បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w22 មេសា ទំ. ២៨-ទំ. ២៩ វ. ៥
  • សំណួរពីអ្នកអាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំណួរពីអ្នកអាន
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • អត្ថបទស្រដៀងគ្នា
  • តើលោកអ្នកដឹងឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ចូរស្ដាប់បង្គាប់ព្រះ ហើយទទួលប្រយោជន៍ពីសេចក្ដីសន្យារបស់លោក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • តើអ្នករក្សាពាក្យសន្យាឬទេ?
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៧)
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
w22 មេសា ទំ. ២៨-ទំ. ២៩ វ. ៥

សំណួរពីអ្នកអាន

តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ការ​ស្បថ?

ការ​ស្បថ​គឺ​ជា​«​ការ​ប្រកាស​ដ៏​សំខាន់​មួយ​តាម​ផ្លូវ​ការ ឬ​ជា​សេចក្ដី​សន្យា​ឲ្យ​ធ្វើ​អ្វី​មួយ ដែល​ច្រើន​តែ​យក​ព្រះ . . . ធ្វើ​ជា​សាក្សី​»។ ពាក្យ​ស្បថ​អាច​ធ្វើ​ឡើង​ដោយ​ផ្ទាល់​មាត់​ឬ​ជា​លាយ​លក្ខណ៍​អក្សរ។

អ្នក​ខ្លះ​ប្រហែល​ជា​គិត​ថា​ការ​ស្បថ​គឺ​ខុស ដោយ​សារ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​កុំ​ស្បថ​ឲ្យ​សោះ . . . អ្នក​គ្រាន់​តែ​រក្សា​សម្ដី​ប៉ុណ្ណោះ បើ​ថា​‹មែន› គឺ​មែន បើ​ថា​‹ទេ› គឺ​ទេ ពីព្រោះ​សម្ដី​ណា​ដែល​លើស​ពី​នេះ គឺ​មក​ពី​មេ​កំណាច​»។ (​ម៉ាថ. ៥:៣៣​-​៣៧​) លោក​យេស៊ូ​ដឹង​ថា​ច្បាប់​ម៉ូសេ​តម្រូវ​ឲ្យ​ស្បថ​ក្នុង​រឿង​មួយ​ចំនួន ហើយ​ថា​អ្នក​បម្រើ​ព្រះ​នៅ​អតីតកាល​បាន​ស្បថ។ (​ដក. ១៤:២២, ២៣; ដច. ២២:១០, ១១​) លោក​ថែម​ទាំង​ដឹង​ថា ព្រះ​យេហូវ៉ា​ផ្ទាល់​ក៏​បាន​ស្បថ​ដែរ។ (​ហេ. ៦:១៣​-​១៧​) ដូច្នេះ លោក​យេស៊ូ​មិន​មែន​ចង់​បាន​ន័យ​ថា​យើង​មិន​គួរ​ស្បថ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​ចង់​ព្រមាន​ថា យើង​មិន​គួរ​ស្បថ​ឲ្យ​តែ​រួច​ពី​មាត់ ឬ​ក៏​ស្បថ​ចំពោះ​រឿង​តូច​តាច​ទេ។ យើង​គួរ​មាន​ទស្សនៈ​ថា​ការ​ស្បថ​គឺ​ជា​កាតព្វកិច្ច​មួយ។ ហេតុ​នេះ បើ​យើង​សន្យា​ហើយ គឺ​យើង​ត្រូវ​ធ្វើ​តាម ដោយ​សារ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ​ដូច្នេះ។

តើ​អ្នក​គួរ​ធ្វើ​អ្វី បើ​គេ​សុំ​អ្នក​ឲ្យ​ស្បថ? ដំបូង សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​អាច​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​អ្នក។ បើ​អ្នក​មិន​ប្រាកដ​ប្រជា​ទេ គឺ​ជា​ការ​ល្អ​បំផុត​ដែល​អ្នក​មិន​ស្បថ។ បណ្ដាំ​របស់​ព្រះ​ព្រមាន​ថា​៖ ​«​បើ​អ្នក​ស្បថ​ហើយ តែ​មិន​ធ្វើ​តាម នោះ​កុំ​ស្បថ​ល្អ​ជាង​»។ (​អទ. ៥:៥​) បន្ទាប់​មក សូម​គិត​ពិចារណា​អំពី​គោល​ការណ៍​គម្ពីរ​ដែល​ជាប់​ទាក់​ទង​នឹង​ការ​ស្បថ​នោះ រួច​មក​សូម​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ស្រប​តាម​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​ដែល​បាន​ត្រូវ​បង្វឹក​បង្ហាត់។ តើ​គោល​ការណ៍​គម្ពីរ​ទាំង​នោះ​គឺ​ជា​អ្វី?

បុរសម្នាក់កំពុងស្បថនៅតុលាការ។ គាត់លើកដៃស្ដាំឡើងលើ ហើយដាក់ដៃឆ្វេងនៅលើគម្ពីរ។

ការ​ស្បថ​ខ្លះ​គឺ​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ ជា​ឧទាហរណ៍ សាក្សី​ព្រះ​យេហូវ៉ា​ពោល​ពាក្យ​សច្ចា​ពេល​ពួក​គេ​រៀប​ការ។ ពាក្យ​សច្ចា​ទាំង​នេះ​គឺ​ជា​ការ​ស្បថ​ម្យ៉ាង។ នៅ​ចំពោះ​មុខ​ព្រះ​និង​សាក្សី​ឯ​ទៀត កូន​កំលោះ​និង​កូន​ក្រមុំ​សន្យា​ថា​ពួក​គេ​នឹង​ស្រឡាញ់ ថ្នាក់​ថ្នម និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​«​ដរាប​ណា​ដែល​[​ពួក​គេ​]​រស់​នៅ​លើ​ផែនដី​»។ (​ទោះ​ជា​គូ​អាពាហ៍ពិពាហ៍​ខ្លះ មិន​ពោល​ពាក្យ​សច្ចា​ដូច​ពាក្យ​ទាំង​នេះ​បេះ​បិទ​ក្ដី ពួក​គេ​នៅ​តែ​ស្បថ​នៅ​មុខ​ព្រះ​) បន្ទាប់​មក ពួក​គេ​បាន​ត្រូវ​ប្រកាស​ថា​ជា​ប្ដី​និង​ប្រពន្ធ ហើយ​គួរ​រួម​រស់​ជា​មួយ​គ្នា​អស់​មួយ​ជីវិត។ (​ដក. ២:២៤; ១កូ. ៧:៣៩​) ការ​ពោល​ពាក្យ​សច្ចា​ពេល​រៀប​ការ គឺ​សម​ត្រឹម​ត្រូវ​និង​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។

ការ​ស្បថ​ខ្លះ​ប្រឆាំង​នឹង​បំណង​ប្រាថ្នា​របស់​ព្រះ។ គ្រិស្ត​សាសនិក​ពិត​នឹង​មិន​ស្បថ​ថា​ប្រើ​អាវុធ​ដើម្បី​ការ​ពារ​ប្រទេស​ជាតិ ឬ​មិន​ស្បថ​ថា​លះ​ចោល​ជំនឿ​លើ​ព្រះ​ឡើយ។ ការ​ធ្វើ​ដូច្នេះ​នឹង​បំពាន​បញ្ញត្តិ​របស់​ព្រះ។ គ្រិស្ត​សាសនិក​មិន​ត្រូវ​«​រួម​ចំណែក​ក្នុង​ពិភព​លោក​ទេ​»​ ដូច្នេះ​យើង​មិន​អាច​ចូល​រួម​ក្នុង​ជម្លោះ​របស់​ពិភព​លោក និង​ក្នុង​ការ​ធ្វើ​សង្គ្រាម​ឡើយ។—យ៉ូន. ១៥:១៩; អេ. ២:៤; យ៉ា. ១:២៧

ការ​ស្បថ​ខ្លះ​ផ្អែក​លើ​សមត្ថភាព​វិនិច្ឆ័យ​របស់​ខ្លួន។ ជួន​កាល មុន​យើង​សម្រេច​ចិត្ត​ថា​យើង​ស្បថ​ឬ​មិន​ស្បថ យើង​ប្រហែល​ជា​ត្រូវ​គិត​យ៉ាង​ដិត​ដល់​អំពី​យោបល់​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​អ្វី​ដែល​ជា​របស់​សេសារ ចូរ​សង​សេសារ​វិញ តែ​អ្វី​ដែល​ជា​របស់​ព្រះ ចូរ​សង​ព្រះ​វិញ​»។—លូក. ២០:២៥

ឧបមា​ថា​គ្រិស្ត​សាសនិក​ម្នាក់​ដាក់​ពាក្យ​សុំ​ចូល​សញ្ជាតិ​ឬ​ធ្វើ​លិខិត​ឆ្លង​ដែន ហើយ​គេ​ប្រាប់​ថា​នោះ​តម្រូវ​ឲ្យ​គាត់​ស្បថ​រក្សា​ភក្ដី​ភាព​ចំពោះ​ប្រទេស​ជាតិ។ បើ​នៅ​ប្រទេស​នោះ ការ​ស្បថ​បែប​នេះ​គឺ​ជា​សេចក្ដី​សន្យា​មួយ​ឲ្យ​ធ្វើ​អ្វី​ដែល​បំពាន​ច្បាប់​ព្រះ សមត្ថភាព​វិនិច្ឆ័យ​របស់​គាត់​ដែល​បាន​ត្រូវ​បង្វឹក​បង្ហាត់​ពី​គម្ពីរ​នឹង​មិន​ឲ្យ​គាត់​ស្បថ​ទេ។ ប៉ុន្តែ រដ្ឋាភិបាល​នោះ​ប្រហែល​ជា​អនុញ្ញាត​ឲ្យ​គាត់​កែ​ពាក្យ​សម្បថ​នោះ ស្រប​តាម​សមត្ថភាព​វិនិច្ឆ័យ​របស់​គាត់។

ការ​កែ​ពាក្យ​សម្បថ​រក្សា​ភក្ដី​ភាព​ចំពោះ​ប្រទេស​ជាតិ ប្រហែល​ជា​សម​ស្រប​នឹង​គោល​ការណ៍​នៅ​រ៉ូម ១៣:១ ដែល​ថា​៖ ​«​ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ចុះ​ចូល​នឹង​ពួក​អាជ្ញាធរ​»។ ដូច្នេះ គ្រិស្ត​សាសនិក​ណា​ម្នាក់​ប្រហែល​ជា​សម្រេច​ចិត្ត​ថា​គឺ​មិន​ខុស​ឲ្យ​គាត់​ស្បថ​ចំពោះ​រឿង​អ្វី​មួយ​ដែល​ព្រះ​តម្រូវ​ឲ្យ​គ្រិស្ត​សាសនិក​ធ្វើ។

ការ​ធ្វើ​តាម​សមត្ថភាព​វិនិច្ឆ័យ​ដែល​បាន​ត្រូវ​បង្វឹក​បង្ហាត់​ពី​គម្ពីរ​ក៏​សំខាន់​ដែរ បើ​គេ​សុំ​អ្នក​ឲ្យ​ប្រើ​វត្ថុ​ឬ​ធ្វើ​កាយ​វិការ​ណា​មួយ​ពេល​ស្បថ។ ជន​ជាតិ​រ៉ូម​និង​ជន​ជាតិ​ស៊ិទា​នៅ​សម័យ​បុរាណ បាន​ស្បថ​ដោយ​យក​ដាវ​របស់​ពួក​គេ​ជា​វត្ថុ​តំណាង​ព្រះ​នៃ​សង្គ្រាម ហើយ​នោះ​ជា​ការ​ធានា​ថា​បុគ្គល​ណា​ម្នាក់​គឺ​គួរ​ឲ្យ​ទុក​ចិត្ត។ ជន​ជាតិ​ក្រិច​លើក​ដៃ​ឡើង​ទៅ​លើ​ពេល​ដែល​ពួក​គេ​ស្បថ។ យ៉ាង​នេះ ពួក​គេ​ទទួល​ស្គាល់​ថា​មាន​បុគ្គល​ម្នាក់​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​កំពុង​សង្កេត​មើល​អ្វី​ដែល​ពួក​គេ​និយាយ​និង​ធ្វើ ហើយ​ថា​មនុស្ស​នឹង​ត្រូវ​វិនិច្ឆ័យ​ដោយ​បុគ្គល​នោះ។

អ្នក​បម្រើ​ព្រះ​យេហូវ៉ា​នឹង​មិន​ស្បថ​ដោយ​ប្រើ​សញ្ញា​ជាតិ​ណា​ដែល​ជាប់​ទាក់​ទង​នឹង​សាសនា​មិន​ពិត​ឡើយ។ ប៉ុន្តែ ចុះ​បើ​នៅ​តុលាការ​គេ​ឲ្យ​អ្នក​ដាក់​ដៃ​លើ​គម្ពីរ ហើយ​ស្បថ​ធ្វើ​ជា​សាក្សី​ពិត​ត្រង់? អ្នក​ប្រហែល​ជា​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ ដោយ​សារ​បទ​គម្ពីរ​ចែង​អំពី​បុគ្គល​ស្មោះ​ត្រង់​ដែល​បាន​ស្បថ​ដោយ​ប្រើ​កាយ​វិការ​ដែរ។ (​ដក. ២៤:២, ៣, ៩; ៤៧:២៩​-​៣១​) គឺ​ជា​ការ​សំខាន់​ឲ្យ​ចាំ​ថា បើ​អ្នក​ស្បថ​បែប​នេះ អ្នក​កំពុង​ស្បថ​នៅ​ចំពោះ​ព្រះ​ថា​អ្នក​នឹង​និយាយ​ពិត​ត្រង់។ ដូច្នេះ អ្នក​ត្រូវ​ប្រុង​ប្រៀប​ឆ្លើយ​ដោយ​ពិត​ត្រង់​រាល់​សំណួរ​ណា​ដែល​គេ​សួរ។

គោល​ការណ៍​គម្ពីរ ដែល​អ្នក​អាច​ពិចារណា

  • ម៉ាថាយ ៥:៣៧: ​«​[​ចូរ​]​រក្សា​សម្ដី . . . បើ​ថា​‹មែន› គឺ​មែន បើ​ថា​‹ទេ› គឺ​ទេ​»។

  • យ៉ូហាន ១៥:១៩: ​«​អ្នក​រាល់​គ្នា​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ទេ​»។

  • ការ​បំភ្លឺ​ច្បាប់ ៥:៩: ​«​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា . . . តម្រូវ​ឲ្យ​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ​»។

  • រ៉ូម ១៣:១: ​«​ចូរ . . . ចុះ​ចូល​នឹង​ពួក​អាជ្ញាធរ​»។

  • លូកា ២០:២៥: ​«​អ្វី​ដែល​ជា​របស់​សេសារ ចូរ​សង​សេសារ​វិញ តែ​អ្វី​ដែល​ជា​របស់​ព្រះ ចូរ​សង​ព្រះ​វិញ​»។

  • ពេត្រុស​ទី​១ ២:១២: ​«​ចូរ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ល្អ​ប្រសើរ​ជា​និច្ច​ក្នុង​ចំណោម​មនុស្ស​ខាង​ពិភព​លោក​នេះ។ យ៉ាង​នោះ . . . [​ពួក​គេ​នឹង​]​ឃើញ​ការ​ប្រព្រឹត្ត​ល្អ​ប្រសើរ​របស់​អ្នក​រាល់​គ្នា​»។

ដោយ​សារ​យើង​ឲ្យ​តម្លៃ​ចំពោះ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា យើង​គួរ​អធិដ្ឋាន​និង​គិត​ឲ្យ​បាន​ដិត​ដល់​អំពី​ការ​ស្បថ​ណា​ក៏​ដោយ​ដែល​គេ​សុំ​យើង​ឲ្យ​ធ្វើ ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ការ​ស្បថ​នោះ​គឺ​មិន​ផ្ទុយ​ពី​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង ឬ​មិន​បំពាន​គោល​ការណ៍​គម្ពីរ​ឡើយ។ បើ​អ្នក​សម្រេច​ចិត្ត​ស្បថ អ្នក​ត្រូវ​ធ្វើ​តាម​ពាក្យ​សម្បថ​នោះ។—១ពេ. ២:១២

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក