បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lff មេរៀនទី ៣៨
  • ចូរឲ្យតម្លៃជីវិតដែលជាអំណោយពីព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរឲ្យតម្លៃជីវិតដែលជាអំណោយពីព្រះ
  • សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • បង្កើន​ចំណេះ
  • សេចក្ដី​សង្ខេប
  • ស្វែង​យល់​ថែម​ទៀត
  • តើគម្ពីរចែងយ៉ាងណាអំពីការរម្លូតកូន?
    សំណួរនិងចម្លើយពីគម្ពីរ
  • តើព្រះចង់ឲ្យយើងមានជីវិតបែបណា?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • តើមរណភាពរបស់លោកយេស៊ូអាចជួយសង្គ្រោះយើងយ៉ាងដូចម្ដេច?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
lff មេរៀនទី ៣៨
មេរៀនទី៣៨។ ប្ដីប្រពន្ធមួយគូកំពុងបីកូនទើបនឹងកើត។

មេ​រៀន​ទី​៣៨

ចូរ​ឲ្យ​តម្លៃ​ជីវិត​ដែល​ជា​អំណោយ​ពី​ព្រះ

ឯកសារជាសៀវភៅ
ឯកសារជាសៀវភៅ
ឯកសារជាសៀវភៅ

យើង​អាច​ធ្វើ​អ្វី​ជា​ច្រើន​ដ៏​សប្បាយ​រីករាយ ដោយ​សារ​យើង​មាន​ជីវិត។ ទោះ​ជា​យើង​ប្រឈម​មុខ​បញ្ហា​ផ្សេង​ៗ​ក៏​ដោយ ជា​ធម្មតា​យើង​នៅ​តែ​អាច​សប្បាយ​នឹង​ជីវិត។ តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ថា យើង​ឲ្យ​តម្លៃ​ជីវិត​ដែល​ជា​អំណោយ​ពី​ព្រះ​យេហូវ៉ា? តើ​អ្វី​ជា​មូលហេតុ​សំខាន់​បំផុត​ដែល​យើង​ឲ្យ​តម្លៃ​ជីវិត?

១. ហេតុ​អ្វី​យើង​គួរ​ឲ្យ​តម្លៃ​ជីវិត?

យើង​គួរ​ឲ្យ​តម្លៃ​ជីវិត ដោយ​សារ​នេះ​ជា​អំណោយ​ពី​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​ជា​ទី​ស្រឡាញ់​របស់​យើង។ លោក​គឺ​ជា​«​ប្រភព​នៃ​ជីវិត​»​ ដោយ​សារ​លោក​បាន​បង្កើត​ជីវិត​ទាំង​អស់។ (​ចម្រៀង​សរសើរ​ព្រះ ៣៦:៩​) គម្ពីរ​ចែង​ថា​៖ ​«​គឺ​លោក​ហើយ​ដែល​ផ្ដល់​ជីវិត ដង្ហើម និង​អ្វី​ៗ​ទាំង​អស់​ដល់​មនុស្ស​គ្រប់​រូប​»។ (​សកម្មភាព ១៧:២៥, ២៨​) ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ ដើម្បី​យើង​អាច​មាន​ជីវិត​រស់​នៅ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​ក៏​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ផ្សេង​ៗ​ដែល​ជួយ​យើង​ឲ្យ​សប្បាយ​រីករាយ​នឹង​ជីវិត​ដែរ។​—សូម​អាន សកម្មភាព ១៤:១៧

២. តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ព្រះ​យេហូវ៉ា​ថា យើង​ឲ្យ​តម្លៃ​ជីវិត​ដែល​ជា​អំណោយ​ពី​លោក?

ព្រះ​យេហូវ៉ា​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក តាំង​ពី​អ្នក​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ម្ល៉េះ។ ក្នុង​គម្ពីរ ដាវីឌ​ដែល​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ បាន​អធិដ្ឋាន​ទៅ​លោក​ថា​៖ ​«​ភ្នែក​លោក​បាន​ឃើញ​ខ្ញុំ​ហើយ កាល​ដែល​ខ្ញុំ​មិន​ទាន់​ចេញ​ជា​រូប​រាង​នៅ​ឡើយ​»។ (​ចម្រៀង​សរសើរ​ព្រះ ១៣៩:១៦​) ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​ជីវិត​របស់​អ្នក។ (​សូម​អាន ម៉ាថាយ ១០:២៩​-​៣១​) ប្រសិន​បើ​អ្នក​ណា​ធ្វើ​អត្តឃាតa ឬ​សម្លាប់​អ្នក​ឯ​ទៀត នោះ​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ឈឺ​ចិត្ត​ខ្លាំង​ណាស់។ (​ដំណើរ​ចាក​ចេញ ២០:១៣​) ម្យ៉ាង​ទៀត ប្រសិន​បើ​អ្នក​ណា​ធ្វេស​ប្រហែស ឬ​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ការ​ពារ​ជីវិត​ខ្លួន​ឬ​ជីវិត​អ្នក​ឯ​ទៀត នោះ​ក៏​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ឈឺ​ចិត្ត​ដែរ។ ពេល​យើង​ការ​ពារ​ជីវិត​របស់​យើង​និង​គោរព​ជីវិត​របស់​អ្នក​ឯ​ទៀត នោះ​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ជីវិត​ដែល​ជា​អំណោយ​ដ៏​អស្ចារ្យ​ពី​ព្រះ។

បង្កើន​ចំណេះ

សូម​ពិចារណា​អំ​ពី​វិធី​ខ្លះ​ដែល​អ្នក​អាច​បង្ហាញ​ថា អ្នក​ឲ្យ​តម្លៃ​ជីវិត​ដែល​ជា​អំណោយ​ពី​ព្រះ។

៣. ចូរ​ថែ​រក្សា​សុខភាពរបស់​អ្នក

គ្រិស្ត​សាសនិក​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា បាន​សន្យា​ថា​ពួក​គាត់​ប្រើ​អ្វី​ៗ​ទាំង​អស់​ក្នុង​ជីវិត​ដើម្បី​បម្រើ​លោក។ នេះ​ហាក់​ដូច​ជា​ពួក​គាត់​ប្រគល់​រូប​កាយ​ជា​គ្រឿង​បូជា​ជូន​ព្រះ។ សូម​អាន រ៉ូម ១២:​១, ២ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តាម​ខ​គម្ពីរ​ទាំង​នេះ តើ​អ្វី​គួរ​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ថែ​រក្សា​សុខភាព?

  • តើ​អ្នក​អាច​ធ្វើ​ដូច្នេះ​តាម​វិធី​ណា​ខ្លះ?

ស្ត្រីមានផ្ទៃពោះម្នាក់កំពុងពិគ្រោះជាមួយនឹងគ្រូពេទ្យ។

៤. ចូរ​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្វី​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ឬ​ស្លាប់

គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ជៀស​វាង​ពី​ការ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។ លេង​វីដេអូ ដើម្បី​ដឹង​អ្វី​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​មាន​សុវត្ថិភាព។

វីដេអូ: ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​សុវត្ថិភាព​ជា​និច្ច (​៨:៣៤​)

សូម​អាន សុភាសិត ២២:៣ រួច​ពិភាក្សា​អំពី​របៀប​ដែល​អ្នក​និង​មនុស្ស​ឯ​ទៀត​អាច​មាន​សុវត្ថិភាព . . .

  • ពេល​នៅ​ផ្ទះ។

  • ពេល​នៅ​កន្លែង​ធ្វើ​ការ។

  • ពេល​លេង​កីឡា។

  • ពេល​បើក​ឡាន ពេល​បើក​ម៉ូតូ ឬ​ពេល​ធ្វើ​ដំណើរ​ជា​មួយ​អ្នក​ឯ​ទៀត​ជា​ដើម។

បុរសម្នាក់នៅក្នុងឡានកំពុងពាក់ខ្សែក្រវាត់ឡាន។

៥. ចូរ​ឲ្យ​តម្លៃ​ជីវិត​កូន​ក្នុង​ផ្ទៃ

ស្ត្រីមានផ្ទៃពោះម្នាក់កំពុងអង្អែលពោះរបស់ខ្លួនដោយញញឹមថ្នាក់ថ្នម។

ដាវីឌ​បាន​ពន្យល់​ថា ព្រះ​យេហូវ៉ា​ចាប់​អារម្មណ៍​ចំពោះ​ជីវិត​របស់​ទារក​និង​ការ​លូត​លាស់​របស់​ទារក​ក្នុង​ផ្ទៃ​ម្ដាយ។ សូម​អាន ចម្រៀង​សរសើរ​ព្រះ ១៣៩:១៣​-​១៧ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​ព្រះ​យេហូវ៉ា​ចាត់​ទុក​បុគ្គល​ម្នាក់​ថា​មាន​ជីវិត ពេល​ដែល​គាត់​កើត​មក ឬ​ពេល​ដែល​គាត់​មាន​កំណើត​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ភ្លាម?

នៅ​សម័យ​បុរាណ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ច្បាប់​ដល់​ជន​ជាតិ​អ៊ីស្រាអែល ដើម្បី​ការ​ពារ​ម្ដាយ​និង​កូន​ដែល​នៅ​ក្នុង​ផ្ទៃ។ សូម​អាន ដំណើរ​ចាក​ចេញ ២១:២២, ២៣ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្នក​ដែល​គ្មាន​ចេតនា​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ស្លាប់?

  • តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្នក​ដែល​មាន​ចេតនា​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ស្លាប់?b

  • តើ​អ្នក​គិត​យ៉ាង​ណា​អំ​ពី​ទស្សនៈ​របស់​លោក​អំ​ពី​រឿង​នេះ?

លេង​វីដេអូ។

វីដេអូ: ចូរ​ឲ្យ​តម្លៃ​ជីវិត​ដូច​ព្រះ​យេហូវ៉ា ​(​៥:០០​)

សូម្បី​តែ​ស្ត្រី​ដែល​ឲ្យ​តម្លៃ​ជីវិត ក៏​អាច​មាន​អារម្មណ៍​ថា​ការ​រម្លូត​កូន​ជា​ជម្រើស​តែ​មួយ​គត់​ដែរ។ សូម​អាន អេសាយ ៤១:១០ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • បើ​ស្ត្រី​ម្នាក់​ប្រឈម​មុខ​នឹង​ការ​បង្ខិត​បង្ខំ​ឲ្យ​រម្លូត​កូន តើ​នាង​គួរ​សុំ​ជំនួយ​ពី​អ្នក​ណា? ហេតុ​អ្វី?

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​ស្ត្រី​មាន​ផ្ទៃ​ពោះ​មាន​សិទ្ធិ​សម្រេច​ចិត្ត​ថា​ត្រូវ​រម្លូត​ឬ​ត្រូវ​ទុក​កូន ព្រោះ​នោះ​ជា​ខ្លួន​ប្រាណ​របស់​នាង​»។

  • តើ​អ្វី​ធ្វើ​ឲ្យ​អ្នក​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ជីវិត​ម្ដាយ​និង​ជីវិត​កូន​ក្នុង​ផ្ទៃ​នាង?

សេចក្ដី​សង្ខេប

គម្ពីរ​បង្រៀន​យើង​ឲ្យ​ស្រឡាញ់​ជីវិត និង​ឲ្យ​តម្លៃ​ជីវិត ព្រម​ទាំង​ឲ្យ​យើង​ការ​ពារ​ជីវិត​ដែល​ជា​អំណោយ​ពី​ព្រះ​យេហូវ៉ា។ នេះ​រួម​បញ្ចូល​ជីវិត​យើង​និង​ជីវិត​អ្នក​ឯ​ទៀត។

រៀន​សា​ឡើង​វិញ

  • ហេតុ​អ្វី​ជីវិត​មនុស្ស​មាន​តម្លៃ​ខ្លាំង​ណាស់​ចំពោះព្រះ​យេហូវ៉ា?

  • តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា ពេល​អ្នក​ណា​ម្នាក់​ធ្វើ​អត្តឃាត​ឬ​សម្លាប់​អ្នក​ឯ​ទៀត?

  • ហេតុ​អ្វី​អ្នក​ដឹង​គុណ​ព្រះ​ចំពោះ​ជីវិត​ដែល​ជា​អំណោយ​ពី​លោក?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​យើង​ដឹង​គុណ​ព្រះ​យេហូវ៉ា​ចំពោះ​ជីវិត​ដែល​ជា​អំណោយ​ពី​លោក?

ចម្រៀង​លេខ​១៤១ ភាព​អស្ចារ្យ​នៃ​ជីវិត (២:៤១)

សូម​ស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​ថា តើ​ព្រះ​នឹង​អភ័យ​ទោស​ឲ្យ​ស្ត្រី​ដែល​រម្លូត​កូន​ឬ​ទេ?

​«​តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ការ​រម្លូត​កូន?​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)

ចុះ​បើ​បុគ្គល​ម្នាក់​គិត​ចង់​សម្លាប់​ខ្លួន? សូម​អាន​យោបល់​ពី​គម្ពីរ​ដែល​អាច​ជួយ​គាត់​បាន។

​«​ខ្ញុំ​ចង់​ស្លាប់ តើ​គម្ពីរ​អាច​ជួយ​ខ្ញុំ​ពេល​ដែល​ខ្ញុំ​មាន​គំនិត​ចង់​សម្លាប់​ខ្លួន​ឬ​ទេ?​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)

a ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ។ (​ចម្រៀង​សរសើរ​ព្រះ ៣៤:១៨​) លោក​យល់​អារម្មណ៍​ឈឺ​ចាប់​របស់​អ្នក​ដែល​គិត​ចង់​សម្លាប់​ខ្លួន ហើយ​លោក​ចង់​ជួយ​គាត់។ ដើម្បី​ដឹង​អំពី​របៀប​ដែល​លោក​ជួយ​បុគ្គល​បែប​នេះ សូម​អាន​អត្ថបទ​«​ខ្ញុំ​ចង់​ស្លាប់ តើ​គម្ពីរ​អាច​ជួយ​ខ្ញុំ​ពេល​ដែល​ខ្ញុំ​មាន​គំនិត​ចង់​សម្លាប់​ខ្លួន​ឬ​ទេ?​»​ នៅ​ផ្នែក​ស្វែង​យល់​ថែម​ទៀត​ក្នុង​មេ​រៀន​នេះ។

b អស់​អ្នក​ដែល​ធ្លាប់​រម្លូត​កូន​មិន​ចាំ​បាច់​បន្ទោស​ខ្លួន​ហួស​ហេតុ​ពេក​ទេ ព្រោះ​ព្រះ​យេហូវ៉ា​អាច​អភ័យ​ទោស​ឲ្យ​ពួក​គេ​បាន។ សម្រាប់​ព័ត៌មាន​ថែម​ទៀត សូម​មើល​អត្ថបទ​«​តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំ​ពី​ការ​រម្លូត​កូន?​»​ នៅ​ផ្នែក​ស្វែង​យល់​ថែម​ទៀត​ក្នុង​មេ​រៀន​នេះ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក