យោបល់ដើម្បីចាប់ផ្ដើមអានគម្ពីរ
អ្នកអាចសប្បាយក្នុងការអានគម្ពីរ! នេះជាយោបល់ខ្លះដែលអាចជួយអ្នកឲ្យចាប់ផ្ដើមអានគម្ពីរ។ សូមជ្រើសរើសប្រធានបទដែលអ្នកចាប់អារម្មណ៍ ព្រមទាំងអានបទគម្ពីរដែលភ្ជាប់ជាមួយនឹងប្រធានបទនោះ។
មនុស្សនិងកំណត់ហេតុសំខាន់ៗ
ណូអេនិងទឹកជំនន់: ដើមកំណើត ៦:៩–៩:១៩
ម៉ូសេនិងសមុទ្រក្រហម: ដំណើរចាកចេញ ១៣:១៧–១៤:៣១
រូថនិងណាអូមី: រូថ ជំពូកទី១-៤
ដាវីឌនិងកូលីយ៉ាត: សាំយូអែលទី១ ជំពូកទី១៧
អាប៊ីកែល: សាំយូអែលទី១ ២៥:២-៣៥
ដានីយ៉ែលនៅក្នុងរូងតោ: ដានីយ៉ែល ជំពូកទី៦
អេលីសាបិតនិងម៉ារៀ: លូកា ជំពូកទី១-២
ពាក្យណែនាំដែលមានប្រយោជន៍ក្នុងជីវិតប្រចាំថ្ងៃ
ក្រុមគ្រួសារ: អេភេសូរ ៥:២៨, ២៩, ៣៣; ៦:១-៤
មិត្តភក្តិ: សុភាសិត ១៣:២០; ១៧:១៧; ២៧:១៧
អធិដ្ឋាន: ចម្រៀងសរសើរព្រះ ៥៥:២២; ៦២:៨; យ៉ូហានទី១ ៥:១៤
សុន្ទរកថានៅលើភ្នំ: ម៉ាថាយ ជំពូកទី៥-៧
ការងារ: សុភាសិត ១៤:២៣; អ្នកទូន្មាន ៣:១២, ១៣; ៤:៦
បទគម្ពីរដែលផ្ដល់កម្លាំងចិត្ត ពេល . . .
ធ្លាក់ទឹកចិត្ត: ចម្រៀងសរសើរព្រះ បទទី២៣; អេសាយ ៤១:១០
ស្ដាយកំហុស: ចម្រៀងសរសើរព្រះ ៨៦:៥; អេសេគាល ១៨:២១, ២២
អ្វីដែលគម្ពីរចែងអំពី . . .
គ្រាចុងក្រោយបង្អស់: ម៉ាថាយ ២៤:៣-១៤; ធីម៉ូថេទី២ ៣:១-៥
សេចក្ដីសង្ឃឹមសម្រាប់អនាគត: ចម្រៀងសរសើរព្រះ ៣៧:១០, ១១, ២៩; ការបើកបង្ហាញ ២១:៣, ៤
យោបល់: ដើម្បីយល់បរិបទខគម្ពីរដែលបានត្រូវដកស្រង់ខាងលើ សូមអានខទាំងអស់ដែលមាននៅក្នុងជំពូក។ សូមប្រើតារាង«អំណានគម្ពីរផ្ទាល់ខ្លួន»ដែលមាននៅផ្នែកចុងក្រោយក្នុងសៀវភៅនេះ ហើយសូមគូសចំណាំជំពូកនីមួយៗ ដែលអ្នកបានអានរួច។ សូមមានគោលដៅអានគម្ពីររាល់ថ្ងៃ។