បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • g25 លេខ ១ ទំ. ១៤-១៥
  • មាន​ក្ដី​សង្ឃឹម

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • មាន​ក្ដី​សង្ឃឹម
  • ភ្ញាក់រឭក! ២០២៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ហេតុ​អ្វី​នេះ​សំខាន់
  • អ្វី​ដែល​អ្នក​អាច​ធ្វើ
  • តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី​ហើយ​នឹង​សម្រេច​អ្វី​ខ្លះ?
  • គម្ពីរផ្ដល់សេចក្ដីសង្ឃឹមដ៏អស្ចារ្យ
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • គម្ពីរផ្ដល់សេចក្ដីសង្ឃឹមដ៏អស្ចារ្យ
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! មេរៀនបឋមពីគម្ពីរ
  • សេចក្ដីសង្ឃឹមដ៏ពិតប្រាកដកំពុងរង់ចាំអ្នក
    ប្រធានបទឯទៀត
  • នៅឆ្នាំ២០២៣មានហេតុឲ្យយើងមានសេចក្ដីសង្ឃឹម តើគម្ពីរចែងយ៉ាងណា?
    ប្រធានបទឯទៀត
មើលបន្ថែមទៀត
ភ្ញាក់រឭក! ២០២៥
g25 លេខ ១ ទំ. ១៤-១៥
ក្រុម​គ្រួសារ​មួយ​កំពុង​អង្គុយ​មើល​ទេសភាព​ដ៏​ស្រស់​ស្អាត កាល​ដែល​ពួក​គេ​ញ៉ាំ​អាហារ​នៅ​ខាង​ក្រៅ។

តើ​យើង​អាច​ធ្វើ​អ្វី​ពេល​អ្វី​ៗ​ទាំង​អស់​ឡើង​ថ្លៃ?

មាន​ក្ដី​សង្ឃឹម

នៅ​ប្រទេស​របស់​អ្នក តើ​ការ​ចំណាយ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ លើស​ពី​ចំណូល​របស់​អ្នក​ឬ​ទេ? តើ​អ្នក​ព្រួយ​បារម្ភ​អំពី​ការ​ផ្គត់​ផ្គង់​ខ្លួន​អ្នក​និង​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​ឬ​ទេ? បើ​ដូច្នេះ​មែន អ្នក​ប្រហែល​ជា​ខ្វល់​ខ្វាយ​អំពី​អនាគត។ ប៉ុន្តែ ទោះ​ជា​ជួប​កាលៈទេសៈ​ពិបាក​បែប​នេះ​ក៏​ដោយ ការ​មាន​ក្ដី​សង្ឃឹម​ពិត​ជា​អាច​ជួយ​អ្នក​បាន។

ហេតុ​អ្វី​នេះ​សំខាន់

មនុស្ស​ដែល​មាន​ក្ដី​សង្ឃឹម​មិន​គ្រាន់​តែ​ប៉ង​ប្រាថ្នា​ចង់​ឲ្យ​រឿង​ល្អ​ៗ​កើត​ឡើង​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ​សេចក្ដី​សង្ឃឹម​ជំរុញ​ពួក​គេ​ឲ្យ​ចាត់​វិធានការ ហើយ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​របស់​ពួក​គេ​កាន់​តែ​ល្អ​ប្រសើរ​ជាង។ ជា​ឧទាហរណ៍ ការ​សិក្សា​មួយ​ចំនួន​បង្ហាញ​ថា​មនុស្ស​ដែល​មាន​ក្ដី​សង្ឃឹម . . .

  • ទំនង​ជា​រឹង​មាំ​ហើយ​មិន​ងាយ​ចុះ​ចាញ់

  • ចេះ​សម្រប​ខ្លួន​ល្អ​ជាង

  • ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នាំ​ឲ្យ​មាន​ជីវភាព​និង​សុខភាព​ល្អ​ជាង

អ្វី​ដែល​អ្នក​អាច​ធ្វើ

ដំបូង​សូម​ពិចារណា​អំពី​របៀប​ដែល​គម្ពីរ​អាច​ជួយ​អ្នក​នៅ​សព្វ​ថ្ងៃ​នេះ។ គម្ពីរ​មាន​យោបល់​ល្អ​ៗ​ដែល​អាច​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ​ពេលអ្វី​ៗ​ទាំង​អស់​ឡើង​ថ្លៃ។ យោបល់​ទាំង​នេះ​មិន​គ្រាន់​តែ​ជួយ​អ្នក​មិន​ឲ្យ​អស់​សង្ឃឹម និង​មិន​គ្រាន់​តែ​ជា​អ្វី​ដែល​អ្នក​អាច​អនុវត្ត​នៅ​ពេល​ឥឡូវ​នេះ​ប៉ុណ្ណោះ​ទេ តែ​ក៏​នឹង​ជួយ​អ្នក​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​អនាគត​ពេល​ប្រឈម​មុខ​នឹង​បញ្ហា​ដែរ។

​«​សមត្ថភាព​រិះ​គិត​នឹង​រក្សា​កូន ហើយ​សមត្ថភាព​វែក​ញែក​នឹង​ឃុំ​គ្រង​កូន​»។—សុភាសិត ២:១១


បន្ទាប់​មក​សូម​ពិចារណា​អំពី​អ្វី​ដែល​គម្ពីរ​ប្រាប់​អំពី​អនាគត។ ពេល​អ្នក​ចាប់​ផ្ដើម​ឲ្យ​តម្លៃ​ប្រាជ្ញា​ក្នុង​គម្ពីរ អ្នក​ប្រហែល​ជា​ចង់​ពិនិត្យ​មើល​ថែម​ទៀត​អំពី​អ្វី​ដែល​សៀវភៅ​នេះ​ចែង​អំពី​អនាគត។ ជា​ឧទាហរណ៍ អ្នក​នឹង​រៀន​ថា​ព្រះ​មិន​គ្រាន់​តែ​ចង់​ឲ្យ​អ្នក​មាន​«​សេចក្ដី​សង្ឃឹម​និង​អនាគត​ល្អ​ប្រសើរ​»​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​បាន​ផ្ដល់​មូលដ្ឋាន​រឹង​មាំ​ដែល​អ្នក​អាច​ជឿ​លើ​សេចក្ដី​សង្ឃឹម​នោះ​ដែរ។ (​យេរេមា ២៩:១១​) មូលដ្ឋាន​នោះ​គឺ រាជាណាចក្រ​របស់​ព្រះ។

តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី​ហើយ​នឹង​សម្រេច​អ្វី​ខ្លះ?

រាជាណាចក្រ​របស់​ព្រះ​ជា​រដ្ឋាភិបាល​មួយ​ដែល​នឹង​គ្រប់​គ្រង​មក​លើ​ផែន​ដី​ទាំង​មូល។ (​ដានីយ៉ែល ២:៤៤; ម៉ាថាយ ៦:១០​) ដោយ​គ្រប់​គ្រង​ពី​ស្ថាន​សួគ៌ រដ្ឋាភិបាល​នេះ​នឹង​បំបាត់​ទុក្ខ​វេទនា​និង​ភាព​ក្រី​ក្រ ហើយ​មនុស្ស​ទាំង​ឡាយ​នឹង​រស់​នៅ​ដោយ​សន្តិភាព​និង​មាន​អ្វី​ៗ​ជា​បរិបូរ ដូច​បាន​ចែង​ក្នុង​បទ​គម្ពីរ​ទាំង​នេះ។

​«​អ្នក​នឹង​មាន​សេចក្ដី​សុខ ហើយ​បាន​ចម្រុង​ចម្រើន​»។—ចម្រៀង​សរសើរ​ព្រះ ១២៨:២

​«​ពួក​គេ​នឹង​មិន​ខំ​ប្រឹង​ធ្វើ​ការ​នឿយ​ហត់​ដោយ​ឥត​ប្រយោជន៍​ទេ​»។—អេសាយ ៦៥:២៣

​«​ផែន​ដី​នឹង​មាន​ស្រូវ​ជា​បរិបូរ​»។—ចម្រៀង​សរសើរ​ព្រះ ៧២:១៦

មនុស្ស​រាប់​លាន​នាក់​ទុក​ចិត្ត​សេចក្ដី​សន្យា​ទាំង​នោះ ហើយ​ជឿ​ជាក់​ថា​ព្រះ​«​មិន​អាច​កុហក​ឡើយ​»។ (​ទីតុស ១:២​) ដូច្នេះ យើង​សូម​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ពិនិត្យ​មើល​គម្ពីរ​ដោយ​ខ្លួន​អ្នក​ផ្ទាល់។ សេចក្ដី​សង្ឃឹម​នោះ​អាច​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​សេដ្ឋកិច្ច ហើយ​មាន​ទំនុក​ចិត្ត​ថា​អនាគត​នឹង​ល្អ​ប្រសើរ​ជាង។

រ៉ាម៉ាស។

រ៉ាម៉ាស ពី​ប្រទេស​ហ្សកហ្ស៊ី​បាន​រៀប​រាប់​ថា​៖ ​«​សេចក្ដី​សង្ឃឹម​ក្នុង​គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​ចាត់​ទុក​បញ្ហា​នៅ​ក្នុង​ពិភព​លោក​នេះ​ថា​ជា​បញ្ហា​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ។ ការ​គិត​អំពី​នេះ​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​ខ្ញុំ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​សេដ្ឋកិច្ច​ដែល​កាន់​តែ​អាក្រក់​ទៅ​ៗ​»។

ដើម្បី​រៀន​ថែម​ទៀត

តើ​អ្នក​ពិត​ជា​អាច​ទុក​ចិត្ត​អ្វី​ដែល​គម្ពីរ​ចែង​អំពី​ថ្ងៃ​អនាគត​ឬ​ទេ? សូម​មើល​វីដេអូ​នៅ​គេហទំព័រ​jw.org​៖ ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​គម្ពីរ​បរិសុទ្ធ​គឺ​មក​ពី​ព្រះ? និង តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី?

ស្ត្រី​ម្នាក់​កំពុង​យក​គម្ពីរ​ចេញ​ពី​ធ្នើរ​សៀវ​ភៅ។
    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក