថ្ងៃ​នោះ​ហើយ​»។—ម៉ាថាយ ៦:៣៤

គិត​សម្រាប់​តែ​មួយ​ថ្ងៃ​ៗ។ សូម​កុំ​ឲ្យ​កង្វល់​អំពី​ថ្ងៃ​ស្អែក​រា​រាំង​អ្នក​មិន​ឲ្យ​បំពេញ​ភារកិច្ច​របស់​អ្នក​នៅ​ថ្ងៃ​នេះ​ឡើយ។

ការ​ព្រួយ​បារម្ភ​អំពី​រឿង​មិន​ល្អ​ដែល​ប្រហែល​ជា​នឹង​កើត​ឡើង មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​អ្នក​តាន​តឹង​ចិត្ត​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹម​របស់​អ្នក​សម្រាប់​ថ្ងៃ​អនាគត​ចុះ​ខ្សោយ​ផង​ដែរ។

របៀប​ការ​ពារ​ខ្លួន​—​យោបល់​ដែល​មាន​ប្រយោជន៍

ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ល្អ

គម្ពីរ​ចែង​ថា​៖ ​«​ចំពោះ​អ្នក​ដែល​រង​ទុក្ខ​វេទនា ថ្ងៃ​ណា​ក៏​ជា​ថ្ងៃ​អាក្រក់​ដែរ តែ​អ្នក​ដែល​មាន​ចិត្ត​រីករាយ​វិញ គាត់​ដូច​ជា​នៅ​ក្នុង​ពិធី​ជប់​លៀង​រាល់​ថ្ងៃ​»។ (​សុភាសិត ១៥:១៥​) បើ​អ្នក​ផ្ដោត​អារម្មណ៍​ពេក​ទៅ​លើ​បញ្ហា នោះ​អ្នក​មិន​អាច​រក​ឃើញ​នូវ​ដំណោះ​ស្រាយ​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ ការ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​អាច​ជួយ​អ្នក​ឲ្យ​រក​ឃើញ​វិធី​ផ្សេង​ៗ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​របស់​អ្នក។

ស្ត្រីម្នាក់កំពុងសម្លឹងទៅក្រៅបង្អូចដោយចិត្តស្ងប់។
  • ដាក់​កម្រិត​ទៅ​លើ​ពេល​វេលា​ដែល​អ្នក​មើល​និង​អាន​ព័ត៌មាន។

  • ជា​រៀង​រាល់​ថ្ងៃ សូម​កត់​ទុក​អ្វី​ពីរ​ឬ​បី​យ៉ាង​ដែល​អ្នក​អាច​អរគុណ។

  • សូម​ធ្វើ​តារាង​អំពី​កិច្ចការ​ដែល​អ្នក​ត្រូវ​ធ្វើ តែ​រួម​បញ្ចូល​កិច្ចការ​ដែល​អ្នក​អាច​ធ្វើ​នៅ​ថ្ងៃ​នោះ​ប៉ុណ្ណោះ។ សូម​បំបែក​កិច្ច​ការ​ធំ​ៗ​ទៅ​ជា​កិច្ច​ការ​តូច​ៗ ដូច្នេះ​អ្នក​នឹង​អាច​ឃើញ​អំពី​លទ្ធផល​នៃ​ការ​ខំ​ប្រឹង​របស់​អ្នក​នៅ​ចុង​ថ្ងៃ​នោះ។

ទទួល​ការ​គាំទ្រ

គម្ពីរ​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​ញែក​ខ្លួន​ចេញ​ពី​អ្នក​ឯ​ទៀត . . . គាត់​គ្មាន​ចិត្ត​ចង់​បាន​ប្រាជ្ញា​ទាល់​តែ​សោះ​»។ (​សុភាសិត ១៨:១​) អ្នក​មិន​អាច​ឡើង​ពី​រណ្ដៅ​ជ្រៅ​ដោយ​ខ្លួន​ឯង​បាន​ទេ ប៉ុន្តែ​បើ​មាន​ជំនួយ នោះ​អ្នក​នឹង​អាច​ឡើង​បាន។

បុរសវ័យចាស់ម្នាក់កំពុងនិយាយលើកទឹកចិត្តប្អូនប្រុសម្នាក់។
  • សុំ​ជំនួយ​ពី​សមាជិក​គ្រួសារ​ឬ​មិត្ត​ភក្តិ។

  • ស្វែង​រក​របៀប​ដែល​អ្នក​អាច​ជួយ​ពួក​គេ​វិញ។ ការ​ធ្វើ​អ្វី​សម្រាប់​អ្នក​ឯ​ទៀត នឹង​ជួយ​អ្នក​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​បញ្ហា​របស់​ខ្លួន។

  • ប្រសិន​ជា​អ្នក​អស់​សង្ឃឹម​ឬ​មាន​អារម្មណ៍​ថា​លែង​ចង់​រស់ សូម​ស្វែង​រក​ជំនួយ​ពី​ផ្នែក​វេជ្ជសាស្ត្រ។ ជួន​កាល​ការ​មាន​អារម្មណ៍​តាន​តឹង​ចិត្ត​ខ្លាំង​ពេក​អាច​ជា​រោគ​សញ្ញា​នៃ​បញ្ហា​សុខភាព ដូច​ជា​ជំងឺ​បាក់​ទឹក​ចិត្ត​ជា​ដើម។ មនុស្ស​ជា​ច្រើន​បាន​ទទួល​ជំនួយ​តាម​រយៈ​ការ​ព្យាបាល។a

a ទស្សនាវដ្ដី​ភ្ញាក់​រឭក!មិន​មែន​គាំទ្រ​វិធី​ព្យាបាល​សុខភាព​ណា​មួយ​នោះ​ទេ។

គម្ពីរ​សន្យា​អំពី​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ

អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​ម្នាក់​បាន​អធិដ្ឋាន​ទៅ​ព្រះ​ថា​៖ ​«​ប្រសាសន៍​របស់​លោក​ជា​ចង្កៀង​បំភ្លឺ​ជើង​ខ្ញុំ​និង​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ខ្ញុំ​»។ (​ចម្រៀង​សរសើរ​ព្រះ ១១៩:១០៥​) សូម​ពិចារណា​អំពី​របៀប​ដែល​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ​ប្រៀប​ដូច​ជា​ចង្កៀង​៖

នៅ​ពេល​យប់​ងងឹត ចង្កៀង​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​កន្លែង​ណា​ដែល​យើង​ត្រូវ​ដើរ​ទៅ។ ដូច​គ្នា​ដែរ គម្ពីរ​ពោរ​ពេញ​ទៅ​ដោយ​ការ​ណែនាំ​ដែល​ប្រកប​ដោយ​ប្រាជ្ញា ដែល​អាច​ណែនាំ​យើង​នៅ​ពេល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​ណា​មួយ។

ពន្លឺ​អាច​ជួយ​បំភ្លឺ​ផ្លូវ​របស់​យើង ដូច្នេះ​យើង​អាច​មើល​ឃើញ​អ្វី​ដែល​នៅ​ឆ្ងាយ​បាន។ តាម​របៀប​ស្រដៀង​គ្នា​ដែរ គម្ពីរ​អាច​ជួយ​យើង​ឲ្យ​ដឹង​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត។

គម្ពីរ​មិន​គ្រាន់​តែ​ជា​សៀវភៅ​ពិសិដ្ឋ​មួយ​ដែល​ប្រាប់​អំពី​ប្រវត្តិសាស្ត្រ​របស់​មនុស្សជាតិ​តាំង​ពី​ដើម​ដំបូង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គម្ពីរ​ក៏​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​សម្រាប់​ថ្ងៃ​អនាគត​ដែរ ហើយ​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​ដូច​ត​ទៅ​នេះ​៖

របៀប​ណា?

របៀប​ដែល​ទុក្ខ​វេទនា​បាន​ចាប់​ផ្ដើម​៖ គម្ពីរ​ចែង​ថា​៖ ​«​ភាព​ខុស​ឆ្គង​បាន​ចូល​ក្នុង​ពិភព​លោក​តាម​រយៈ​បុរស​តែ​ម្នាក់ ហើយ​សេចក្ដី​ស្លាប់​បាន​ចូល​មក​តាម​រយៈ​ភាព​ខុស​ឆ្គង នោះ​សេចក្ដី​ស្លាប់​បាន​ឆ្លង​រាល​ដាល​ដល់​មនុស្ស​ទាំង​អស់ ពីព្រោះ​ពួក​គេ​ទាំង​អស់​គ្នា​ជា​អ្នក​ធ្វើ​ខុស​»។—រ៉ូម ៥:១២

ហេតុ​អ្វី?

មូលហេតុ​ដែល​ការ​គ្រប់​គ្រង​របស់​មនុស្ស​មិន​អាច​ដោះ​ស្រាយ​បញ្ហា​របស់​យើង​បាន​៖ គម្ពីរ​ចែង​ថា មនុស្ស​«​គ្មាន​សមត្ថភាព​តម្រង់​ជំហាន​របស់​ខ្លួន​»​ឡើយ។ (​យេរេមា ១០:២៣​) តាម​រយៈ​ការ​ពិនិត្យ​មើល​ស្ថានភាព​ពិភព​លោក បញ្ជាក់​ថា​នេះ​ជា​ការ​ពិត។

អ្វី?

អ្វី​ដែល​ព្រះ​នឹង​ធ្វើ​ដើម្បី​ជួយ​ឲ្យ​ស្ថានភាព​ពិភព​លោក​ល្អ​ប្រសើរ​ឡើង​វិញ​៖ គម្ពីរ​ចែង​ថា​៖ ​«​លោក​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់ ក៏​នឹង​លែង​មាន​ទៀត​ដែរ​»។—ការ​បើក​បង្ហាញ ២១:៤

ឈុតមួយពីវីដេអូ«ហេតុអ្វីគួររៀនគម្ពីរ?»។ ប្រពន្ធម្នាក់ចែករំលែកអ្វីដែលនាងបានអានក្នុងគម្ពីរជាមួយនឹងប្ដីរបស់ងនាង។

សូម​រៀន​ថែម​ទៀត សូម​ទស្សនា​វីដេអូ​ហេតុ​អ្វី​គួរ​រៀន​គម្ពីរ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក