ការងារ
តើការងារទាក់ទងគ្នាយ៉ាងណានឹងអំណរ?
តើការចេះជំនាញណាមួយមានប្រយោជន៍អ្វីខ្លះ?
កំណត់ហេតុគម្ពីរដែលទាក់ទង៖
១សាំ. ១៦:១៦-២៣—មនុស្សជាច្រើនដឹងថា ដាវីឌពូកែដេញពិណណាស់។ ក្រោយមក ដាវីឌបានប្រើជំនាញរបស់គាត់ដើម្បីជួយស្ដេចស្រុកអ៊ីស្រាអែល ឲ្យមានអារម្មណ៍ស្រួលឡើងវិញ
២ប្រ. ២:១៣, ១៤—ហ៊ីរ៉ាមអេបាយជាសិប្បករដ៏ជំនាញ។ ដូច្នេះ ស្ដេចសាឡូម៉ូនបានប្រើគាត់ឲ្យជួយធ្វើកិច្ចការសាងសង់ដ៏ធំមួយ
ហេតុអ្វីអ្នកបម្រើព្រះយេហូវ៉ាចង់មានកេរ្តិ៍ឈ្មោះជាអ្នកខំប្រឹងធ្វើការ?
កំណត់ហេតុគម្ពីរដែលទាក់ទង៖
ដក. ២៤:១០-២១—រេបិកាជានារីឧស្សាហ៍ព្យាយាម។ នាងបានជួយអ្នកបម្រើរបស់អាប្រាហាំ លើសពីអ្វីដែលគាត់បានសុំនាងទៅទៀត
ភី. ២:១៩-២៣—សាវ័កប៉ូលទុកចិត្តយុវជនធីម៉ូថេ ដោយប្រគល់កិច្ចការដ៏សំខាន់មួយឲ្យគាត់ ពីព្រោះគាត់មានចិត្តរាបទាប ហើយខំប្រឹងធ្វើការដើម្បីបងប្អូនឯទៀត
ហេតុអ្វីយើងមិនចង់ទៅជាមនុស្សខ្ជិលច្រអូស?
សុភ. ១៣:៤; ១៨:៩; ២១:២៥, ២៦; អទ. ១០:១៨
កំណត់ហេតុគម្ពីរដែលទាក់ទង៖
សុភ. ៦:៦-១១—ស្ដេចសាឡូម៉ូនបានលើកឡើងអំពីសត្វស្រមោច ដើម្បីបង្រៀនមេរៀនអំពីការឧស្សាហ៍ធ្វើការ និងការជៀសវាងពីភាពខ្ជិលច្រអូស
ហេតុអ្វីយើងគួរខំធ្វើការដើម្បីចិញ្ចឹមខ្លួន?
ហេតុអ្វីយើងគួរខំធ្វើការដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារ?
កំណត់ហេតុគម្ពីរដែលទាក់ទង៖
រូថ ១:១៦, ១៧; ២:២, ៣, ៦, ៧, ១៧, ១៨—រូថដែលជាស្ត្រីមេម៉ាយខំប្រឹងធ្វើការ ដើម្បីទំនុកបម្រុងណាអូមីជាម្ដាយក្មេកនាង
ម៉ាថ. ១៥:៤-៩—លោកយេស៊ូផ្ដន្ទាទោសអស់អ្នកដែលយកលេសថា ខ្លួនមិនអាចថែរក្សាក្រុមគ្រួសារបាន ព្រោះតែជាប់រវល់បម្រើព្រះ
ហេតុអ្វីយើងគួរចែករំលែកអ្វីដែលយើងខំរកបានដើម្បីជួយបងប្អូនឯទៀត?
តើយើងគួរមានទស្សនៈយ៉ាងណាចំពោះការរកលុយ?
តើយើងដឹងយ៉ាងដូចម្ដេចថាព្រះយេហូវ៉ាចង់ជួយយើងឲ្យបំពេញភារកិច្ចរបស់យើងឲ្យបានល្អ និងផ្គត់ផ្គង់នូវអ្វីដែលយើងត្រូវការ?
ម៉ាថ. ៦:២៥, ៣០-៣២; លូក. ១១:២, ៣; ២កូ. ៩:១០
កំណត់ហេតុគម្ពីរដែលទាក់ទង៖
ដក. ៣១:៣-១៣—ឡាបាន់មិនបានប្រព្រឹត្តដោយយុត្តិធម៌ចំពោះយ៉ាកុបទេ។ ប៉ុន្តែ ព្រះយេហូវ៉ាបានឃើញយ៉ាកុបខំប្រឹងធ្វើការ។ ដូច្នេះ លោកបានឲ្យពរដល់គាត់
ដក. ៣៩:១-៦, ២០-២៣—ព្រះយេហូវ៉ាបានឲ្យពរដល់យ៉ូសែប ទាំងពេលគាត់នៅផ្ទះប៉ូទីផាទាំងនៅក្នុងគុក ដោយសារគាត់ខំប្រឹងធ្វើការ
ហេតុអ្វីយើងមិនគួរឲ្យការងារសំខាន់ជាងការបម្រើព្រះ?
ចសព. ៣៩:៥-៧; ម៉ាថ. ៦:៣៣; យ៉ូន. ៦:២៧
កំណត់ហេតុគម្ពីរដែលទាក់ទង៖
លូក. ១២:១៥-២១—លោកយេស៊ូបានលើកឧទាហរណ៍មួយដើម្បីបង្រៀនថា គឺជាការល្ងង់ខ្លៅណាស់ដោយចាត់ទុកលុយថា សំខាន់ជាងការចូលទៅជិតព្រះ
១ធី. ៦:១៧-១៩—សាវ័កប៉ូលព្រមានពួកអ្នកមានកុំឲ្យអួតអាង ហើយគាត់បានលើកទឹកចិត្តពួកគេឲ្យព្យាយាមធ្វើជា«អ្នកមានខាងការល្អប្រសើរ»វិញ
មុនសម្រេចចិត្តទទួលយកការងារណាមួយ តើគោលការណ៍អ្វីខ្លះអាចជួយយើងបាន?
ដច. ២០:៤; សកម្ម. ១៥:២៩; អេភ. ៤:២៨; បប. ២១:៨—តើការងារនេះតម្រូវឲ្យខ្ញុំធ្វើអ្វីមួយដែលព្រះយេហូវ៉ាមិនពេញចិត្តឬទេ?
ដច. ២១:២២-២៤; អេ. ២:៤; ១កូ. ៦:៩, ១០; ២កូ. ៧:១—តើការងារនេះគាំទ្រឬលើកទឹកចិត្តអ្នកឯទៀតឲ្យធ្វើអ្វីដែលព្រះមិនពេញចិត្ត និងដែលនាំឲ្យខ្ញុំស្ដាយក្រោយឬទេ?
រ៉ូម ១៣:១-៧; ទីត. ៣:១, ២—តើការងារនេះនឹងតម្រូវឲ្យខ្ញុំបំពានច្បាប់រដ្ឋឬទេ?
២កូ. ៦:១៤-១៦; បប. ១៨:២, ៤—តើការងារនេះនឹងធ្វើឲ្យខ្ញុំទៅជាផ្នែកមួយ ឬជាអ្នកគាំទ្រសាសនាមិនពិតឬទេ?
ធ្វើការដើម្បីព្រះយេហូវ៉ា
តើអ្វីជាកិច្ចការសំខាន់បំផុតដែលគ្រិស្តសាសនិកគួរធ្វើ?
ហេតុអ្វីយើងខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការបម្រើព្រះយេហូវ៉ា?
លូក. ១៣:២៤; រ៉ូម ១២:១១; ១កូ. ១៥:៥៨; ហេ. ៦:១០-១២
សូមមើលដែរ ១ធី. ៣:១
ហេតុអ្វីយើងមិនគួរតម្រូវឲ្យបងប្អូនទាំងអស់ធ្វើបានចំនួនដូចគ្នាក្នុងកិច្ចបម្រើព្រះយេហូវ៉ា?
កំណត់ហេតុគម្ពីរដែលទាក់ទង៖
ម៉ាថ. ២៥:១៤, ១៥—ឧទាហរណ៍របស់លោកយេស៊ូបង្ហាញថា លោកមិនតម្រូវឲ្យពួកអ្នកកាន់តាមលោកទាំងអស់ សម្រេចបានលទ្ធផលដូចគ្នានោះទេ
លូក. ២១:២-៤—លោកយេស៊ូបានឲ្យតម្លៃយ៉ាងខ្លាំងចំពោះវិភាគទានដ៏តិចតួចរបស់ស្ត្រីមេម៉ាយក្រីក្រម្នាក់
ពេលយើងទទួលភារកិច្ចណាមួយពីព្រះយេហូវ៉ា តើអ្នកណានឹងជួយយើងឲ្យសម្រេចកិច្ចការនោះ?
២កូ. ៤:៧; អេភ. ៣:២០, ២១; ភី. ៤:១៣
កំណត់ហេតុគម្ពីរដែលទាក់ទង៖
២ធី. ៤:១៧—សាវ័កប៉ូលដឹងច្បាស់ថា គាត់បានទទួលកម្លាំងដែលគាត់ត្រូវការ ចំពេលដែលគាត់ត្រូវការ
ពេលយើងខ្នះខ្នែងបម្រើព្រះយេហូវ៉ា ហេតុអ្វីនេះធ្វើឲ្យយើងមានសុភមង្គល?
ចសព. ៤០:៨; យ៉ូន. ១៣:១៧; យ៉ា. ១:២៥
សូមមើលដែរ ម៉ាថ. ២៥:២៣