បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១៥/៤ ទំ. ៣២
  • តើដើមឈើដែលគេកាប់រំលំអាចពន្លកឡើងទៀតឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើដើមឈើដែលគេកាប់រំលំអាចពន្លកឡើងទៀតឬទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • អត្ថបទស្រដៀងគ្នា
  • យ៉ូបបានជឿជាក់ថានឹងមានការប្រោសឲ្យរស់ឡើងវិញ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៦)
  • ‹ប្រាជ្ញារបស់ព្រះគឺបរិបូរណាស់ហ្ន៎!›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១៥/៤ ទំ. ៣២

តើ​ដើម​ឈើ​ដែល​គេ​កាប់​រំលំ​អាច​ពន្លក​ឡើង​ទៀត​ឬ​ទេ?

បើ​ប្រៀប​ធៀប​ទៅ​នឹង​ដើម​តាត្រៅ​ដ៏​គួរ​ឲ្យ​គយ​គន់​នៅ​ប្រទេស​លីបង់ ដើម​អូលីវ​ដែល​វៀច​ក្ងិង​ក្ងង់​ប្រហែល​ជា​មើល​ទៅ​មិន​សូវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ឡើយ។ ប៉ុន្តែ​ដើម​អូលីវ​មាន​សមត្ថភាព​ដ៏​អស្ចារ្យ​ដើម្បី​រស់​រាន​ក្នុង​ស្ថានភាព​ដ៏​ពិបាក​ផ្សេង​ៗ។ ដើម​អូលីវ​ខ្លះ​មាន​អាយុ​ប្រហែល​ជា​១.០០០​ឆ្នាំ។ ឫស​របស់​វា​ចាក់​ទៅ​យ៉ាង​ជ្រៅ​ក្នុង​ដី ហើយ​ដើម​ឈើ​នោះ​អាច​ដុះ​ឡើង​វិញ​បាន ទោះ​ជា​ដើម​របស់​វា​បាន​ត្រូវ​បំផ្លាញ​ក្ដី។ ដរាប​ណា​ឫស​របស់​វា​នៅ​តែ​មាន​ជីវិត ដរាប​នោះ​វា​នឹង​ដុះ​ឡើង​វិញ​ម្ដង​ទៀត។

បុរស​ដ៏​ស្មោះ​ត្រង់​ម្នាក់​ឈ្មោះ​យ៉ូប​មាន​ទំនុក​ចិត្ត​ថា​ទោះ​ជា​គាត់​ស្លាប់​ក៏​ដោយ គាត់​នឹង​រស់​ឡើង​វិញ​ម្ដង​ទៀត។ (​យ៉ូប ១៤:១៣​-​១៥​) ដើម្បី​បង្ហាញ​ថា​គាត់​មាន​ទំនុក​ចិត្ត​ទៅ​លើ​សមត្ថភាព​របស់​ព្រះ​ក្នុង​ការ​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ គាត់​បាន​ប្រើ​ឧទាហរណ៍​អំពី​ដើម​ឈើ​មួយ ប្រហែល​ជា​ដើម​អូលីវ។ យ៉ូប​បាន​និយាយ​ថា​៖ ​«​បើ​ដើម​ឈើ​ត្រូវ​កាប់​រំលំ​ទៅ នោះ​មាន​សង្ឃឹម​ថា​នឹង​ពន្លក​ឡើង​ទៀត​»។ កាល​ណា​មាន​ភ្លៀង​ក្រោយ​ពេល​រាំង​ស្ងួត គល់​ដើម​អូលីវ​ដែល​ក្រៀម​ស្វិត​អាច​ដុះ​ឡើង​វិញ ហើយ​បង្កើត​«​មែក​ខ្ចី​»​ជា​ច្រើន។—យ៉ូប ១៤:៧​-​៩

ដូច​កសិករ​ម្នាក់​ពិត​ជា​ចង់​ឃើញ​ដើម​អូលីវ​ដែល​បាន​ត្រូវ​កាប់​រំលំ​ដុះ​ឡើង​វិញ នោះ​ព្រះ​យេហូវ៉ា​ក៏​ពិត​ជា​ចង់​ប្រោស​អ្នក​បម្រើ​របស់​លោក​និង​មនុស្ស​ជា​ច្រើន​ឯ​ទៀត​ឲ្យ​រស់​ឡើង​វិញ​ដែរ។ (​ម៉ាថាយ ២២:៣១, ៣២; យ៉ូហាន ៥:២៨, ២៩; សកម្មភាព ២៤:១៥​) សូម​ស្រមៃ​គិត​ថា​យើង​នឹង​មាន​អំណរ​យ៉ាង​ណា​កាល​ដែល​យើង​ទទួល​ស្វាគមន៍​មនុស្ស​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​ឃើញ​ពួក​គេ​មាន​ជីវិត​ម្ដង​ទៀត!

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក