រៀបការ
តើអ្នកណាជាអ្នកផ្ដើមអាពាហ៍ពិពាហ៍?
តើគ្រិស្តសាសនិកគួររៀបការជាមួយអ្នកណា?
ហេតុអ្វីគ្រិស្តសាសនិកពិតមិនគួរយល់ព្រមឲ្យកូនដែលបានជ្រមុជទឹកហើយរៀបការជាមួយអ្នក ដែលមិនទាន់ប្រគល់ខ្លួននិងជ្រមុជទឹកជាអ្នកបម្រើព្រះយេហូវ៉ា?
កំណត់ហេតុគម្ពីរដែលទាក់ទង៖
ដក. ២៤:១-៤, ៧—ពេលអាប្រាហាំមានវ័យកាន់តែចាស់ គាត់បានតាំងចិត្តរកប្រពន្ធឲ្យអ៊ីសាកពីចំណោមអ្នកដែលបម្រើព្រះយេហូវ៉ា មិនមែនពីចំណោមអ្នកដែលគោរពបូជាព្រះឯទៀតឡើយ
ដក. ២៨:១-៤—អ៊ីសាកប្រាប់យ៉ាកុបថា គាត់មិនត្រូវរៀបការជាមួយស្ត្រីជនជាតិកាណានទេ តែគាត់ត្រូវរៀបការជាមួយស្ត្រីដែលបម្រើព្រះយេហូវ៉ា
ពេលអ្នកបម្រើព្រះយេហូវ៉ារៀបការជាមួយអ្នកដែលមិនជឿ តើលោកមានអារម្មណ៍យ៉ាងណា?
កំណត់ហេតុគម្ពីរដែលទាក់ទង៖
១បស. ១១:១-៦, ៩-១១—ព្រះយេហូវ៉ាខឹងស្ដេចសាឡូម៉ូនខ្លាំងណាស់ ដោយសារគាត់មិនអើពើនឹងការព្រមានពីលោក គឺគាត់បានរៀបការជាមួយស្ត្រីបរទេសជាច្រើន ហើយនេះបានបង្វែរគាត់ចេញពីព្រះយេហូវ៉ា
នេហ. ១៣:២៣-២៧—ដូចព្រះយេហូវ៉ាដែរ អភិបាលនេហេមាខឹងខ្លាំងណាស់ ពេលបុរសជនជាតិអ៊ីស្រាអែលខ្លះរៀបការជាមួយស្ត្រីដែលមិនបម្រើព្រះយេហូវ៉ា។ ដូច្នេះ គាត់បានប្រៀនប្រដៅ និងកែតម្រង់ពួកគេយ៉ាងខ្លាំង
ហេតុអ្វីជាការមានប្រាជ្ញាក្នុងការជ្រើសរើសគូដែលមានកេរ្តិ៍ឈ្មោះល្អនិងស្មោះត្រង់ចំពោះព្រះយេហូវ៉ា?
សូមមើលដែរ អេភ. ៥:២៨-៣១, ៣៣
កំណត់ហេតុគម្ពីរដែលទាក់ទង៖
១សាំ. ២៥:២, ៣, ១៤-១៧—ទោះជាណាបាលជាអ្នកមានស្ដុកស្ដម្ភក្ដី គាត់ជាមនុស្សកោងកាច ហើយធ្វើបាបអាប៊ីកែលដែលជាប្រពន្ធ
សុភ. ២១:៩—ការជ្រើសរើសគូដែលមិនស័ក្តិសម អាចធ្វើឲ្យជីវិតយើងគ្មានសេចក្ដីសុខ និងគ្មានសុភមង្គល
រ៉ូម ៧:២—សាវ័កប៉ូលពន្យល់ថាពេលស្ត្រីរៀបការ នាងនឹងនៅក្រោមអំណាចរបស់ប្ដីដែលជាមនុស្សមិនល្អឥតខ្ចោះ។ ដូច្នេះ ស្ត្រីដែលមានប្រាជ្ញាមិនចេះតែរើសយកបុរសណាក៏បាននោះទេ
ត្រៀមខ្លួនសម្រាប់រៀបការ
ហេតុអ្វីមុនគិតគូរអំពីការរៀបការ បុរសត្រូវប្រាកដថាគាត់អាចចិញ្ចឹមនិងមើលថែប្រពន្ធកូនរបស់គាត់បាន?
កំណត់ហេតុគម្ពីរដែលទាក់ទង៖
សុភ. ២៤:២៧—មុនពេលបុរសណាម្នាក់រៀបការហើយមានកូន គាត់គួរខំធ្វើការសិន ដើម្បីប្រាកដថាគាត់អាចផ្គត់ផ្គង់ក្រុមគ្រួសារបាន
ជាជាងមើលតែរូបរាងខាងក្រៅ ហេតុអ្វីគូដែលកំពុងមើលចិត្តគ្នាគួរសុំយោបល់ពីបងប្អូនឯទៀត និងព្យាយាមស្គាល់គ្នាឲ្យបានច្បាស់ជាង?
កំណត់ហេតុគម្ពីរដែលទាក់ទង៖
រូថ ២:៤-៧, ១០-១២—តាមរយៈការសង្កេតមើល បូអូសអាចឃើញថារូថជាមនុស្សខំប្រឹងធ្វើការ និងគួរឲ្យទុកចិត្ត ហើយនាងស្រឡាញ់ព្រះយេហូវ៉ា និងចេះថែរក្សាណាអូមីបានយ៉ាងល្អ
រូថ ២:៨, ៩, ២០—តាមរយៈការសង្កេតមើល រូថអាចដឹងថាបូអូសមានចិត្តសប្បុរស ចិត្តទូលាយ និងស្រឡាញ់ព្រះយេហូវ៉ា
ហេតុអ្វីព្រះយេហូវ៉ាតម្រូវឲ្យគូដែលមើលចិត្តគ្នាឬភ្ជាប់ពាក្យហើយ ត្រូវរក្សាភាពស្អាតស្អំខាងសីលធម៌?
កំណត់ហេតុគម្ពីរដែលទាក់ទង៖
សុភ. ៥:១៨, ១៩—ការបង្ហាញអារម្មណ៍ស្នេហាតាមវិធីខ្លះ គឺសម្រាប់តែប្ដីប្រពន្ធដែលរៀបការហើយប៉ុណ្ណោះ
សាឡូ. ១:២; ២:៦—ពិតមែនថាបុរសគង្វាលនិងក្រមុំស៊ូឡាមផ្ដោះផ្ដងស្នេហាចំពោះគ្នា តែនោះមិនមែនជាការបង្ហាញអារម្មណ៍ផ្លូវភេទទេ
សាឡូ. ៤:១២; ៨:៨-១០—ក្រមុំស៊ូឡាមបានរក្សាភាពបរិសុទ្ធរបស់ខ្លួន នេះបង្ហាញថានាងចេះគ្រប់គ្រងអារម្មណ៍របស់នាង។ នាងប្រៀបដូចជាសួនដែលមានរបងចាក់សោ
ហេតុអ្វីប្ដីប្រពន្ធគួររៀបការតាមផ្លូវច្បាប់?
តួនាទីរបស់ប្ដី
តើព្រះយេហូវ៉ាតម្រូវឲ្យប្ដីធ្វើអ្វី?
តើស្វាមីដែលជាគ្រិស្តសាសនិកគួរធ្វើតាមគំរូរបស់អ្នកណា?
ហេតុអ្វីប្ដីត្រូវបង្ហាញថាគាត់ស្រឡាញ់ប្រពន្ធ យល់អារម្មណ៍ និងយល់សេចក្ដីត្រូវការរបស់នាង?
កំណត់ហេតុគម្ពីរដែលទាក់ទង៖
ដក. ២១:៨-១២—ព្រះយេហូវ៉ាប្រាប់អាប្រាហាំឲ្យស្ដាប់សារ៉ាដែលជាប្រពន្ធ ទោះជាយោបល់របស់នាងធ្វើឲ្យគាត់មិនពេញចិត្តក៏ដោយ
សុភ. ៣១:១០, ១១, ១៦, ២៨—ប្ដីដែលមានប្រពន្ធល្អដូចក្នុងបទគម្ពីរនេះ គាត់នឹងមិនគ្រប់គ្រងនាង ហើយចាប់កំហុសរបស់នាងឡើយ។ ផ្ទុយទៅវិញ គាត់ទុកចិត្ត ហើយសរសើរនាង
អេភ. ៥:៣៣—សាវ័កប៉ូលប្រាប់ថា ប្ដីត្រូវធ្វើឲ្យប្រពន្ធដឹងថាគាត់ស្រឡាញ់នាង
តួនាទីរបស់ប្រពន្ធ
តើព្រះយេហូវ៉ាបានឲ្យតួនាទីសំខាន់អ្វីដល់ប្រពន្ធ?
តើតួនាទីដែលព្រះបានឲ្យដល់ប្រពន្ធអន់ជាងប្ដីឬ?
កំណត់ហេតុគម្ពីរដែលទាក់ទង៖
សុភ. ១:៨; ១កូ. ៧:៤—ក្នុងអាពាហ៍ពិពាហ៍និងជីវិតគ្រួសារ ព្រះបានឲ្យអំណាចមួយកម្រិតដល់ប្រពន្ធនិងម្ដាយ
១កូ. ១១:៣—សាវ័កប៉ូលពន្យល់ថា នៅក្នុងការរៀបចំរបស់ព្រះយេហូវ៉ា មនុស្សទាំងអស់ស្ថិតនៅក្រោមការដឹកនាំមួយចំនួន លើកលែងតែព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាប៉ុណ្ណោះ
ហេ. ១៣:៧, ១៧—ទាំងបុរសទាំងស្ត្រីត្រូវចុះចូលនិងស្ដាប់បង្គាប់អស់អ្នក ដែលបានត្រូវតែងតាំងឲ្យនាំមុខក្នុងក្រុមជំនុំ
តើប្រពន្ធជាគ្រិស្តសាសនិកដែលមានប្ដីជាអ្នកមិនជឿអាចធ្វើឲ្យព្រះយេហូវ៉ាសប្បាយចិត្តយ៉ាងដូចម្ដេច?
ហេតុអ្វីប្រពន្ធជាគ្រិស្តសាសនិកគួរបង្ហាញការគោរពចំពោះប្ដី?
កំណត់ហេតុគម្ពីរដែលទាក់ទង៖
ដក. ១៨:១២; ១ពេ. ៣:៥, ៦—សារ៉ាគោរពប្ដីរបស់នាងយ៉ាងជ្រាលជ្រៅ ដោយចាត់ទុកគាត់ជា«លោកម្ចាស់» ឬជាប្រមុខរបស់នាងសូម្បីតែក្នុងគំនិត
តើគម្ពីរលើកសរសើរប្រពន្ធបែបណា?
កំណត់ហេតុគម្ពីរដែលទាក់ទង៖
ដក. ២៤:៦២-៦៧—រេបិកាបានជួយសម្រាលទុក្ខអ៊ីសាកដែលជាប្ដីរបស់នាង ក្រោយពីម្ដាយគាត់ស្លាប់
១សាំ. ២៥:១៤-២៤, ៣២-៣៨—អាប៊ីកែលបង្ហាញចិត្តរាបទាបដោយអង្វរសុំក្ដីមេត្តាពីដាវីឌ ដើម្បីការពារណាបាលដែលជាប្ដីមិនចេះគិតពិចារណា និងដើម្បីសង្គ្រោះពួកអ្នកផ្ទះរបស់នាង
អេធ. ៤:៦-១៧; ៥:១-៨; ៧:១-៦; ៨:៣-៦—មហាក្សត្រីអេសធើរបានប្រថុយជីវិតចូលទៅជួបស្ដេចអស់ពីរលើកដោយគ្មានការអនុញ្ញាត ដើម្បីសុំស្ដេចឲ្យជួយការពាររាស្ត្ររបស់ព្រះ
វិធីដោះស្រាយបញ្ហា
តើមានគោលការណ៍អ្វីខ្លះដែលអាចជួយប្ដីប្រពន្ធឲ្យដោះស្រាយបញ្ហាក្នុងជីវិតអាពាហ៍ពិពាហ៍?
តើមានគោលការណ៍អ្វីខ្លះដែលអាចជួយប្ដីប្រពន្ធឲ្យមានទស្សនៈត្រឹមត្រូវអំពីលុយ?
លូក. ១២:១៥; ភី. ៤:៥; ១ធី. ៦:៩, ១០; ហេ. ១៣:៥
សូមមើលដែរ «លុយកាក់»